អ្នកជំនាញ ៖ ប្រើប្រាស់សេវាបង់រំលោះជាមួយក្រុមហ៊ុនស្របច្បាប់ ទើបមានកិច្ចការពារត្រឹមត្រូវ

ភ្នំពេញ ៖ ក្រុមហ៊ុនភតិសន្យាហិរញ្ញវត្ថុ គឺសំដៅទៅដល់ក្រុមហ៊ុនដែលផ្ដល់សេវាកម្ចីសម្រាប់បង់រំលោះទៅលើសម្ភារៈមួយចំនួន ដូចជា ទូរស័ព្ទ ឡាន ម៉ូតូ និងគ្រឿងអេឡិចត្រូនិកជាដើម។ ក្រុមហ៊ុនភតិសន្យាហិរញ្ញវត្ថុ គឺជាក្រុមហ៊ុនស្របច្បាប់ដែលស្ថិតនៅក្រោមអាណាព្យាបាលរួមជាមួយធនាគារដែរ គឺធនាគារជាតិនៃកម្ពុជា។

ស្ថិតនៅក្រោមការគ្រប់គ្រងរបស់ធនាគារជាតិ ក៏មានន័យថាក្រុមហ៊ុនភតិសន្យាហិរញ្ញវត្ថុ ក៏ត្រូវតែប្រតិបត្តិតាមការតម្រូវនានា ដើម្បីអាចក្លាយជាស្ថាប័នស្របច្បាប់មួយ។ យ៉ាងណាមិញ បច្ចុប្បន្ននេះ សេវាកម្មបង់រំលោះសម្ភារៈប្រើប្រាស់មានការពេញនិយមយ៉ាងខ្លាំងពីសំណាក់ប្រជាពលរដ្ឋ រហូតដល់មានករណីមួយចំនួនដែលអតិថិជនបង់រំលោះជាមួយហាងលក់សម្ភារៈផ្ទាល់តែម្ដង។

ទាក់ទិននឹងចំណុចនេះ លោក ហួរ ពុទ្ធី ប្រធានជាន់ខ្ពស់ផ្នែករៀបចំយុទ្ធសាស្ត្រឥណទាន​នៃធនាគារ​អ៉ីអនបានឱ្យដឹងថា ការប្រើសេវាបង់រំលោះរបស់ក្រុមហ៊ុនភតិសន្យាហិរញ្ញវត្ថុ គឺស្មើនឹងការធានាសុវត្ថិភាពរបស់អតិថិជនខ្លួនឯងទៅវិញទេ។

កាលណាអតិថិជនប្រើប្រាស់សេវាកម្មរបស់ស្ថាប័នស្របច្បាប់បែបនេះ ពួកគេទទួលបានកិច្ចការពារពីច្បាប់នៅពេលពួកគេមានបញ្ហាណាមួយ។ ផ្ទុយទៅវិញ ប្រសិនបើអតិថិជនមិនបានប្រើសេវាពីក្រុម​ហ៊ុនស្របច្បាប់នោះទេ អាចនឹងបណ្ដាលឱ្យមាននូវបញ្ហាដែលតែងតែប្រទះឃើញ ដូចជាការរឹបអូសសម្ភារៈជាដើម។ នេះជាការបញ្ជាក់បន្ថែមរបស់លោក ហួរ ពុទ្ធី។

ជាក់ស្ដែង លោក សៀង លី ដែលជាអ្នកប្រើប្រាស់សេវាកម្មបង់រំលោះជាមួយក្រុមហ៊ុនភតិសន្យាបានរៀបរាប់ថា ដោយសារតែលោកមិនមានលទ្ធភាពនៅក្នុងការទិញម៉ូតូដោយប្រើប្រាស់ថវិកាទាំងស្រុង ដូច្នេះលោកមានភាពចាំបាច់ក្នុងការប្រើប្រាស់សេវាបង់រំលោះ។ យ៉ាងណាមិញ ការប្រើប្រាស់សេវាបង់រំលោះនេះបានជួយសម្រាលជីវភាពរបស់លោកបានមួយ ផ្នែកធំ ដោយសារតែលោកមានតម្រូវការប្រើប្រាស់ម៉ូតូជាមធ្យោបាយសម្រាប់ទៅធ្វើការ។

លោក សៀង លី បានឱ្យដឹងទៀតថា លោកតែងតែជជែកជាមួយនឹងស្ថាប័ន នៅពេលដែលលោក ជួបបញ្ហាណាមួយពាក់ព័ន្ធនឹងការសងត្រឡប់ ហើយភាគីគ្រឹះស្ថានវិញក៏បើកចំហរនៅក្នុងការជជែក ដើម្បីរកដំណោះស្រាយផងដែរ។

ទាក់ទិននឹងនិតិវិធីដោះស្រាយបញ្ហានេះ លោក ហួរ ពុទ្ធី​ បានបន្តឱ្យដឹងថា​និតិវិធីរបស់ក្រុមហ៊ុន​ភតិសន្យាគឺដូចទៅនឹងគ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុផងដែរ ពោលគឺប្រសិនបើអតិថិជន​ជួបបញ្ហាមិនមានលទ្ធភាពសង គ្រឹះស្ថានព្យាយាមរកដំណោះស្រាយជូន ហើយមិនមានដាច់ខាត នូវយន្ដការរឹបអូសសម្ភារៈពីអតិថិជនមកវិញ។ ហេតុនេះហើយ ក្នុងនាមជាអ្នកជំនាញ លោកលើកទឹកចិត្តឱ្យប្រជាជនដែលមានតម្រូវការបង់រំលោះ សូមឱ្យប្រើប្រាស់សេវាកម្មនេះជាមួយស្ថាប័នស្របច្បាប់ ដែលមានអាជ្ញាធរគ្រប់គ្រងត្រឹមត្រូវ។

បន្ថែមពីលើនេះ លោកក៏បានក្រើនរំលឹកទៅដល់ប្រជាជន ឱ្យមានការថ្លឹងថ្លែងឱ្យបានល្អិតល្អន់មុន សម្រេចចិត្តទិញសម្ភារៈអ្វីមួយ ជាពិសេសគឺការទិញដោយប្រើប្រាស់សេវាបង់រំលោះនេះតែម្ដង។ ថ្លឹងថ្លែងនៅត្រង់នេះ លោកចង់សំដៅទៅលើការគិតគូទៅលើកម្រិតនៃភាពចាំបាច់ នៅក្នុងការទិញ របស់នោះ ថាតើទិញមកគ្រាន់តែដើម្បីបំពេញចំណង់ទេ ឬក៏ដើម្បីបង្កើនចំណូល៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

រយៈពេល​ ​៦​ ​ខែ​ ​វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅ​ចិន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅកាន់​ប្រទេស​ចិន ​ខណៈ​ដែល​កំពុង​ពង្រីក​ខ្លួន​ទៅកាន់​ទីផ្សារ​បរទេស​ផ្សេង​ទៀត​ផងដែរ

រដ្ឋាភិបាល​ជំរុញ​ការ​អភិវឌ្ឍ​ភូមិភាគ​ឦសាន​ទៅជា​ប៉ូល​សេដ្ឋកិច្ច​ថ្មី​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​ភូមិភាគ​ឦសាន ​ដែល​រួមមាន​ខេត្ត​ស្ទឹងត្រែង​ រតនគិរី​ ​មណ្ឌលគិរី​ ​និង​ក្រចេះ​ ​បាន​ក្លាយជា​ទិសដៅ​អាទិភាព​ខ្ពស់​សម្រាប់​ការ​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​ ​ដោយ​ផ្តោត​លើ​ការ​ពង្រឹង​ហេដ្ឋារចនាសម្ព័ន្ធ​ ​ការ​ទាក់ទាញ​វិនិយោគ​ ​និង​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​ ក​សិ-​ឧស្សាហកម្ម​ ​និង​ទេសចរណ៍​ ​ដើម្បី​ជំរុញ​កំណើន​ ​និង​កាត់បន្ថយ​គម្លាត​អភិវឌ្ឍន៍​ជាមួយ​តំបន់​កណ្តាល​នៃ​ប្រទេស

គ្រឹះស្ថានធនាគារ​ និងហិរញ្ញវត្ថុ​ គ្មានសិទ្ធិ​បង្ខំឱ្យ​អតិថិជន​លក់ទ្រព្យ​ ដើម្បីយកលុយសង​ត្រលប់មកវិញឡើយ

Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 12/08/2026

មន្ត្រីជាន់ខ្ពស់នៃសមាគម​ធនាគារ​នៅកម្ពុជា​បានអះអាង​ថា គ្មានគ្រឹះស្ថានណាមួយ​មានសិទ្ធិ​បង្ខំឱ្យអតិថិជនលក់ទ្រព្យធានាដើម្បីយកលុយមក​សងធនាគារ ឬមីក្រូហិរញ្ញវត្ថុនោះទេ

ឥណ្ឌា​ ផ្តើម​ផលិត​យន្តហោះ​ចម្បាំង​រុស្ស៊ី ម៉ូដែល​ ​Su​-​30​MKI​ ​ឡើងវិញ​ ក្រោយ​ខកខាន​ជាច្រើន​ឆ្នាំ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 12/08/2026

រដ្ឋាភិបាល​ទីក្រុង​ញូវ​ដេលី​ កាលពីពេលថ្មី​ៗ​នេះ​បាន​ប្រកាស​ថានឹងចាប់ដំណើរការ​ផលិត​យន្តហោះ​ចម្បាំង​រុស្ស៊ី ​Su​-​30​MKI​ ​សាឡើងវិញ​​បន្ទាប់ពី​បាន​បញ្ចប់​ផលិតកម្ម​ផលិត​យន្តហោះ​ម៉ូដែលមួយនេះ​តាំងពី​ឆ្នាំ​២០២១​

មេធនាគារ ARDB ណែនាំកសិករយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនសម្រេចចិត្តដាំដុះដំណាំអ្វីមួយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

ប្រជាកសិករត្រូវយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនពេលសម្រេចចិត្តដាំដុះមុខដំណាំអ្វីមួយ ដើម្បីអាចទទួលបានផលចំណេញ មិនខាតបង់ និងជួយបង្កើនជីវភាពគ្រួសារ

សមាគម​ហិរញ្ញវត្ថុ ​២​ ​បង្ហាញ​ការ​ប្តេជ្ញាចិត្ត​ការពារ​អតិថិជន​ និង​ដោះស្រាយ​បណ្តឹង​ដោយ​តម្លាភាព​

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 12/08/2026

សមាគម​ធនាគារ​នៅ​កម្ពុជា​ ​(​ABC​) ​និង​សមាគម​មីក្រូ​ហិរញ្ញវត្ថុ​កម្ពុជា​ ​(​CMA​) ​បាន​បង្ហាញ​ការ​ប្តេជ្ញាចិត្ត​ការពារ​អតិថិជន​ ​និង​ពង្រឹង​ការ​ដោះស្រាយ​បណ្តឹង​ប្រកបដោយ​យុត្តិធម៌​ ​តម្លាភាព​ ​និង​ទាន់​ពេលវេលា​ ​ខណៈ​បាន​អំពាវនាវ​ឱ្យ​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​ពាក់ព័ន្ធ​នឹង​ករណី​អតិថិជន​ឥណទាន​ ​ធ្វើឡើង​ដោយ​ពេញលេញ​ ត្រឹមត្រូវ​ និង​មាន​តុល្យភាព

អាស៊ាន​នៅតែ​ជា​គោលដៅ​ចម្បង​សម្រាប់​ក្រុមហ៊ុន​ចិន​ ​ពង្រីក​អាជីវកម្ម​ក្រៅ​ប្រទេស​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

​ក្រុមហ៊ុន​ចិន​ប្រមាណ​ ​៨០​ ​ភាគរយ​ ក្នុង​ចំណោម​ក្រុមហ៊ុន​ចំនួន​ ​៣៨០​ ​ដែល​ត្រូវបាន​ស្ទង់​មតិ ​បាន​បង្ហាញ​ផែនការ​ពង្រីក​អាជីវកម្ម​ទៅកាន់​ទីផ្សារ​បរទេស​ក្នុង​រយៈពេល​ ​៣​ ​ឆ្នាំ​ខាងមុខ​ ​ដោយ​តំបន់​អាស៊ាន​នៅតែ​ជា​គោលដៅ​ចម្បង​

អាមេរិក​ និង​អ៊ីស្រាអែល ​ធានា​ដឹកជញ្ជូន​សារធាតុ​នុយក្លេអ៊ែរ​ចេញ​ពី​ទីតាំង​សម្ងាត់​មួយ​នៅស៊ីរី​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 12/08/2026

សហរដ្ឋ​អាមេរិក​ និង​អ៊ីស្រាអែល ​បាន​ឈានដល់​កិច្ចព្រមព្រៀង​​ជាមួយ​រដ្ឋាភិបាល​អន្តរកាល​របស់​ប្រទេស​ស៊ីរី ​ដើម្បី​​អនុញ្ញាតឱ្យ​ក្រុម​អធិការ​កិច្ច​អន្តរជាតិ​ប្រមូល​យក​សារធាតុ​វិទ្យុសកម្ម​ចេញ​ពី​ទីតាំង​នុយក្លេអ៊ែរ​សម្ងាត់​មួយ

ភូមិភាគ​ឦសាន​កម្ពុជា​ទាក់ទាញ​គម្រោង​វិនិយោគ​ ​៧២​ ​ក្នុង​ទុន​ ​២.៦៥​ ​ពាន់​លាន​ដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

គិត​ចាប់តាំងពី​ការ​ដាក់​ឱ្យ​អនុវត្ត​កម្មវិធី​ពិសេស​ជំរុញ​ការ​វិនិយោគ​ក្នុង​ភូមិភាគ​ឦសាន ​រហូតមកដល់​បច្ចុប្បន្ន ​មាន​គម្រោង​ចំនួន​ ​៧២​ ​ក្នុង​ទំហំ​ទុន​វិនិយោគ​សរុប​ ​២.៦៥​ ​ពាន់​លាន​ដុល្លារ​ ​បាន​ដាក់​ស្នើសុំ​វិនិយោគ​នៅក្នុង​ខេត្ត​ទាំង​៤​ ​នៃ​ភូមិភាគ​ឦសាន ​ខណៈ​ក្រុមការងារ​បាន​ពិនិត្យ​ ​និង​អនុម័ត​ការ​លើកទឹកចិត្ត​ជូន​ជាបន្តបន្ទាប់

កសិករជាជនជាតិដើមភាគតិច ទំពូន នៅខេត្តរតនគិរី កំពុងទទួលជីវភាពប្រសើរ ក្រោយពេលប្រើសេវាឥណទានផ្លូវការ

Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 11/08/2026

ប្រជាជននៅក្នុងខេត្តរតនគិរី នាពេលបច្ចុប្បន្ន បាន និងកំពុង បន្តភាពរីកចម្រើន និងអភិវឌ្ឍន៍ ទាំងក្នុងសកម្មភាពរស់នៅប្រចាំថ្ងៃ ក៏ដូចជាការប្រកបមុខរបរដើម្បីលើកស្ទួយកម្រិតជីវភាពឱ្យកាន់តែល្អប្រសើរ