វៀតណាម កំណត់គោលដៅទាក់ទាញទេសចរបរទេសចំនួន ២៥ លាននាក់សម្រាប់ឆ្នាំ២០២៦

នៅក្នុងឆ្នាំ ២០២៥ នេះ វៀតណាមបានស្វាគមន៍ភ្ញៀវទេសចរអន្តរជាតិប្រមាណ ២១,៥ លាននាក់។ដោយសារការងើបឡើងវិញដ៏រឹងមាំនៃវិស័យមួយនេះ រដ្ឋាភិបាលវៀតណាមបានដាក់គោលដៅទាក់ទាញភ្ញៀវបរទេសចំនួន ២៥ លាននាក់នៅឆ្នាំក្រោយ

រយៈពេល ១១ខែ ឆ្នាំ២០២៥ កម្ពុជាទទួលបានទេសចរ​អន្តរជាតិ​ជាង ៥​លាននាក់ ធ្លាក់ចុះជាង ១៣%

រយៈពេល ១១ខែ ឆ្នាំ២០២៥  ព្រះរាជាណាចក្រកម្ពុជា បានទទួលភ្ញៀវទេសចរ​អន្តរជាតិ​សរុបជាង៥​លាននាក់ ធ្លាក់ចុះជាង ១៣% ដោយសារការវាយប្រហាររបស់ថៃ

តម្លៃប្រេងឡើងថ្លៃបន្តិច បន្ទាប់ពីអាម៉េរិកបង្កើនការរឹតបន្តឹងលើការដឹកជញ្ជូនប្រេងរបស់វេណេហ្ស៊ុយអេឡា

តម្លៃប្រេងឆៅ Brent ឡើងថ្លៃ ៦២,៤៨ ដុល្លារក្នុងមួយបារ៉ែល ដែលកើនឡើងពី ៥៩,៨២ ដុល្លារកាលពីសប្តាហ៍មុន ខណៈដែលតម្លៃប្រេងឆៅ West Texas Intermediate (WTI) ឡើងថ្លៃ ៥៨,៥៨ ដុល្លារក្នុងមួយបារ៉ែល ដែលកើនឡើងពី ៥៦,១៦ ដុល្លារ

ក្រសួងកសិកម្ម អំពាវនាវ និងជូនដំណឹងដល់ប្រជាពលរដ្ឋដល់រដូវធ្វើប្រហុក ផ្អក នារដូវនេសាទ

ខិតចូលមកដល់ដំណាច់ខែធ្នូ ឆ្នាំ២០២៥ ជាអំឡុងពេលដែលត្រីទឹកសាប ចាប់ផ្តើមបន្លាស់ទីចេញពីបឹងទន្លេសាប ចូលព្រែក បឹង និងចូលទន្លេមេង្គជាដើម ដែលអំណោយផលដល់ប្រជានេសាទក្នុងការប្រមូលផលត្រី

កម្ពុជា សម្រេចបានការនាំចេញសំបកកង់រថយន្ដក្នុងទំហំ ១ ២១៩លានដុល្លារ កើនជិត ៥៨ភាគរយ

របាយការណ៍អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាបានឱ្យដឹងថា ក្នុងរយៈពេល១១ខែឆ្នាំ២០២៥ កម្ពុជា សម្រេចបានការនាំចេញសំបកកង់រថយន្ដក្នុងទំហំទឹកប្រាក់ ១ ២១៩លានដុល្លារ

៨ខែ​ ឆ្នាំ២០២៥ ​ក្រុមហ៊ុនចំនួន ៩ ទទួលបានគោលការណ៍​វិនិយោគ​នៅក្នុងភូមិភាគឦសានលើ​គម្រោង​ចំនួន ១៣ និងមានទំហំទឹកប្រាក់​ជាង ​៦៦០លានដុល្លារ​

ក្នុ​ងរយៈពេល​ប្រមាណជាង៨ខែ ឆ្នាំ២០២៥កន្លងមកនេះ មានក្រុមហ៊ុនចំនួន៩ បាន​ស្នើ​សុំ ​និងទទួល​បានគោលការ​ណ៍វិនិយោគនៅភូមិភាគឦសាន​ លើគម្រោងចំនួន ១៣ ក្នុងទុនវិនិយោគសរុបប្រមាណ ៦៦០លានដុល្លារ

សេដ្ឋកិច្ច​អាម៉េរិក​ក្នុងត្រីមាសទី៣ ​កើន​ឡើង​ជាង​ការព្យាករណ៍ ដោយសារការចំណាយប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋកើនឡើង

របាយការណ៍ពីក្រសួងពាណិជ្ជកម្មអាម៉េរិក បង្ហាញថា កំណើនសេដ្ឋកិច្ចក្នុងត្រីមាសទីបីកើនឡើង ៤,៣% នៅក្នុងអំឡុងខែកក្កដាដល់ខែកញ្ញា ដែលល្អប្រសើរជាងការព្យាករណ៍ ៣,២%

ចិន សម្រេចដំឡើងពន្ធលើផលិតផលទឹកដោះគោដែលនាំចូលពីសហភាពអឺរ៉ុបរហូតដល់ ៤២,៧%

ក្រសួងពាណិជ្ជកម្មចិន បានចេញសេចក្តីថ្លែងការណ៍ថា អត្រាពន្ធគយនឹងត្រូវដំឡើងពី ២១,៩% ទៅ ៤២,៧% លើផលិតផលទឹកដោះគោដែលនាំចូលពីសហភាពអឺរ៉ុប និងចូលជាធរមានចាប់ពីថ្ងៃទី ២៣ ខែធ្នូ ឆ្នាំ២០២៥

រយៈ​ពេល១១ខែ ឆ្នាំ២០២៥ ពាណិជ្ជ​កម្ម​ទ្វេ​ភាគី​ កម្ពុជា-​អង់គ្លេស មានតម្លៃ​សរុបចំនួន ៩៨១ លានដុល្លារ ​កើន ៥,៣%

អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាបានបង្ហាញថា ក្នុងរយៈពេល១១ខែ ឆ្នាំ២០២៥ ការដោះដូរទំនិញកម្ពុជា-អង់គ្លេស សម្រេចបានតម្លៃទឹកប្រាក់ជាង ៩៨១លានដុល្លារ

វិស័យដំឡូងមីកម្ពុជា មានតួនាទីសំខាន់ក្នុងការទាក់ទាញទុនវិនិយោគបន្ថែម និងលើកកម្ពស់ជីវភាពរបស់កសិករ

ការ​នាំចេញ​ដំឡូងមី​របស់​កម្ពុជា ​សម្រេច​បាន​ជាង​ ៣,៤ ​លាន​តោន​ នៅ​ក្នុង​រយៈពេល​ ៩ ខែ ឆ្នាំ២០២៥ ក្នុងនោះដំឡូងមីស្រស់មានចំនួន ២,០៥ លានតោន ធ្លាក់ចុះ ១៦,៥៧% ​ខណៈ​ចំណិត​ដំឡូងមី​ក្រៀម​បាន​ចំនួន ១,៣៥ លាន​តោន កើនឡើង ៥៧,៦២%