សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា នឹងរៀបចំសន្និសីទមីក្រូហិរញ្ញវត្ថុប្រចាំឆ្នាំ២០២៥ ក្រោមប្រធានបទ “បរិយាបន្នហិរញ្ញវត្ថុកម្ពុជាក្នុងបរិបទបម្រែបម្រួលជាសកល”

ភ្នំពេញ៖ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) នឹងរៀបចំសន្និសីទប្រចាំឆ្នាំសម្រាប់ឆ្នាំ២០២៥ របស់ខ្លួននៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលសន្និបាត និងសណ្ឋាគារសុខា (Sokha Siem Reap Resort & Convention Center) ក្នុងខេត្តសៀមរាប។ ថ្នាក់ដឹកនាំ អ្នកគ្រប់​គ្រងជាន់ខ្ពស់ និងអ្នកជំនាញមកពីវិស័យធនាគារនិងហិរញ្ញវត្ថុ និយតករ ទីភ្នាក់ងារដ្ឋាភិបាលនិងស្ថាប័នពាក់ព័ន្ធផ្សេងទៀតនឹងអញ្ជើញចូលរួមសន្និសីទនេះ។

សន្និសីទមីក្រូហិរញ្ញវត្ថុប្រចាំឆ្នាំ (AMC) គឺជាវេទិកាដ៏សំខាន់បំផុតរបស់វិស័យមីក្រូហិរញ្ញវត្ថុដែលប្រមូលផ្តុំអ្នកបង្កើតគោលនយោបាយជាន់ខ្ពស់ អ្នកដឹកនាំអាជីវកម្ម និងនាយកប្រតិបត្តិពីគ្រឹះស្ថានធនាគារ និង មីក្រូហិរញ្ញវត្ថុ ដើម្បីដោះស្រាយបញ្ហាសំខាន់ៗនិងលើកឡើងពីនិន្នាការ និងឱកាសដែលកំណត់ដល់ការអភិវឌ្ឍរបស់វិស័យហិរញ្ញវត្ថុនៅកម្ពុជា។

សន្និសីទមីក្រូហិរញ្ញវត្ថុត្រូវបានទទួលស្គាល់ថាជាព្រឹត្តិការណ៍ដ៏សំខាន់មួយសម្រាប់អ្នកដឹកនាំក្នុងវិស័យក្នុងការកសាងបណ្តាញ ផ្លាស់ប្តូរការយល់ដឹងអំពីភាពជោគជ័យ និងបញ្ហាប្រឈម និងទទួលបានព័ត៌មានអំពីនិន្នាការនៃការអភិវឌ្ឍន៍ដែលកំពុងកើតមានឡើង និងក្របខ័ណ្ឌបទប្បញ្ញត្តិដែលកំពុងវិវត្ត។

សម្រាប់ឆ្នាំ២០២៥ នេះ សន្និសីទមីក្រូហិរញ្ញវត្ថុប្រចាំឆ្នាំ នឹងធ្វើឡើងក្រោមប្រធានបទ “បរិយាបន្នហិរញ្ញវត្ថុកម្ពុជាក្នុងបរិបទបម្រែបម្រួលជាសកល” ដែលមានគោលបំណង៖

១. កសាងមូលដ្ឋាននៃទំនុកចិត្តតាមរយៈការជំរុញការផ្ដល់ឥណទានប្រកបដោយការទទួលខុសត្រូវខ្ពស់ លើកកម្ពស់ក្របខ័ណ្ឌការពារអតិថិជន និងបង្កើនចំណេះដឹងផ្នែកហិរញ្ញវត្ថុឱ្យកាន់តែស៊ីជម្រៅ ដើម្បីធានាសុខុមាលភាពអតិថិជនយូរអង្វែង និងស្ថិរភាពរបស់វិស័យ។

២. ពន្លឿនបរិវត្តកម្មឌីជីថល ដោយស្វែងយល់ពីយុទ្ធសាស្ត្រអនុវត្តជាក់ស្ដែងក្នុងការប្រើប្រាស់បច្ចេកវិទ្យាប្រកបដោយនវានុវត្តន៍ដូចជាបច្ចេកវិទ្យា AI ការវិភាគទិន្នន័យ និងភ្លែតហ្វមឌីជីថល ដើម្បីបង្កើនប្រសិទ្ធភាពប្រតិបត្តិការ ពង្រីកបរិយាបន្នហិរញ្ញវត្ថុ និងកាត់បន្ថយហានិភ័យក្នុងការផ្ដល់ប្រាក់កម្ចី។

៣.ធ្វើឱ្យហិរញ្ញប្បទានអាកាសធាតុក្លាយជាចរន្តសំខាន់មួយ ដែលផ្តោតលើការបង្កើតផែនទីបង្ហាញផ្លូវច្បាស់លាស់សម្រាប់ការអភិវឌ្ឍនិងការពង្រីកផលិតផលហិរញ្ញវត្ថុបៃតង។

៤. ជំរុញកិច្ចសហប្រតិបត្តិការក្នុងចំណោមភាគីពាក់ព័ន្ធ ដើម្បីពង្រឹងកិច្ចខិតខំប្រឹងប្រែងរវាងនិយតករ គ្រឹះស្ថានហិរញ្ញវត្ថុ និងដៃគូបច្ចេកវិទ្យា ដើម្បីបង្កើនភាពធន់រួមនៃវិស័យហិរញ្ញវត្ថុរបស់យើង។

៥. ផ្តល់ជូននូវទិន្នន័យស៊ីជម្រៅ និងទស្សនវិស័យឆ្ពោះទៅមុខ ដល់ថ្នាក់ដឹកនាំគ្រប់រូបដែលបានចូលរួម ដើម្បីជម្នះភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ច សម្របខ្លួនទៅនឹងបទប្បញ្ញត្តិដែលកំពុងវិវត្ត និងចាប់យក     ឱកាសកំណើនថ្មីៗក្នុងបរិបទដែលផ្លាស់ប្តូរយ៉ាងឆាប់រហ័ស។

នៅឆ្នាំនេះ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជារំពឹងថាមានអ្នកចូលរួមជាង ៤០០នាក់ ដែលជានាយកប្រតិបត្តិ និងថ្នាក់គ្រប់គ្រងជាន់ខ្ពស់នៃគ្រឹះស្ថានធនាគារ និង​ហិរញ្ញវត្ថុ និយតករមកពីស្ថាប័នពាក់ព័ន្ធ រួមទាំង ធនាគារជាតិនៃកម្ពុជា(NBC)និងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដៃគូអភិវឌ្ឍន៍ វិនិយោគិននិងអ្នកជំនាញអន្តរជាតិ។

នៅក្នុងពិធីនេះ វាគ្មិនជំនាញៗដែលមានពីទាំងវិស័យឯកជន និយ័តករ ស្ថាប័នអន្តរជាតិ និងរដ្ឋាភិបាលនឹងចូលរួមធ្វើបទបង្ហាញនិងកិច្ចពិភាក្សាផ្សេងៗ ក្រោម ប្រធានបទសំខាន់សម្រាប់វិស័យ ដែលផ្តោតលើចក្ខុវិស័យសេដ្ឋកិច្ចពិភពលោក តំបន់ និងកម្ពុជា ហិរញ្ញវត្ថុបៃតង កិច្ចការពារអតិថិជន ហិរញ្ញវត្ថុប្រកប​ដោយ​បរិយាបន្ន ឌីជីថលូបនីយកម្ម បច្ចេកវិទ្យា ការច្នៃប្រឌិតថ្មី ការចូលរួមពីមនុស្សជំនាន់ Gen Z ក្នុងកម្លាំងពលកម្មជាដើម។សន្និសីទនឹងស្វែងយល់ពីរបៀបដែល ស្ថាប័នហិរញ្ញវត្ថុអាចជំរុញការអនុវត្តន៍បរិយាបន្ននិងការទទួលខុសត្រូវ ក្នុងការកសាងវិស័យប្រកបដោយចីរភាព និងរួមចំណែកដល់សេដ្ឋកិច្ចដែលមានភាព ធន់តាមរយៈការសម្របខ្លួនទៅនឹងប្រព័ន្ធឌីជីថល។

គួរជម្រាបថា៖សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានរៀបចំសន្និសីទមីក្រូហិរញ្ញវត្ថុប្រចាំឆ្នាំ (AMC) ចាប់តាំងពីឆ្នាំ២០០៨ដែលបង្កើតបានជាវេទិកាដ៏ធំមួយសម្រាប់កិច្ចសន្ទនាយុទ្ធសាស្ត្រក្នុងវិស័យហិរញ្ញវត្ថុ។

តាមលទ្ធផលរំពឹងទុក អ្នកចូលរួមនឹងទទួលបានអត្ថប្រយោជន៍ជាច្រើនរួមមាន៖១-ទទួលបានទស្សនៈស៊ីជម្រៅ និងព័ត៌មានអំពីស្ថិរភាពវិស័យហិរញ្ញវត្ថុ ភាព ធន់នៃសេដ្ឋកិច្ច បញ្ហាប្រឈម និងឱកាស,២-សិក្សាស្វែងយល់និងសហការកាន់តែប្រសើរ ដើម្បីលើកកម្ពស់យន្តការផ្ដល់ហិរញ្ញប្បទានដល់សហគ្រាសធុនតូចនិងមធ្យម (SMEs) វិស័យអនាម័យនិងទឹកស្អាត និងហិរញ្ញវត្ថុបៃតង ,៣-ស្វែងយល់ និងចូលរួមក្នុងការពង្រឹងគំនិតផ្ដួចផ្ដើមនានាក្នុងវិស័យពាក់ព័ន្ធនឹង​ហិរញ្ញប្បទានប្រកបដោយការទទួលខុសត្រូវនិងបរិយាបន្ននិងកិច្ចខិតខំប្រឹងប្រែងការទប់ស្កាត់អ្នកផ្តល់សេវាហិរញ្ញវត្ថុក្រៅប្រព័ន្ធនិងធនាគារឌីជីថល,៤-ពង្រីកបណ្ដាញទំនាក់ទំនងនិងឱកាសភាពជាដៃគូជាមួយនិយតករ ភ្ញៀវកិត្តិយស និងវាគ្មិនមកពីវិស័យផ្សេងៗ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ និងផ្លាស់ប្តូរយោបល់ និងចាប់យកនិន្នាការ និងយន្តការយុទ្ធសាស្ត្រសំខាន់ៗនិងដើម្បីពង្រឹង ឬច្នៃប្រឌិតយុទ្ធសាស្ត្រអាជីវកម្មផ្ទាល់ខ្លួនដើម្បីឱ្យមានភាពធន់កាន់តែខ្លាំង៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

រយៈពេល​ ​៦​ ​ខែ​ ​វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅ​ចិន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅកាន់​ប្រទេស​ចិន ​ខណៈ​ដែល​កំពុង​ពង្រីក​ខ្លួន​ទៅកាន់​ទីផ្សារ​បរទេស​ផ្សេង​ទៀត​ផងដែរ

រដ្ឋាភិបាល​ជំរុញ​ការ​អភិវឌ្ឍ​ភូមិភាគ​ឦសាន​ទៅជា​ប៉ូល​សេដ្ឋកិច្ច​ថ្មី​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​ភូមិភាគ​ឦសាន ​ដែល​រួមមាន​ខេត្ត​ស្ទឹងត្រែង​ រតនគិរី​ ​មណ្ឌលគិរី​ ​និង​ក្រចេះ​ ​បាន​ក្លាយជា​ទិសដៅ​អាទិភាព​ខ្ពស់​សម្រាប់​ការ​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​ ​ដោយ​ផ្តោត​លើ​ការ​ពង្រឹង​ហេដ្ឋារចនាសម្ព័ន្ធ​ ​ការ​ទាក់ទាញ​វិនិយោគ​ ​និង​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​ ក​សិ-​ឧស្សាហកម្ម​ ​និង​ទេសចរណ៍​ ​ដើម្បី​ជំរុញ​កំណើន​ ​និង​កាត់បន្ថយ​គម្លាត​អភិវឌ្ឍន៍​ជាមួយ​តំបន់​កណ្តាល​នៃ​ប្រទេស

គ្រឹះស្ថានធនាគារ​ និងហិរញ្ញវត្ថុ​ គ្មានសិទ្ធិ​បង្ខំឱ្យ​អតិថិជន​លក់ទ្រព្យ​ ដើម្បីយកលុយសង​ត្រលប់មកវិញឡើយ

Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 12/08/2026

មន្ត្រីជាន់ខ្ពស់នៃសមាគម​ធនាគារ​នៅកម្ពុជា​បានអះអាង​ថា គ្មានគ្រឹះស្ថានណាមួយ​មានសិទ្ធិ​បង្ខំឱ្យអតិថិជនលក់ទ្រព្យធានាដើម្បីយកលុយមក​សងធនាគារ ឬមីក្រូហិរញ្ញវត្ថុនោះទេ

ឥណ្ឌា​ ផ្តើម​ផលិត​យន្តហោះ​ចម្បាំង​រុស្ស៊ី ម៉ូដែល​ ​Su​-​30​MKI​ ​ឡើងវិញ​ ក្រោយ​ខកខាន​ជាច្រើន​ឆ្នាំ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 12/08/2026

រដ្ឋាភិបាល​ទីក្រុង​ញូវ​ដេលី​ កាលពីពេលថ្មី​ៗ​នេះ​បាន​ប្រកាស​ថានឹងចាប់ដំណើរការ​ផលិត​យន្តហោះ​ចម្បាំង​រុស្ស៊ី ​Su​-​30​MKI​ ​សាឡើងវិញ​​បន្ទាប់ពី​បាន​បញ្ចប់​ផលិតកម្ម​ផលិត​យន្តហោះ​ម៉ូដែលមួយនេះ​តាំងពី​ឆ្នាំ​២០២១​

មេធនាគារ ARDB ណែនាំកសិករយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនសម្រេចចិត្តដាំដុះដំណាំអ្វីមួយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

ប្រជាកសិករត្រូវយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនពេលសម្រេចចិត្តដាំដុះមុខដំណាំអ្វីមួយ ដើម្បីអាចទទួលបានផលចំណេញ មិនខាតបង់ និងជួយបង្កើនជីវភាពគ្រួសារ

សមាគម​ហិរញ្ញវត្ថុ ​២​ ​បង្ហាញ​ការ​ប្តេជ្ញាចិត្ត​ការពារ​អតិថិជន​ និង​ដោះស្រាយ​បណ្តឹង​ដោយ​តម្លាភាព​

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 12/08/2026

សមាគម​ធនាគារ​នៅ​កម្ពុជា​ ​(​ABC​) ​និង​សមាគម​មីក្រូ​ហិរញ្ញវត្ថុ​កម្ពុជា​ ​(​CMA​) ​បាន​បង្ហាញ​ការ​ប្តេជ្ញាចិត្ត​ការពារ​អតិថិជន​ ​និង​ពង្រឹង​ការ​ដោះស្រាយ​បណ្តឹង​ប្រកបដោយ​យុត្តិធម៌​ ​តម្លាភាព​ ​និង​ទាន់​ពេលវេលា​ ​ខណៈ​បាន​អំពាវនាវ​ឱ្យ​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​ពាក់ព័ន្ធ​នឹង​ករណី​អតិថិជន​ឥណទាន​ ​ធ្វើឡើង​ដោយ​ពេញលេញ​ ត្រឹមត្រូវ​ និង​មាន​តុល្យភាព

អាស៊ាន​នៅតែ​ជា​គោលដៅ​ចម្បង​សម្រាប់​ក្រុមហ៊ុន​ចិន​ ​ពង្រីក​អាជីវកម្ម​ក្រៅ​ប្រទេស​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

​ក្រុមហ៊ុន​ចិន​ប្រមាណ​ ​៨០​ ​ភាគរយ​ ក្នុង​ចំណោម​ក្រុមហ៊ុន​ចំនួន​ ​៣៨០​ ​ដែល​ត្រូវបាន​ស្ទង់​មតិ ​បាន​បង្ហាញ​ផែនការ​ពង្រីក​អាជីវកម្ម​ទៅកាន់​ទីផ្សារ​បរទេស​ក្នុង​រយៈពេល​ ​៣​ ​ឆ្នាំ​ខាងមុខ​ ​ដោយ​តំបន់​អាស៊ាន​នៅតែ​ជា​គោលដៅ​ចម្បង​

អាមេរិក​ និង​អ៊ីស្រាអែល ​ធានា​ដឹកជញ្ជូន​សារធាតុ​នុយក្លេអ៊ែរ​ចេញ​ពី​ទីតាំង​សម្ងាត់​មួយ​នៅស៊ីរី​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 12/08/2026

សហរដ្ឋ​អាមេរិក​ និង​អ៊ីស្រាអែល ​បាន​ឈានដល់​កិច្ចព្រមព្រៀង​​ជាមួយ​រដ្ឋាភិបាល​អន្តរកាល​របស់​ប្រទេស​ស៊ីរី ​ដើម្បី​​អនុញ្ញាតឱ្យ​ក្រុម​អធិការ​កិច្ច​អន្តរជាតិ​ប្រមូល​យក​សារធាតុ​វិទ្យុសកម្ម​ចេញ​ពី​ទីតាំង​នុយក្លេអ៊ែរ​សម្ងាត់​មួយ

ភូមិភាគ​ឦសាន​កម្ពុជា​ទាក់ទាញ​គម្រោង​វិនិយោគ​ ​៧២​ ​ក្នុង​ទុន​ ​២.៦៥​ ​ពាន់​លាន​ដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

គិត​ចាប់តាំងពី​ការ​ដាក់​ឱ្យ​អនុវត្ត​កម្មវិធី​ពិសេស​ជំរុញ​ការ​វិនិយោគ​ក្នុង​ភូមិភាគ​ឦសាន ​រហូតមកដល់​បច្ចុប្បន្ន ​មាន​គម្រោង​ចំនួន​ ​៧២​ ​ក្នុង​ទំហំ​ទុន​វិនិយោគ​សរុប​ ​២.៦៥​ ​ពាន់​លាន​ដុល្លារ​ ​បាន​ដាក់​ស្នើសុំ​វិនិយោគ​នៅក្នុង​ខេត្ត​ទាំង​៤​ ​នៃ​ភូមិភាគ​ឦសាន ​ខណៈ​ក្រុមការងារ​បាន​ពិនិត្យ​ ​និង​អនុម័ត​ការ​លើកទឹកចិត្ត​ជូន​ជាបន្តបន្ទាប់

កសិករជាជនជាតិដើមភាគតិច ទំពូន នៅខេត្តរតនគិរី កំពុងទទួលជីវភាពប្រសើរ ក្រោយពេលប្រើសេវាឥណទានផ្លូវការ

Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 11/08/2026

ប្រជាជននៅក្នុងខេត្តរតនគិរី នាពេលបច្ចុប្បន្ន បាន និងកំពុង បន្តភាពរីកចម្រើន និងអភិវឌ្ឍន៍ ទាំងក្នុងសកម្មភាពរស់នៅប្រចាំថ្ងៃ ក៏ដូចជាការប្រកបមុខរបរដើម្បីលើកស្ទួយកម្រិតជីវភាពឱ្យកាន់តែល្អប្រសើរ

Leave a Reply

Your email address will not be published.Required fields are marked *