ងាយៗ សម្រាប់មិត្តនារីក្នុងការកាត់បន្ថយចំណាយនារដូវរៀបអាពាហ៍ពិពាហ៍

ភ្នំពេញ ៖ ជាការពិត ការចូលរួមនៅក្នុងកម្មវិធីរៀបអាពា៍ពិពាហ៍ តម្រូវឱ្យមានការចំណាយថវិកាច្រើនគួរសម ជាពិសេស​សម្រាប់​នារីៗតែម្ដងទៅលើការទិញសម្លៀកបំពាក់ និងការតុបតែងខ្លួន បូករួមទាំងប្រាក់សម្រាប់ចំណង​ដៃទៀតផង ដែលកាន់តែធ្វើឱ្យខ្ទង់ចំណាយកើនឡើងខ្ពស់ ម្លោះហើយដើម្បីអាចកាត់បន្ថយខ្ទង់ចំណាយឱ្យបានច្រើនសម្រាប់រដូវកាលនេះ មិត្តនារីៗគួរសាកល្បងអនុវត្តនូវគន្លឹះ​មួយ​ចំនួនដូចខាងក្រោយ ៖

១. រៀនតុបតែងខ្លួន (Self Make-up)

អ្នកពិតជាអាចកាត់បន្ថយចំណាយបានច្រើន ប្រសិនបើអ្នកចេះតុបតែងខ្លួនដោយ​ខ្លួនឯង ដោយមិនចាំបាច់ចូលហាងសាឡននោះទេ។ សាកស្រម៉ៃថា ក្នុងមួយខែអ្នកត្រូវចូលរួមវិធីមង្គលការចំនួន ៤ដង ហើយក្នុងការតុបតែងខ្លួនម្ដងៗនឹងត្រូវចំណាយអស់ ៨ម៉ឺនរៀល (២០ដុល្លារ) ។ ដូច្នេះ គិតតែថ្លៃចំណាយលើការតុបតែងខ្លួន ក្នុងមួយខែក៏ត្រូវចំណាយអស់ ៣២ម៉ឺនរៀល (៨០ដុល្លារ) បាត់ទៅហើយ។ ប៉ុន្តែផ្ទុយទៅវិញ ប្រសិនបើអ្នកចេះធ្វើវាដោយខ្លួនឯង អ្នកនឹងចំណេញថវិកា ៨០ដុល្លារក្នុងមួយខែ។

២. ច្នៃសម្លៀកបំពាក់ចាស់ៗ

បន្ទាប់ពីកាត់បន្ថយចំណាយលើការតុបតែងខ្លួនហើយ ការស្លៀកពាក់គឺជាអ្វីដែលមិត្តនារីៗត្រូវគិតគូរផងដែរ។ ជាទូទៅ សម្លៀកបំពាក់មួយឈុត មិនអាចស្លៀកលើសពី ២ ទៅ ៣ ដងនោះឡើយ ម្លោះហើយបានជានារីៗ មានតម្រូវការទិញសម្លៀកបំពាក់ចូលរួមពិធីមង្គលការញឹកញាប់ជាងបុរសៗ។ ប៉ុន្តែអ្នកក៏អាចកាត់បន្ថយចំណាយលើការទិញសម្លៀកបំពាក់នេះបានដែរ តាមរយៈការច្នៃ​សម្លៀកបំពាក់ចាស់ៗមកប្រើវិញក្នុងរូបភាពផ្សេង។ ការច្នៃនេះអាចធ្វើបានតាមភាពជាក់ស្ដែង ដូចជា ច្នៃរ៉ូបឱ្យចេញជាម៉ូតផ្សេង ការបន្ថែមគ្រឿងតុបតែងលម្អលើសម្លៀកបំពាក់ដើម្បីឱ្យប្លែក ឬក៏អាចយកសម្លៀកបំពាក់ផ្សេងៗគ្នាមកដាក់បញ្ចូលគ្នាឱ្យចេញជាឈុតថ្មីមួយជាដើម។

៣.  កាបូប និងស្បែកជើង

សម្រាប់កាបូបដៃ និងស្បែកជើងវិញហាក់មិនសូវជាចាំបាច់ក្នុងការចំណាយប្រាក់ដើម្បីទិញថ្មីប៉ុន្មានទេ។ នារីៗ ច្រើនតែមានស្បែកជើង និងកាបូបយ៉ាងតិចក៏ ២ ដែរ ។ ដូច្នេះ អ្នកអាចប្រើវិធីផ្លាស់ប្ដូរគ្នាបានឱ្យស័ក្ដិសមទៅនឹង​សម្លៀកបំពាក់ដែលបានជ្រើសរើស។

៤. រៀនយល់ពីពណ៌

បើនិយាយពីការកាត់បន្ថយចំណាយ នរណាៗក៏ចង់កាត់បន្ថយដែរ ប៉ុន្តែក៏មិនមែនមានន័យថា អ្នកត្រូវកាត់បន្ថយរហូតដល់ពិបាកចូលចុះក្នុងចំណោមនឹងគេនោះទេ។ ដូច្នេះហើយ​ ដើម្បីឱ្យការតុបតែងខ្លួនរបស់អ្នកនៅតែលេចធ្លោ បើទោះជាអ្នកប្រើប្រាស់សម្លៀកបំពាក់ចាស់ៗក៏ដោយក៏អ្នកត្រូវតែស្វែងយល់ពីពណ៌ដែរ ដើម្បីកុំឱ្យពិបាកមើលពេក។

ការស្វែងយល់អំពីពណ៌នេះ វាពិតជាសំខាន់នៅពេលអ្នកច្នៃសម្លៀកបំពាក់ ផ្គុំសម្លៀកបំពាក់ចូលគ្នា ការរើសកាបូប និងស្បែកជើង ឬសូម្បីតែការផាត់មុខ។ ដូច្នេះ អ្នកត្រូវដឹងថាពណ៍ណាត្រូវគ្នាជាមួយពណ៍ណា ជាពិសេសត្រូវដឹងថា ស្បែករបស់អ្នកត្រូវជាមួយនឹងពណ៍ណាខ្លាំងបំផុតជាដើម។ ក្រៅពីនេះ អ្នកក៏អាចស្វែងយល់អំពីពណ៌ តាមរយៈការសង្កេតមើលការស្លៀកពាក់របស់អ្នកកន្លងមក មើលការស្លៀកពាក់របស់នរណាម្នាក់ដែលអ្នកពេញចិត្ត ឬស្វែងរកតាមអ៊ីនធឺណេត៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

រយៈពេល​ ​៦​ ​ខែ​ ​វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅ​ចិន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅកាន់​ប្រទេស​ចិន ​ខណៈ​ដែល​កំពុង​ពង្រីក​ខ្លួន​ទៅកាន់​ទីផ្សារ​បរទេស​ផ្សេង​ទៀត​ផងដែរ

រដ្ឋាភិបាល​ជំរុញ​ការ​អភិវឌ្ឍ​ភូមិភាគ​ឦសាន​ទៅជា​ប៉ូល​សេដ្ឋកិច្ច​ថ្មី​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​ភូមិភាគ​ឦសាន ​ដែល​រួមមាន​ខេត្ត​ស្ទឹងត្រែង​ រតនគិរី​ ​មណ្ឌលគិរី​ ​និង​ក្រចេះ​ ​បាន​ក្លាយជា​ទិសដៅ​អាទិភាព​ខ្ពស់​សម្រាប់​ការ​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​ ​ដោយ​ផ្តោត​លើ​ការ​ពង្រឹង​ហេដ្ឋារចនាសម្ព័ន្ធ​ ​ការ​ទាក់ទាញ​វិនិយោគ​ ​និង​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​ ក​សិ-​ឧស្សាហកម្ម​ ​និង​ទេសចរណ៍​ ​ដើម្បី​ជំរុញ​កំណើន​ ​និង​កាត់បន្ថយ​គម្លាត​អភិវឌ្ឍន៍​ជាមួយ​តំបន់​កណ្តាល​នៃ​ប្រទេស

គ្រឹះស្ថានធនាគារ​ និងហិរញ្ញវត្ថុ​ គ្មានសិទ្ធិ​បង្ខំឱ្យ​អតិថិជន​លក់ទ្រព្យ​ ដើម្បីយកលុយសង​ត្រលប់មកវិញឡើយ

Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 12/08/2026

មន្ត្រីជាន់ខ្ពស់នៃសមាគម​ធនាគារ​នៅកម្ពុជា​បានអះអាង​ថា គ្មានគ្រឹះស្ថានណាមួយ​មានសិទ្ធិ​បង្ខំឱ្យអតិថិជនលក់ទ្រព្យធានាដើម្បីយកលុយមក​សងធនាគារ ឬមីក្រូហិរញ្ញវត្ថុនោះទេ

ឥណ្ឌា​ ផ្តើម​ផលិត​យន្តហោះ​ចម្បាំង​រុស្ស៊ី ម៉ូដែល​ ​Su​-​30​MKI​ ​ឡើងវិញ​ ក្រោយ​ខកខាន​ជាច្រើន​ឆ្នាំ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 12/08/2026

រដ្ឋាភិបាល​ទីក្រុង​ញូវ​ដេលី​ កាលពីពេលថ្មី​ៗ​នេះ​បាន​ប្រកាស​ថានឹងចាប់ដំណើរការ​ផលិត​យន្តហោះ​ចម្បាំង​រុស្ស៊ី ​Su​-​30​MKI​ ​សាឡើងវិញ​​បន្ទាប់ពី​បាន​បញ្ចប់​ផលិតកម្ម​ផលិត​យន្តហោះ​ម៉ូដែលមួយនេះ​តាំងពី​ឆ្នាំ​២០២១​

មេធនាគារ ARDB ណែនាំកសិករយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនសម្រេចចិត្តដាំដុះដំណាំអ្វីមួយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

ប្រជាកសិករត្រូវយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនពេលសម្រេចចិត្តដាំដុះមុខដំណាំអ្វីមួយ ដើម្បីអាចទទួលបានផលចំណេញ មិនខាតបង់ និងជួយបង្កើនជីវភាពគ្រួសារ

សមាគម​ហិរញ្ញវត្ថុ ​២​ ​បង្ហាញ​ការ​ប្តេជ្ញាចិត្ត​ការពារ​អតិថិជន​ និង​ដោះស្រាយ​បណ្តឹង​ដោយ​តម្លាភាព​

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 12/08/2026

សមាគម​ធនាគារ​នៅ​កម្ពុជា​ ​(​ABC​) ​និង​សមាគម​មីក្រូ​ហិរញ្ញវត្ថុ​កម្ពុជា​ ​(​CMA​) ​បាន​បង្ហាញ​ការ​ប្តេជ្ញាចិត្ត​ការពារ​អតិថិជន​ ​និង​ពង្រឹង​ការ​ដោះស្រាយ​បណ្តឹង​ប្រកបដោយ​យុត្តិធម៌​ ​តម្លាភាព​ ​និង​ទាន់​ពេលវេលា​ ​ខណៈ​បាន​អំពាវនាវ​ឱ្យ​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​ពាក់ព័ន្ធ​នឹង​ករណី​អតិថិជន​ឥណទាន​ ​ធ្វើឡើង​ដោយ​ពេញលេញ​ ត្រឹមត្រូវ​ និង​មាន​តុល្យភាព

អាស៊ាន​នៅតែ​ជា​គោលដៅ​ចម្បង​សម្រាប់​ក្រុមហ៊ុន​ចិន​ ​ពង្រីក​អាជីវកម្ម​ក្រៅ​ប្រទេស​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

​ក្រុមហ៊ុន​ចិន​ប្រមាណ​ ​៨០​ ​ភាគរយ​ ក្នុង​ចំណោម​ក្រុមហ៊ុន​ចំនួន​ ​៣៨០​ ​ដែល​ត្រូវបាន​ស្ទង់​មតិ ​បាន​បង្ហាញ​ផែនការ​ពង្រីក​អាជីវកម្ម​ទៅកាន់​ទីផ្សារ​បរទេស​ក្នុង​រយៈពេល​ ​៣​ ​ឆ្នាំ​ខាងមុខ​ ​ដោយ​តំបន់​អាស៊ាន​នៅតែ​ជា​គោលដៅ​ចម្បង​

អាមេរិក​ និង​អ៊ីស្រាអែល ​ធានា​ដឹកជញ្ជូន​សារធាតុ​នុយក្លេអ៊ែរ​ចេញ​ពី​ទីតាំង​សម្ងាត់​មួយ​នៅស៊ីរី​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 12/08/2026

សហរដ្ឋ​អាមេរិក​ និង​អ៊ីស្រាអែល ​បាន​ឈានដល់​កិច្ចព្រមព្រៀង​​ជាមួយ​រដ្ឋាភិបាល​អន្តរកាល​របស់​ប្រទេស​ស៊ីរី ​ដើម្បី​​អនុញ្ញាតឱ្យ​ក្រុម​អធិការ​កិច្ច​អន្តរជាតិ​ប្រមូល​យក​សារធាតុ​វិទ្យុសកម្ម​ចេញ​ពី​ទីតាំង​នុយក្លេអ៊ែរ​សម្ងាត់​មួយ

ភូមិភាគ​ឦសាន​កម្ពុជា​ទាក់ទាញ​គម្រោង​វិនិយោគ​ ​៧២​ ​ក្នុង​ទុន​ ​២.៦៥​ ​ពាន់​លាន​ដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

គិត​ចាប់តាំងពី​ការ​ដាក់​ឱ្យ​អនុវត្ត​កម្មវិធី​ពិសេស​ជំរុញ​ការ​វិនិយោគ​ក្នុង​ភូមិភាគ​ឦសាន ​រហូតមកដល់​បច្ចុប្បន្ន ​មាន​គម្រោង​ចំនួន​ ​៧២​ ​ក្នុង​ទំហំ​ទុន​វិនិយោគ​សរុប​ ​២.៦៥​ ​ពាន់​លាន​ដុល្លារ​ ​បាន​ដាក់​ស្នើសុំ​វិនិយោគ​នៅក្នុង​ខេត្ត​ទាំង​៤​ ​នៃ​ភូមិភាគ​ឦសាន ​ខណៈ​ក្រុមការងារ​បាន​ពិនិត្យ​ ​និង​អនុម័ត​ការ​លើកទឹកចិត្ត​ជូន​ជាបន្តបន្ទាប់

កសិករជាជនជាតិដើមភាគតិច ទំពូន នៅខេត្តរតនគិរី កំពុងទទួលជីវភាពប្រសើរ ក្រោយពេលប្រើសេវាឥណទានផ្លូវការ

Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 11/08/2026

ប្រជាជននៅក្នុងខេត្តរតនគិរី នាពេលបច្ចុប្បន្ន បាន និងកំពុង បន្តភាពរីកចម្រើន និងអភិវឌ្ឍន៍ ទាំងក្នុងសកម្មភាពរស់នៅប្រចាំថ្ងៃ ក៏ដូចជាការប្រកបមុខរបរដើម្បីលើកស្ទួយកម្រិតជីវភាពឱ្យកាន់តែល្អប្រសើរ