Youtube នឹងបិទគណនីរបស់អ្នកប្រើប្រាស់អាយុក្រោម១៦ ឆ្នាំក្នុងប្រទេសអូស្ត្រាលីចាប់ពីថ្ងៃទី១០ខែធ្នូ

YouTube បញ្ជាក់ថា គណនីរបស់អ្នកប្រើប្រាស់អាយុក្រោម ១៦ ឆ្នាំនឹងត្រូវបាន signed out ដោយស្វ័យប្រវត្តិចាប់ពីថ្ងៃទី ១០ ខែធ្នូ។ ពួកគេអាចនៅមើលវីដេអូមាតិកាផ្សេងៗបាន ប៉ុន្តែមិនអាចចុច subscribe, like វីដេអូ, បង្ហោះ និង បញេ្ជញមតិបាននោះទេ ដោយសារគណនីត្រូវបានបិទ

ក្រុមហ៊ុនផលិតរថយន្តម៉ាឡេស៊ី Perodua បញ្ចេញរថយន្តអគ្គិសនីដំបូងបង្អស់របស់ខ្លួន

ក្រុមហ៊ុនផលិតរថយន្តម៉ាឡេស៊ី Perodua បានដាក់បង្ហាញរថយន្តអគ្គិសនីដំបូងបង្អស់របស់ខ្លួនម៉ូដែល QV-E ដែលមានតម្លៃ ៨ ម៉ឺនរឺងហ្គីត (ជិត ២ ម៉ឺនដុល្លារអាម៉េរិក)

ក្រសួងឧស្សាហកម្មនិងវិស័យឯកជនបើកវេទិកាពិភាក្សាលើឱកាសវិនិយោគក្នុងអនុវិស័យសក្តានុពលចំនួន៧

ឯកឧត្តម ហែម វណ្ណឌី បានបញ្ជាក់ថា៖« បញ្ហាធំមួយរបស់យើង គឺកង្វះទិន្នន័យ ព័ត៌មាន និងការយល់ដឹងអំពីសក្តានុពលរវាងគ្នា ធ្វើឱ្យយើងខកខាន មិនទាន់បានប្រែក្លាយឱកាស និងសក្តានុពល ទៅជាផលប្រយោជន៍ជាក់ស្តែង»។

តើអ្នកណាផ្សេងទៀតនឹងអាចបញ្ចប់សង្គ្រាមនៅអ៊ុយក្រែនប្រសិនបើអាមេរិកដកខ្លួនចេញ?

នៅសល់រយៈពេល១ខែទៀតប៉ុណ្ណោះសម្រាប់ឆ្នាំ២០២៥នេះដែលពិភពលោកនឹងត្រូវទន្ទឹងរង់ចាំមើលថាតើស្ថានភាពនយោបាយជាភូមិសាស្ត្ររបស់អាមេរិកដែលអាចប្រើប្រាស់ក្នុងការជះឥទ្ធិពលដល់ជម្លោះដ៏រ៉ាំរ៉ៃរបស់អ៊ុយក្រែននិងរុស្សីបានជោគជ័យដែរឬយ៉ាងណា។ ជម្លោះដែលបានអូសបន្លាយតាំងតែពីឆ្នាំ២០២២បានក្លាយទៅជាគោលដៅចុងក្រោយរបស់ប្រធានាធិបតីអាមេរិកលោក Donald Trump នៅក្នុងឆ្នាំនេះក្រោយលោកបានប្រើប្រាស់កិច្ចខិតខំរបស់ខ្លួននាពេលកន្លងមកដោយអាចឈានទៅដល់ការបញ្ចប់ជម្លោះដោយយោធាប្រមាណជា៨រួចមកហើយចាប់តាំងតែពីបានឡើងកាន់តំណែងសាជាថ្មី។ យ៉ាងណាក្តីមកដល់ពេលនេះថ្វីត្បិតតែបានព្យាយាមប្រើប្រាស់ឥទ្ធិពលនិងអំណាចរបស់ខ្លួនដើម្បីដាក់សំពាធលើអ៊ុយក្រែននិងរុស្សីក្តីដើម្បីឲ្យទទួលយកកិច្ចព្រមព្រៀងសន្តិភាពប៉ុន្តែជម្លោះនេះហាក់ដូចជាមិនទទួលបានភាពល្អប្រសើរឡើងនៅឡើយនិងបន្តជាប់គាំងសាជាថ្មីម្តងហើយម្តងទៀតនិងជាពិសេសនៅក្រោយពេលដែលសំណើ២៨ចំណុចដែលត្រូវបានរៀបរៀងដោយភាគីអាមេរិកត្រូវបានប្រកាសកាលពីពេលថ្មីៗនេះ។ ពិនិត្យឲ្យច្បាស់ទៅជម្លោះនៅអ៊ុយក្រែនពិតជាមានភាពខុសគ្នាខ្លាំងទៅនឹងជម្លោះដោយយោធាទាំង៨ផ្សេងទៀតដែលលោក Trump បានទទួលជោគជ័យនាពេលកន្លងមកជាពិសេសបើយើងប្រៀបធៀបអំពីទំហំយោធាទំហំសេដ្ឋកិច្ចនិងស្ថានភាពភូមិសាស្ត្រនយោបាយជាក់ស្តែង។ជម្លោះនៅអ៊ុយក្រែនមានរួមទាំងពីការគាំទ្រយ៉ាងខ្លាំងពីសំណាក់បណ្តាប្រទេសជាសមាជិកអង្គការណាតូភាគច្រើនផងដោយអស់រយៈពេលជាច្រើនឆ្នាំមកនេះបូករួមនឹងការឧបត្ថម្ភជំនួយទាំងថវិកានិងយោធាយ៉ាងច្រើនផង។ ដូច្នេះប្រសិនបើអាមេរិកនិងលោក Donald Trump សម្រេចចិត្តបោះបង់ការងារនេះតើនឹងមានអ្វីកើតឡើងហើយតើនឹងមានអ្នកណាផ្សេងទៀតដែលអាចមកចូលដោះវិបត្តិនេះបាន? នៅក្នុងអត្ថបទបែបអធិប្បាយមួយដែលទើបចេញផ្សាយដោយកាសែតរុស្សី RT ជាមួយនឹងចំណងជើងថាតើ៖មានអ្នកណាម្នាក់នឹងអាចបញ្ចប់សង្គ្រាមនៅអ៊ុយក្រែនប្រសិនបើទីក្រុងគៀវបន្តបដិសេធគ្រប់ការសម្របសម្រួលទាំងអស់?អ្នកនិពន្ធបានបង្ហាញនូវចំងល់និងការព្រួយបារម្ភថាអ៊ុយក្រែននឹងមិនទទួលយកជាដាច់ខាតនូវលក្ខខណ្ឌមួយចំនួនធំចេញអំពីលក្ខខណ្ឌទាំង២៨ចំណុចដែលក្រុងវ៉ាស៊ិនតោនបានស្នើ។ នេះមានន័យថាសូម្បីតែអាមេរិកនិងលក្ខខណ្ឌទាំងអស់២៨ចំណុចនេះក៏នឹងនៅតែមិនអាចជាចម្លើយសម្រាប់ដំណោះស្រាយជម្លោះនោះដែរ។អត្ថបទនេះបានសរសេររៀបរាប់ចាប់តាំងតែពីការខិតខំដំបូងរបស់អាមេរិកឡើងវិញនៅក្នងរដ្ឋបាលលោក Trump កាលពីខែកុម្ភៈមកម្ល៉េះ។អ៊ុយក្រែនបន្តមិនព្រមទទួលយកលក្ខខណ្ឌធំៗដោយសហរដ្ឋអាមេរិកឡើយរហូតមកដល់ពេលនេះដោយក្នុងនោះមានទាំងការកាត់ទឹកដីការកាត់បន្ថយចំនួនទ័ពការបដិសេធសមាជិកភាពជាមួយនឹងណាតូជាដើម។ នៅក្នុងអត្ថបទដដែលក៏បានសរសេរដែរថាឈានដល់ដំណាក់កាលនេះលោក

កម្មវិធីនវានុវត្តន៍បញ្ច្រាស ផ្តល់ឱកាសដល់ក្រុមធុរកិច្ចថ្មីចូលរួមដោះស្រាយបញ្ហាប្រឈមក្នុងទីផ្សារ

ភ្នំពេញ៖«ថ្ងៃបទបង្ហាញឆ្ពោះទៅមុខ» គឺជាវគ្គផ្តាច់ព្រ័ត្រនៃកម្មវិធី «នវានុវត្តន៍បញ្ច្រាស» រដូវកាលទី ៥ ដែលត្រូវបានរៀបចំឡើងក្នុងគោលបំណងបង្ហាញពីសមិទ្ធផលរបស់ក្រុមធុរកិច្ចថ្មីទៅកាន់សាធារណជន និង ប្រកាសលទ្ធផលក្រុមជ័យលាភី ដែលបានទទួលទុនវិនិយោគដែលមិនយកភាគហ៊ុន (Equity-free Investment) ជាថវិកាសរុបចំនួន ១២០ លានរៀលពីកម្មវិធី។ ក្រោយពីការឆ្លងកាត់វគ្គបណ្តុះបណ្តាលជាច្រើនសប្តាហ៍ក្នុងកម្មវិធី, ក្រុមធុរកិច្ចថ្មីទាំង ៧ ក្រុម រួមមាន Kotluy

បុគ្គលមួយក្រុមដែលដេកភ័យខ្លាំងជាងគេប្រសិនបើសន្តិភាពនៅអ៊ុយក្រែនសម្រេចជោគជ័យ

ភ្លាមៗក្រោយការប្រកាសដាក់កម្រិតអ៊ុយក្រែនឲ្យទទួលយកកិច្ចព្រមព្រៀងសន្តិភាពជាមួយនឹងលក្ខណៈទាមទារ២៨ចំណុចដែលរៀបរៀងឡើងដោយប្រធានាធិបតីអាមេរិក Donald Trump ចំពោះបញ្ហាជម្លោះនៅអ៊ុយក្រែននោះគេសង្កេតឃើញថាភាគហ៊ុនរបស់ក្រុមហ៊ុនផលិតអាវុធដ៏ធំៗរបស់អាល្លឺម៉ង់ដូចជាRheinmetall ជាដើមបានដាំក្បាលចុះយ៉ាងខ្លាំង។ រំលឹកឡើងវិញថាសម័យកាលអន្តរកាលសម្រាប់ប្រទេសអ៊ុយក្រែនចាប់តាំងតែពីពេលដែលប្រតិបត្តិការពេញលេញដោយយោធានៃប្រទេសរុស្សីកាលពីខែកុម្ភៈឆ្នាំ២០២២វាបានអូសបន្លាយអស់រយៈពេលជាង៣ឆ្នាំមកហើយ។ បណ្តាក្រុមហ៊ុនអ្នកផលិតអាវុធរបស់អឺរ៉ុបអាមេរិកព្រមទាំងរុស្សីផងបានសំងំកើបលុយជាច្រើនពាន់លានដុល្លារជារៀងរាល់ឆ្នាំចេញពីកុងត្រាជាមួយនឹងរដ្ឋាភិបាលនៃក្រុមប្រទេសដែលមានការពាក់ព័ន្ធនិងរងឥទ្ធិពលដោយសារតែជម្លោះនេះ។ ដូច្នេះប្រសិនបើលទ្ធភាពនៃកិច្ចព្រមព្រៀងសន្តិភាពរបស់អ៊ុយក្រែននឹងអាចលេចរូបរាងជាផ្លូវការមែននោះវានឹងបង្កការព្រួយបារម្ភខ្លាំងណាស់ក្នុងចំណោមក្រុមអ្នកវិនិយោគទុនដែលស្ថិតនៅក្នុងឧស្សាហកម្មផលិតអាវុធដែលមានមូលដ្ឋាននៅក្នុងតំបន់អឺរ៉ុបច្រើនជាងគេ។នេះជាអត្ថបទស្រាវជ្រាវដែលត្រូវបានចេញផ្សាយដោយកាសែតរុស្សី RT កាលពីដើមសប្តាហ៍កន្លងមកនេះ។ តាមសេចក្តីរាយការណ៍ចុងក្រោយនេះ សហរដ្ឋអាមេរិកបានប្រគល់សំណើព្រាងនៃកិច្ចព្រមព្រៀងសន្តិភាពចំនួន២៨ចំណុចដល់ទីក្រុងគៀវកាលពីសប្តាហ៍មុន ហើយបានផ្តល់ពេលវេលាសម្រាប់សម្រេចចិត្តផងដែរ។ សេចក្តីព្រាងនេះត្រូវបានពិភាក្សានៅទីក្រុងហ្សឺណែវមុនប៉ុន្មានថ្ងៃ ដោយក្នុងនោះប្រធានាធិបតីអាម៉េរិក Donald Trump បានលើកឡើងថាវានឹងមានរឿងល្អដែលអាចនឹងកើតឡើងបន្ថែមទៀតផងដែរ។ គេសង្កេតឃើញថាដំណើរការរៀបចំកិច្ចព្រមព្រៀងសន្តិភាពនេះបានជំរុញឱ្យក្រុមអ្នកវិនិយោគមិនសប្បាយចិត្តនោះទេ ហើយព្រមទាំងបង្កឱ្យមានការបង្ខំលក់ភាគហ៊ុនចោលជាបន្តបន្ទាប់នៅក្នុងក្រុមហ៊ុន

យូធូបជាសេដ្ឋកិច្ចបែបមាតិកា content economy ដ៏មានសក្តានុពលមិនអាចមើលរំលងនាពេលខាងមុខ

សម័យកាលផលិតមាតិកាឌីជីថលនេះគ្មានអ្នកណាម្នាក់មិនស្គាល់វេទិកាចែករំលែកវីដេអូដ៏ល្បីល្បាញយូធូបនោះឡើយ។ បច្ចុប្បន្នយូធូបមិនត្រឹមតែជាវេទិកាវីឌីអូធម្មតាទៀតឡើយដោយវាត្រូវបានគេចាត់ទុកថាជាវិស័យសេដ្ឋកិច្ចបែបមាតិកាដ៏ពេញលេញមួយឬ​ Full Content Economy។សម្រាប់អ្នកផលិតមាតិកាកំពូលៗបច្ចុប្បន្នពួកគេមិនត្រឹមតែអាចរកចំណូលបានពីផ្ទាំងផ្សព្វផ្សាយនោះទេ ពួកគេថែមទាំងអាចកសាងនិងបង្កើតកិច្ចព្រមព្រៀងនានាសម្រាប់ការរៀបចំម៉ាកយីហោថ្មីៗនិងមានស្រាប់ ការបង្កើតខ្សែបន្ទាត់ផលិតកម្មនិងរបៀបធ្វើពាណិជ្ជកម្មថ្មីៗជាច្រើនរូបភាពផ្សេងទៀត។ សម្រាប់ឆ្នាំ២០២៥នេះតួលេខដែលត្រូវបានស្រាវជ្រាវរកឃើញដោយ Hipmis និង Miszen បានបង្ហាញថាយូធូបរបស់ MrBeast នៅតែស្ថិតនៅចំណាត់ថ្នាក់លេខ១ជាប៉ុស្តិយូធូបដែលរកបានប្រាក់ចំណូលខ្ពស់ជាងគេប្រមាណជា១០០ទៅ១៣០លានដុល្លារជាមួយនឹងអ្នកចុះឈ្មោះតាមដានប្រមាណជាជាង២៩លានគណនី។ បន្តបន្ទាប់យូធូបដែលរកចំណូលបានច្រើនជាងគេលេខរៀងទី២នោះគឺ Vlad& Niki ដែលរកបានពី៧០ទៅ៩០លានដុល្លារខណៈដែលលេខរៀងទី៣គឺ Ryan’s World

ក្រសួងឧស្សាហកម្ម កំពុងរៀបចំយុទ្ធសាស្រ្តជាតិ អភិវឌ្ឍន៍សហគ្រាសធុនមីក្រូ តូច និងមធ្យម

ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ កំពុងរៀបចំយុទ្ធសាស្ត្រជាតិអភិវឌ្ឍន៍សហគ្រាសធុនមីក្រូ តូច និងមធ្យម ដោយប្រមូលផ្តុំភាគីពាក់ព័ន្ធតំណាងក្រសួង-ស្ថាប័ន វិស័យឯកជន ដៃគូអភិវឌ្ឍន៍ អង្គការជាតិ និងអន្តរជាតិ

Baby Shark ឃ្លីបវិដេអូ ៩០វិនាទី ប្រែពីអាជីវកម្មតូចមួយក្លាយជាក្រុមហ៊ុនមានតម្លៃ ៤០០លានដុល្លារ

Baby Shark បានក្លាយទៅជាវីដេអូដែលពេញនិយមបំផុតរបស់ពិភពលោកដោយមានអ្នកចូលទស្សនាដល់ទៅ១៦ពាន់លានដង ហើយក៏ធ្លាប់ជាប់ឈ្មោះជាវីដេអូដែលមានគេទស្សនាច្រើនបំផុតលើបណ្តាញយូធូបផងដែរ

រុស្ស៊ី លក់យន្តហោះចម្បាំងដ៏ទំនើបជំនាន់ចុងក្រោយ Su-57 ជាលើកដំបូងចំនួន២គ្រឿង

យន្តហោះចម្បាំងដ៏ទំនើបបំផុត និងតំណាងឲ្យកងកម្លាំងយោធារបស់រុស្ស៊ី Su-57 ត្រូវបានប្រធានប្រតិបត្តិក្រុមហ៊ុនផលិតប្រកាសពីការលក់ទៅឱ្យប្រទេសដទៃជាលើកដំបូងចំនួន២គ្រឿង