ការប្រមូលផលត្រីឆ្នាំ២០២៥ អាចនឹងមានការកើនឡើងប្រមាណ១០ភាគរយធៀបនឹងឆ្នាំមុន

មន្រ្តីជាន់ខ្ពស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា ការប្រមូលផលត្រីទឹកសាបឆ្នាំ២០២៥ នេះ អាចមានការកើនឡើងលើសឆ្នាំមុនប្រមាណជា១០ភាគរយ

មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្ម ដឹកនាំក្រុមការងារចម្រុះចុះសង្កេតការប្រមូលផលត្រីនៅស្រុកពញាឮ ខេត្តកណ្តាល

ឯកឧត្តម ហាស់ សារ៉េត រដ្ឋលេខាធិការ បានសំណូមពរដល់ប្រជាពលរដ្ឋទូទៅ ពិសេសប្រជានេសាទ សូមគោរពច្បាប់ជលផល អនុវត្តឱ្យបានត្រឹមត្រូវការប្រើប្រាស់ឧបករណ៍នេសាទស្របច្បាប់ រួមគ្នាអភិរក្សធនធានជលផលឱ្យកាន់តែមានប្រសិទ្ធដើម្បីភាពសម្បូណ៌ត្រីពីមួយឆ្នាំទៅមួយឆ្នាំ និងសម្រាប់អ្នកជំនាន់ក្រោយ

មាស ១០០តោនត្រូវបានរក្សាទុក ក្រោយចម្រាញ់រ៉ែមាសជិត ៥០ទីតាំង នៅក្នុងខេត្ត Jilin ភាគឥសាននៃប្រទេសចិន

កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះបានឲ្យដឹងថា បន្ទាប់ពីរកឃើញទីតាំងរ៉ែមាសចំនួន៤៧កន្លែង ស្ថិតនៅក្នុងខេត្ត Jilin នៅភាគឥសាននៃប្រទេសចិន និងធ្វើការចម្រាញ់អស់រយៈពេលប្រមាណ ៥ឆ្នាំ ជាលទ្ធផល អាចទទួលបានមាសសុទ្ធសរុបប្រមាណ ១០០តោន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ ៖ សហគ្រាសធុនតូច និងមធ្យម ដើរតួនាទីយ៉ាងសំខាន់ជួយគាំទ្រ និងជំរុញសេដ្ឋកិច្ចជាតិ

មន្ត្រីជាន់ខ្ពស់ធនាគារជាតិនៃកម្ពុជា បានលើកឡើងថា សហគ្រាសធុនតូច និងមធ្យម ដើរតួនាទីយ៉ាងសំខាន់ជួយគាំទ្រ និងជំរុញសេដ្ឋកិច្ចជាតិ

វៀតណាម កំណត់គោលដៅទាក់ទាញទេសចរបរទេសចំនួន ២៥ លាននាក់សម្រាប់ឆ្នាំ២០២៦

នៅក្នុងឆ្នាំ ២០២៥ នេះ វៀតណាមបានស្វាគមន៍ភ្ញៀវទេសចរអន្តរជាតិប្រមាណ ២១,៥ លាននាក់។ដោយសារការងើបឡើងវិញដ៏រឹងមាំនៃវិស័យមួយនេះ រដ្ឋាភិបាលវៀតណាមបានដាក់គោលដៅទាក់ទាញភ្ញៀវបរទេសចំនួន ២៥ លាននាក់នៅឆ្នាំក្រោយ

ក្រសួងឧស្សាហកម្ម ប្រគល់ពានរង្វាន់សមិទ្ធផលផលិតភាព «ស៥» និងជំរុញឱ្យរោងចក្រសហគ្រាសចាប់យកផលិតភាពជាវប្បធម៌ស្នូលសម្រាប់អាជីវកម្ម

ក្រសួងឧស្សាហកម្ម ប្រគល់ពានរង្វាន់សមិទ្ធផលផលិតភាព «ស៥» និងជំរុញឱ្យរោងចក្រសហគ្រាសចាប់យកផលិតភាពជាវប្បធម៌ស្នូលសម្រាប់អាជីវកម្ម

រយៈពេល ១១ខែ ឆ្នាំ២០២៥ កម្ពុជាទទួលបានទេសចរ​អន្តរជាតិ​ជាង ៥​លាននាក់ ធ្លាក់ចុះជាង ១៣%

រយៈពេល ១១ខែ ឆ្នាំ២០២៥  ព្រះរាជាណាចក្រកម្ពុជា បានទទួលភ្ញៀវទេសចរ​អន្តរជាតិ​សរុបជាង៥​លាននាក់ ធ្លាក់ចុះជាង ១៣% ដោយសារការវាយប្រហាររបស់ថៃ

តម្លៃប្រេងឡើងថ្លៃបន្តិច បន្ទាប់ពីអាម៉េរិកបង្កើនការរឹតបន្តឹងលើការដឹកជញ្ជូនប្រេងរបស់វេណេហ្ស៊ុយអេឡា

តម្លៃប្រេងឆៅ Brent ឡើងថ្លៃ ៦២,៤៨ ដុល្លារក្នុងមួយបារ៉ែល ដែលកើនឡើងពី ៥៩,៨២ ដុល្លារកាលពីសប្តាហ៍មុន ខណៈដែលតម្លៃប្រេងឆៅ West Texas Intermediate (WTI) ឡើងថ្លៃ ៥៨,៥៨ ដុល្លារក្នុងមួយបារ៉ែល ដែលកើនឡើងពី ៥៦,១៦ ដុល្លារ

ប៊ុលហ្គារីប្តេជ្ញាផ្តល់ជំនួយគាំទ្រដល់ប្រទេសជិតខាងដែលកំពុងប្រកាសអាសន្នលើវិស័យថាមល

រដ្ឋាភិបាលនៃប្រទេសប៊ុលហ្គារីនៅសប្តាហ៍នេះបានប្រកាសក្នុងការផ្គត់ផ្គង់ប្រេងឥន្ធនៈមួយចំនួនទៅដល់សាធារណរដ្ឋម៉ាសេដូនៀខាងជើង(North Macedonia)ដែលជាប្រទេសជិតខាងខណៈដែលរដ្ឋាភិបាលក្រុង Skopje បានធ្វើការប្រកាសអាសន្នមួយនៅទាំងប្រទេសតាំងតែពីថ្ងៃអង្គារ។ យោងតាមការចេញផ្សាយរបស់ Novinata បានឲ្យដឹងថានាយករដ្ឋមន្ត្រីប៊ុលហ្គារីលោក Rosen Zhelyazkov បានស្នើឲ្យរដ្ឋមន្ត្រីថាមពលលោក Zhecho Stankov ចាប់ផ្តើមត្រួតពិនិត្យស្តុកប្រេងរបស់ខ្លួនជាមុនសិនដើម្បីអាចបន្តចាត់ចែងជំនួយទៅកាន់ប្រទេស North Mocedonia។ តាមរយៈការចេញបញ្ជាដោយនាយករដ្ឋមន្ត្រី Zhelyazkov ត្រូវបានគេមើលឃើញថាវាគឺជាការឆ្លើយតបទៅនឹងសំណើដែលបានធ្វើឡើងក្នុងអំឡុងពេលសន្ទនាតាមទូរស័ព្ទរវាងរដ្ឋមន្ត្រីការបរទេស Georg Georgiev

សកម្មជនជប៉ុនដ៏ល្បីល្បាញម្នាក់បង្ហាញក្តីបារម្ភអំពីផែនការប្រតិបត្តិរោងចក្រនុយក្លេអ៊ែរឡើងវិញ

ថ្មីៗនេះបុគ្គលដែលជាសកម្មជនដ៏លេចធ្លោម្នាក់នៅក្នុងចលនាសន្តិភាព និងការប្រឆាំងថាមពលនុយក្លេអ៊ែររបស់ប្រទេសជប៉ុនម្នាក់បានសម្តែងការសង្ស័យនិងភ័យព្រួយខ្លាំងអំពីផែនការដំណើរការឡើងវិញនៃប្រតិបត្តិការរោងចក្រថាមពលនុយក្លេអ៊ែរ Kashiwazaki-Kariwa។ លោកបានលើកឡើងថាការសម្រេចចិត្តនាពេលចុងក្រោយនេះនៅក្នុងគោលនយោបាយរបស់រដ្ឋាភិបាលប្រទេសជប៉ុនពិតជាបានគំរាមកំហែងនិងធ្វើឱ្យប៉ះពាល់ដល់អត្តសញ្ញាណនៃកិច្ចព្រមព្រៀងសន្តិភាពក្រោយសង្គ្រាមលោកខ្លាំងណាស់។ លោក Akira Kawasaki ត្រូវបានគេស្គាល់ថាជាសមាជិកនៃគណៈកម្មាធិការប្រតិបត្តិសន្តិភាព ដែលជាអង្គការមិនមែនរដ្ឋាភិបាលដែលមានមូលដ្ឋាននៅទីក្រុងតូក្យូហៅឈ្មោះថា Peace Boadនិងជាសមាជិកនៃក្រុមដឹកនាំអន្តរជាតិនៃយុទ្ធនាការអន្តរជាតិដើម្បីលុបបំបាត់អាវុធនុយក្លេអ៊ែរ ICAN។លោកបានចែករំលែកទស្សនៈរបស់ខ្លួននៅក្នុងបទសម្ភាសន៍មួយជាមួយនឹងបណ្តាញទូរទស្សន៍ចិនCGTNនិងត្រូវបានដកស្រង់សំដីមកចេញផ្សាយដោយកាសែតរបស់ប៊ុលហ្គារី Novinataកាលពីថ្ងៃអង្គារទី២៣ខែធ្នូម្សិលមិញនេះ។ ការអត្ថាធិប្បាយរបស់លោក Kawasaki បានធ្វើឡើងបន្ទាប់ពីប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករបស់ជប៉ុនបានរាយការណ៍កាលពីថ្ងៃចន្ទដើមសប្តាហ៍កន្លងមកថាខេត្ត Niigata របស់ប្រទេសជប៉ុនបានអនុម័តឲ្យមានការចាប់ផ្តើមឡើងវិញនូវរោងចក្រថាមពលនុយក្លេអ៊ែរ Kashiwazaki-Kariwa ដែលជារោងចក្រដ៏ធំបំផុតរបស់ពិភពលោកជាលើកដំបូងពោលគឺ