អ៊ុយក្រែន បង្ហាញរ៉ូបូតមានរូបរាងដូចមនុស្ស Phantom MK-1 កាន់អាវុធប្រយុទ្ធនៅក្នុងសមរភូមិជួរមុខ

បរទេស​ ៖ ថ្មីៗនេះ រ៉ូបូត មានរូបរាងជាមនុស្ស Phantom MK-1 ចំនួន២គ្រឿងត្រូវបានបង្ហាញខ្លួនជាលើកដំបូងនៅក្នុងតំបន់ប្រយុទ្ធជួរមុខនៃសង្គ្រាមនៅអ៊ុយក្រែន ដែលបង្គឱ្យមានភាពភ្ញាក់ផ្អើលយ៉ាងខ្លាំងពីសំណាក់អ្នកតាមដានជម្លោះដ៏រ៉ាំរៃរវាង​ អ៊ុយក្រែន និងរុស្ស៊ីមួយនេះ។

Gadget Review កាលពីសប្តាហ៍កន្លងទៅបានចេញផ្សាយអំពីព្រឹត្តិការណ៍ដ៏គួរឲ្យភា្ញក់ផ្អើលជាមួយរ៉ូបូតមានរូបរាងជាមនុស្ស ទំងន់ប្រហែលជា​១៧៩ផោន ឬប្រមាណជា៨០គីឡូក្រាម ត្រូវបានដាក់នៅក្នុងប្រតិបត្តិការសង្គ្រាមដូចទៅនឹងអ្វីដែលគ្រប់គ្នាធ្លាប់បានឃើញនៅក្នុងខ្សែភាពយន្តបែបវិទ្យាសាស្ត្រអស់រយៈពេលជាយូរមកហើយនោះ។

មុននេះបន្តិចធ្លាប់តែឮគេជជែកដេញដោលសួរថា​​ តើ ChatGPT អាចមានសមត្ថភាពសរសេរសារអ៊ីមែលជំនួសមនុស្សបាន​ដោយរបៀបណា ប៉ុន្តែពេលនេះ ក្រុមហ៊ុនស្ថាបនិករបស់ Phantom MK-1 គឺ Foundation Robotics បានដឹកជញ្ជូនទាហានមេកានិចចំនួន២គ្រឿងទៅដល់តំបន់សមរភូមិជួរមុខរបស់អ៊ុយក្រែនរួចទៅហើយ។ នេះមានន័យថា វាមិនមែនជាសេណារីយ៉ូអនាគតដ៏វែងឆ្ងាយនោះទៀតទេសម្រាប់សង្គ្រាមរវាងរ៉ូបូត និងមនុស្សលោក។ តាមរយៈព័ត៌មានមួយនេះយើងអាចចាត់ទុកបានថា ពេលវេលានៃយុគសម័យសង្គ្រាមរវាងមនុស្សលោកជាមួយមនុស្សយន្តបានចាប់ផ្តើមកើតមានឡើងយ៉ាងស្ងប់ស្ងាត់។

ប្រភពដដែលបានសរសេរទៀតថា ក្រុមហ៊ុន Foundation Robotics បាន​បង្កើត​ទាហាន​មនុស្ស​យន្ត​ដំបូង​គេ​ដែល​ត្រៀម​ខ្លួន​ជា​ស្រេច​ក្នុង​ការ​ប្រយុទ្ធ​គ្រប់សមរភូមិរបស់​ពិភពលោក។Phantom MK-1 មានកំពស់​ ១,៧៥ម៉ែត្រ ដើរដោយម៉ូទ័រអគ្គិសនី ហើយក្រុមហ៊ុនបានអភិវឌ្ឍសមត្ថភាពរបស់វាយ៉ាងល្អ​​ ដោយអាចឲ្យប្រើប្រាស់បានគ្រប់ប្រភេទកាំំភ្លើង រាប់ចាប់ពីប្រភេទកាំភ្លើងខ្លី ទៅដល់កាំភ្លើងយន្ត ប្រភេទ M-16 rifles ហើយអាចបន្តលើសពីនេះអាស្រ័យទៅនឹងបញ្ចូលកម្មវិធីបន្ថែម។

គួរឲ្យដឹងដែរថា Phnatom MK-1 គឺជាគម្រោងអភិវឌ្ឍស្ថិតនៅក្រោមកុងត្រាវិនិយោគប្រមាណជា ២៤លានដុល្លារ រវាងក្រុមហ៊ុនផលិតជាមួយនឹងកងទ័ពអាម៉េរិកក្រោមទស្សនៈវិស័យថា មិនគួរបញ្ចូនកងទ័ពណាម្នាក់ដែលជាមនុស្សពិតប្រាកដទៅប្រយុទ្ធក្នុងសង្គ្រាមនោះឡើយប្រសិនបើអ្នកអាចបញ្ចូនរ៉ូបូតទៅជំនួសបាននោះ (Don’t send a Marine where you can send a robot first) ។ យ៉ាងណាក្តី ពាក់ព័ន្ធទៅនឹងច្បាប់គ្រប់គ្រង និងច្បាប់សង្គ្រាមដែលពាក់ព័ន្ធទៅនឹងការប្រើប្រាស់មនុស្សយន្ត ឬ រ៉ូបូត នេះ ហាក់ដូចជាមិនទាន់មានការរៀបចំច្បាស់នៅឡើយនោះទេ។

ប្រភពពី Gadget Review បានសរសេរថា រង្វាស់សម្រាប់ត្រួតពិនិត្យអំពីភាពស្របច្បាប់ និងសំណួរដែលពាក់ព័ន្ធ គឺមិនទាន់មានចម្លើយនៅឡើយទេ ដូចជា ថាតើអ្នកណានឹងត្រូវបញ្ចូនទៅកាត់ទោសក្រោយប្រតិបត្តិការសង្គ្រាម? ត្រូវបញ្ជូនអ្នកសរសេរកម្មវិធី ឬមេបញ្ជាការរបស់រ៉ូបូត ឬប្រធានក្រុមហ៊ុនដែលជាអ្នកផលិតរ៉ូបូត ?


ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ការចុះបញ្ជី «ក្តាមថ្មកោះកុង»ជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ ជួយបង្កើនគុណតម្លៃ ប្រាក់ចំណូល និងលើកកម្ពស់ជីវភាពរបស់ប្រជាសហគមន៍

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 30/04/2026

ការចុះបញ្ជី «ក្តាមថ្មកោះកុង»ជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ ជួយបង្កើនគុណតម្លៃ ប្រាក់ចំណូល និងលើកកម្ពស់ជីវភាពរបស់ប្រជាសហគមន៍

ឆ្នាំ២០៥០ ប្រាក់ចំណូល​ប្រចាំឆ្នាំសម្រាប់ប្រជាជនកម្ពុជាម្នាក់ ជាមធ្យម​ រំពឹង​កើនឡើងរហូតដល់​ ១៤ ០០០ដុល្លារ​

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 30/04/2026

នៅឆ្នាំ២០៥០ កម្ពុជារំពឹងក្លាយជាប្រទេសមានប្រាក់ចំណូលខ្ពស់ ជាមួយនឹងផែនការ​បង្កើន​ចំនួនប្រជាជន​ឱ្យបានដល់ ​២០លាន ទៅ ២០,២លាននាក់ និង​ប្រាក់ចំណូល​ជាតិសម្រាប់​មនុស្ស​ម្នាក់រំពឹងថា​នឹងកើនឡើងដល់ ១៤ ០០០ដុល្លារអាម៉េរិក

ក្រុមហ៊ុនបារាំង Total Energies ប្រកាសបិទដំណើរការរបស់ខ្លួននៅមជ្ឈិមបូព៌ាជាបណ្តោះអាសន្ន

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 30/04/2026

ក្រុមហ៊ុនរកស៊ីលើវិស័យថាមពលរបស់បារាំងដ៏ល្បីឈ្មោះទាំងនៅកម្ពុជា និងនៅលើពិភពលោក Total Energies បានប្រកាសជាផ្លូវការថា ខ្លួនបានសម្រេចផ្អាកដំណើរប្រតិបត្តិការជាបណ្តោះអាសន្ននៅក្នុងតំបន់មជ្ឈិមបូព៌ា

ក្រសួងបរិស្ថាន គាំទ្រការវិនិយោគបៃតងរបស់រោងចក្រផលិតក្រណាត់ចិន និងលើកទឹកចិត្តឱ្យមកវិនិយោគនៅកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 30/04/2026

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត​ រដ្ឋមន្ត្រីក្រសួងបរិស្ថាន​បានគាំទ្រការវិនិយោគបៃតងរបស់រោងចក្រផលិតក្រណាត់ប្រទេសចិន និងលើកទឹកចិត្តឱ្យក្រុមហ៊ុនមកវិនិយោគនៅកម្ពុជា

តម្លៃប្រេងបន្តឡើងថ្លៃខ្ពស់បំផុតមិនធ្លាប់មាន ក្រោយអាម៉េរិកគំរាមបិទផ្លូវទឹករបស់ប្រទេសអ៊ីរ៉ង់ក្នុងរយៈពេលវែង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 30/04/2026

តម្លៃប្រេងបានឡើងថ្លៃដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មានក្នុងរយៈពេលជាង ៤ ឆ្នាំកន្លងទៅនេះ បន្ទាប់ពីប្រធានាធិបតីអាម៉េរិកគំរាមឡោមព័ទ្ធបិទផ្លូវទឹកប្រឆាំងនឹងប្រទេសអ៊ីរ៉ង់អាចឈានដល់រយៈពេលជាច្រើនខែ

វិស័យឧស្សហកម្មវាយនភណ្ឌនៅកម្ពុជា រក្សាបានភាពធន់ ខណៈការបញ្ជាទិញបន្តមានកំណើន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 30/04/2026

វិស័យឧស្សាហកម្មវាយនភណ្ឌកាត់ដេររបស់កម្ពុជា រក្សាបាននូវភាពធន់ ស្របពេលដែលរោងចក្រមានចំនួនកាន់តែច្រើន និងការបញ្ជាទិញទៅកាន់ទីផ្សារអន្តរជាតិកើនឡើងជាបន្តបន្ទាន់ នៅរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ

វិបត្តិ​នៅមជ្ឈិមបូព៌ាកំពុងរង​ការ​រំខានវិស័យ​ទេសចរណ៍​កម្ពុជា ​ប៉ុន្តែមិនធ្ងន់ធ្ងរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 30/04/2026

វិស័យទេសចរណ៍របស់កម្ពុជា កំពុងទទួលរងផលប៉ះពាល់យ៉ាងខ្លាំងដោយសារវិបត្តិមជ្ឈឹមបូព៌ា ដោយមានការរំខានដល់ផ្លូវអាកាស និងថ្លៃដើមកើនឡើង ដែលបង្ខំឱ្យប្រតិបត្តិករទេសចរ ត្រូវគិតគូពីយុទ្ធសាស្ត្រឡើងវិញ

រុស្ស៊ី ប្រកាសសងសឹកទៅលើការសម្រេចចិត្តរបស់អឺរ៉ុបដែលដាក់ទណ្ឌកម្មទី២០​ ប្រឆាំងទីក្រុងមូស្គូ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 29/04/2026

សហភាពអឺរ៉ុប នៅតែបន្តដាក់សម្ពាធទៅលើប្រទេសរុស្ស៊ី ជាមួយនឹងការបង្កើនវិធានការរឹតបន្តឹងដោយឯកតោភាគី ខណៈដែល​ទណ្ឌកម្មទី ២០ ត្រូវបានក្រុមប្រឹក្សា​សហភាព​អឺរ៉ុប​អនុម័តរួចរាល់ហើយ​កាលពីថ្ងៃ​ទី ២៣ ខែ​មេសា ឆ្នាំ២០២៦កន្លងទៅនេះ

AMRO ៖ កម្ពុជា រក្សាបានភាពធន់ផ្នែកសេដ្ឋកិច្ច និងមានមូលដ្ឋានសេដ្ឋកិច្ចរឹងមាំ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 29/04/2026

ស្ថាប័នជំនាញអន្តរជាតិបានលើកឡើងថា កម្ពុជា នៅតែអាចរក្សាបានភាពធន់ផ្នែកសេដ្ឋកិច្ចបើទោះជាស្ថិតនៅក្នុងបរិការណ៍ដែលសកលលោកកំពុងជួបប្រទះបញ្ហាប្រឈមមួយចំនួនដូចជា ជម្លោះភូមិសាស្រ្តនយោបាយ និងការឡើងថ្លៃតម្លៃថាមពលក៏ដោយ

ចិន ​នឹងអនុគ្រោះពន្ធនាំចូល​ពី​បណ្តាប្រទេសទាំង៥៣ នៅទ្វីប​អាហ្វ្រិក ០​ % រហូតដល់ថ្ងៃទី ៣០ ខែមេសា ឆ្នាំ២០២៨

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 29/04/2026

ចិន​ បានប្រកាសថា​ រដ្ឋាភិបាលក្រុងប៉េកាំង នឹងបន្ត​ផ្តល់​ការ​អនុគ្រោះ​ពន្ធ​ ០ ភាគរយ ​សម្រាប់ការនាំចូលពី​បណ្តាប្រទេសនៅ​អាហ្វ្រិក​ទាំងអស់ ( ៥៣ ប្រទេស​) ដោយចាប់គិតចាប់ពីថ្ងៃទី ១ ខែឧសភា ឆ្នាំ២០២៦នេះ រហូតដល់ថ្ងៃទី ៣០ ខែមេសា ឆ្នាំ២០២៨

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)
Leave a Reply

Your email address will not be published. Required fields are marked *