ប្រធានាធិបតីបារាំង អេម៉ានុយអែល ម៉ាក្រុង កោតសរសើរដល់ក្រុមហ៊ុន កាណាឌីយ៉ា គ្រុប នៅក្នុងព្រឹត្តិការណ៍ ហ្រ្វង់កូតិច (FrancoTech)


ភ្នំពេញ ៖ នៅក្នុងថ្ងៃទី២ នៃព្រឹត្តិការណ៍ ហ្រ្វង់កូតិច (FrancoTech) លោកប្រធានាធិបតីបារាំង អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) បានជួបជាមួយ ឧកញ៉ាវេជ្ជបណ្ឌិត ពុង ការ៉ូលីន (Carolyne Pung) អនុប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន កាណាឌីយ៉ា គ្រុប (Canadia Group) និងលោក Thierry Tea សហប្រធាននៃស្ថាប័ន «La French Tech Phnom Penh» ដែលជាសហស្ថាបនិកទាំងពីរនៃកាណាឌីយ៉ា អ៊ីមផេក ហ្វាន់ (Canadia Impact Fund) ដោយបានពិភាក្សាអំពីការវិនិយោគលើកដំបូងរបស់ Canadia Impact Fund (CIFC) នៅក្នុងក្រុមហ៊ុនធុរកិច្ចថ្មី (start-up) របស់បារាំង «Choose and Connect» ព្រមទាំងកិច្ចខិតខំប្រឹងប្រែងរបស់ Canadia Group ក្នុងការតភ្ជាប់សហគ្រិនបារាំង និងកម្ពុជា។

បន្ទាប់ពីជំនួបលើកដំបូងរវាងឧកញ៉ាវេជ្ជបណ្ឌិត ពុង ការ៉ូលីន និងប្រធានាធិបតី Macron នៅក្នុងព្រឹត្តិការណ៍ «Choose France 2026» លោកប្រធានាធិបតីបានកោតសរសើរចំពោះការវិនិយោគរបស់ CIFC នៅក្នុងក្រុមហ៊ុនអាជីវកម្មថ្មីរបស់បារាំងនេះ។

លោកបានមានប្រសាសន៍ទៅកាន់ឧកញ៉ាវេជ្ជបណ្ឌិត ពុង ការ៉ូលីន ថា៖ «ខ្ញុំពិតជារីករាយណាស់ដែលអ្នកបានធ្វើការវិនិយោគនេះ»។ កិច្ចសន្ទនានេះបានបង្ហាញឱ្យឃើញពីភាពជាដៃគូជាក់ស្តែងមួយ ដែលត្រូវបានបង្កើតឡើងតាមរយៈព្រឹត្តិការណ៍ FrancoTech។ លើសពីនេះ ប្រធានាធិបតី Macron ក៏បានលើកទឹកចិត្តដល់ការវិនិយោគរបស់ Canadia Group ក្នុងវិស័យអប់រំ រួមទាំងការបង្កើតសាកលវិទ្យាល័យហ្រ្វង់កូហ្វូននៅអាស៊ី (Université Francophone d’Asie) ដែលអ្នកស្រី Éléonore Caroit បានចូលរួមក្នុងពិធីសម្ពោធកាលពីថ្ងៃទី ១៣ ខែវិច្ឆិកា។

កិច្ចពិភាក្សាដែលផ្តួចផ្តើមឡើងដោយអ្នកស្រី Julie Huguet នាយិកានៃ Mission French Tech បានប្រព្រឹត្តទៅក្នុងអំឡុងពេលនៃព្រឹត្តិការណ៍ FrancoTech ដោយមានវត្តមានរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម Tô Lâm ប្រធានរដ្ឋវៀតណាម។ នៅក្នុងដំណើរទស្សនកិច្ចនេះ ក៏មានការចូលរួមពីអ្នកស្រី Clara Chappaz រដ្ឋមន្ត្រីប្រតិភូទទួលបន្ទុកបញ្ញាសិប្បនិម្មិត និងកិច្ចការឌីជីថលរបស់បារាំង, លោកស្រី Éléonore Caroit រដ្ឋមន្ត្រីប្រតិភូទទួលបន្ទុកហ្រ្វង់កូហ្វូនី (Francophonie) ភាពជាដៃគូអន្តរជាតិ និងពលរដ្ឋបារាំងនៅក្រៅប្រទេស និងអ្នកស្រី Julie Huguet នាយិកាស្ថាប័ន «Mission French Tech»។

លោកស្រី Julie Huguet បានកោតសរសើរចំពោះការគាំទ្រដែល Canadia Group និងក្រុមហ៊ុន អូស៊ីអាយស៊ី (OCIC) បានផ្តល់ជូនដល់ «La French Tech Phnom Penh» ក៏ដូចជាប្រព័ន្ធអេកូឡូស៊ីនៃការច្នៃប្រឌិតថ្មីនៅកម្ពុជា។​ ការទទួលស្គាល់សហគ្រិនភាពក្នុងសហគមន៍ហ្រ្វង់កូហ្វូន (Francophone) ក្រុមហ៊ុន Choose and Connect ដែលត្រូវបានបង្កើតឡើងដោយលោកស្រី Hélène Diep សហគ្រិនជនជាតិបារាំងដែលមានដើមកំណើតជាជនជាតិខ្មែរ គឺជាក្រុមហ៊ុនធុរកិច្ចថ្មីក្នុងវិស័យបច្ចេកវិទ្យាអប់រំ (EdTech) និងជាសមាជិកនៃ La French Tech។ ក្រុមហ៊ុននេះជួយដល់យុវជនក្នុងការស្វែងរកឱកាសផ្នែកអប់រំ និងអាជីពការងារ។

ឧកញ៉ាវេជ្ជបណ្ឌិត ពុង ការ៉ូលីន បានមានប្រសាសន៍ថា៖ «ចាប់តាំងពីព្រឹត្តិការណ៍ Choose France កាលពីដើមឆ្នាំនេះ រហូតដល់ការវិនិយោគរបស់យើងទៅលើ Choose and Connect យើងបានផ្លាស់ប្តូរពីដំណាក់កាលនៃការពិភាក្សា ទៅជាភាពជាដៃគូជាក់ស្តែងមួយ។ វិស័យអប់រំគឺជាវិស័យដ៏សំខាន់មួយសម្រាប់យើង ហើយនៅពេលដែលយើងបានឃើញពីសក្តានុពលនៃវេទិកានេះ ក្នុងការជួយគាំទ្រដល់សិស្សានុសិស្សនៅក្នុងប្រទេសកម្ពុជា យើងក៏បានសម្រេចចិត្តធ្វើការវិនិយោគ»។

ក្នុងរយៈពេល ១០ ឆ្នាំចុងក្រោយនេះ ក្រុមហ៊ុន Canadia Group បានពង្រឹងកិច្ចសហប្រតិបត្តិការកាន់តែខ្លាំងឡើងជាមួយក្រុមហ៊ុន និងស្ថាប័ននានាមកពីប្រទេសបារាំង រួមមានក្រុមហ៊ុន VINCI និងក្រុមហ៊ុន Lagardère Travel Retail ជាដើម។ បច្ចុប្បន្ន ក្រុមហ៊ុននេះមានបុគ្គលិកជនជាតិបារាំងប្រមាណ ៥០ នាក់ ដែលក្នុងនោះរួមមានអ្នកស្ម័គ្រចិត្តម្នាក់មកពីអង្គការ «France Volontaires» ផងដែរ។

លោក Thierry Tea អនុប្រធានក្រុមហ៊ុន OCIC បានមានប្រសាសន៍ថា៖ «នៅក្នុងកិច្ចពិភាក្សាតុមូលស្តីពីនវានុវត្តន៍ (Innovation Roundtable Panel) ក្នុងព្រឹត្តិការណ៍ FrancoTech 2026 អ្នកជំនាញផ្នែកបច្ចេកវិទ្យាបានលើកឡើងថា កម្ពុជាចាំបាច់ត្រូវបង្កើនសមត្ថភាព ពង្រីកលទ្ធភាពទទួលបានបច្ចេកវិទ្យា និងបង្កើតទំនាក់ទំនងជាមួយបណ្តាញអន្តរជាតិ។ នេះគឺជាហេតុផលមួយក្នុងចំណោមហេតុផលសំខាន់ៗ ដែលជំរុញឱ្យយើងចាប់ផ្តើមវិនិយោគលើក្រុមហ៊ុនបច្ចេកវិទ្យាថ្មីៗ (Startups) របស់ប្រទេសបារាំង»។



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ប្រធានាធិបតីបារាំង អេម៉ានុយអែល ម៉ាក្រុង កោតសរសើរដល់ក្រុមហ៊ុន កាណាឌីយ៉ា គ្រុប នៅក្នុងព្រឹត្តិការណ៍ ហ្រ្វង់កូតិច (FrancoTech)

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 18/11/2026

ភ្នំពេញ ៖ នៅក្នុងថ្ងៃទី២ នៃព្រឹត្តិការណ៍ ហ្រ្វង់កូតិច (FrancoTech) លោកប្រធានាធិបតីបារាំង អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) បានជួបជាមួយ ឧកញ៉ាវេជ្ជបណ្ឌិត ពុង ការ៉ូលីន (Carolyne Pung) អនុប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន កាណាឌីយ៉ា គ្រុប

រុស្ស៊ី​ប្ដូរ​យុទ្ធសាស្ត្រ​ហិរញ្ញវត្ថុ ​​ពង្រឹង​ពាណិជ្ជកម្ម​ជាមួយ​ចិន​ ទោះ​ការ​ប្រើ​ប្រាក់​យន់​ធ្លាក់ចុះ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 18/11/2026

ការ​ធ្លាក់ចុះ​នៃ​ការ​ទូទាត់​ជា​ប្រាក់​យន់​ក្នុង​ពាណិជ្ជកម្ម​រវាង​រុស្ស៊ី​ និង​ចិន ​កំពុង​បង្កើត​ការ​ជជែក​ដេញដោល​អំពី​ប្រសិទ្ធភាព​នៃ​យុទ្ធសាស្ត្រ​របស់​រុស្ស៊ី​ក្នុង​ការ​កាត់បន្ថយ​ការ​ពឹងផ្អែក​លើ​ប្រាក់​ដុល្លារ​អាម៉េរិក

អាស៊ានចង់ពង្រឹងជំហររបស់តំបន់ឲ្យធំជាងមុននៅក្នុងខ្សែច្រវាក់ផ្គត់ផ្គង់រ៉ែកម្រជាសកល

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/11/2026

នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលត្រូវបានអនុម័តក្នុងអំឡុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៩ នៅទីក្រុងម៉ានីល មេដឹកនាំទាំងអស់ប្តេជ្ញាបង្កើតយុទ្ធសាស្ត្ររ៉ែកម្រសំខាន់ៗរបស់អាស៊ាន ដើម្បីតម្រង់ទិសកិច្ចសហប្រតិបត្តិការនៅទូទាំងខ្សែច្រវាក់តម្លៃរ៉ែ

ជំនួបដ៏តានតឹងរវាងកំពូលបុរសខ្លាំងទាំង៣ នៅ APEC ក្រោយបោះបង់ចោលសន្ធិសញ្ញានុយក្លេអ៊ែរជិត១ឆ្នាំ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 18/11/2026

បរទេស ៖ រយៈពេល៩ខែមកហើយបន្ទាប់ពីការផុតកំណត់នៃសន្ធិសញ្ញា New START ដែលមានន័យថា មហាអំណាចនុយក្លេអ៊ែរធំៗបំផុតរបស់ពិភពលោកនឹងមិនមានដែនកំណត់ផ្លូវច្បាប់ទៀតឡើយទៅលើការគ្រប់គ្រងឃ្លាំងអាវុធយុទ្ធសាស្ត្រប្រល័យលោក។ មកដល់ពេលនេះប្រធានាធិបតីអាមេរិក លោក Donald Trump ប្រធានាធិបតីចិន លោក Xi Jinping និងប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin គ្រោងជួបប្រជុំគ្នានៅថ្ងៃព្រហស្បតិ៍

ពាណិជ្ជកម្ម​កម្ពុជា​-​បារាំង ​ឈាន​ដល់​ដំណាក់កាល​អនុវត្ត​ឱ្យ​ចេញ​ជា​លទ្ធផល​ជាក់ស្តែង​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/11/2026

​ ​ទំនាក់ទំនង​សេដ្ឋកិច្ច​រវាង​កម្ពុជា​ ​និង​បារាំង ​បាន​ឈាន​ដល់​ដំណាក់កាល​អនុវត្ត ​ដើម្បី​បង្កើត​លទ្ធផល​ជាក់ស្តែង​ ​ដោយ​ផ្អែក​លើ​សក្តានុពល​សេដ្ឋកិច្ច​ ​និង​ចំណុច​ខ្លាំង​របស់​កម្ពុជា​ ​ដែល​អាច​ទាក់ទាញ​វិនិយោគិន​បារាំង

ន​នោង​ជ្រុង ​ដំណាំ​រយៈពេល​ខ្លី ងាយ​ដាំដុះ​ ​និង​អាច​រក​ចំណូល​បាន​ជិត ​២០ ​លាន​រៀល​លើ​ផ្ទៃដី​ ​៧៥ ​អា

ជំនួញ, ព្រឹត្តិការណ៍

• 18/11/2026

ដំណាំននោង​ជ្រុង​កំពុង​បង្ហាញ​ពី​សក្តានុពល​ជា​បន្លែ​សេដ្ឋកិច្ច​មួយ​សម្រាប់​កសិករ ​ដោយ​សារ​ងាយស្រួល​ដាំដុះ​ ថែទាំ​មិន​ស្មុគស្មាញ ​អាច​ដាំ​បាន​គ្រប់​រដូវ​កាល​ ​និង​ឆាប់​ទទួល​បាន​ផល ​ដែល​អាច​ជួយ​បង្កើត​ប្រាក់​ចំណូល​ជា​ប្រចាំ​សម្រាប់​គ្រួសារ​កសិករ

ប៊ុលហ្គារី ​និង​វៀតណាម ​​ប្តេជ្ញា​ពង្រីក​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច​ ​និង​ការពារ​ជាតិ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/11/2026

ប៊ុលហ្គារី ​និង​វៀតណាម ​បាន​ប្តេជ្ញា​ពង្រឹង​ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ​ឱ្យ​កាន់តែ​ស៊ីជម្រៅ​ ​តាមរយៈ​ការ​ពង្រីក​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​សេដ្ឋកិច្ច​ ​ការពារ​ជាតិ​ ការ​អប់រំ​ ​និង​បច្ចេកវិទ្យា​ខ្ពស់ ​ក្នុង​ជំនួប​ទ្វេ​ភាគី​រវាង​ប្រមុខ​រដ្ឋ​នៃ​ប្រទេស​ទាំង​ពីរ ​នៅ​រាជធានី​ភ្នំពេញ​ ​ប្រទេស​កម្ពុជា

អូស៊ីអាយស៊ី រៀបចំកិច្ចពិភាក្សាតុមូលជាមួយក្រុមប្រឹក្សាធុរកិច្ចកាណាដា-អាស៊ាន ដោយនាំយកថ្នាក់ដឹកនាំធុរកិច្ចមកពីប្រទេសកាណាដា និងតំបន់មេគង្គមកជួបជុំគ្នានៅអគារ Connexion កោះពេជ្រ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 17/11/2026

ភ្នំពេញ ៖ ក្រុមហ៊ុន អូស៊ីអាយស៊ី (OCIC) បានរៀបចំកម្មវិធីពិភាក្សាតុមូលផ្នែកពាណិជ្ជកម្មរវាងកាណាដា និងតំបន់មេគង្គ នៅថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ ២០២៦ នៅ Innovation Lab ក្នុងអគារ Connexion កោះពេជ្រ។ កម្មវិធីនេះត្រូវបានរៀបចំឡើងដោយក្រុមប្រឹក្សាពាណិជ្ជកម្មកាណាដា-អាស៊ាន (CABC)

កម្ពុជា​រំពឹង​សម្រេច​កំណើន​សេដ្ឋកិច្ច​ ៤​%​ ​នៅ​ឆ្នាំ​ ២០២៦ ​និង​កើន​ដល់​ ៤​,​៨​%​​ នៅ​ឆ្នាំ ​២០២៧

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/11/2026

សេដ្ឋកិច្ច​កម្ពុជា​ត្រូវ​បាន​ព្យាករ​ថា​នឹង​សម្រេច​កំណើន​ក្នុង​រង្វង់​ ៤​%​ ​នៅ​ឆ្នាំ ​២០២៦ ​និង​បន្ត​កើន​ដល់​ ៤​,​៨​%​ ​នៅ​ឆ្នាំ​២០២៧ ​ដោយ​រាជ​រដ្ឋាភិបាល​គ្រោង​ប្រមូល​ចំណូល​ថវិកា​រដ្ឋ​ប្រមាណ​ ​១៥​,​២៤​%​ ​នៃ​ផលិតផល​ក្នុង​ស្រុក​សរុប​ ​(​ផ.ស.ស.​) ​និង​កំណត់​ចំណាយ​សរុប​ថ្នាក់​ជាតិ​ក្នុង​ទំហំ​ ១៥​,​៨៩​%​ ​នៃ​ ​ផ.​ស.ស. ​ដើម្បី​រក្សា​លំនឹង​សង្គម​-​សេដ្ឋកិច្ច​ ​និង​គាំទ្រ​កំណើន​ក្នុង​បរិការណ៍​នៃ​ភាព​មិន​ប្រាកដប្រជា

ណា​តូ ​លុប​ចោល​កិច្ច​ប្រជុំ​កំពូល​ឆ្នាំ ​២០២៧ ​ចំពេល​ភាព​តានតឹង​អាម៉េរិក​-​អឺរ៉ុប​កើនឡើង​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 17/11/2026

អង្គការ​សន្ធិសញ្ញា​អាត្លង់ទិក​ខាង​ជើង​ ​(​NATO​) ​បាន​សម្រេច​មិន​រៀបចំ​កិច្ច​ប្រជុំ​កំពូល​ថ្នាក់ដឹកនាំ​នៅ​ឆ្នាំ ​២០២៧ ​តាម​ផែនការ​ដើមឡើយ​ ​ដោយសារ​ការ​ខ្វែងគំនិត​គ្នា​កាន់តែ​ខ្លាំង​ឡើង​ក្នុង​ចំណោម​សម្ព័ន្ធមិត្ត​ ​ជាពិសេស​រវាង​សហរដ្ឋ​អាម៉េរិក​ ​និង​ប្រទេស​ជា​សមាជិក​អឺរ៉ុប