ភ្នំពេញ ៖ ក្រសួងពាណិជ្ជកម្មកម្ពុជាបានបង្ហាញថា ក្រសួងបានបន្តធ្វើពិពិធកម្មទីផ្សារ និងបើកច្រកទីផ្សារបន្ថែមទៀត តាមរយៈកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់( RCEP) និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី កម្ពុជា-ចិន និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី កម្ពុជា-កូរ៉េ ដែលកិច្ចព្រមព្រៀងទាំងនេះ ជាកម្លាំងចលករដ៏សំខាន់ក្នុងការជំរុញរំហូរពាណិជ្ជកម្មកម្ពុជា។

ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម នៅក្នុងពិធីបូកសរុបលទ្ធផលការងាររបស់ក្រសួងពាណិជ្ជកម្មនៅព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១ បានលើកឡើងថា ក្រសួងពាណិជ្ជកម្ម បានបន្តធ្វើពិពិធកម្មទីផ្សារ និងបើកច្រកទីផ្សារបន្ថែមទៀត តាមរយៈការចរចាបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី និងពហុភាគីយ៉ាងសកម្ម និងជោគជ័យទាំងក្នុងក្របខ័ណ្ឌទ្វេភាគី និងតំបន់។ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទាំងនេះ នឹងក្លាយជាកម្លាំងចលករដ៏សំខាន់ក្នុងការជំរុញរំហូរពាណិជ្ជកម្ម ដែលនឹងផ្ដល់ប្រយោជន៍ឱ្យគ្នាទៅវិញទៅមកផ្នែកសេដ្ឋកិច្ច ការអភិវឌ្ឍ សុខមាលភាពប្រជាជន និងការតភ្ជាប់ធុរកិច្ចនៃប្រទេសជាសមាជិកឱ្យកាន់តែប្រសើរឡើងបន្ថែមទៀត។

ឯកឧត្តមបានបញ្ជាក់ថា ៖
“ការធ្វើពិពិធកម្មទាំងនោះរួមមាន ទី១ ការសម្រេចបាននូវកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់( RCEP) ទី២ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី កម្ពុជា ចិនដែលនឹងចូលជាធរមាននៅថ្ងៃទី១ មករា ឆ្នាំ២០២២ខាងមុខនេះ ទី៣ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី កម្ពុជា កូរ៉េ ដែលក្រសួងបានឆ្លងគណៈកម្មការជំនាញនៃរដ្ឋសភាកាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១ ហើយរដ្ឋសភាគ្រោងដាក់ក្នុងកិច្ចប្រជុំពេញអង្គនៅចុងខែនេះ”
ក្រសួងពាណិជ្ជកម្មកម្ពុជាក៏បានបង្ហាញថា ការនាំចេញក្នុងរយៈពេល១១ខែ ក្នុងឆ្នាំ២០២១ មានទឹកប្រាក់ចំនួន ១៥,៧២ពាន់លានដុល្លារអាមេរិក បើធៀបនឹងឆ្នាំ២០២០កន្លងទៅ មានការថយចុះត្រឹមតែ ០,១២ភាគរយប៉ុណ្ណោះ។
ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មបានមានប្រសាសន៍បញ្ជាក់ថា ៖
“ការនាំចេញទំនិញនានារបស់កម្ពុជា នៅតែមានតួលេខល្អប្រសើរ ជាក់ស្ដែងតាមរបាយការណ៍បង្ហាញថាពេល១១ខែ ក្នុងឆ្នាំ២០២១ មានទឹកប្រាក់ចំនួន ១៥,៧២ពាន់លានដុល្លារអាមេរិក បើធៀបនឹងឆ្នាំ២០២០កន្លងទៅ ថយចុះត្រឹមតែតែ ០,១២ភាគរយប៉ុណ្ណោះ”
គួរបញ្ជាក់ផងដែរថា ទោះបីជាមានការរំខានពីការរីករាលដាលនៃជំងឺកូវីដ១៩ក្ដី ក៏កម្ពុជានៅតែរក្សាកំណើនក្នុងអត្រាមួយគួរឱ្យកត់សម្គាល់ ក្នុងនោះតម្លៃនៃការនាំចេញក្នុងឆ្នាំ២០២០ មានប្រមាណ ១៧ ២១៥លានដុល្លារអាមេរិក កើនឡើង ១៦,៧ភាគរយធៀបនឹងឆ្នាំ២០១៩។ ដោយឡែកក្នុងឆ្នាំ២០២១នេះ រយៈពេល១១ខែការនាំចេញមានតម្លៃប្រមាណ ១៥,៧២ពាន់លានដុល្លារអាមេរិក ថយចុះប្រមាណ ០,១២ភាគរយ។ ថ្វីត្បិតតែការនាំចេញមានការថយចុះបែបនេះ ប៉ុន្តែបើតាមការព្យាករណ៍របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកំណើនសេដ្ឋកិច្ចនៅក្នុងឆ្នាំ២០២១នេះ នឹងមានប្រមាណ២,៤ភាគរយ៕

ជីវប្រវត្តិ: បានបញ្ចប់ការសិក្សាថ្នាកអនុបណ្ឌិតផ្នែកប្រព័ន្ធផ្សព្វផ្សាយមកពីសហភាពសូវៀត និងមានបទពិសោធន៍ជាង ២០ឆ្នាំក្នុងវិស័យសារព័ត៌មាន។ បច្ចុប្បន្ន លោកជាអ្នកយកព័ត៌មានសេដ្ឋកិច្ចឱ្យសារព័ត៌មាន AMS Economy ។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ គ្មានសិទ្ធិបង្ខំឱ្យអតិថិជនលក់ទ្រព្យ ដើម្បីយកលុយសងត្រលប់មកវិញឡើយ
Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ
• 12/08/2026
មន្ត្រីជាន់ខ្ពស់នៃសមាគមធនាគារនៅកម្ពុជាបានអះអាងថា គ្មានគ្រឹះស្ថានណាមួយមានសិទ្ធិបង្ខំឱ្យអតិថិជនលក់ទ្រព្យធានាដើម្បីយកលុយមកសងធនាគារ ឬមីក្រូហិរញ្ញវត្ថុនោះទេ

ឥណ្ឌា ផ្តើមផលិតយន្តហោះចម្បាំងរុស្ស៊ី ម៉ូដែល Su-30MKI ឡើងវិញ ក្រោយខកខានជាច្រើនឆ្នាំ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 12/08/2026
រដ្ឋាភិបាលទីក្រុងញូវដេលី កាលពីពេលថ្មីៗនេះបានប្រកាសថានឹងចាប់ដំណើរការផលិតយន្តហោះចម្បាំងរុស្ស៊ី Su-30MKI សាឡើងវិញបន្ទាប់ពីបានបញ្ចប់ផលិតកម្មផលិតយន្តហោះម៉ូដែលមួយនេះតាំងពីឆ្នាំ២០២១

អាមេរិក និងអ៊ីស្រាអែល ធានាដឹកជញ្ជូនសារធាតុនុយក្លេអ៊ែរចេញពីទីតាំងសម្ងាត់មួយនៅស៊ីរី
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 12/08/2026
សហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានឈានដល់កិច្ចព្រមព្រៀងជាមួយរដ្ឋាភិបាលអន្តរកាលរបស់ប្រទេសស៊ីរី ដើម្បីអនុញ្ញាតឱ្យក្រុមអធិការកិច្ចអន្តរជាតិប្រមូលយកសារធាតុវិទ្យុសកម្មចេញពីទីតាំងនុយក្លេអ៊ែរសម្ងាត់មួយ

កសិករជាជនជាតិដើមភាគតិច ទំពូន នៅខេត្តរតនគិរី កំពុងទទួលជីវភាពប្រសើរ ក្រោយពេលប្រើសេវាឥណទានផ្លូវការ
Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ
• 11/08/2026
ប្រជាជននៅក្នុងខេត្តរតនគិរី នាពេលបច្ចុប្បន្ន បាន និងកំពុង បន្តភាពរីកចម្រើន និងអភិវឌ្ឍន៍ ទាំងក្នុងសកម្មភាពរស់នៅប្រចាំថ្ងៃ ក៏ដូចជាការប្រកបមុខរបរដើម្បីលើកស្ទួយកម្រិតជីវភាពឱ្យកាន់តែល្អប្រសើរ




វិថីហិរញ្ញវត្ថុ




























































Account
Security
Favourite Content