ផ្សារបោះដុំឃ្លាំងរំសេវថ្មីសែនសុខ បានក្លាយជាផ្សារយ៉ាងមានសក្តានុពលដែលត្រូវបានបង្កើតឡើងដោយអ្នកវិនិយោគក្នុងស្រុក យកចិត្តទុកដាក់ និងគិតគូរខ្ពស់ពីការទទួលខុសត្រូវសង្គមដើម្បីចូលរួមចំណែកផ្តល់ភាពងាយស្រួលដល់ប្រជាជនក្នុងតំបន់ និងជួយដល់អាជីវករជាច្រើនឱ្យសម្រេចក្តីស្រមៃអាជីវកម្មរបស់ខ្លួន។

លោក សោម កែវម៉ាលីដា នាយកប្រតិបត្តិផ្សារបោះដុំឃ្លាំងរំសេវថ្មីសែនសុខ បានលើកឡើងថា ផ្សារបោះដុំឃ្លាំងរំសេវថ្មីសែនសុខ ត្រូវបានវិនិយោគឡើងដើម្បីឆ្លើយតបជាមួយនឹងតម្រូវការរបស់ប្រជាជនក្នុងតំបន់ដែលមានចំនួនប្រមាណជិត១លាននាក់។ លោកថា នៅទីនេះមានផ្គត់ផ្គង់ផលិតផល និងសេវាកម្មជាច្រើន ដែលប្រជាជននៅតំបន់ជុំវិញនេះដូចជាខណ្ឌសែនសុខ ខណ្ឌឫស្សីកែវ និងខណ្ឌទួលគោក អាចបំពេញតម្រូវការរបស់ខ្លួនបានដូចជា ប្រភេទបន្លែ ត្រីសាច់ ម្ហូបអាហារ គ្រឿងអគ្គិសនី សម្លៀកបំពាក់ គ្រឿងអេឡិចត្រូនិក និងរបស់របរប្រើប្រាស់ប្រចាំថ្ងៃជាច្រើនមុខទៀត។

បន្ថែមពីលើនេះ អ្នកវិនិយោគ និងអភិវឌ្ឍផ្សារខាងលើនេះបានលើកឡើងផងដែរថា គោលបំណងសំខាន់ដែលបង្កើតផ្សារនេះឡើងគឺដើម្បីចូលរួមចំណែកជួយដល់សេដ្ឋកិច្ចតាមរយៈការផ្តល់ភាពងាយស្រួលដល់អាជីវករខ្នាតតូច និងមធ្យម ឱ្យមានទីតាំងច្បាស់លាស់ដើម្បីរកស៊ីប្រកបដោយផាសុកភាព សុវត្ថិភាព និងភាពរីកចម្រើនក្នុងទីតាំងដែលមានអតិថិជនជាច្រើននាក់ឆ្លងកាត់។ បន្ថែមពីលើនេះ អាជីវករបោះដុំក៏អាចយកផ្សារបោះដុំឃ្លាំងរំសេវថ្មីសែនសុខ ជាទីតាំងគោលដៅដ៏សំខាន់មួយសម្រាប់ចែកចាយទំនិញរបស់ខ្លួនដើម្បីផ្គត់ផ្គង់ទៅកាន់ផ្សារនានានៅជុំវិញតំបន់ផងដែរ។

លោក សោម កែវម៉ាលីដា បានមានប្រសាសន៍ថា ៖
“ក្រៅពីការផ្តល់ជម្រើសល្អប្រសើរសម្រាប់អ្នកបោះដុំ និងអាជីវករធំៗហើយ ការវិនិយោគផ្សារបោះដុំឃ្លាំងរំសេវថ្មីសែនសុខ ក៏ធ្វើឡើងដើម្បីជួយសម្រេចក្តីស្រមៃរបស់អាជីវករដែលចង់ពង្រីកខ្លួនឱ្យក្លាយជាអាជីវកម្មស្តង់ដារផងដែរ”

លោក សោម កែវម៉ាលីដា បានបន្ថែមទៀតថា ដើម្បីចាប់ផ្តើមអាជីវកម្មមួយ ជាពិសេសផ្នែកម្ហូបអាហារ អាជីវករត្រូវចំណាយដើមទុនច្រើនណាស់ ជាពិសេសគឺការជ្រើសរើសទីតាំង វត្ថុធាតុដើម ការគ្រប់គ្រងសន្តិសុខ និងផ្នែកផ្សេងៗជាច្រើនទៀត។ ហេតុនេះ ដើម្បីសម្រេចក្តីស្រមៃដល់អាជីវករដែលចង់មានអាជីវកម្មស្តង់ដារ ផ្សារបោះដុំឃ្លាំងរំសេវថ្មីសែនសុខ បានផ្តល់លក្ខខណ្ឌពិសេសជាច្រើនដល់ពួកគាត់។ នៅទីនេះ មានការយោគយល់ច្រើនដល់ថ្លៃឈ្នួលតូប ដោយផ្តល់តម្លៃសមរម្យ និងជាទីតាំងដែលអំណោយផលល្អសម្រាប់ការរកស៊ី ដោយបូកបញ្ជូលទាំងសេវាកម្មជាច្រើននៅកន្លែងតែមួយដូចជាសេវាកម្មសន្តិសុខ២៤ម៉ោង ចំណតធំទូលាយ ប្រព័ន្ធទឹកភ្លើងល្អប្រសើរ និងលក្ខខណ្ឌល្អៗជាច្រើនផ្សេងទៀត។ បន្ថែមពីលើនេះ ដើម្បីជួយអាជីវករឱ្យមានលទ្ធភាពកាន់តែប្រសើរសម្រាប់ពង្រីកដើមទុនរកស៊ី ផ្សារបានសហការជាមួយធនាគារហ្វីលីព ដើម្បីផ្តល់កម្ចីដល់អាជីវករដើម្បីអភិវឌ្ឍខ្លួនឱ្យកាន់តែប្រសើរ។

អ្នកវិនិយោគរូបនេះ បានបញ្ជាក់ផងដែរថា កាលណាប្រជាជនយើងមានលទ្ធភាព និងសមត្ថភាពបង្កើតអាជីវកម្មច្រើន សេដ្ឋកិច្ចរបស់យើងក៏នឹងរីកចម្រើនទៅតាមនោះដែរ ព្រោះគាត់អាចបង្កើនចំណូលបានកាន់តែប្រសើរ ហើយអាចផ្តល់ការងារដល់មនុស្សជាច្រើននាក់ទៀត។ បន្ថែមពីលើនេះ នៅពេលដែលអាជីវកម្ម ក៏ដូចជាការលក់ដូររបស់ពួកគាត់ដំណើរការបានល្អ ពួកគាត់ក៏បានផ្តល់ផលប្រយោជន៍ដល់ផ្នែកជាច្រើនទៀត ដែលជាច្រវាក់នៃការផ្គត់ផ្គង់ភាពចាំបាច់ និងតម្រូវការប្រចាំថ្ងៃ ជាពិសេស ផលិតផលក្នុងស្រុករបស់យើងតែម្ដង៕

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ គ្មានសិទ្ធិបង្ខំឱ្យអតិថិជនលក់ទ្រព្យ ដើម្បីយកលុយសងត្រលប់មកវិញឡើយ
Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ
• 12/08/2026
មន្ត្រីជាន់ខ្ពស់នៃសមាគមធនាគារនៅកម្ពុជាបានអះអាងថា គ្មានគ្រឹះស្ថានណាមួយមានសិទ្ធិបង្ខំឱ្យអតិថិជនលក់ទ្រព្យធានាដើម្បីយកលុយមកសងធនាគារ ឬមីក្រូហិរញ្ញវត្ថុនោះទេ

ឥណ្ឌា ផ្តើមផលិតយន្តហោះចម្បាំងរុស្ស៊ី ម៉ូដែល Su-30MKI ឡើងវិញ ក្រោយខកខានជាច្រើនឆ្នាំ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 12/08/2026
រដ្ឋាភិបាលទីក្រុងញូវដេលី កាលពីពេលថ្មីៗនេះបានប្រកាសថានឹងចាប់ដំណើរការផលិតយន្តហោះចម្បាំងរុស្ស៊ី Su-30MKI សាឡើងវិញបន្ទាប់ពីបានបញ្ចប់ផលិតកម្មផលិតយន្តហោះម៉ូដែលមួយនេះតាំងពីឆ្នាំ២០២១

អាមេរិក និងអ៊ីស្រាអែល ធានាដឹកជញ្ជូនសារធាតុនុយក្លេអ៊ែរចេញពីទីតាំងសម្ងាត់មួយនៅស៊ីរី
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 12/08/2026
សហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានឈានដល់កិច្ចព្រមព្រៀងជាមួយរដ្ឋាភិបាលអន្តរកាលរបស់ប្រទេសស៊ីរី ដើម្បីអនុញ្ញាតឱ្យក្រុមអធិការកិច្ចអន្តរជាតិប្រមូលយកសារធាតុវិទ្យុសកម្មចេញពីទីតាំងនុយក្លេអ៊ែរសម្ងាត់មួយ

កសិករជាជនជាតិដើមភាគតិច ទំពូន នៅខេត្តរតនគិរី កំពុងទទួលជីវភាពប្រសើរ ក្រោយពេលប្រើសេវាឥណទានផ្លូវការ
Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ
• 11/08/2026
ប្រជាជននៅក្នុងខេត្តរតនគិរី នាពេលបច្ចុប្បន្ន បាន និងកំពុង បន្តភាពរីកចម្រើន និងអភិវឌ្ឍន៍ ទាំងក្នុងសកម្មភាពរស់នៅប្រចាំថ្ងៃ ក៏ដូចជាការប្រកបមុខរបរដើម្បីលើកស្ទួយកម្រិតជីវភាពឱ្យកាន់តែល្អប្រសើរ




វិថីហិរញ្ញវត្ថុ





























































Account
Security
Favourite Content