ហ្វីលីពីនប្រដេញចិន ក្លាយជាទីផ្សារធំសម្រាប់អង្ករខ្មែរ ខណៈការនាំចេញ ៨ខែឈានដល់ជាង ១២ ម៉ឺនតោន
ទីផ្សារហ្វីលីពីនកំពុងឡើងមកប្រដេញទីផ្សារចិន ក្នុងការនាំចូលអង្ករពីកម្ពុជា ជាក់ស្តែង កម្ពុជាបាននាំចេញអង្ករទៅប្រទេសនេះចំនួន ១២២,១០២តោន ក្នុងរយៈពេល ៨ខែឆ្នាំ២០២៦
ទីផ្សារហ្វីលីពីនកំពុងឡើងមកប្រដេញទីផ្សារចិន ក្នុងការនាំចូលអង្ករពីកម្ពុជា ជាក់ស្តែង កម្ពុជាបាននាំចេញអង្ករទៅប្រទេសនេះចំនួន ១២២,១០២តោន ក្នុងរយៈពេល ៨ខែឆ្នាំ២០២៦
ចិននឹងពន្លឿនការកសាង និងកែលម្អប្រព័ន្ធថែទាំសុខភាព និងវេជ្ជសាស្ត្រ ក្នុងរយៈពេល ៥ ឆ្នាំខាងមុខ ដោយផ្តោតលើការផ្តល់សេវាដែលមានគុណភាពខ្ពស់ ប្រសិទ្ធភាព និងកាន់តែមានភាពងាយស្រួលសម្រាប់ប្រជាជននៅជិតទីកន្លែងរស់នៅ
(ភ្នំពេញ)៖ ក្រសួងការងារ បានលើកទឹកចិត្តឱ្យគ្រប់ភាគីពាក់ព័ន្ធបង្កើនល្បឿនក្នុងការចូលរួមអភិវឌ្ឍន៍កម្លាំងពលកម្មជំនាញ ឆ្លើយតបតម្រូវការទីផ្សារការងារ និងសម្រេចគោលដៅថាមពលស្អាតឆ្នាំ២០៣០។ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកសន្និសីទជំនាញថាមពលស្អាត៖ “ការកសាងកម្លាំងពលកម្មជំនាញថាមពលស្អាតដែលត្រៀមខ្លួនសម្រាប់អនាគតនៅកម្ពុជា” នាព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ នៅសណ្ឋាគារ Shangri-La Phnom Penh។ សន្និសីទដែលមានការអញ្ជើញចូលរួមពីតំណាងរាជរដ្ឋាភិបាល
ភ្នំពេញ ៖ នៅទីបំផុត ប្រមុខរាជរដ្ឋាភិបាលបានប្រកាសអនុញ្ញាតឱ្យអាជ្ញាធររាជធានីភ្នំពេញ រៀបចំទីតាំងអតីតព្រលានយន្តហោះអន្តរជាតិ-ភ្នំពេញ ជាសួនច្បារសម្រាប់ពលរដ្ឋលំហែ ខណៈអស់រយៈពេលជាង១ឆ្នាំកន្លងមកនេះ រាជរដ្ឋាភិបាលបានចំណាយថវិកាប្រមាណជាង៤លានដុល្លារអាម៉េរិកលើការថែទាំ ។ យោងតាមប្រសាសន៍សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីសម្ពោធបើកឱ្យប្រើប្រាស់មន្ទីរពេទ្យហ្លួងម៉ែ កាលពីព្រឹកថ្ងៃទី ១៦ ខែកញ្ញា ឆ្នាំ២០២៦ បានឱ្យដឹងថា អតីតព្រលានយន្តអន្តរជាតិ-ភ្នំពេញ
ត្រឹមរយៈពេលប្រាំមួយខែដំបូងនៃឆ្នាំនេះ ការនាំចេញពីកាណាដាទៅចិនកើនឡើង ៣០ ភាគរយកើនដល់ ២១.៧៤ ពាន់លានដុល្លារកាណាដា (ប្រហែល ១៥,៦ ដុល្លារអាម៉េរិក) ដែលជាការកើនឡើងខ្ពស់បំផុតក្នុងរយៈពេល ២៩ ឆ្នាំ
រដ្ឋមន្រ្តីក្រសួងទេសចរណ៍បានលើកឡើងថា «សវនកម្មសមិទ្ធកម្ម មានសារៈសំខាន់ក្នុងការកែលម្អប្រព័ន្ធការងារ ពង្រឹងវិន័យរដ្ឋបាល លើកកម្ពស់គុណភាពសេវាសាធារណៈ និងបង្កើនជំនឿទុកចិត្តរបស់ប្រជាពលរដ្ឋលើស្ថាប័នរដ្ឋ»។ ការលើកឡើងបែបនេះ ត្រូវបានធ្វើឡើងនៅក្នុងពិធីបើកសិក្ខាសាលាស្ដីពី «ការណែនាំ សវនកម្មសមិទ្ធកម្ម និងបទប្បញ្ញត្តិពាក់ព័ន្ធ»នារសៀលថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ នៅទីស្ដីការក្រសួងទេសចរណ៍។ ថ្លែងក្នុងអង្គពិធី ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានលើកឡើងថា
កម្ពុជាចាំបាច់ត្រូវបណ្តុះបណ្តាលបុគ្គលិកផ្នែកថាមពលពន្លឺព្រះអាទិត្យជាង ១១.០០០ នាក់ជារៀងរាល់ឆ្នាំ និងបុគ្គលិកផ្នែកប្រសិទ្ធភាពថាមពលរាប់ពាន់នាក់ទៀត ដើម្បីសម្រេចគោលដៅថាមពលកកើតឡើងវិញសម្រាប់ឆ្នាំ ២០៣០។
ប្រទេសចិនបានបង្ហាញឆន្ទៈក្នុងការពង្រីកកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចជាមួយឥណ្ឌា និងចូលរួមដោះស្រាយកង្វល់ពាណិជ្ជកម្មរបស់ទីក្រុងញូវដេលី ស្របពេលឱនភាពពាណិជ្ជកម្មរបស់ឥណ្ឌាជាមួយចិនបានកើនលើស ១១២ ពាន់លានដុល្លារក្នុងតួលេខប្រចាំឆ្នាំនាពេលថ្មីៗនេះ
ក្រសួងការពារជាតិអាម៉េរិកបានខាតបង់ប្រាក់ប្រមាណ ៣៨ ពាន់លានដុល្លារ លើសង្គ្រាមជាមួយអ៊ីរ៉ង់ គិតត្រឹមថ្ងៃទី១ ខែសីហា ហើយការចំណាយអាចកើនឡើងបន្ថែម ប្រសិនបើជម្លោះបន្តអូសបន្លាយ
ខេត្តព្រះសីហនុបានដាក់ឱ្យអនុវត្ត «ផែនការអភិវឌ្ឍន៍ទេសចរណ៍ខេត្តព្រះសីហនុ ឆ្នាំ ២០២៦-២០៣០» ដោយកំណត់ទិសដៅពង្រីកសក្តានុពលទេសចរណ៍ និងធុរកិច្ច ដើម្បីអភិវឌ្ឍខេត្តឱ្យក្លាយជាគោលដៅទេសចរណ៍ធុរកិច្ច និងលម្ហែកម្សាន្តកម្រិតអន្តរជាតិ