ចិន​សន្យា​ជំរុញ​វិនិយោគិន និងធុរជន​​របស់ខ្លួន​ចូលមកកម្ពុជា​បន្ថែម​​

ភ្នំពេញ ៖ ​សម្ដេចតេជោ ហ៊ុន ​សែន​ នាយករដ្ឋមន្ត្រី​នៃព្រះរាជាណាចក្រកម្ពុជា បានស្នើ​ទៅកាន់​ទីប្រឹក្សា​រដ្ឋ​ចិន​ និងជារដ្ឋមន្ត្រីការបរទេស​ចិន លោក ​វ៉ាង យី សុំ​ឱ្យ​ចិនជួយ​ជំរុញ​វិនិយោគិន​ និងធុរជនចិនមកកម្ពុជា ដើម្បី​ស្វែ​ង​រកការ​វិនិយោគ​នានា​បន្ថែមទៀតនៅកម្ពុជា។ ជាការ​ឆ្លើយតប​លោក​ វ៉ាង យី ​បាន​សន្យា​ជំរុញ​ឱ្យវិ​និ​យោ​គិ​​ន​​​​ និង​ធុរជន​ចូលមក​ស្វែងរកឱកាស​វិនិយោគ​។

ឯកឧត្តម ​​វ៉ាង​ យី ​ទីប្រឹក្សារដ្ឋចិនបានឱ្យដឹងថា ​ចិន​នឹងធ្វើអ្វីៗដើម្បីជួយ​កម្ពុជា​ក្នុងការ​ជំរុញ​សេដ្ឋកិច្ច ​និង​ធ្វើឱ្យវិស័យ​ផ្សេង​ៗ​ទៀ​ត​​​មានភាពប្រសើរ​ឡើងវិញ​ក្រោយពីវិបត្តិកូវីដ​១៩​ ហើយចិន​នឹង​គាំទ្រកម្ពុជាទាំង​សេដ្ឋកិច្ច​នយោបាយ​ផ្ទៃក្នុង ​និ​ងនយោបាយ​ការបរទេស​ផងដែរ ខណៈដែលវិនិយោគិន​ក្នុង​ស្រុកជាជនជាតិខ្មែរជាច្រើន​បាន​ត្រៀមខ្លួនក្នុងការស្វាគមន៍​វិនិយោគិន​ចិន​ដែល​នឹង​ត្រលប់មកកម្ពុជា​ឡើង​វិញ​​ក្រោយពី​វិបត្តិកូវីដ​១៩ ដោយក្នុងនោះ​អ្នក​ជំនាញអន្តរជាតិ​ និង​អ្នកជំនាញ​វិស័យ​អចលនទ្រព្យ​ក្នុងប្រទេស​កម្ពុជា​ក៏រំពឹងថា វិនិយោគិន​ចិន​នឹង​ត្រលប់មកកម្ពុជាយ៉ាងយូរនៅចុងឆ្នាំ២០២២​នេះ​ ឬ​ដើមឆ្នាំ២០២៣​ ។

លោក ខន គង្គា​ អគ្គនាយក​ក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យអន្តរជាតិ ​ERA Cambodia បានលើកឡើងថា ពេល​នេះ​ជនជាតិ​ចិនជាច្រើន​ចាប់ផ្ដើម​ធ្វើ​ដំណើ​រចេញពីប្រទេស​របស់ខ្លួន​ទៅកាន់​ប្រទេស​ផ្សេងៗ ហើយក្នុងនោះដែរ​ប្រទេស​សិង្ហបុរី​កំពុង​តែមានជនជាតិចិន​ច្រើនកំពុង​ស្នាក់នៅ ​និ​ងស្វែងរកការ​វិនិយោគ។

លោកបន្តថា ៖

“កម្ពុជា ​ជាប្រទេសមួយ​ដែលមានទំនាក់​ទំនង​​ល្អ​ជាមួ​យប្រទេស​ចិន ដូច្នេះវិនិយោគិន​ចិន ក៏ដូចជាទេសចរ​ចិន​នឹង​ចូលកម្ពុជា​​ឡើង​វិញ​ក្នុ​ងពេល​ឆាប់​ៗនេះ  ហើយពេលនោះដែរ នឹងធ្វើឱ្យសកម្មភាព​នៃការ​វិនិយោគ​អចលនទ្រព្យ​ក្នុងប្រទេស​កម្ពុជា​មានសន្ទុះ​ឡើ​ងវិញ នឹងអាចខ្លាំង​ជា​ងកាលពីមុនកូវី​ដ១៩​ទៅទៀត”

លោក​បន្តថា​ក្នុង​ចំណោម​ផ្នែក​ផ្សេងៗ​នៃវិស័យ​អចលនទ្រព្យ​ លោកបានមើលឃើញថា​ទីផ្សារខុនដូក៏​នឹង​ទទួល​បាន​ឥទ្ធិពល​ពីការ​មកដល់​របស់ជនជាតិ​ចិនក្នុងប្រទេស​កម្ពុជា ដូច្នេះ​ពេលនោះ​ការ​វិនិយោគ​ទៅលើ​ខុនដូក្នុងប្រទេស​កម្ពុជា​អា​ចនឹងមានសន្ទុះ​បន្ថែម​ ស្រ​បនឹង​តម្រូវការ​ក៏រំពឹងថា​នឹង​មានកំណើនដូច​គ្នា​ដែរ ។

លោក ​ច្រឹក សុខនីម​ ប្រធានសមាគម​អ្នកវាយតម្លៃ និងភ្នាក់ងារអលចនវត្ថុកម្ពុជា​បានលើកឡើងថា នៅដើម​ឆ្នាំក្រោយ​វិនិយោគិនបរទេស​ ជាពិសេសវិនិយោគិន​ចិន នឹង​ត្រលប់មកកាន់​កម្ពុជា​ឡើង​វិញ​ដើម្បីស្វែងរកការ​វិនិយោគ ហើយចាប់ពីពេលនេះតទៅ​អ្នកវិនិយោគ​ក្នុងស្រុ​កត្រូវ​ត្រៀមទទួល​យក​នូវ​កំណើន​វិនិយោគិន​បរ​​ទេស​ដែល​នឹង​ចូលមកកម្ពុជា​ឡើងវិញ។​

លោកបន្តថា ក្រោយកិច្ចប្រជុំ​កំពូល​អាស៊ាន ដែលកម្ពុជា​ធ្វើជា​ម្ចាស់​ផ្ទះនៅចុងឆ្នាំនេះ នឹង​ធ្វើឱ្យកម្ពុជា​កាន់តែឈមានកេរ្តិ៍ឈ្មោះល្បី​នៅលើ​ឆាកអន្តរជាតិ ហើយបរទេស​នឹង​ស្គាល់​កម្ពុជា​កាន់តែច្រើន ហើយក៏ជា​ឱកាស​សម្រាប់​កម្ពុជា​ក្នុង​កា​រផ្សព្វផ្សាយ​ពីសក្ដានុពល​របស់ខ្លួនទៅកាន់​បរទេ​សដើម្បីទាក់ទាញពួកគេ​ចូលមកសិក្សា​ស្វែងយល់​ឱកាស​វិនិយោគ​នៅក្នុងប្រទេស​កម្ពុជា​ ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

រយៈពេល​ ​៦​ ​ខែ​ ​វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅ​ចិន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅកាន់​ប្រទេស​ចិន ​ខណៈ​ដែល​កំពុង​ពង្រីក​ខ្លួន​ទៅកាន់​ទីផ្សារ​បរទេស​ផ្សេង​ទៀត​ផងដែរ

រដ្ឋាភិបាល​ជំរុញ​ការ​អភិវឌ្ឍ​ភូមិភាគ​ឦសាន​ទៅជា​ប៉ូល​សេដ្ឋកិច្ច​ថ្មី​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​ភូមិភាគ​ឦសាន ​ដែល​រួមមាន​ខេត្ត​ស្ទឹងត្រែង​ រតនគិរី​ ​មណ្ឌលគិរី​ ​និង​ក្រចេះ​ ​បាន​ក្លាយជា​ទិសដៅ​អាទិភាព​ខ្ពស់​សម្រាប់​ការ​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​ ​ដោយ​ផ្តោត​លើ​ការ​ពង្រឹង​ហេដ្ឋារចនាសម្ព័ន្ធ​ ​ការ​ទាក់ទាញ​វិនិយោគ​ ​និង​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​ ក​សិ-​ឧស្សាហកម្ម​ ​និង​ទេសចរណ៍​ ​ដើម្បី​ជំរុញ​កំណើន​ ​និង​កាត់បន្ថយ​គម្លាត​អភិវឌ្ឍន៍​ជាមួយ​តំបន់​កណ្តាល​នៃ​ប្រទេស

មេធនាគារ ARDB ណែនាំកសិករយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនសម្រេចចិត្តដាំដុះដំណាំអ្វីមួយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

ប្រជាកសិករត្រូវយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនពេលសម្រេចចិត្តដាំដុះមុខដំណាំអ្វីមួយ ដើម្បីអាចទទួលបានផលចំណេញ មិនខាតបង់ និងជួយបង្កើនជីវភាពគ្រួសារ

អាស៊ាន​នៅតែ​ជា​គោលដៅ​ចម្បង​សម្រាប់​ក្រុមហ៊ុន​ចិន​ ​ពង្រីក​អាជីវកម្ម​ក្រៅ​ប្រទេស​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

​ក្រុមហ៊ុន​ចិន​ប្រមាណ​ ​៨០​ ​ភាគរយ​ ក្នុង​ចំណោម​ក្រុមហ៊ុន​ចំនួន​ ​៣៨០​ ​ដែល​ត្រូវបាន​ស្ទង់​មតិ ​បាន​បង្ហាញ​ផែនការ​ពង្រីក​អាជីវកម្ម​ទៅកាន់​ទីផ្សារ​បរទេស​ក្នុង​រយៈពេល​ ​៣​ ​ឆ្នាំ​ខាងមុខ​ ​ដោយ​តំបន់​អាស៊ាន​នៅតែ​ជា​គោលដៅ​ចម្បង​

ភូមិភាគ​ឦសាន​កម្ពុជា​ទាក់ទាញ​គម្រោង​វិនិយោគ​ ​៧២​ ​ក្នុង​ទុន​ ​២.៦៥​ ​ពាន់​លាន​ដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

គិត​ចាប់តាំងពី​ការ​ដាក់​ឱ្យ​អនុវត្ត​កម្មវិធី​ពិសេស​ជំរុញ​ការ​វិនិយោគ​ក្នុង​ភូមិភាគ​ឦសាន ​រហូតមកដល់​បច្ចុប្បន្ន ​មាន​គម្រោង​ចំនួន​ ​៧២​ ​ក្នុង​ទំហំ​ទុន​វិនិយោគ​សរុប​ ​២.៦៥​ ​ពាន់​លាន​ដុល្លារ​ ​បាន​ដាក់​ស្នើសុំ​វិនិយោគ​នៅក្នុង​ខេត្ត​ទាំង​៤​ ​នៃ​ភូមិភាគ​ឦសាន ​ខណៈ​ក្រុមការងារ​បាន​ពិនិត្យ​ ​និង​អនុម័ត​ការ​លើកទឹកចិត្ត​ជូន​ជាបន្តបន្ទាប់

រដ្ឋាភិបាលវៀតណាម នឹងចេញវិធានការហាមឃាត់ពលរដ្ឋមិនឱ្យធ្វើការងារម៉ាស្សានៅបរទេស

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 11/08/2026

បទប្បញ្ញត្តិបរដ្ឋាភិបាលវៀតណាមគ្រោងចេញវិធានការហាមឃាត់ពលរដ្ឋមិនឱ្យទៅធ្វើការងារផ្នែកម៉ស្សានៅបរទេសក្នុងរូបភាពណាក៏ដោយ ដើម្បីកាត់បន្ថយហានិភ័យនៃការជួញដូរមនុស្ស ការកេងប្រវ័ញ្ច និងពលកម្មដោយបង្ខំ ច្ចុប្បន្នហាមឃាត់ការបញ្ជូនពលករទៅធ្វើការងារម៉ាស្សាតែនៅតាមភោជនីយដ្ឋាន សណ្ឋាគារ និងមជ្ឈមណ្ឌលកម្សាន្តប៉ុណ្ណោះ ប៉ុន្តែសេចក្តីព្រាងច្បាប់ថ្មីនេះនឹងហាមឃាត់នៅគ្រប់ទីកន្លែងទាំងអស់ដោយគ្មានការលើកលែងឡើយ ដើម្បីកាត់បន្ថយហានិភ័យនៃការជួញដូរមនុស្ស ការកេងប្រវ័ញ្ច និងពលកម្មដោយបង្ខំ

លោក ដូណាល់ ត្រាំ ប្រើយុទ្ធសាស្ត្រដាក់សម្ពាធសេដ្ឋកិច្ចលើអ៊ីរ៉ង់ ខណៈទីក្រុងតេអេរ៉ង់នៅតែប្រកាន់ជំហររឹងមាំលើច្រកសមុទ្រ Hormuz

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 11/08/2026

ថ្មីៗនេះ លោក ដូណាល់ ត្រាំ បានសម្រេចចិត្តផ្អាកការវាយប្រហារដោយយោធាជាបណ្តោះអាសន្ន ដោយងាកមកប្រើប្រាស់យុទ្ធសាស្ត្រដាក់សម្ពាធសេដ្ឋកិច្ចវិញ ខណៈពេលដែលអ៊ីរ៉ង់កំពុងជួបបញ្ហាអតិផរណាខ្ពស់ និងកង្វះថវិកា

កម្ពុជា​មាន​ទូសាក​យានយន្ត​អគ្គិសនី​ជាង​ ​៤០០​ ​ទូ ​ខណៈ​ចំនួនរថយន្ត​ ​EV​ ​ហក់ឡើងខ្ពស់​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 11/08/2026

កម្ពុជា​មាន​ទូសាក​ថាមពល​យានយន្ត​អគ្គិសនី​ជាង​ ​៤០០​ ​ទូ ​នៅ​ទូទាំង​ប្រទេស​ ​ខណៈ​ចំនួន​យានយន្ត​អគ្គិសនី​កំពុង​កើនឡើង​ជាបន្តបន្ទាប់​ ​ដែល​ជំរុញ​ឱ្យ​តម្រូវការ​ហេដ្ឋារចនាសម្ព័ន្ធ​សាក​ថាមពល​កាន់តែ​មាន​សារៈសំខាន់

តម្រូវការទឹកដោះគោស្រស់នៅកម្ពុជាហក់ឡើងខ្ពស់ ខណៈនៅឆមាសទី១ ឆ្នាំ២០២៦ កម្ពុជានាំចូលជាង ៤៧លានតោន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/08/2026

តម្រូវការប្រើប្រាស់ទឹកដោះគោរស្រស់ក្នុងស្រុកបានហក់ឡើងខ្ពស់គួរឲ្យកត់សម្គាល់ ស្របពេលដែលឧស្សាហកម្មទឹកដោះគោនៅកម្ពុជាកំពុងពង្រីកខ្លួនជាបន្តបន្ទាប់ ដើម្បីបំពេញតម្រូវការទីផ្សារ

ម៉ូដែល​ ​AI​ ​ចិន ​ដណ្ដើម​យក​ទីផ្សារ​អាហ្វ្រិក ​ដោយ​ឈ្នះ​លើ​តម្លៃ​ ​និង​ភាព​បត់បែន ​ធៀប​នឹង​អាម៉េរិក​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/08/2026

ម៉ូដែល​បញ្ញា​សិប្បនិម្មិត​ ​(​AI​) ​របស់​ចិន​កំពុង​ពង្រីក​វត្តមាន​យ៉ាង​ឆាប់រហ័ស​នៅក្នុង​ទីផ្សារ​អាហ្វ្រិក ​ហើយ​អ្នក​អភិវឌ្ឍន៍​កម្មវិធី​នៅ​តំបន់​នេះ​កំពុង​ងាកចេញ​ពី​ម៉ូដែលរបស់​ក្រុមហ៊ុន​អាម៉េរិក​ មក​ប្រើប្រាស់​ម៉ូដែល​ចិន​ដែល​មាន​តម្លៃ​ទាប​ និង​មាន​ភាព​បត់បែន​ខ្ពស់​ជាង