លោកជំទាវ ចម និម្មល៖ RCEP នៅតែជាទីផ្សារដ៏សំខាន់សម្រាប់កម្ពុជា

កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (អាសិប ឬ RCEP) នៅតែជាទីផ្សារដ៏សំខាន់មួយសម្រាប់កម្ពុជា ដោយបានរួមចំណែក ប្រមាណ ៦២% នៃទំហំពាណិជ្ជកម្មសរុប។ នេះបើតាមការលើកឡើងរបស់លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម នៅក្នុងសិក្ខាសាលាស្តីពី “ការពង្រឹងភាពធន់ជាតិ និងកាលានុវត្តភាពនៃយុទ្ធសាស្ត្រអភិបាលកិច្ច វិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ ឧស្សាហកម្ម និងពាណិជ្ជកម្មកម្ពុជា” រៀបចំឡើងដោយសភាកម្ពុជា កាលពីថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០២៦ នៅវិមានរដ្ឋសភា។

ការធ្វើពាណិជ្ជកម្មរវាងកម្ពុជា និងបណ្តាប្រទេស RCEP មានទឹកទំហំប្រាក់ប្រមាណជាង ៤០ ពាន់លានដុល្លារ ក្នុងឆ្នាំ ២០២៥ កើនឡើង ១៦% ក្នុងនោះ ការនាំចេញរបស់កម្ពុជា មានទំហំទឹកប្រាក់ជាង ១០ ពាន់លានដុល្លារ កើនឡើង ៧% និងការនាំចូលចំនួន ៣០ ពាន់លានដុល្លារអាម៉េរិកកើនឡើង២០%។

លោកជំទាវ រដ្ឋមន្ត្រី បានមានប្រសាសន៍ថា ក្នុងឆ្នាំ ២០២៥ ពាណិជ្ជកម្មកម្ពុជារក្សាបានសន្ទុះរឹងមាំ ដោយទំហំពាណិជ្ជកម្ម សម្រេចបានទឹកប្រាក់ប្រមាណ ៦៥ ពាន់លានដុល្លារ កើនឡើងក្នុងរង្វង់ ១៨% ក្នុងនោះការនាំចេញសម្រេចបាន ៣១ ពាន់លានដុល្លារ កើនឡើងប្រមាណ ១៧% និងការនាំចូលសម្រេចបាន ៣៤ ពាន់លានដុល្លារ កើនឡើង ១៨%។

ទំនិញសំខាន់ៗ ដែលកម្ពុជានាំចេញទៅកាន់ទីផ្សារអន្តរជាតិ រួមមាន៖ សម្លៀកបំពាក់ ស្បែកជើង សម្ភារធ្វើដំណើរនិងកាបូប សំបកកង់រថយន្ត គ្រឿងអេឡិចត្រូនិក ខ្សែភ្លើងនិងបង្គំ ខ្សែភ្លើង ទោចក្រយាន គ្រឿងសង្ហារឹមនិងបរិធានបំភ្លឺ ស្រូវ-អង្ករ ស្វាយចន្ទី ដំឡូងមី ចេក និង ជ័រកៅស៊ូ ជាដើម ដែលបាននាំចេញទៅកាន់ទីផ្សារសហរដ្ឋអាម៉េរិក (៤១%) អាស៊ាន (១៨%) សហភាពអឺរ៉ុប (១៦%) ចិន (៥%) ជប៉ុន (៥%) កាណាដា (៤%) ចក្រភពអង់គ្លេស (៣%) អូស្ត្រាលី (២%) និងសាធារណរដ្ឋកូរ៉េ (១%)។ ដោយឡែក ទំនិញសំខាន់ៗ ដែលកម្ពុជានាំចូល រួមមាន៖ វាយនភណ្ឌ សម្ភារសំណង់ រថយន្ត ប្រេងសាំងនិងម៉ាស៊ូត ក្រដាសនិងក្រដាសកាតុង ស្បែកសត្វ គ្រឿងឧបភោគបរិភោគ ជីកសិកម្ម ថ្នាំពេទ្យនិងឱសថបំប៉ន គ្រឿងបន្លាស់រថយន្ត និងឧស្ម័នសម្រាប់ដុត ជាដើម ដែលបាននាំចូលពីចិន (៥៣%) វៀតណាម (១២%) ឥណ្ឌូណេស៊ី (៣%) ជប៉ុន (៣%) ម៉ាឡេស៊ី (៣%) និងសាធារណរដ្ឋកូរ៉េ (២%)។ល។

ឯកឧត្តម ប៉ែន សុវិជាតិ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានឱ្យដឹងថា កិច្ចព្រមព្រៀង RCEP គឺជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាង ប្រទេសជាសមាជិកអាស៊ានទាំង ១០ និងប្រទេសជាដៃគូសេដ្ឋកិច្ចមួយចំនួនទៀត រួមមាន ចិន កូរ៉េ អូស្ត្រាលី ញូវហ្សេនលែន និងជប៉ុន ។

ឯកឧត្តមអ្នកនាំពាក្យ បានគូសបញ្ជាក់ថា៖

“RCEP គឺជាកិច្ចព្រមព្រៀង ដែលមានលក្ខណ:គ្រប់ជ្រុងជ្រោយ ទំនើប មានគុណភាពខ្ពស់ សម្លឹងលើអនាគតវែងឆ្ងាយ សម្រាប់ការពង្រីកទីផ្សារជួយគ្នាទៅវិញទៅមករវាងប្រទេសជាសមាជិក។ កិច្ចព្រមព្រៀងនេះ រួមបញ្ចូលប្រជាពលរដ្ឋប្រហែលជាង ២ ពាន់លាននាក់ ដោយប្រទេសជាសមាជិកនៃកិច្ចព្រមព្រៀងនេះ មានផលិតផលក្នុងស្រុកសរុប GDP ស្មើនឹងប្រហែល ៣០% នៃ GDP សរុបនៅលើពិភពលោក”។

ឯកឧត្តម បានថ្លែងថា គោលបំណងនៃកិច្ចព្រមព្រៀងនេះ គឺបន្ទាបពន្ធគយ បើកឱ្យមានការធ្វើពាណិជ្ជកម្មលើផ្នែកសេវាកម្ម និងលើកកម្ពស់ការវិនិយោគ ដើម្បីជួយដល់បណ្ដាប្រទេសកំពុងអភិវឌ្ឍន៍ឱ្យតាមទាន់ប្រទេសដទៃទៀតនៅលើពិភពលោក។ ពិសេសជាងនេះទៀត កិច្ចព្រមព្រៀង RCEP នេះ នឹងជួយកាត់បន្ថយការចំណាយ និងពេលវេលាសម្រាប់ក្រុមហ៊ុននានា ដោយអនុញ្ញាតឱ្យពួកគេនាំចេញផលិតផលទៅកាន់ប្រទេសហត្ថលេខីនៃកិច្ចព្រមព្រៀងនេះបាន ដោយមិនចាំបាច់បំពេញតាមតម្រូវការដាច់ដោយឡែក សម្រាប់ប្រទេសនីមួយៗ។ កិច្ចព្រមព្រៀងនេះក៏ផ្ដោតលើកម្មសិទ្ធិបញ្ញាផងដែរ ប៉ុន្តែនឹងមិនផ្ដោតលើការការពារបរិស្ថាន និងសិទ្ធិការងារនោះទេ។

កិច្ចព្រមព្រៀង RCEP គឺជាគំនិតផ្ដួចផ្ដើមរបស់អាស៊ាន ដែលបានប្រកាសចាប់ផ្ដើមក្នុងការចរចាគ្នានៅឆ្នាំ ២០១២ អំឡុងពេលកម្ពុជា គឺជាប្រធានប្ដូរវេនអាស៊ាន ហើយកិច្ចព្រមព្រៀងនេះ បានចូលជាធរមាន បន្ទាប់ពីបានឆ្លងកាត់ការចរចារអស់រយៈពេលជាង ១០ ឆ្នាំ។ RCEP គឺជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដ៏ធំមួយ និងជាតួអង្គមួយដ៏សំខាន់ក្នុងការចូលរួមចំណែកដល់កំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍតំបន់។ សូមបញ្ជាក់ផងដែរថា កិច្ចព្រមព្រៀង RCEP បានចូលជាធរមាននៅដើមខែមករា ឆ្នាំ ២០២២៕


ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ការរៀបចំវេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ (Multilateral Trade Forum)មានគោលបំណង ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

រកឃើញយន្តហោះចម្បាំងជប៉ុន សម័យសង្គ្រាមលោកលើកទី ២ ក្រោយបាត់ខ្លួនអស់ ៨១ ឆ្នាំ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

យន្តហោះចម្បាំងមួយគ្រឿង ដែលធ្លាប់ត្រូវបានប្រើប្រាស់អំឡុងសម័យសង្គ្រាមលោកលើកទី ២ ដោយកងទ័ពជើងទឹកអធិរាជជប៉ុន ឬ Imperial Navy ត្រូវបានគេរកឃើញ បន្ទាប់ពីវាបានដេកលង់លក់នៅក្រោមបាតសមុទ្រអស់រយៈពេល ៨១ ឆ្នាំ

៥ឆ្នាំទៀត ចិននឹងមានឡានតាក់ស៊ីគ្មានមនុស្សបើករហូតដល់ ៤លានគ្រឿង

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

៥ឆ្នាំទៀត ឬនៅឆ្នាំ២០៣០ ប្រទេសចិនបានកំណត់គោលដៅដាក់ដំណើរការឡានតាក់ស៊ីគ្មានមនុស្សបើក ឬបើកបរដោយស្វ័យប្រវត្តិរហូតដល់ ៣០០​ ០០០គ្រឿង នៅតាមបណ្តាទីក្រុងធំៗចំនួន៤

ចិន ជោគជ័យសាកល្បងហោះហើរយន្តហោះគ្មានមនុស្សបើកធំបំផុតក្នុងលោក

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

ចិន កាន់តែវិវឌ្ឍរីកចម្រើនថែមមួយកម្រិតទៀត ស្របពេលដែលមហាយក្សនៅអាស៊ីមួយនេះ បានទទួលជោគជ័យក្នុងការសាកល្បងហោះហើរយន្តហោះដ្រូនដឹកជញ្ជូនធំជាងគេបំផុតរបស់ពិភពលោក

៣ ខែដំបូង កូរ៉េខាងជើង បាញ់តេស្តមីស៊ីល ១៣ គ្រាប់ ខណៈ លោក គីម ជុងអ៊ុន ថាមកពីវិបត្តិភូមិសាស្ត្រនយោបាយ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

ត្រឹមរយៈពេល ៣ ខែដំបូងនៃឆ្នាំ២០២៦ នេះ ប្រទេសកូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលផ្លោងរបស់ខ្លួនចំនួន ៣ លើក និងមានមីស៊ីលសរុបចំនួន ១៣ គ្រាប់

កម្ពុជា – សិង្ហបុរី ចុះហត្ថលេខាលើកិច្ចព្រមព្រៀងរួមគ្នាជំរុញសន្តិសុខស្បៀង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

កម្ពុជា និងសិង្ហបុរី​ បានចុះហត្ថលេខារួមគ្នាលើកិច្ចព្រមព្រៀងមួយដើម្បីជំរុញសន្តិសុខស្បៀងរវាងប្រទេសទាំង២

ADB ព្យាករថា ​កំណើន​សេដ្ឋកិច្ចកម្ពុជា​ឆ្នាំ ២០២៦ នេះ នឹ​ងកើន ​៤,៥ ភាគរយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ធនាគារ​អភិវឌ្ឍន៍​អាស៊ី ហៅកាត់ថា ADB  បានព្យាករថា កំណើនសេដ្ឋកិច្ច​កម្ពុជា​ក្នុងឆ្នាំ ២០២៦ នេះ​ អាច​នឹង​កើនឡើង​ ៤,៥ ភាគរយ​ ក្នុងករណីស្ថាន​ភាព នៅតំបន់មជ្ឈិម​បូព៌ា​ធូរស្រាល​ឆាប់រហ័ស។

រោងចក្រ Newbustar (crossleader) ជារោងចក្រទីពីរ ដែលមានសិទ្ធិលក់ ចែកចាយ និងផលិតសំបកកង់ឡាននៅខ្មែរ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 10/04/2026

ស្របពេលគ្រប់ទំនិញឡើងថ្លៃស្ទើរគ្រប់មុខដោយសារតែប្រេងឥន្ធន:ឡើងថ្លៃធ្វើឱ្យប៉ះពាល់ដល់ទីផ្សារទំនិញទូទាំងសកលលោក។ ទោះជាយ៉ាងណាក្តីអ្វីដែលល្អសម្រាប់កម្ពុជាត្រូវបានទទួលកាដូពិសេសមុនចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះបែរជាមានវត្តមានសំបកកង់ខ្មែរមួយម៉ាកទៀត ហើយជារោងចក្រទីពីរ ផងដែរដែលមានសិទ្ធិលក់ និងចែកចាយសំបកកង់ឡានផលិតនៅខ្មែរ លើទឹកដីថ្មីនៃខេត្តក្រចេះ ក្រោមការផលិតដោយរោងចក្រឈ្មោះ Newbustar ផលិតសំបកកង់ឡានម៉ាក (crossleader)។

ជប៉ុនគ្រោងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ប្រទេសជប៉ុនគ្រោងនឹងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀតចាប់ពីខែឧសភា ដើម្បីធានាបាននូវការផ្គត់ផ្គង់ក្នុងស្រុកប្រកបដោយស្ថិរភាព ខណៈការផ្គត់ផ្គង់ពីតំបន់មជ្ឈិមបូព៌ាបន្តទទួលរងការរំខាន

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *