រយៈ​ពេល១១ខែ ឆ្នាំ២០២៥ ពាណិជ្ជ​កម្ម​ទ្វេ​ភាគី​ កម្ពុជា-​អង់គ្លេស មានតម្លៃ​សរុបចំនួន ៩៨១ លានដុល្លារ ​កើន ៥,៣%

ភ្នំពេញ៖ របាយការណ៍​របស់​អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (GDCE) បានបង្ហាញថា នៅក្នុងរយៈ​ពេល១១ខែ ឆ្នាំ២០២៥ ការ​ដោះ​ដូរ​ទំនិញ​កម្ពុជា-អង់គ្លេស ​សម្រេច​បាន​តម្លៃទឹក​ប្រាក់ជាង ​៩៨១ លានដុល្លារ​កើនឡើង ៥,៣ ភាគរយ​ធៀប​នឹង​រយៈ​ពេល​ដូច​គ្នា​​​នៅ​ក្នុង​ឆ្នាំ២០២៤ ដែល​មាន​ទំហំ ​៩៣២ លានដុល្លារ។ ​

ផលិតផល​សំខាន់ៗដែលជាទំនិញមានសក្តានុពលរបស់កម្ពុជានាំចេញទៅចក្រភពអង់គ្លេសរួមមាន សម្លៀកបំពាក់ ស្បែកជើង កង់ ធញ្ញជាតិ និងផលិតផលកសិកម្ម ដែលឆ្លុះបញ្ចាំងពីជំហររឹងមាំរបស់កម្ពុជាក្នុងវិស័យផលិតកម្មស្រាល និងកសិកម្ម ។ រីឯទំនិញនាំចូលសក្តានុពលពីចក្រភពអង់គ្លេសមកកម្ពុជាវិញរួមមាន គ្រឿងយន្ត ឱសថ ក្រណាត់វាយនភណ្ឌ ផលិតផលចំណីសត្វ និងទំនិញម្ហូបអាហារផ្សេងៗ ។

សូមបញ្ជាក់ថា ចក្រភពអង់គ្លេស គឺជាទីផ្សារដ៏សំខាន់មួយសម្រាប់ផលិតផលកសិកម្ម និងកម្មន្តសាលរបស់កម្ពុជា ដែលពាណិជ្ជកម្មទ្វេភាគីររវាងប្រទេសទាំងពីរបានកើនលើសពី ១ ០០០លានដុល្លារអាម៉េរិក ជាលើកដំបូងនៅឆ្នាំ២០២៤ កើនឡើង១៦ភាគរយបើប្រៀបធៀបទៅនឹងឆ្នាំ២០២៣។

សមិទ្ធផលដ៏សំខាន់នេះបានពង្រឹងជំហររបស់ចក្រភពអង់គ្លេសជាដៃគូពាណិជ្ជកម្មធំជាងគេទី១០ របស់ប្រទេសកម្ពុជាបន្ទាប់ពីប្រទេសចិន អាម៉េរិក វៀតណាម ថៃ ជប៉ុន កាណាដា ឥណ្ឌូនេស៊ី អាល្លឺម៉ង់ និងអេស្ប៉ាញ ដែលបង្ហាញពីទំនាក់ទំនងសេដ្ឋកិច្ចដែលកំពុងរីកចម្រើន និងឱកាសសម្រាប់ការពង្រីកបន្ថែមទៀតនៅក្នុងឆ្នាំខាងមុខ។

លោកបណ្ឌិត ហុង វណ្ណៈ បានប្រាប់ AMS ថា ពាណិជ្ជកម្មទ្វេភាគីកម្ពុជា-អង់គ្លេស មានលក្ខណៈល្អប្រសើរ គឺតាំងពីមុនសម័យដែលចក្រភពអង់គ្លេសមិនទាន់ចាកចេញពីសហភាពអឺរ៉ុប។ ទំនាក់ទំនងការទូតរវាងប្រទេសទាំង២ ក៏មានភាពប្រសើរ ដែលជំរុញឱ្យទំហំពាណិជ្ជកម្មមានការកើនឡើងជាបន្តបន្ទាប់។ អ្វីដែលសំខាន់ នៅក្នុងកិច្ចសហប្រតិបត្តិការជាបន្តបន្ទាប់នេះដែរ ប្រទេសអង់គ្លេស បានសន្យាទទួលយកនូវការបញ្ជាទិញផលិតផលប្រទេសកម្ពុជា ជាកសិផល (ដែលមិនយកពន្ធ) នាំទៅកាន់ទីផ្សារអង់គ្លេស ។

លោកបណ្ឌិតបានបញ្ជាក់ថា៖

« ប្រសិនបើយើងទទួលបាននូវការអនុគ្រោះពីចក្រភពអង់គ្លេស មានន័យថា កម្ពុជា ក៏អាចទទួលបានឱកាស និងអាចរួមចំណែកជំរុញឱ្យសង្វាក់ផលិតកម្មនៅកម្ពុជាកើនឡើង ដើម្បីនាំចេញទៅទីផ្សារអង់គ្លេស។ ដូច្នេះ ចក្រភព​អង់គ្លេស ​នៅតែ​ជាទី​ផ្សារ​ទិសដៅ​សំខាន់​សម្រាប់​កម្ពុជា ព្រោះ​ការនាំចេញ​ទំនិញ​ទៅ​ទីនោះ​ស្ថិតក្រោម​លក្ខខណ្ឌ​ពន្ធ​ពិសេស ហើយ​កម្ពុជា ​ក៏​អាច​យក​ទីផ្សារ​ចក្រភព​អង់គ្លេស​​បន្តភ្ជាប់ទៅកាន់ប្រទេសជា​សមាជិក​សហភាព​អឺរ៉ុប​ផងដែរ​»។

អ្នកជំនាញសេដ្ឋកិច្ចរូបនេះបានបញ្ជាក់បន្ថែមថា នៅក្នុងកិច្ចទំនាក់ទំនងល្អ និងភាពស្អិតល្មួតរវាងគ្នា កម្ពុជាអាចបង្កើតចំណុចសំខាន់ចំនួន២សម្រាប់ខ្លួនឯង ពោលគឺទី១ នៅក្នុងទំនាក់ទំនងល្អ អាចឱ្យកម្ពុជាទាក់ទាញអ្នកធុរកិច្ចពីចក្រភព​អង់គ្លេ​ស​មកកម្ពុជា ហើយទី២ ទីផ្សារអង់គ្លេសអាចជួយបង្ហូរទំនិញរបស់កម្ពុជាទៅទីផ្សារបណ្តាប្រទេសដទៃទៀតនៅក្នុងតំបន់អឺរ៉ុប៕




របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាល្លឺម៉ង់ ផ្តើមផលិតដ្រូន AI ជាង ៥ ពាន់គ្រឿងឱ្យអ៊ុយក្រែន អាចហោះបាន ១ ៥០០ គីឡូម៉ែត្រ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 04/09/2026

ការផលិតយន្តហោះដ្រូនបំពាក់ AI ចម្ងាយមធ្យម និងចម្ងាយឆ្ងាយជាង ៥ ពាន់ គ្រឿង ដើម្បីផ្គត់ផ្គង់ទៅដល់ប្រទេសអ៊ុយក្រែនបានចាប់ផ្ដើមជាផ្លូវការហើយ

អាថ៌កំបាំង និងអត្ថន័យពិតនៃ «រូបសំណាកបាតដៃ» នៅខេត្តកំពត ដែលមហាជនមិនធ្លាប់ដឹង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានអធិប្បាយអំពីមូលហេតុជុំវិញការសាងសង់ «រូបសំណាកបាតដៃ» នៅក្នុងខេត្ត ដែលគ្រោងនឹងដាក់ឱ្យដំណើរការនាពេលឆាប់ៗខាងមុខ

កម្ពុជា-បារាំង នឹងរៀបចំវេទិកាធុរកិច្ចកម្ពុជា-បារាំងលើកទី៣ នាខែវិច្ឆិកាខាងមុខ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

វេទិកាធុរកិច្ចកម្ពុជា-បារាំង លើកទី៣ គ្រោងនឹងរៀបចំនៅខែវិច្ឆិកាខាងមុខ ដើម្បីជាឱកាសក្នុងការភ្ជាប់ទំនាក់ទំនងរវាងធុរកិច្ចនិងធុរកិច្ច, ការបង្កើតបណ្តាញទំនាក់ទំនងសម្រាប់ក្រុមហ៊ុនកម្ពុជា និងបារាំង

អាម៉េរិក បន្តដាក់ទណ្ឌកម្មថ្មីប្រឆាំងនឹងគុយបា ដើម្បីផ្តួលរលំរបបដឹកនាំ និងទប់ស្កាត់ការគំរាមកំហែង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

អាម៉េរិកប្រកាសដាក់ទណ្ឌកម្មថ្មីលើគុយបាដោយកំណត់គោលដៅលើឥស្សរជនជាន់ខ្ពស់ ធនាគារកម្មសិទ្ធិរដ្ឋមួយ និងអង្គភាពចំនួនបួនទៀតដែលពាក់ព័ន្ធក្នុងវិស័យថាមពល ដែក និងរ៉ែ

កម្ពុជា ជំរុញវិនិយោគិន​ចិនចូលមក​បណ្ដាក់ទុនវិនិយោគបន្ថែមទៀត ក្រោយ​កិច្ចសន្ទនា​រវាងរដ្ឋ​ និងឯកជន កម្ពុជា-ចិនបានបញ្ចប់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

កម្ពុជារំពឹងថា ​នឹងទទួលបាន​វិនិយោគិនចិនថ្មីៗបន្ថែមទៀតចូលមក​បណ្ដាក់ទុន ក្រោយកិច្ច​សន្ទនា​លើកទី២ រវាង​រដ្ឋ​ និ​ងវិស័យឯកជន កម្ពុជា​-ចិន រៀបចំឡើង​តាម​រយៈស្ថានទូត​ចិនប្រចាំរាជធានីភ្នំពេញ

ចិន ​និង​កៀហ្ស៊ីស៊ីស្ថាន ​ប្តេជ្ញាចិត្តរួមគ្នាលើកកំពស់វិស័យ AI ​ក្នុង​កិច្ច​ប្រជុំ​កំពូល​ S​CO ​ឆ្នាំ​នេះ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 04/09/2026

ប្រទេស​ចិន ​និង​ប្រទេស​កៀហ្ស៊ី​ស៊ីស្ថាន ​បាន​ព្រមព្រៀង​គ្នា​ក្នុង​ការ​រុញ​ច្រាន​វិស័យ​បច្ចេកវិទ្យា​ឱ្យ​កាន់តែ​ជឿន​លឿន​រួមគ្នា ជាពិសេស​ វិស័យបញ្ញាសិប្បនិម្មិត​ AI

ឯកឧត្តម សាយ សំអាល់ អញ្ជើញប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុដល់អតិថិជនបុរី ឡេង ណាវ៉ាត់ត្រា ផ្លូវជាតិ ៦A

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 04/09/2026

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នាព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦ បានអញ្ជើញចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋដែលជាអតិថិជនទិញលំនៅឋានក្នុងគម្រោងបុរី ឡេង ណាវ៉ាត់ត្រា ផ្លូវជាតិ ៦A

ការ​ជួញដូរ​អាវុធ​រវាង​ អាល្លឺម៉ង់ ទៅ​ឲ្យ​អ៊ីស្រាអែល​ កើនឡើង​ជិតដល់ ​១​០០០​លាន​ដុល្លារ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 04/09/2026

រដ្ឋាភិបាល​អាល្លឺម៉ង់​បាន​អនុម័ត​លើការ​នាំចេញ​បរិក្ខារ​យោធា​ដែល​មាន​តម្លៃ​ជិត ៨០០​ ​លាន​អឺរ៉ូ​ ឬ​ប្រមាណ​ជា ​៩៣០​ លាន​ដុល្លារ​ ​ទៅ​ឲ្យ​ប្រទេស​អ៊ីស្រាអែល ​ក្នុង​អំឡុង​ឆមាស​ទី​មួយ​នៃ​ឆ្នាំ​២០២៦

បន្ថែមមួយប្រទេសទៀតហើយ! LOLC KHQR ពង្រីកសមត្ថភាពទទួលការទូទាត់ពីភ្ញៀវទេសចរអន្តរជាតិ ពីប្រទេសសិង្ហបុរី

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 04/09/2026

អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី បានពង្រីកសមត្ថភាពទទួលការទូទាត់របស់ LOLC KHQR ដោយបន្ថែមប្រទេសសិង្ហបុរីជាប្រទេសថ្មីមួយទៀត ដើម្បីឱ្យអាជីវកររបស់ អិលអូអិលស៊ី អាចទទួលការទូទាត់ពីភ្ញៀវទេសចរមកពីប្រទេសសិង្ហបុរី

ប្រព័ន្ធ​លុយ​ដុល្លារ​ដែលមានអាយុ​កាល​ជិត​ ១​ សតវត្ស​រ៍ ប្រឈម​ហានិភ័យ​ ខណៈ​បណ្តា​ធនាគារ​កណ្តាល​ងាក​ទៅ​រក​ទុន​បម្រុង​ថ្មី​

Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 04/09/2026

នាគារ​កណ្តាល​នៅ​ជុំវិញ​ពិភពលោក​កំពុង​កែប្រែ​យុទ្ធសាស្ត្រ​បម្រុង​រូបិយប័ណ្ណ​បរទេស​របស់​ខ្លួន​ជា​បណ្តើរ​ៗ​ ​ដោយ​កាត់បន្ថយ​ការ​ចាក់​គ្រឹះ​លើ​ប័ណ្ណ​បំណុល​រដ្ឋាភិបាល​អាមេរិក​ ​(​U​.​S​.​ ​Treasury bonds​)​​ហើយ​ងាក​មក​ទិញ​មាស​សុទ្ធ​ជំនួស​វិញ


Leave a Reply

Your email address will not be published.Required fields are marked *