Donald Trump ផ្អាកជំនួយថវិកា និងកម្មវិធីមូលនិធិហិរញ្ញវត្ថុផ្សេងៗសម្រាប់ពលរដ្ឋអាម៉េរិកជាបណ្តោះអាសន្ន

បរទេស៖ យោងតាមប្រភពព័ត៌មានពីបាងកកប៉ុស្តិ៍ បានចេញផ្សាយថា ប្រធានាធិបតីអាម៉េរិក លោក Donald Trump បានបញ្ជាឱ្យផ្អាកការផ្តល់ថវិកាជំនួយ និងកម្មវិធីមូលនិធិហិរញ្ញវត្ថុផ្សេងៗដែលមានទំហំរាប់ពាន់លានដុល្លារដល់ពលរដ្ឋអាមេរិក ដែលបង្កឱ្យមានការចោទប្រកាន់ថាគាត់កំពុងបំពានរដ្ឋធម្មនុញ្ញ ដោយសារវាប៉ះពាល់ស្ទើរគ្រប់ផ្នែកនៃសង្គម គិតចាប់ពីជំនួយផ្នែកអប់រំ រហូតដល់កម្ចីអាជីវកម្មខ្នាតតូច។

រយៈពេលមួយសប្តាហ៍នៃការចូលកាន់តំណែងក្នុងអាណត្តិទី២របស់ខ្លួន លោក Trump បានបញ្ជាទៅការិយាល័យថវិការបស់សេតវិមានឱ្យផ្អាកការផ្តល់ជំនួយដូចបានលើកឡើងខាងលើ ហើយត្រូវបានអនុម័តរួចរាល់ក្រោមការចុះហត្ថលេខាដោយលោក Matthew Vaeth នាយកស្តីទីនៃការិយាល័យគ្រប់គ្រង និងថវិកា (OMB) ប៉ុន្តែគេមិនច្បាស់ថា តើការផ្អាកការផ្តល់មូលនិធិបែបនេះមានរយៈពេលប៉ុន្មាននោះទេ។

តាមរយៈអនុស្សរណៈ OMB បានបញ្ជាក់ថា ភ្នាក់ងារសហព័ន្ធត្រូវតែផ្អាកជាបណ្តោះអាសន្ននូវសកម្មភាពទាំងអស់ដែលទាក់ទងនឹងកាតព្វកិច្ច ឬការផ្តល់ជំនួយហិរញ្ញវត្ថុរបស់សហព័ន្ធទាំងអស់ រួមទាំងសកម្មភាពភ្នាក់ងារពាក់ព័ន្ធផ្សេងទៀត។ សកម្មភាពដែលអាចរងផលប៉ះពាល់រួមមាន៖ ជំនួយហិរញ្ញវត្ថុសម្រាប់ជំនួយបរទេស អង្គការក្រៅរដ្ឋាភិបាល DEI ជំនួយខាងយេនឌ័រ និងកិច្ចព្រមព្រៀងបរិស្ថានបៃតង ផ្អែកទៅលើការប្តេជ្ញាចិត្តរបស់ Trump ក្នុងការលុបបំបាត់កម្មវិធីសមភាពជាតិសាសន៍ និងការប្រែប្រួលអាកាសធាតុ។ យ៉ាងណាមិញ អត្ថប្រយោជន៍សន្តិសុខសង្គម និងការថែទាំផ្នែកសុខាភិបាលដែលប្រើដោយអ្នកចូលនិវត្តន៍មិនត្រូវបានផ្អាកនោះទេ។

មន្ត្រីរដ្ឋបាលជាន់ខ្ពស់របស់ Trump បានលើកឡើថា ការបញ្ឈប់ការផ្តល់មូលនិធិគឺជាវិធីសាស្ត្រមួយដើម្បីពង្រឹងការអនុលោមតាមច្បាប់ ហើយកម្មវិធីដែលមិនមានជម្លោះជាមួយ Trump អាចនឹងទទួលបានមូលនិធិរបស់ពួកគេបន្ត។

យ៉ាងណាមិញ ការផ្អាកការផ្តល់មូលនិធិទាំងនេះបានទទួលរងនូវការរិះគន់ក្នុងចំណោមអ្នកដែលទទួលជំនួយរបស់រដ្ឋាភិបាលសហរដ្ឋអាម៉េរិក។ លើសពីនេះ វាក៏បានបង្កឱ្យមានការចោទប្រកាន់ពីគណបក្សប្រជាធិបតេយ្យថា Trump កំពុងបំពានរដ្ឋធម្មនុញ្ញដោយក្តាប់អំណាចរបស់សភាក្នុងការគ្រប់គ្រងថវិការបស់សហរដ្ឋអាម៉េរិក។ នៅក្នុងសារពើពន្ធឆ្នាំ២០២៤ ការចំណាយរបស់រដ្ឋាភិបាលសហរដ្ឋអាម៉េរិក គិតទាំងជំនួយ និងប្រាក់កម្ចីមានចំនួនប្រហែល ៣ ទ្រីលានដុល្លារ ដែលទាំងអស់នេះត្រូវបានអនុញ្ញាតដោយសភា។

ទន្ទឹមនឹងនេះ សមាជិកព្រឹទ្ធសភានៃគណបក្សប្រជាធិបតេយ្យ លោកស្រី Patty Murray បានចាត់ទុកការចេញបទបញ្ជារបស់សេតវិមាននេះថាជាទង្វើខុសច្បាប់។ គាត់បានបង្ហោះនៅលើបណ្តាញសង្គមថា ៖

«ច្បាប់ គឺជាច្បាប់ ហើយ Trump ត្រូវតែផ្លាស់ប្តូរវិធីសាស្រ្តរបស់គាត់ភ្លាមៗ ដើម្បីគោរពទៅតាមបទប្បញ្ញត្តិ និងធានាថា ច្បាប់ចំណាយរបស់ប្រទេសត្រូវបានអនុវត្តស្របតាមផែនការរបស់សភា»។

សមាជិកព្រឹទ្ធសភាម្នាក់ទៀត លោក Richard Blumenthal លើកឡើងថា បទបញ្ជាខុសច្បាប់នឹងបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់ផ្នែកវេជ្ជសាស្ត្រ និងស្រាវជ្រាវ ដែលទទួលបានមូលនិធិពីរដ្ឋាភិបាល។

ស្រដៀងគ្នានេះ សមាជិកព្រឹទ្ធសភាម្នាក់ទៀត លោក Chris Van Hollen ក៏បានសរសេរនៅលើបណ្តាញសង្គមដែរថា នេះគឺជាការបំផ្លិចបំផ្លាញផ្នែកនយោបាយ ហើយការដាក់បញ្ជាទៅភ្នាក់ងាររដ្ឋាភិបាលមិនបានធ្វើឱ្យរដ្ឋាភិបាលចំណេញអ្វីនោះទេ ប៉ុន្តែវាកំពុងបង្កការខូចខាតយ៉ាងធ្ងន់ធ្ងរដល់មនុស្ស និងកម្មវិធីនានានៅទូទាំងប្រទេស។

Sierra Club ដែលជាអង្គការបរិស្ថានបានលើកឡើងថា ការបង្កកមូលនិធិពីរដ្ឋាភិបាលអាចបង្កគ្រោះថ្នាក់ដល់អ្វីៗគ្រប់យ៉ាងគិតចាប់ពីជំនួយសង្គ្រោះពីគ្រោះមហន្តរាយ រហូតដល់ការឧបត្ថម្ភធនសម្រាប់កំដៅផ្ទះ កម្មវិធីទឹកស្អាត និងបណ្តាញទូរស័ព្ទទាន់ហេតុការណ៍បង្ការការធ្វើអត្តឃាត។ ជាលទ្ធផល វានឹងធ្វើឱ្យពលរដ្ឋអាមេរិកស្ថិតក្នុងគ្រោះថ្នាក់យ៉ាងខ្លាំង៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ធនាគារ ស្ថាបនា និងក្រុមហ៊ុន វីសា រៀបចំកម្មវិធីទស្សនាការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup 2026™ Visa Sathapana Viewing Party​

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 10/07/2026

ធនាគារ ស្ថាបនា និងក្រុមហ៊ុន វីសា រៀបចំកម្មវិធីទស្សនាការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup 2026™ Visa Sathapana Viewing Party​

អតីតពលករដែលមកពីថៃ អំពាវនាវពលករដទៃទៀតចូលរួមធ្វើតេស្ត RPL ដើម្បីទទួលស្គាល់ជំនាញជាផ្លូវការ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

អតីតពលករខ្មែរដែលបានត្រឡប់មកពីប្រទេសថៃ បានអំពាវនាវដល់អតីតពលករ​ដទៃទៀតមក​ចុះឈ្មោះធ្វើ​តេស្តទទួល​ស្គាល់​ជំនាញពីមុន(RPL) ដោយសារវាជាយន្តការដ៏សំខាន់ទទួលបានវិញ្ញាបនប័ត្របញ្ជាក់ពីចំណេះដឹង និងជំនាញ

SDF ចុះកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រជាមួយសមាគមឧស្សាហកម្មធំៗ ៤ ដើម្បីជំរុញការអភិវឌ្ឍជំនាញឱ្យត្រូវតម្រូវការឧស្សាហកម្ម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

SDF ចុះកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រជាមួយសមាគមឧស្សាហកម្មធំៗ ៤ ដើម្បីជំរុញការអភិវឌ្ឍជំនាញឱ្យត្រូវតម្រូវការឧស្សាហកម្ម

កម្ពុជា បង្កើនការយកចិត្តទុកដាក់ និងបដិសណ្ឋារកិច្ចលើទេសចរណ៍មូស្លីម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ទេសចរណ៍មូស្លីម មិនមែនគ្រាន់តែជាទីផ្សារដ៏មានសក្តានុពលប៉ុណ្ណោះទេ ប៉ុន្តែជាឱកាសក្នុងការបង្ហាញថា កម្ពុជា ជាគោលដៅទេសចរណ៍ប្រកបដោយសុវត្ថិភាព ភាពកក់ក្តៅ ទំនុកចិត្ត

ឆមាស​ទី ​១​ ​ឆ្នាំ​ ​២០២៦​ ​ការ​ធ្វើ​ពាណិជ្ជកម្ម​រវាង​កម្ពុជា​ ​និង​ដៃគូ​អន្តរជាតិ​ ​សម្រេចបាន​ជាង​ ​៣៦​ ​ពាន់​លាន​ដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

​ការ​ដោះដូរ​ទំនិញ​រវាង​កម្ពុជា​ ​និង​ដៃគូ​ពាណិជ្ជកម្ម​អន្តរជាតិ​សំខាន់​ៗរបស់ខ្លួន សម្រេច​បាន​ទំហំទឹកប្រាក់​ប្រមាណ​  ​៣៦.៨៤​ ​ពាន់​លាន​ដុល្លារ​អាម៉េរិក​ ក្នុង​រយៈពេល​ ​៦​ ​ខែ ​ឆ្នាំ​ ​២០២៦​ ​នេះ​

ទីផ្សារ​ការិយាល័យ​ជួលនៅកម្ពុជា​ នៅតែពឹង​ផ្អែកលើវិនិយោគិន​បរទេស​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 10/07/2026

អគារិយាល័យជួល​នៅកម្ពុជា នៅតែបន្តពឹង​លើ​វិនិយោគិន ឬធុរជនបរទេស ខណៈវិនិយោគិន​និងសហគ្រិនក្នុងស្រុក​បន្តប្រើប្រាស់​ផ្ទះវីឡា ផ្ទះល្វែង​ធ្វើជាទីស្នាក់ការរបស់ខ្លួន

តម្លៃមាស និងប្រេងឆៅឡើងថ្លៃបន្តិច ខណៈការវាយប្រហារនៅតំបន់ឈូងសមុទ្រកំពុងឡើងកំដៅ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

នៅថ្ងៃសុក្រសប្ដាហ៍នេះ តម្លៃមាសឡើងថ្លៃ ០.២ ភាគរយ ឬ ៤ ១២៨ ដុល្លារក្នុងមួយអោននៅលើទីផ្សារអន្តរជាតិ ខណៈដែលនៅលើទីផ្សារកម្ពុជាមានតម្លៃ ៤៩៦ ដុល្លារក្នុងមួយជី និង ៤ ៩៦១ ដុល្លារក្នុងមួយតម្លឹង

កម្ពុជា-ឡាវ រួមគ្នាពន្លឿនកិច្ចអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ដើម្បីពង្រីកទំហំពាណិជ្ជកម្ម និងការវិនិយោគ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

កម្ពុជា - ឡាវ កំពុងឈានចូលដល់របត់ថ្មីមួយ ដែលផ្តោតលើការប្រែក្លាយទំនាក់ទំនងការទូតប្រពៃណីឱ្យទៅជាកាតាលីករសេដ្ឋកិច្ចពិតប្រាកដ

មេដឹកនាំ​ម៉ាឡេស៊ី​ និង​ថៃ​ ​ជួប​ពិភាក្សា​គ្នា​ដោះស្រាយ​បញ្ហា​ជល​ផល​ ក្រោយ​មាន​ភាព​រកាំ​រកូស​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ក្រោយពី​មាន​ភាព​រកាំ​រកូស​លើ​ការ​នាំចេញ​ត្រី​ ​និង​បង្គា​ជិត​ពីរ​ខែ​ ​មេដឹកនាំ​ម៉ាឡេស៊ី ​និង​ថៃ​បាន​ជួប​ពិភាក្សា​គ្នា​ដោះស្រាយ​បញ្ចប់​បញ្ហា​នេះ​រួចរាល់​ ​ព្រមទាំង​ប្តេជ្ញា​ពង្រឹង​ពាណិជ្ជកម្ម​ទ្វេ​ភាគី​ឱ្យ​ដល់​គោលដៅ​ ​៣០​ ​ពាន់​លាន​ដុល្លារ​ត្រឹម​ឆ្នាំ​ ​២០២៧

រយៈពេល ៥ខែ ការ​ចំណាយរបស់រដ្ឋបាល​ថ្នាក់ជា​តិ តិចជាង​ចំណូល​ប្រមាណជិត ២០០លានដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ក្នុងរយៈពេល ៥ខែ ដើមឆ្នាំ​២០២៦នេះ ការអនុវត្ត​ថវិកា​របស់រដ្ឋបាលថ្នាក់ជាតិ​ មាន​អតិរេក​សរុបប្រមាណ ៧៣៨​ពាន់​លានរៀល ​ឬប្រមាណជាង​ ១៨៤លានដុល្លារអាម៉េរិក

Leave a Reply

Your email address will not be published.Required fields are marked *