សន្និសីទ​មីក្រូហិរញ្ញវត្ថុ​ប្រចាំឆ្នាំ ២០២៥ បានលើក​យក​ប្រធាន​ស្តីពី បរិយាបន្ន​ហិរញ្ញវត្ថុក្នុង​បរិបទសកលកំពុង​ប្រែប្រួល​ មក​ពិភាក្សា​

សន្និសីទមីក្រូហិរញ្ញវត្ថុ​ឆ្នាំ២០២៥នេះ លើកយកប្រធានបទស្ដីពីបរិយាបន្ន​ហិរញ្ញវត្ថុក្នុង​បរិបទសកលកំពុង​ប្រែប្រួល​ មក​ពិភាក្សា​…

រដ្ឋាភិបាល​ បន្តជំរុញ​ការបើកប្រាក់ឈ្នួលឌីជីថលសម្រាប់បុគ្គលិកកម្មករ

ភ្នំពេញ៖រាជរដ្ឋាភិបាល​កម្ពុជា​ បាន​កំណត់ទិសដៅ​ឲ្យ​មាន​ការបើកប្រាក់ឈ្នួល​តាម​ប្រព័ន្ធឌីជីថល សម្រាប់​បុគ្គលិក កម្មករ ឲ្យ​បាន​គ្រប់គ្នា ប្រយោជន៍​គឺដើម្បី​ធានា​សុវត្ថិភាពដល់ពួកគេ។ ឯកឧត្តម ស៊ុន មេសា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានលើកឡើងថា ការបើកប្រាក់ឈ្នួលតាមប្រព័ន្ឋឌីជីថល មានអត្ថប្រយោជន៍យ៉ាងខ្លាំងសម្រាប់បុគ្គលិក កម្មករ និយោជិកនៅក្នុងវិស័យកាត់ដេរ វាយនភណ្ឌ និងផលិតផលធ្វើដំណើរ ដើម្បី​កាត់បន្ថយហានិភ័យនៃការកាន់ប្រាក់នៅជាប់នឹងដៃ។ ឯកឧត្តម

មន្រ្តីជាន់ខ្ពស់ធនាគារជាតិអំពាវនាវឱ្យពលរដ្ឋប្រុងប្រយ័ត្នចំពោះការឆបោកអនឡាញ

«កំុលោភ កុំលឿន ប្រយ័ត្នលង់» ។នេះជាប្រសាសន៍របស់ឯកឧត្តម យឹម លាត ទេសាភិបាលរងធនាគារជាតិនៃកម្ពុជា ដែលបានថ្លែងក្នុងវេទិកាចំណេះដឹងហិរញ្ញវត្ថុឌីជីថលរៀបចំឡើងដោយធនាគារជាតិនៃកម្ពុជានិងក្រុមហ៊ុនក្រេឌី ប៊្យូរ៉ូ ខេមបូឌា នៅចុងសប្តាហ៍មុន។ ឯកឧត្តមទេសាភិបាលរងបានលើកឡើងដូច្នេះក្នុងន័យឱ្យពលរដ្ឋមានការប្រុងប្រយ័ត្នខ្ពស់ចំពោះករណីឆបោកអនឡាញ។កុំលោភលន់ កុំចុចលីងផ្តេសផ្តាស​លឿនពេក និងកុំជឿដោយគ្មានការពិចារណារហូតដល់ចាញ់បោកគេ។ ឯកឧត្តមមានប្រសាសន៍ថា ៖បច្ចេកវិទ្យាឌីជីថលមានការរីកចម្រើនយ៉ាងឆាប់រហ័ស ដែលផ្តល់ប្រយោជន៍ជាច្រើនដល់អ្នកប្រើប្រាស់ ទន្ទឹមនឹងនោះក៍មាន​ហានិភ័យផងដែរ ប្រសិនបើយើងមានចំណេះដឹងលើបច្ចេកវិទ្យាឌីជីថលមិនច្បាស់លាស់ ឬប្រើប្រាស់មិនមានការប្រុងប្រយ័ត្ន

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា នឹងរៀបចំសន្និសីទមីក្រូហិរញ្ញវត្ថុប្រចាំឆ្នាំ២០២៥ ក្រោមប្រធានបទ “បរិយាបន្នហិរញ្ញវត្ថុកម្ពុជាក្នុងបរិបទបម្រែបម្រួលជាសកល”

ភ្នំពេញ៖ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) នឹងរៀបចំសន្និសីទប្រចាំឆ្នាំសម្រាប់ឆ្នាំ២០២៥ របស់ខ្លួននៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលសន្និបាត និងសណ្ឋាគារសុខា (Sokha Siem Reap Resort & Convention Center) ក្នុងខេត្តសៀមរាប។ ថ្នាក់ដឹកនាំ អ្នកគ្រប់​គ្រងជាន់ខ្ពស់ និងអ្នកជំនាញមកពីវិស័យធនាគារនិងហិរញ្ញវត្ថុ

ប្រធានគ្រប់គ្រងធនាគារពិភពលោក សរសើរកម្ពុជាលើការរក្សាបានស្ថិរភាពនិងភាពរឹងមាំនៃវិស័យធនាគារ

ភ្នំពេញ៖ ប្រធានគ្រប់គ្រងធនាគារពិភពលោកប្រចាំកម្ពុជា បានលើកសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលដែលធនាគារជាតិនៃកម្ពុជាសម្រេចបានដូចជាការរក្សាបានស្ថិរភាព  អត្រាប្តូរប្រាក់និងស្ថិរភាពថ្លៃភាពរឹងមាំនៃប្រព័ន្ធធនាគារនិងការរីកចម្រើននៃប្រព័ន្ធទូទាត់ឌីជីថលនៅកម្ពុជា។ លោកស្រី Tania Meyer បានមានប្រសាសន៍ដូច្នេះនៅក្នុងជំនួបពិភាក្សាការងារជាមួយលោកជំទាវបណ្ឌិត ជា សិរី ទេសា​ភិបាលធនាគារជាតិនៃកម្ពុជា នារសៀលថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅធនាគារជាតិនៃកម្ពុជាអគារវត្តភ្នំ។ ក្នុងជំនួបនោះលោកស្រីបានក៏បានលើកទឹកចិត្តឱ្យធនាគារជាតិនៃកម្ពុជាបន្តជួយចែករំលែកបទពិសោធជោគជ័យលើការអភិវឌ្ឍប្រព័ន្ធទូទាត់ ក៏ដូចជាសមិទ្ធផលផ្សេងទៀតទៅកាន់ប្រទេសផ្សេងៗផងដែរ។លោកស្រី Tania បានលើកឡើងពីកិច្ចសហប្រតិបត្តិការល្អរវាងស្ថាប័នទាំងពីរនាពេលកន្លងមក។ជាក់ស្តែងធនាគារពិភពលោកបាននិងកំពុងផ្តល់ជំនួយបច្ចេកទេសសំខាន់ៗមួយចំនួនដល់ធនាគារជាតិនៃកម្ពុជាដូចជាការរួមចំណែកក្នុងការអភិវឌ្ឍសមត្ថភាពគ្រប់គ្រងទុនបម្រុងអន្តរជាតិក្រប​ខ័ណ្ឌគ្រប់គ្រងនិងបង្ការវិបត្តិប្រព័ន្ធធានារ៉ាប់រងលើប្រាក់បញ្ញើ

ADB ផ្តល់ ៥០ លានដុល្លារ ជួយពង្រឹងវិស័យហិរញ្ញវត្ថុ និងហេដ្ឋារចនាសម្ព័ន្ធហិរញ្ញវត្ថុឌីជីថលរបស់កម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥ បានអនុម័តកម្មវិធី និងកម្ចីផ្អែកលើគោលនយោបាយនូវទឹកប្រាក់ចំនួន ៥០លានដុល្លារ ដើម្បីពង្រឹងវិស័យ​ហិរញ្ញវត្ថុរបស់កម្ពុជា

ការចំណាយប្រចាំថ្ងៃរបស់ប្រជាជនខេត្តកំពង់ឆ្នាំង ជាមធ្យមប្រមាណ ៨៨% ជាប្រាក់រៀល

ប្រាក់រៀល ទទួលបានទំនុកចិត្ត និង​ប្រើប្រាស់កាន់តែច្រើនក្នុងជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ខណៈការចំណាយប្រចាំថ្ងៃរបស់ប្រជាជន​ខេត្តកំពង់ឆ្នាំង ជាមធ្យមប្រមាណ ៨៨% ត្រូវបានធ្វើ​ឡើង​ជាប្រាក់រៀល

កម្មវិធី «វិថីហិរញ្ញវត្ថុ» រដូវកាលទី៣ កំពុងបន្តបេសកកម្មយ៉ាងសំខាន់របស់ខ្លួនក្នុងនាមជាវេទិកាចំណេះដឹងហិរញ្ញវត្ថុនៅកម្ពុជា

Financial Street ត្រូវបានគេស្គាល់យ៉ាងទូលំទូលាយថាជាកម្មវិធីមួយដ៏សំខាន់ដែលត្រូវបានបង្កើតឡើងក្នុងគោលបំណងចូលរួម ផ្សព្វផ្សាយ និងចែករំលែកនូវចំណេះដឹងផ្នែកហិរញ្ញវត្ថុដល់សាធារណៈជនគ្រប់ស្រទាបនៅក្នុងសង្គម

របាយការណ៍ EuroCham ៖ ស្ថានភាពអាជីវកម្ម និងវិស័យហិរញ្ញវត្ថុនៅកម្ពុជា នៅតែបន្តមានភាពសុទិដ្ឋិនិយម

បរិយាកាសទូទៅនៃអាជីវកម្មនៅកម្ពុជា ថ្វីត្បិតតែជួបភាពលំបាកនៅដើមឆ្នាំ២០២៥ក៏ពិតមែន ប៉ុន្តែសកម្មភាពជាក់ស្តែងនៃអាជីវកម្មស្ទើរទូទាំងប្រទេស នៅតែអាចរក្សាបាននូវភាពសុទិដ្ឋិនិយម និងប្រកបដោយការប្រុងប្រយ័ត្នខ្ពស់

ធនាគារជាតិនៃកម្ពុជា, ធនាគារសិង្ហបុរី និងក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុចិន រួមគ្នាលើកកម្ពស់ការទូទាត់ឆ្លងដែនតាមឃ្យូអរកូត

ធនាគារជាតិនៃកម្ពុជា ក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុចិន និងធនាគារសិង្ហបុរីរួមគ្នាលើកកម្ពស់ការទូទាត់ឌីជីថល និងការទូទាត់ឆ្លងដែនតាមរយៈឃ្យូអរកូត