FMIS ជួយឱ្យការគ្រប់គ្រងប្រព័ន្ធហិរញ្ញវត្ថុសាធារណៈកម្ពុជាមានតម្លាភាព និងប្រសិទ្ធភាព

FMIS ឬ ឈ្មោះពេញថា “ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ” បាននិងកំពុងដើរតួនាទីសំខាន់ក្នុងការគ្រប់គ្រងប្រព័ន្ធហិរញ្ញវត្ថុសាធារណៈកម្ពុជា ដោយផ្តោតលើលទ្ធផល និងសមិទ្ធកម្ម ព្រមទាំងធានាបាននូវការគ្រប់គ្រងធនធានហិរញ្ញវត្ថុ ឱ្យមានតម្លាភាព និងប្រសិទ្ធភាព ស្របតាមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។

ក្នុងគោលបំណងបញ្ជ្រាបការយល់ដឹងឱ្យបានគ្រប់ជ្រុងជ្រោយ ដល់ថ្នាក់ដឹកនាំ និង មន្ត្រីដែលកំពុងប្រើប្រាស់ FMIS ក៏ដូចជាអង្គភាពថ្មីៗ ដែលនឹងត្រូវដាក់ឱ្យប្រើប្រាស់ FMIS នៅពេលខាងមុខ ដើម្បីធានាថា អ្នកពាក់ព័ន្ធទាំងអស់អាចអនុវត្តនីតិវិធីតាម FMIS បានយ៉ាងត្រឹមត្រូវ និង មានប្រសិទ្ធភាព កាលពីថ្ងៃទី ៣១ ខែមីនា ឆ្នាំ ២០២៦ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារគ្រប់គ្រងគម្រោង FMIS បានអញ្ជើញជាអធិបតីក្នុងកម្មវិធី “បញ្ជ្រាបការយល់ដឹងស្តីពីការប្រើប្រាស់ FMIS” ដោយមានការចូលរួមពីថ្នាក់ដឹកនាំ តំណាងក្រសួង-ស្ថាប័ន និង មន្ត្រីពាក់ព័ន្ធពីរាជធានី-ខេត្ត ចំនួន ៣៥០ នាក់។

កម្មវិធីនេះ ត្រូវបានរៀបចំឡើងស្របតាមផែនការអនុវត្តគម្រោង FMIS ក្នុងក្របខ័ណ្ឌកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដែលជាអាទិភាពគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការកែលម្អប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ ឱ្យកាន់តែមានប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព។ កម្មវិធីនេះ មានគោលបំណងសំខាន់ក្នុងការបន្តជំរុញការយល់ដឹង និងការត្រៀមខ្លួនរបស់មន្ត្រីរាជការ សម្រាប់ការប្រើប្រាស់ FMIS ឱ្យបានពេញលេញ និងមានប្រសិទ្ធភាព។

ថ្លែងក្នុងកម្មវិធីនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប បានគូសបញ្ជាក់ថា FMIS ដើរតួនាទីសំខាន់ក្នុងការគ្រប់គ្រងប្រព័ន្ធហិរញ្ញវត្ថុសាធារណៈកម្ពុជា ដោយផ្តោតលើលទ្ធផល និងសមិទ្ធកម្ម ព្រមទាំងធានាបាននូវការគ្រប់គ្រងធនធានហិរញ្ញវត្ថុ ឱ្យមានតម្លាភាព និងប្រសិទ្ធភាព ស្របតាមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដែលជាកម្មវិធីគោលនយោបាយអាទិភាពមួយរបស់រាជរដ្ឋាភិបាល ក្នុងការប្រែក្លាយប្រព័ន្ធហិរញ្ញវត្ថុសាធារណៈកម្ពុជា ឱ្យក្លាយជាប្រព័ន្ធមួយ ដែលផ្តោតលើលទ្ធផល ឬសមិទ្ធកម្ម និងមានលក្ខណៈវិមជ្ឈការ ស្របតាមស្តង់ដា និងឧត្តមានុវត្តន៍។

ឯកឧត្តមបណ្ឌិតសភាចារ្យ បានឱ្យដឹងទៀតថា សមិទ្ធផលជាច្រើន ដែលសម្រេចបានថ្មីៗ ក្នុងក្របខ័ណ្ឌនៃការអនុវត្តគម្រោង FMIS ចាប់តាំងពីការអនុវត្តជំហានទី១ រហូតមកដល់បច្ចុប្បន្ន មានដូចជា ការដាក់ឱ្យប្រើប្រាស់នៅការដ្ឋានសរុបចំនួន ៣៨៤ ការដ្ឋាន មុខងារប្រព័ន្ធដែលកំពុងដំណើរការមានចំនួន ៨ មុខងារ សន្ធានកម្មជាមួយប្រព័ន្ធខាងក្រៅមានចំនួន ២២ ប្រព័ន្ធ របាយការណ៍ផលិតចេញពីប្រព័ន្ធសរុបមានចំនួន ៧៤ របាយការណ៍ និងអ្នកកំពុងប្រើប្រាស់ប្រព័ន្ធសរុបមានចំនួន ៣,៨២៣ នាក់ ។ ដោយឡែក សម្រាប់ការដ្ឋានដែលកំពុងប្រើប្រាស់ FMIS-Portal ជំនាន់ទី១ មានចំនួន ១,៨៦០ ការដ្ឋាន និងអ្នកប្រើប្រាស់ប្រព័ន្ធនេះសរុបមានចំនួន ៣,៥៧១ នាក់។

ទន្ទឹមនឹងការពង្រីកការដ្ឋាន ការពង្រីកវិសាលភាពនៃការអនុវត្តនីតិវិធីចំណាយថវិកាចរន្តតាម FMIS ទាំងស្រុង ក៏ត្រូវបានដាក់ឱ្យអនុវត្តរួចរាល់នៅក្រសួង-ស្ថាប័នចំនួន ២៨ រួមទាំងអង្គភាពថវិកាអាណាប័កផ្ទេរសិទ្ធិពេញលេញចំនួន ១០១ អង្គភាពថវិកាអាណាប័កផ្ទេរសិទ្ធិមិនពេញលេញចំនួន ១៨ រដ្ឋបាលក្រុង-ស្រុក-ខណ្ឌ ចំនួន ៩៥ មន្ទីរអប់រំ យុវជន និងកីឡារាជធានី-ខេត្តទាំង ២៥ និងគ្រឹះស្ថានសាធារណៈរដ្ឋបាលចំនួន ៩។

ឯកឧត្តមបណ្ឌិតសភាចារ្យ បានថ្លែងដូច្នេះថា

“តាមរយៈទិន្នន័យពីក្រសួង-ស្ថាប័នចំនួន ១៦ ដែលបានអនុវត្តនីតិវិធីតាម FMIS ទាំងស្រុង ការអនុវត្តនីតិវិធីការងារតាម FMIS ទាំងស្រុង បានកាត់បន្ថយរយៈពេលនៃការទូទាត់ថវិកា ជូនអ្នកផ្គត់ផ្គង់ ឬអ្នកទទួលផល មកនៅត្រឹមតែ ៩ ថ្ងៃប៉ុណ្ណោះ ជាមធ្យមក្នុងឆ្នាំ ២០២៥ (ដោយរាប់ចាប់ពីការស្នើសុំទូទាត់ចំណាយ) បើប្រៀបធៀបនឹងការប្រើរយៈពេលជាច្រើនខែ មុនពេលអនុវត្តនីតិវិធីតាម FMIS ទាំងស្រុង។”

ឯកឧត្តមបណ្ឌិតសភាចារ្យ បានជំរុញឱ្យក្រសួង-ស្ថាប័ន និង អង្គភាពពាក់ព័ន្ធ បន្តពង្រឹងភាពជាម្ចាស់ និងការទទួលខុសត្រូវ ក្នុងការរៀបចំធនធានមនុស្ស បង្កើនសមត្ថភាពមន្ត្រី ក៏ដូចជា ត្រៀមខ្លួនចូលរួមវគ្គបណ្តុះបណ្តាលនានា សំដៅធានាការប្រើប្រាស់ FMIS ឱ្យកាន់តែមានប្រសិទ្ធភាព។ ជាមួយគ្នានេះ ក្រុមការងារបច្ចេកទេស ត្រូវបន្តអភិវឌ្ឍ និងធ្វើនវានុវត្តប្រព័ន្ធជាបន្តបន្ទាប់ ដើម្បីបង្កើនភាពងាយស្រួល និងសុវត្ថិភាព ជូនអ្នកប្រើប្រាស់។

ទន្ទឹមនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ បានស្នើឱ្យថ្នាក់ដឹកនាំនិងមន្ត្រីជំនាញតំណាងក្រសួង-ស្ថាប័ន និងអង្គភាពពាក់ព័ន្ធ ឱ្យបន្តចូលរួមវគ្គបណ្តុះបណ្តាលនានា ដែលរៀបចំដោយលេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS ដើម្បីសិក្សាស្វែងយល់ឱ្យបានស៊ីជម្រៅ នូវទិដ្ឋភាពបច្ចេកទេស និង អត្ថប្រយោជន៍នៃការប្រើប្រាស់ FMIS ជាពិសេស ត្រូវតម្កល់ស្មារតី «ឧត្តមនិយម» នៃផលប្រយោជន៍រួម ដោយទុកដោយឡែកនូវប្រយោជន៍បុគ្គល ក្នុងពេលបំពេញការងារ សំដៅរួមចំណែកអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ និងការលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ។

គួរបញ្ជាក់ផងដែរថា FMIS គឺជាប្រព័ន្ធតែមួយគត់នៅកម្ពុជាសម្រាប់ប្រើប្រាស់ និងឆ្លុះបញ្ចាំង ការគ្រប់គ្រង ការរៀបចំ ការអនុវត្ត ការតាមដាន ការត្រួតពិនិត្យលើ ការអនុវត្តចំណូល និងចំណាយថវិការដ្ឋ និង កិច្ចប្រតិបត្តិការហិរញ្ញវត្ថុនិងគណនេយ្យនៃថវិការដ្ឋ ព្រមទាំងការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ការរៀបចំវេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ (Multilateral Trade Forum)មានគោលបំណង ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

រកឃើញយន្តហោះចម្បាំងជប៉ុន សម័យសង្គ្រាមលោកលើកទី ២ ក្រោយបាត់ខ្លួនអស់ ៨១ ឆ្នាំ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

យន្តហោះចម្បាំងមួយគ្រឿង ដែលធ្លាប់ត្រូវបានប្រើប្រាស់អំឡុងសម័យសង្គ្រាមលោកលើកទី ២ ដោយកងទ័ពជើងទឹកអធិរាជជប៉ុន ឬ Imperial Navy ត្រូវបានគេរកឃើញ បន្ទាប់ពីវាបានដេកលង់លក់នៅក្រោមបាតសមុទ្រអស់រយៈពេល ៨១ ឆ្នាំ

៥ឆ្នាំទៀត ចិននឹងមានឡានតាក់ស៊ីគ្មានមនុស្សបើករហូតដល់ ៤លានគ្រឿង

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

៥ឆ្នាំទៀត ឬនៅឆ្នាំ២០៣០ ប្រទេសចិនបានកំណត់គោលដៅដាក់ដំណើរការឡានតាក់ស៊ីគ្មានមនុស្សបើក ឬបើកបរដោយស្វ័យប្រវត្តិរហូតដល់ ៣០០​ ០០០គ្រឿង នៅតាមបណ្តាទីក្រុងធំៗចំនួន៤

ចិន ជោគជ័យសាកល្បងហោះហើរយន្តហោះគ្មានមនុស្សបើកធំបំផុតក្នុងលោក

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

ចិន កាន់តែវិវឌ្ឍរីកចម្រើនថែមមួយកម្រិតទៀត ស្របពេលដែលមហាយក្សនៅអាស៊ីមួយនេះ បានទទួលជោគជ័យក្នុងការសាកល្បងហោះហើរយន្តហោះដ្រូនដឹកជញ្ជូនធំជាងគេបំផុតរបស់ពិភពលោក

៣ ខែដំបូង កូរ៉េខាងជើង បាញ់តេស្តមីស៊ីល ១៣ គ្រាប់ ខណៈ លោក គីម ជុងអ៊ុន ថាមកពីវិបត្តិភូមិសាស្ត្រនយោបាយ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

ត្រឹមរយៈពេល ៣ ខែដំបូងនៃឆ្នាំ២០២៦ នេះ ប្រទេសកូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលផ្លោងរបស់ខ្លួនចំនួន ៣ លើក និងមានមីស៊ីលសរុបចំនួន ១៣ គ្រាប់

កម្ពុជា – សិង្ហបុរី ចុះហត្ថលេខាលើកិច្ចព្រមព្រៀងរួមគ្នាជំរុញសន្តិសុខស្បៀង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

កម្ពុជា និងសិង្ហបុរី​ បានចុះហត្ថលេខារួមគ្នាលើកិច្ចព្រមព្រៀងមួយដើម្បីជំរុញសន្តិសុខស្បៀងរវាងប្រទេសទាំង២

ADB ព្យាករថា ​កំណើន​សេដ្ឋកិច្ចកម្ពុជា​ឆ្នាំ ២០២៦ នេះ នឹ​ងកើន ​៤,៥ ភាគរយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ធនាគារ​អភិវឌ្ឍន៍​អាស៊ី ហៅកាត់ថា ADB  បានព្យាករថា កំណើនសេដ្ឋកិច្ច​កម្ពុជា​ក្នុងឆ្នាំ ២០២៦ នេះ​ អាច​នឹង​កើនឡើង​ ៤,៥ ភាគរយ​ ក្នុងករណីស្ថាន​ភាព នៅតំបន់មជ្ឈិម​បូព៌ា​ធូរស្រាល​ឆាប់រហ័ស។

រោងចក្រ Newbustar (crossleader) ជារោងចក្រទីពីរ ដែលមានសិទ្ធិលក់ ចែកចាយ និងផលិតសំបកកង់ឡាននៅខ្មែរ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 10/04/2026

ស្របពេលគ្រប់ទំនិញឡើងថ្លៃស្ទើរគ្រប់មុខដោយសារតែប្រេងឥន្ធន:ឡើងថ្លៃធ្វើឱ្យប៉ះពាល់ដល់ទីផ្សារទំនិញទូទាំងសកលលោក។ ទោះជាយ៉ាងណាក្តីអ្វីដែលល្អសម្រាប់កម្ពុជាត្រូវបានទទួលកាដូពិសេសមុនចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះបែរជាមានវត្តមានសំបកកង់ខ្មែរមួយម៉ាកទៀត ហើយជារោងចក្រទីពីរ ផងដែរដែលមានសិទ្ធិលក់ និងចែកចាយសំបកកង់ឡានផលិតនៅខ្មែរ លើទឹកដីថ្មីនៃខេត្តក្រចេះ ក្រោមការផលិតដោយរោងចក្រឈ្មោះ Newbustar ផលិតសំបកកង់ឡានម៉ាក (crossleader)។

ជប៉ុនគ្រោងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ប្រទេសជប៉ុនគ្រោងនឹងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀតចាប់ពីខែឧសភា ដើម្បីធានាបាននូវការផ្គត់ផ្គង់ក្នុងស្រុកប្រកបដោយស្ថិរភាព ខណៈការផ្គត់ផ្គង់ពីតំបន់មជ្ឈិមបូព៌ាបន្តទទួលរងការរំខាន

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *