ឥណទានសហគ្រាសនៅកម្ពុជា កើនដល់ជិត ៩ ពាន់លានដុល្លារ គិតត្រឹមត្រីមាសទី២

ភ្នំពេញ៖ សមតុល្យឥណទានលក្ខណៈក្រុមហ៊ុន ឬសហគ្រាសនៅកម្ពុជា បានកើនឡើង ៧,១ ភាគរយ ដល់ ៨,៧៩ ប៊ី (ពាន់) លានដុល្លារអាមេរិក គិតត្រឹមត្រីមាសទី២ ឆ្នាំ២០២៦ បើធៀបនឹងត្រីមាសមុន ខណៈចំនួនពាក្យស្នើសុំឥណទានកើនឡើង ១០,១ ភាគរយ។

យោងតាមរបាយការណ៍ត្រីមាសទី២ ឆ្នាំ២០២៦ របស់ក្រុមហ៊ុនក្រេឌីត ប្សរ៉ូ ខេមបូឌា ខូ អិលធីឌី (CBC) នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ ចំនួនពាក្យស្នើសុំឥណទានលក្ខណៈក្រុមហ៊ុន ឬសហគ្រាសបានកើនឡើងជារួម ១០,១ ភាគរយ ក្នុងត្រីមាសទី២ បើធៀបនឹងត្រីមាសមុន ដែលបង្ហាញពីតម្រូវការកាន់តែខ្ពស់របស់សហគ្រាសក្នុងការទទួលបានហិរញ្ញប្បទានសម្រាប់អាជីវកម្ម។

ក្នុងចំណោមប្រភេទឥណទានទាំង៦ ពាក្យស្នើសុំកម្ចីវិបារូបន៍ និងឥណទានបង្វិល (Overdraft and Revolving) កើនឡើងខ្ពស់ជាងគេ ៣៥,៦ ភាគរយ ខណៈពាក្យស្នើសុំកម្ចីផ្សេងៗកើន ២១,៤ ភាគរយ។ ពាក្យស្នើសុំកម្ចីមូលធន (Working Capital Loan) កើន ៤,៥ ភាគរយ កម្ចីសម្រាប់ស្ថាប័ន (Institutional Loan) កើន ៥ ភាគរយ និងកម្ចីសម្រាប់ហិរញ្ញប្បទានទ្រព្យសកម្ម និងហិរញ្ញប្បទានពាណិជ្ជកម្ម (Trade and Asset Finance) កើន ១,១ ភាគរយ។

ការកើនឡើងនៃពាក្យស្នើសុំឥណទានក៏ត្រូវបានឆ្លុះបញ្ចាំងតាមទំហំទឹកប្រាក់ដែលបានស្នើសុំផងដែរ ដោយទំហំទឹកប្រាក់ស្នើសុំសរុបក្នុងឥណទានទាំង៦ប្រភេទបានកើនឡើង ៤០,៦ ភាគរយ។ ក្នុងនោះ កម្ចីផ្សេងៗកើនឡើង ១៦២,៥ ភាគរយ កម្ចីហិរញ្ញប្បទានទ្រព្យសកម្ម និងហិរញ្ញប្បទានពាណិជ្ជកម្មកើន ១០៩,១ ភាគរយ កម្ចីសម្រាប់ស្ថាប័នកើន ៥៧,៥ ភាគរយ និងកម្ចីវិបារូបន៍ និងឥណទានបង្វិលកើន ៤៦,៤ ភាគរយ។ ចំណែកកម្ចីមូលធនកើន ៩,៥ ភាគរយ។

ទោះបីតម្រូវការឥណទានកើនឡើងក៏ដោយ ចំនួនគណនីឥណទានលក្ខណៈក្រុមហ៊ុន ឬសហគ្រាសសរុបបានថយចុះ ២ ភាគរយ បើធៀបនឹងត្រីមាសមុន ដោយនៅសល់ប្រមាណ ៦,៨១ ពាន់គណនី គិតត្រឹមខែមិថុនា ឆ្នាំ២០២៦។

តាមរបាយការណ៍ ក្នុងចំណោមគណនីឥណទានទាំងនេះ កម្ចីមូលធនមានចំណែក ៣២,៥១ ភាគរយ ខណៈកម្ចីវិបារូបន៍ និងឥណទានបង្វិលមាន ២៧,០៤ ភាគរយ។ កម្ចីប្រភេទផ្សេងៗមាន ២៤,៥៤ ភាគរយ កម្ចីសម្រាប់ហិរញ្ញប្បទានទ្រព្យសកម្ម និងហិរញ្ញប្បទានពាណិជ្ជកម្មមាន ១៣,៤៤ ភាគរយ និងកម្ចីសម្រាប់ស្ថាប័នមាន ២,៤៧ ភាគរយ។

ទន្ទឹមនឹងការថយចុះនៃចំនួនគណនី សមតុល្យឥណទានសហគ្រាសបានកើនឡើង ៧,១ ភាគរយ ដល់ ៨,៧៩ ប៊ីលានដុល្លារអាមេរិក។ កម្ចីមូលធនដែលមានចំនួនគណនី ៣២,៥១ ភាគរយ បានកាន់កាប់សមតុល្យប្រមាណ ៤៧,៧៨ ភាគរយនៃសំពៀតឥណទានសរុប។

ចំណែកកម្ចីសម្រាប់ស្ថាប័ន ដែលមានគណនី ២,៤៧ ភាគរយ មានសមតុល្យ ៨,៨១ ភាគរយ។ កម្ចីហិរញ្ញប្បទានទ្រព្យសកម្ម និងហិរញ្ញប្បទានពាណិជ្ជកម្ម មានចំណែក ១៣,៤៤ ភាគរយនៃគណនី និង ៨,៨១ ភាគរយនៃសមតុល្យ។ កម្ចីផ្សេងៗមានចំណែក ២៤,៥៤ ភាគរយនៃគណនី និង ១៧,៥៩ ភាគរយនៃសមតុល្យ ខណៈកម្ចីវិបារូបន៍ និងឥណទានបង្វិលមាន ២៧,០៤ ភាគរយនៃគណនី និង ១៦,៩២ ភាគរយនៃសមតុល្យឥណទាន។

តាមតំបន់ សមតុល្យឥណទានមានការកើនឡើងនៅតំបន់ទន្លេសាប ២,៩ ភាគរយ និងតំបន់ខ្ពង់រាប ១៤,៨ ភាគរយ ខណៈមានការថយចុះនៅតំបន់ឆ្នេរ ១ ភាគរយ និងតំបន់ទំនាប ៧,៣ ភាគរយ បើធៀបនឹងត្រីមាសមុន។

ជាមួយគ្នានេះ គុណភាពឥណទានសហគ្រាសបានបង្ហាញពីសម្ពាធកើនឡើង ដោយអនុបាតឥណទានដែលមានការសងយឺតលើសពី ៩០ ថ្ងៃ ឬ 90+ DPD បានកើនឡើងដល់ ៦,៩ ភាគរយ ក្នុងត្រីមាសទី២ ពី ៥,៤ ភាគរយក្នុងត្រីមាសមុន។

ក្នុងចំណោមផលិតផលឥណទានទាំង៦ កម្ចីមូលធនមានអនុបាត 90+ DPD ខ្ពស់ជាងគេ ១១,៧៣ ភាគរយ។ ការកើនឡើងនៃចំនួនទឹកប្រាក់ឥណទានដែលមានការសងយឺតលើសពី ៩០ ថ្ងៃ ត្រូវបានកត់សម្គាល់ខ្ពស់នៅតំបន់ខ្ពង់រាប ៣៨,៩៣ ភាគរយ តំបន់ឆ្នេរ ១១,១៦ ភាគរយ តំបន់ទន្លេសាប ៨,៤២ ភាគរយ និងតំបន់ទំនាប ៥,៦០ ភាគរយ។

ទាក់ទងនឹងការប្រើប្រាស់ឥណទាន សហគ្រាសភាគច្រើននៅតែប្រើប្រាស់កម្ចីពីស្ថាប័នតែមួយ ដោយមានចំនួន ៨០,៩៧ ភាគរយ ខណៈសហគ្រាសដែលមានកម្ចីពីស្ថាប័នច្រើនមាន ១៩,០៣ ភាគរយ។

ចំពោះចំនួនគណនីឥណទាន សហគ្រាសដែលមានគណនីឥណទានតែមួយមាន ៤៩,៩៥ ភាគរយ ខណៈសហគ្រាសដែលមានគណនីចំនួនពីរមាន ១៩,៣៨ ភាគរយ។ សហគ្រាសដែលមានគណនីឥណទានចំនួនបីមាន ១០,២១ ភាគរយ ខណៈសហគ្រាសដែលមានគណនីច្រើនជាងបីមាន ១០,២១ ភាគរយ។

លោក អឿ សុធារ័ត្ន ប្រធាននាយកប្រតិបត្តិនៃក្រុមហ៊ុនក្រេឌីត ប្សរ៉ូ ខេមបូឌា ខូ អិលធីឌី បានមានប្រសាសន៍ថា ចំនួនពាក្យស្នើសុំឥណទានលក្ខណៈក្រុមហ៊ុន ឬសហគ្រាសបានកើនឡើងក្នុងត្រីមាសនេះ បើធៀបនឹងត្រីមាសមុន។

លោកបានបញ្ជាក់ថា ដំណើរការឥណទានលក្ខណៈក្រុមហ៊ុន ឬសហគ្រាសមានភាពអវិជ្ជមានចំពោះចំនួនគណនី ដែលបានធ្លាក់ចុះ ២ ភាគរយ ខណៈសមតុល្យឥណទាននៅតែរក្សាបានកំណើន ៧,១ ភាគរយ។

លោកបានបន្ថែមថា គុណភាពឥណទានធៀបនឹងត្រីមាសមុនបានធ្លាក់ចុះ ដោយអនុបាតគណនីប្រាក់កម្ចីដែលមានការសងយឺតលើសពី ៩០ ថ្ងៃបានកើនឡើងដល់ ៦,៩ ភាគរយក្នុងត្រីមាសទី២ ឆ្នាំ២០២៦ ពី ៥,៤ ភាគរយក្នុងត្រីមាសមុន៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

រយៈពេល​ ​៦​ ​ខែ​ ​វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅ​ចិន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅកាន់​ប្រទេស​ចិន ​ខណៈ​ដែល​កំពុង​ពង្រីក​ខ្លួន​ទៅកាន់​ទីផ្សារ​បរទេស​ផ្សេង​ទៀត​ផងដែរ

រដ្ឋាភិបាល​ជំរុញ​ការ​អភិវឌ្ឍ​ភូមិភាគ​ឦសាន​ទៅជា​ប៉ូល​សេដ្ឋកិច្ច​ថ្មី​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​ភូមិភាគ​ឦសាន ​ដែល​រួមមាន​ខេត្ត​ស្ទឹងត្រែង​ រតនគិរី​ ​មណ្ឌលគិរី​ ​និង​ក្រចេះ​ ​បាន​ក្លាយជា​ទិសដៅ​អាទិភាព​ខ្ពស់​សម្រាប់​ការ​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​ ​ដោយ​ផ្តោត​លើ​ការ​ពង្រឹង​ហេដ្ឋារចនាសម្ព័ន្ធ​ ​ការ​ទាក់ទាញ​វិនិយោគ​ ​និង​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​ ក​សិ-​ឧស្សាហកម្ម​ ​និង​ទេសចរណ៍​ ​ដើម្បី​ជំរុញ​កំណើន​ ​និង​កាត់បន្ថយ​គម្លាត​អភិវឌ្ឍន៍​ជាមួយ​តំបន់​កណ្តាល​នៃ​ប្រទេស

គ្រឹះស្ថានធនាគារ​ និងហិរញ្ញវត្ថុ​ គ្មានសិទ្ធិ​បង្ខំឱ្យ​អតិថិជន​លក់ទ្រព្យ​ ដើម្បីយកលុយសង​ត្រលប់មកវិញឡើយ

Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 12/08/2026

មន្ត្រីជាន់ខ្ពស់នៃសមាគម​ធនាគារ​នៅកម្ពុជា​បានអះអាង​ថា គ្មានគ្រឹះស្ថានណាមួយ​មានសិទ្ធិ​បង្ខំឱ្យអតិថិជនលក់ទ្រព្យធានាដើម្បីយកលុយមក​សងធនាគារ ឬមីក្រូហិរញ្ញវត្ថុនោះទេ

ឥណ្ឌា​ ផ្តើម​ផលិត​យន្តហោះ​ចម្បាំង​រុស្ស៊ី ម៉ូដែល​ ​Su​-​30​MKI​ ​ឡើងវិញ​ ក្រោយ​ខកខាន​ជាច្រើន​ឆ្នាំ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 12/08/2026

រដ្ឋាភិបាល​ទីក្រុង​ញូវ​ដេលី​ កាលពីពេលថ្មី​ៗ​នេះ​បាន​ប្រកាស​ថានឹងចាប់ដំណើរការ​ផលិត​យន្តហោះ​ចម្បាំង​រុស្ស៊ី ​Su​-​30​MKI​ ​សាឡើងវិញ​​បន្ទាប់ពី​បាន​បញ្ចប់​ផលិតកម្ម​ផលិត​យន្តហោះ​ម៉ូដែលមួយនេះ​តាំងពី​ឆ្នាំ​២០២១​

មេធនាគារ ARDB ណែនាំកសិករយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនសម្រេចចិត្តដាំដុះដំណាំអ្វីមួយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

ប្រជាកសិករត្រូវយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនពេលសម្រេចចិត្តដាំដុះមុខដំណាំអ្វីមួយ ដើម្បីអាចទទួលបានផលចំណេញ មិនខាតបង់ និងជួយបង្កើនជីវភាពគ្រួសារ

សមាគម​ហិរញ្ញវត្ថុ ​២​ ​បង្ហាញ​ការ​ប្តេជ្ញាចិត្ត​ការពារ​អតិថិជន​ និង​ដោះស្រាយ​បណ្តឹង​ដោយ​តម្លាភាព​

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 12/08/2026

សមាគម​ធនាគារ​នៅ​កម្ពុជា​ ​(​ABC​) ​និង​សមាគម​មីក្រូ​ហិរញ្ញវត្ថុ​កម្ពុជា​ ​(​CMA​) ​បាន​បង្ហាញ​ការ​ប្តេជ្ញាចិត្ត​ការពារ​អតិថិជន​ ​និង​ពង្រឹង​ការ​ដោះស្រាយ​បណ្តឹង​ប្រកបដោយ​យុត្តិធម៌​ ​តម្លាភាព​ ​និង​ទាន់​ពេលវេលា​ ​ខណៈ​បាន​អំពាវនាវ​ឱ្យ​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​ពាក់ព័ន្ធ​នឹង​ករណី​អតិថិជន​ឥណទាន​ ​ធ្វើឡើង​ដោយ​ពេញលេញ​ ត្រឹមត្រូវ​ និង​មាន​តុល្យភាព

អាស៊ាន​នៅតែ​ជា​គោលដៅ​ចម្បង​សម្រាប់​ក្រុមហ៊ុន​ចិន​ ​ពង្រីក​អាជីវកម្ម​ក្រៅ​ប្រទេស​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

​ក្រុមហ៊ុន​ចិន​ប្រមាណ​ ​៨០​ ​ភាគរយ​ ក្នុង​ចំណោម​ក្រុមហ៊ុន​ចំនួន​ ​៣៨០​ ​ដែល​ត្រូវបាន​ស្ទង់​មតិ ​បាន​បង្ហាញ​ផែនការ​ពង្រីក​អាជីវកម្ម​ទៅកាន់​ទីផ្សារ​បរទេស​ក្នុង​រយៈពេល​ ​៣​ ​ឆ្នាំ​ខាងមុខ​ ​ដោយ​តំបន់​អាស៊ាន​នៅតែ​ជា​គោលដៅ​ចម្បង​

អាមេរិក​ និង​អ៊ីស្រាអែល ​ធានា​ដឹកជញ្ជូន​សារធាតុ​នុយក្លេអ៊ែរ​ចេញ​ពី​ទីតាំង​សម្ងាត់​មួយ​នៅស៊ីរី​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 12/08/2026

សហរដ្ឋ​អាមេរិក​ និង​អ៊ីស្រាអែល ​បាន​ឈានដល់​កិច្ចព្រមព្រៀង​​ជាមួយ​រដ្ឋាភិបាល​អន្តរកាល​របស់​ប្រទេស​ស៊ីរី ​ដើម្បី​​អនុញ្ញាតឱ្យ​ក្រុម​អធិការ​កិច្ច​អន្តរជាតិ​ប្រមូល​យក​សារធាតុ​វិទ្យុសកម្ម​ចេញ​ពី​ទីតាំង​នុយក្លេអ៊ែរ​សម្ងាត់​មួយ

ភូមិភាគ​ឦសាន​កម្ពុជា​ទាក់ទាញ​គម្រោង​វិនិយោគ​ ​៧២​ ​ក្នុង​ទុន​ ​២.៦៥​ ​ពាន់​លាន​ដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

គិត​ចាប់តាំងពី​ការ​ដាក់​ឱ្យ​អនុវត្ត​កម្មវិធី​ពិសេស​ជំរុញ​ការ​វិនិយោគ​ក្នុង​ភូមិភាគ​ឦសាន ​រហូតមកដល់​បច្ចុប្បន្ន ​មាន​គម្រោង​ចំនួន​ ​៧២​ ​ក្នុង​ទំហំ​ទុន​វិនិយោគ​សរុប​ ​២.៦៥​ ​ពាន់​លាន​ដុល្លារ​ ​បាន​ដាក់​ស្នើសុំ​វិនិយោគ​នៅក្នុង​ខេត្ត​ទាំង​៤​ ​នៃ​ភូមិភាគ​ឦសាន ​ខណៈ​ក្រុមការងារ​បាន​ពិនិត្យ​ ​និង​អនុម័ត​ការ​លើកទឹកចិត្ត​ជូន​ជាបន្តបន្ទាប់

កសិករជាជនជាតិដើមភាគតិច ទំពូន នៅខេត្តរតនគិរី កំពុងទទួលជីវភាពប្រសើរ ក្រោយពេលប្រើសេវាឥណទានផ្លូវការ

Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 11/08/2026

ប្រជាជននៅក្នុងខេត្តរតនគិរី នាពេលបច្ចុប្បន្ន បាន និងកំពុង បន្តភាពរីកចម្រើន និងអភិវឌ្ឍន៍ ទាំងក្នុងសកម្មភាពរស់នៅប្រចាំថ្ងៃ ក៏ដូចជាការប្រកបមុខរបរដើម្បីលើកស្ទួយកម្រិតជីវភាពឱ្យកាន់តែល្អប្រសើរ

Leave a Reply

Your email address will not be published.Required fields are marked *