សកម្មជនជប៉ុនដ៏ល្បីល្បាញម្នាក់បង្ហាញក្តីបារម្ភអំពីផែនការប្រតិបត្តិរោងចក្រនុយក្លេអ៊ែរឡើងវិញ
ថ្មីៗនេះបុគ្គលដែលជាសកម្មជនដ៏លេចធ្លោម្នាក់នៅក្នុងចលនាសន្តិភាព និងការប្រឆាំងថាមពលនុយក្លេអ៊ែររបស់ប្រទេសជប៉ុនម្នាក់បានសម្តែងការសង្ស័យនិងភ័យព្រួយខ្លាំងអំពីផែនការដំណើរការឡើងវិញនៃប្រតិបត្តិការរោងចក្រថាមពលនុយក្លេអ៊ែរ Kashiwazaki-Kariwa។ លោកបានលើកឡើងថាការសម្រេចចិត្តនាពេលចុងក្រោយនេះនៅក្នុងគោលនយោបាយរបស់រដ្ឋាភិបាលប្រទេសជប៉ុនពិតជាបានគំរាមកំហែងនិងធ្វើឱ្យប៉ះពាល់ដល់អត្តសញ្ញាណនៃកិច្ចព្រមព្រៀងសន្តិភាពក្រោយសង្គ្រាមលោកខ្លាំងណាស់។ លោក Akira Kawasaki ត្រូវបានគេស្គាល់ថាជាសមាជិកនៃគណៈកម្មាធិការប្រតិបត្តិសន្តិភាព ដែលជាអង្គការមិនមែនរដ្ឋាភិបាលដែលមានមូលដ្ឋាននៅទីក្រុងតូក្យូហៅឈ្មោះថា Peace Boadនិងជាសមាជិកនៃក្រុមដឹកនាំអន្តរជាតិនៃយុទ្ធនាការអន្តរជាតិដើម្បីលុបបំបាត់អាវុធនុយក្លេអ៊ែរ ICAN។លោកបានចែករំលែកទស្សនៈរបស់ខ្លួននៅក្នុងបទសម្ភាសន៍មួយជាមួយនឹងបណ្តាញទូរទស្សន៍ចិនCGTNនិងត្រូវបានដកស្រង់សំដីមកចេញផ្សាយដោយកាសែតរបស់ប៊ុលហ្គារី Novinataកាលពីថ្ងៃអង្គារទី២៣ខែធ្នូម្សិលមិញនេះ។ ការអត្ថាធិប្បាយរបស់លោក Kawasaki បានធ្វើឡើងបន្ទាប់ពីប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករបស់ជប៉ុនបានរាយការណ៍កាលពីថ្ងៃចន្ទដើមសប្តាហ៍កន្លងមកថាខេត្ត Niigata របស់ប្រទេសជប៉ុនបានអនុម័តឲ្យមានការចាប់ផ្តើមឡើងវិញនូវរោងចក្រថាមពលនុយក្លេអ៊ែរ Kashiwazaki-Kariwa ដែលជារោងចក្រដ៏ធំបំផុតរបស់ពិភពលោកជាលើកដំបូងពោលគឺ





វិថីហិរញ្ញវត្ថុ














Account
Security
Favourite Content