កម្ពុជា សម្រេចបានការនាំចេញសំបកកង់រថយន្ដក្នុងទំហំ ១ ២១៩លានដុល្លារ កើនជិត ៥៨ភាគរយ

ភ្នំពេញ៖ របាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានឱ្យដឹងថា​ ក្នុងរយៈពេល១១ខែ ឆ្នាំ២០២៥ កម្ពុជាសម្រេចបានការនាំចេញសំបកកង់រថយន្ដក្នុងទំហំទឹកប្រាក់ ១ ២១៩លានដុល្លារ កើនឡើង៥៧.៨៨% បើធៀបនឹងរយៈពេលដូចគ្នា ឆ្នាំ២០២៤​ ដែលមានត្រឹមចំនួន ៧៧២លានដុល្លារប៉ុណ្ណោះ។

ក្រោមកិច្ចខិតខំ ប្រឹងប្រែងកៀរគរបណ្តាវិនិយោគិនបរទេសចូលមកកាន់កម្ពុជារបស់រាជរដ្ឋាភិបាល ជាលទ្ធផល នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ កំណើននៃគម្រោងវិនិយោគដែលកម្ពុជាទទួលបានមានការកើនឡើងគួរឱ្យកត់សម្គាល់។ ជាក់ស្ដែង និយាយចំពោះតែទីផ្សារកៅស៊ូ ដែលកម្ពុជាធ្លាប់តែធ្វើការនាំចេញស្ទើរតែទាំងស្រុងជាវត្ថុធាតុដើមទៅកាន់ទីផ្សារនៃប្រទេសវៀតណាមនោះ បច្ចុប្បន្ននេះ មានប្រមាណជាង១០ភាគរយត្រូវបានកែច្នៃក្នុងស្រុកមុនការនាំចេញ ជាពិសេសផ្នែកឧស្សាហកម្មផលិតសំបកកង់រថយន្ត។

អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា ​បានប្រាប់ AMS ថា សម្រាប់ទីផ្សារកៅស៊ូកម្ពុជារហូតដល់ពេលបច្ចុប្បន្ននេះគឺនៅតែល្អប្រសើរ និងមិនមានបញ្ហាចោទនោះទេ ទាំងបរិមាណនាំចេញ និងតម្រូវការកែច្នៃនៅក្នុងស្រុកមុនពេលនាំចេញ ខណៈដែលឧស្សាហកម្មផលិតសំបកកង់រថយន្តសម្រាប់នាំចេញត្រូវការកៅស៊ូប្រមាណ ១០ភាគរយប៉ុណ្ណោះនៃបរិមាណកៅស៊ូសរុបដែលផលិតបាន។

អ្នកឧកញ៉ា បានបញ្ជាក់ថា ៖

«កៅស៊ូរបស់កម្ពុជាមានប្រភេទលេខ១ លេខ២ និងប្រភេទកៅស៊ូតម្លៃធូរថ្លៃសម្រាប់កែច្នៃ និងផលិតជាសំបកកង់ឡាន ខណៈដែលប្រភេទលេខ១ និងលេខ២ អាចនាំចេញបានក្នុងតម្លៃថ្លៃជាង។ ដូច្នេះ ខាងរោងចក្រផលិតសំបកកង់ឡាន ពួកគាត់មិនត្រូវការប្រភេទថ្លៃនោះដែរ ហើយរោងចក្រក៏អាចមានជម្រើសនាំកៅស៊ូពីប្រទេសជិតខាងនៅក្នុងតំបន់អាស៊ានយកមកកែច្នៃហើយនាំចេញបានដែរ»។

ដោយឡែក ពាក់ព័ន្ធទៅនឹងទំហំទីផ្សារសំបកកង់រថយន្តវិញ អ្នកឧកញ៉ាបានកត់សម្គាល់ថា ហាក់មានភាពទូលំទូលាយ ដែលកម្ពុជាអាចនាំចេញបានទាំងនៅក្នុងតំបន់អាស៊ាន និងបណ្តាប្រទេសដែលជាដៃគូពាណិជ្ជកម្មសេរី ដូចជា ចិន កូរ៉េខាងត្បូង អេមីរ៉ាតអារ៉ាប់រួម ជាដើម។ បន្ថែមពីនេះ កម្ពុជា ក៏អាចនាំចេញទៅកាន់បណ្តាប្រទេសផ្សេងៗទៀតតាមរយៈកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយក្នុងតំបន់ RCEP ជាពិសេស បណ្តាប្រទេសនៅប៉ែកអឺរ៉ុប និងសហរដ្ឋអាម៉េរិកផងដែរ ខណៈដែលរដ្ឋបាល លោក ដូណាល់ ត្រាំ បានសម្រេចបន្ទាបអត្រាពន្ធគយបដិការជាមួយកម្ពុជាត្រឹម១៩ភាគរយប៉ុណ្ណោះ ។

សូមជ្រាបថា គិតត្រឹមចុងឆ្នាំ២០២៥នេះ កម្ពុជា មានរោងចក្រផលិតសំបកកង់រថយន្ដសម្រាប់នាំចេញចំនួន ៣ ដែលកំពុងតែដំណើរការ រួមមាន ៖

ទី១- ក្រុមហ៊ុន CART TIRE CO.,LTD នៅតំបន់សេដ្ឋកិច្ចពិសេស ឈីលូ ជាន ពុចាយ (ខេត្ដស្វាយរៀង) បានដំណើរការនៅឆ្នាំ២០២១ លើទំហំផ្ទៃដី ៥០ហិកតា ក្រោមទុនវិនិយោគ ៧៨៧លានដុល្លារ ដោយមានទីផ្សារនាំចេញ ទៅអាម៉េរិក កាណាដា សហគមន៍អីរ៉ុប និងអាស៊ី ដែលមានម៉ាក «Sailun»។

ទី២- ក្រុមហ៊ុន GENERAL TIRES TECHNOLOGY (CAMBODIA) CO.,LTD នៅតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ (ខេត្ដព្រះសីហនុ) បានដំណើរការនៅឆ្នាំ២០២២ លើទំហំផ្ទៃដី២០ហិកតា ក្រោមទុនវិនិយោគ ២៩៧លានដុល្លារ ដោយមានទីផ្សារនាំចេញ ទៅអាម៉េរិក និងមានគម្រោងនាំចេញទៅទីផ្សារប្រទេសប្រេស៊ីល ដែលមានម៉ាក «Sailun»។

ទី៣- រោងចក្រផលិតសំបកកង់រថយន្ដ ក្រុមហ៊ុន NEWBUSTAR (Cambodia) នៅតំបន់រដ្ឋបាលសេដ្ឋកិច្ចពិសេស យូ ប៊ី អ៊ី ស្នួល ស្ថិតនៅស្រុកស្នួល តម្លៃជាង ១៣៨លានដុល្លារ បានបើក ដំណើរការជាផ្លូវការ នៅថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៤ ដោយមានទីផ្សារនាំចេញ ទៅអាមេរិក សហគមន៍អីរ៉ុប និងប្រទេសប្រេស៊ីល ដែលមានម៉ាក «DoubleStar»។

សូមជម្រាបថា តាមរបាយការណ៍របស់អគ្គនាយកដ្ឋានកៅស៊ូ ផ្ទៃដីកៅស៊ូកម្ពុជាសរុបមានចំនួន ៤២៥ ៤៤៣ហិកតា ក្នុងនោះផ្ទៃដីចៀរជ័រមានចំនួន ៣៣០ ២៥៩ហិកតា ស្មើនឹង៧៨% និងផ្ទៃដីថែទាំមានចំនួន ៩៥ ​១៨៤ហិកតា ស្មើនឹង២២%៕




របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាល្លឺម៉ង់ ផ្តើមផលិតដ្រូន AI ជាង ៥ ពាន់គ្រឿងឱ្យអ៊ុយក្រែន អាចហោះបាន ១ ៥០០ គីឡូម៉ែត្រ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 04/09/2026

ការផលិតយន្តហោះដ្រូនបំពាក់ AI ចម្ងាយមធ្យម និងចម្ងាយឆ្ងាយជាង ៥ ពាន់ គ្រឿង ដើម្បីផ្គត់ផ្គង់ទៅដល់ប្រទេសអ៊ុយក្រែនបានចាប់ផ្ដើមជាផ្លូវការហើយ

អាថ៌កំបាំង និងអត្ថន័យពិតនៃ «រូបសំណាកបាតដៃ» នៅខេត្តកំពត ដែលមហាជនមិនធ្លាប់ដឹង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានអធិប្បាយអំពីមូលហេតុជុំវិញការសាងសង់ «រូបសំណាកបាតដៃ» នៅក្នុងខេត្ត ដែលគ្រោងនឹងដាក់ឱ្យដំណើរការនាពេលឆាប់ៗខាងមុខ

កម្ពុជា-បារាំង នឹងរៀបចំវេទិកាធុរកិច្ចកម្ពុជា-បារាំងលើកទី៣ នាខែវិច្ឆិកាខាងមុខ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

វេទិកាធុរកិច្ចកម្ពុជា-បារាំង លើកទី៣ គ្រោងនឹងរៀបចំនៅខែវិច្ឆិកាខាងមុខ ដើម្បីជាឱកាសក្នុងការភ្ជាប់ទំនាក់ទំនងរវាងធុរកិច្ចនិងធុរកិច្ច, ការបង្កើតបណ្តាញទំនាក់ទំនងសម្រាប់ក្រុមហ៊ុនកម្ពុជា និងបារាំង

អាម៉េរិក បន្តដាក់ទណ្ឌកម្មថ្មីប្រឆាំងនឹងគុយបា ដើម្បីផ្តួលរលំរបបដឹកនាំ និងទប់ស្កាត់ការគំរាមកំហែង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

អាម៉េរិកប្រកាសដាក់ទណ្ឌកម្មថ្មីលើគុយបាដោយកំណត់គោលដៅលើឥស្សរជនជាន់ខ្ពស់ ធនាគារកម្មសិទ្ធិរដ្ឋមួយ និងអង្គភាពចំនួនបួនទៀតដែលពាក់ព័ន្ធក្នុងវិស័យថាមពល ដែក និងរ៉ែ

កម្ពុជា ជំរុញវិនិយោគិន​ចិនចូលមក​បណ្ដាក់ទុនវិនិយោគបន្ថែមទៀត ក្រោយ​កិច្ចសន្ទនា​រវាងរដ្ឋ​ និងឯកជន កម្ពុជា-ចិនបានបញ្ចប់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

កម្ពុជារំពឹងថា ​នឹងទទួលបាន​វិនិយោគិនចិនថ្មីៗបន្ថែមទៀតចូលមក​បណ្ដាក់ទុន ក្រោយកិច្ច​សន្ទនា​លើកទី២ រវាង​រដ្ឋ​ និ​ងវិស័យឯកជន កម្ពុជា​-ចិន រៀបចំឡើង​តាម​រយៈស្ថានទូត​ចិនប្រចាំរាជធានីភ្នំពេញ

ចិន ​និង​កៀហ្ស៊ីស៊ីស្ថាន ​ប្តេជ្ញាចិត្តរួមគ្នាលើកកំពស់វិស័យ AI ​ក្នុង​កិច្ច​ប្រជុំ​កំពូល​ S​CO ​ឆ្នាំ​នេះ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 04/09/2026

ប្រទេស​ចិន ​និង​ប្រទេស​កៀហ្ស៊ី​ស៊ីស្ថាន ​បាន​ព្រមព្រៀង​គ្នា​ក្នុង​ការ​រុញ​ច្រាន​វិស័យ​បច្ចេកវិទ្យា​ឱ្យ​កាន់តែ​ជឿន​លឿន​រួមគ្នា ជាពិសេស​ វិស័យបញ្ញាសិប្បនិម្មិត​ AI

ឯកឧត្តម សាយ សំអាល់ អញ្ជើញប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុដល់អតិថិជនបុរី ឡេង ណាវ៉ាត់ត្រា ផ្លូវជាតិ ៦A

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 04/09/2026

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នាព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦ បានអញ្ជើញចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋដែលជាអតិថិជនទិញលំនៅឋានក្នុងគម្រោងបុរី ឡេង ណាវ៉ាត់ត្រា ផ្លូវជាតិ ៦A

ការ​ជួញដូរ​អាវុធ​រវាង​ អាល្លឺម៉ង់ ទៅ​ឲ្យ​អ៊ីស្រាអែល​ កើនឡើង​ជិតដល់ ​១​០០០​លាន​ដុល្លារ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 04/09/2026

រដ្ឋាភិបាល​អាល្លឺម៉ង់​បាន​អនុម័ត​លើការ​នាំចេញ​បរិក្ខារ​យោធា​ដែល​មាន​តម្លៃ​ជិត ៨០០​ ​លាន​អឺរ៉ូ​ ឬ​ប្រមាណ​ជា ​៩៣០​ លាន​ដុល្លារ​ ​ទៅ​ឲ្យ​ប្រទេស​អ៊ីស្រាអែល ​ក្នុង​អំឡុង​ឆមាស​ទី​មួយ​នៃ​ឆ្នាំ​២០២៦

បន្ថែមមួយប្រទេសទៀតហើយ! LOLC KHQR ពង្រីកសមត្ថភាពទទួលការទូទាត់ពីភ្ញៀវទេសចរអន្តរជាតិ ពីប្រទេសសិង្ហបុរី

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 04/09/2026

អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី បានពង្រីកសមត្ថភាពទទួលការទូទាត់របស់ LOLC KHQR ដោយបន្ថែមប្រទេសសិង្ហបុរីជាប្រទេសថ្មីមួយទៀត ដើម្បីឱ្យអាជីវកររបស់ អិលអូអិលស៊ី អាចទទួលការទូទាត់ពីភ្ញៀវទេសចរមកពីប្រទេសសិង្ហបុរី

ប្រព័ន្ធ​លុយ​ដុល្លារ​ដែលមានអាយុ​កាល​ជិត​ ១​ សតវត្ស​រ៍ ប្រឈម​ហានិភ័យ​ ខណៈ​បណ្តា​ធនាគារ​កណ្តាល​ងាក​ទៅ​រក​ទុន​បម្រុង​ថ្មី​

Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 04/09/2026

នាគារ​កណ្តាល​នៅ​ជុំវិញ​ពិភពលោក​កំពុង​កែប្រែ​យុទ្ធសាស្ត្រ​បម្រុង​រូបិយប័ណ្ណ​បរទេស​របស់​ខ្លួន​ជា​បណ្តើរ​ៗ​ ​ដោយ​កាត់បន្ថយ​ការ​ចាក់​គ្រឹះ​លើ​ប័ណ្ណ​បំណុល​រដ្ឋាភិបាល​អាមេរិក​ ​(​U​.​S​.​ ​Treasury bonds​)​​ហើយ​ងាក​មក​ទិញ​មាស​សុទ្ធ​ជំនួស​វិញ


Leave a Reply

Your email address will not be published.Required fields are marked *