ព្រីង ជាដំណាំងាយដាំ ប្រមូលផលបានយូរ និងមានតម្រូវការទីផ្សារល្អ

ភ្នំពេញ ៖ ព្រីង ជាផ្លែឈើម្យ៉ាងដែលមានដើមធំ ប៉ុន្តែឱ្យផលជាផ្លែតូចៗ ពណ៌ស្វាយក្រម៉ៅ មានរសជាតិផ្អែម ចត់ ដែលគេនិយមទទួលទានលេង ឬក្រឡុងលាយជាមួយអំបិលហូបជាម្ជូរក៏បាន។ យ៉ាងណាមិញ ដំណាំនេះក៏មិនពិបាកដាំអ្វីដែរ ហើយងាយស្រួលក្នុងការថែទាំ ហើយអាចទទួលបានផលរយៈពេលយូរឆ្នាំ និងមានតម្រូវការទីផ្សារល្អគួរសម។

សម្រាប់រយៈពេលដាំ សម្រាប់ប្រភេទព្រីងម៉ាឡេស៊ី ត្រូវការរយៈពេលលូតលាស់រហូតដល់ចេញផ្លែប្រមាណជាង ២ឆ្នាំទើបបានផល តែនៅឆ្នាំដំបូងៗមិនទាន់ឱ្យផលល្អនៅឡើយទេ លុះដល់ឆ្នាំទី៣ឡើងទៅ ទើបបានផ្លែច្រើន និងធំៗល្អ។  ក្នុងមួយរដូវ ឬមួយឆ្នាំ គេអាចប្រមូលផលផ្លែព្រីងជារឿយៗប្រមាណ ២ខែ ដោយមួយដើមអាចឱ្យផលប្រហែល ១០០គីឡូក្រាម ឬច្រើនជាងនេះ អាស្រ័យទំហំដើមដើម។

សម្រាប់តម្លៃវិញ ព្រីងអាចលក់បានក្នុងតម្លៃ ១៥០០០រៀល ក្នុងមួយគីឡូក្រាម ឬឈ្មួញដែលទិញពីចំការអាចយកទៅលក់បន្តក្នុងតម្លៃ ២០០០០-២៥០០០រៀល ជាក់ស្ដែងនៅរាជធានីភ្នំពេញ ជាពិសេសនៅមុខមជ្ឈមណ្ឌលកម្សាន្តណាហ្គា និងនៅមុខសណ្ឋាគារកាំបូឌីយ៉ាណា ផ្លែព្រីងត្រូវបានគេដាក់លក់ក្នុងមួយគីឡូក្រាមមានតម្លៃរហូតដល់៣ម៉ឺនរៀល។

កញ្ញា វ៉ាន់ គីមសល់ ដែលមានដើមព្រីងចំនួន ៥ ដើមនៅខាងក្រោយផ្ទះ (ប្រភេទព្រីងម៉ាឡេ) ស្ថិតនៅភូមិដើមឫស ឃុំដើមឫស ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល បានឱ្យដឹងថា ចំពោះការដាំដុះ ដើមព្រីងក៏មិនខុសពីការដាំដើមឈើហូបផ្លែដទៃទៀតនោះទេ ពោលគឺត្រូវការថែទាំនៅពេលដើមព្រីងនៅតូចប៉ុណ្ណោះ លុះដល់ដើមធំហើយគេគ្រាន់តែត្រូវការស្រោចទឹកដើម្បីឱ្យចេញផ្លែធំៗល្អ។ ចំណែកអ្វីដែលគេត្រូវយកចិត្តទុកដាក់មួយផ្នែកទៀតនោះគឺនៅពេលប្រមូលផល ព្រោះផ្លែព្រីងងាយបែក ដែលគេត្រូវប្រុងប្រយ័ត្នក្នុងការបេះថ្មមៗ លាងសម្អាត និងរក្សាទុកឱ្យបានត្រឹមត្រូវ ចៀសវាងខូចខាតផ្លែ។ ដោយឡែក រដូវកាលប្រមូលផលភាគច្រើនព្រីងទុំល្អនៅចន្លោះខែឧសភា និងខែមិថុនា ដែលចាប់ផ្ដើមធ្លាក់ភ្លៀង ហេតុនេះអ្នកដាំក៏ត្រូវតែប្រុងប្រយ័ត្ន ដោយមានដាក់ស្បៃសម្រាប់ត្រងផ្លែព្រីង ចៀសរាងព្រីងទុំជ្រុះបែកអស់ ជាពិសេសនៅពេលភ្លៀងធ្លាក់។

គួរបញ្ជាក់ដែរថា ព្រីង គឺជាផ្លែឈើត្រូពិកដែលផ្ទុកដោយសារធាតុចិញ្ចឹមខ្ពស់ ដោយផ្លែព្រីងអាចជួយក្នុងការថែរក្សាស្បែក ស្រកទម្ងន់ បំបាត់ការឈឺពោះ ការពារបេះដូង បង្កើនភាពស៊ាំ សម្រួលចរន្តឈាម ប្រឆាំងជំងឺមហារីក និងគ្រប់គ្រងជំងឺទឹកនោមផ្អែម ហើយវាអាចត្រូវបានប្រើនៅក្នុងសាឡាត់ បង្អែម ទឹកផ្លែឈើ និងទឹកក្រឡុក។ ផ្លែព្រីងផ្ទុកដោយវីតាមីន C ជាតិដែក ម៉ាញេស្យូម វីតាមីនក្រុមB និងជាតិសរសៃចំណីអាហារក៏ដូចជាប៉ូតាស្យូម វីតាមីនអា និងបរិមាណប្រូតេអ៊ីនតិចតួច។ ពួកវាមានផ្ទុកបរិមាណកាឡូរីក្នុងកម្រិតមធ្យមប្រហែល ៧៥ ក្នុងមួយពែង ប៉ុន្តែមានបរិមាណខ្លាញ់តិចបំផុត ហើយគ្មានកូលេស្តេរ៉ុលនោះទេ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

​រដ្ឋាភិបាល​បង្កើត​ក្រុមការងារ​ពិសេស ​ជួយ​ដល់​សហគ្រិន​ក្នុង​វិស័យ​ ​MSME​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​បង្កើត​ក្រុមការងារ​ចំពោះ​កិច្ច ​ដើម្បី​ជួយ​សម្រួល​ការ​ចាប់ផ្ដើម​ និង​ប្រតិបត្តិ​អាជីវកម្ម​របស់​សហគ្រាស​ធុន​មីក្រូ ​តូច​ ​និង​មធ្យម​ ​(​MSME​) ​តាមរយៈ​ការ​កែលម្អ​នីតិវិធី​ ​កាត់បន្ថយ​បែបបទ​ ​និង​ចំណាយ​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​អាជីវកម្ម

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាទីផ្សារ តាមរយៈការបង្កើតជាដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និង នវានុវត្តន៍

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជាទុនជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាប្រឈមក្នុងទីផ្សារតាមរយៈការបង្កើតដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត នវានុវត្តន៍

បន្លែសុវត្ថិភាពជួយសហគមន៍ស្រូវនាងអំ រកចំណូលជិត ៦៩ លានរៀលក្នុងមួយខែ

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

ការពង្រីកការដាំបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ បានជួយឱ្យសហគមន៍កសិកម្មទំនើបស្រូវនាងអំ នៅស្រុកស្វាយលើ ខេត្តសៀមរាប បង្កើតប្រភពចំណូលជាប្រចាំ ដោយបច្ចុប្បន្នអាចប្រមូលផលបន្លែបានប្រមាណ ២៥,៥០០ គីឡូក្រាមក្នុងមួយខែ គិតជាប្រាក់ចំណូល គឺប្រមាណ ៦៨,៨៥០,០០០ រៀល

ក្រសួងរៀបចំដែនដីទទួលបានគំនិតថ្មីៗបន្ថែម ក្នុងគោលដៅធ្វើឱ្យប្រជាពលរដ្ឋមានលំនៅឋានរស់នៅសមរម្យ

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

កិច្ចការស្រាវជ្រាវអំពីអចលនទ្រព្យ និងស្ថានភាពលំនៅឋាននេះមានសារៈសំខាន់ គឺផ្ដោតទៅលើការបង្កើតទំនៀមទម្លាប់ និងផ្នត់គំនិតការងារថ្មីមួយ ដែលមានភាពច្បាស់លាស់ និងមិនធ្វើការតាមអារម្មណ៍ដែលនាំឱ្យមានកំហុសឆ្គងច្រើន

ការ​ស្ទង់​មតិ​ពី​ ​៣៦​ ​ប្រទេស​បង្ហាញ​ថា ​ចិន​​ ទទួលបាន​ប្រជាប្រិយភាព​ជាង​អាមេរិកនៅ​លើ​ឆាក​អន្តរជាតិ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

ការ​ស្ទង់​មតិជាលក្ខណៈ​អន្តរជាតិ​ដ៏​ធំ​មួយ​នៅលើបណ្តាប្រទេសចំនួន ៣៦ បាន​បង្ហាញ​ពី​ទស្សនៈជាសកល ដែលភាគច្រើនមានទំនោរទៅលើប្រទេសចិនក្នុង​ផ្លូវ​វិជ្ជមាន​ ច្រើន​ជាង​សហរដ្ឋ​អាមេរិក

កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​នៅ​បាត់ដំបង​ ​បង្កើន​ស្រះ​ត្រី​ដល់​ ​២៦​ ​រំពឹង​រកចំណូលបាន​ ​៥០​ ​លាន​រៀល​/​១ឆ្នាំ​

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

លោក​ ម៉ៅ ​ពេក​ កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​ រស់​នៅ​ភូមិ​ទួល​តា​សុខ ​ឃុំ​បន្សាយ​ត្រែង​ ​ស្រុក​ថ្មគោល ​ខេត្ត​បាត់ដំបង​ ​បាន​ពង្រីក​ស្រះ​ចិញ្ចឹម​រហូតដល់​ ​២៦​ ​ស្រះ​ ​លើ​ផ្ទៃដី​ជាង​ ​២​ ហិកតា ​ដោយ​រំពឹង​ថា​ ​អាជីវកម្ម​វារី​វប្បកម្ម​របស់​លោក​នឹង​អាច​បង្កើត​ចំណូល​ប្រមាណ​ ​៥០​ ​លាន​រៀល​ក្នុង​មួយ​ឆ្នាំ

៧ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥.២ ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងរយៈ៧ខែ ដើមឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥,២ប៊ីលានដុល្លារអាម៉េរិក

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

តម្លៃលំនៅឋាន​ក្នុងរាជធានីភ្នំពេញ ធ្លាក់ចុះ ៤ភាគរយ នៅឆមាស​ទី១ ឆ្នាំ២០២៦​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

សន្ទស្សន៍តម្លៃលំនៅឋាន​នៅក្នុង​ប្រទេស​កម្ពុជាបាន​បន្តធ្លាក់ចុះ ប្រមាណ ២,៩ ភាគរយ​ ក្នុងឆមាសទី១ ​ឆ្នាំ២០២៦ ដោយក្នុងនោះតម្លៃលំនៅឋាន​នៅរាជធានីភ្នំពេញបានធ្លាក់ចុះ ៤ភាគរយ

កម្ពុជានាំចេញម្រេចជាង ២៥ ០០០ តោនទៅវៀតណាម ក្លាយជាអ្នកផ្គត់ផ្គង់ធំជាងគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

នៅក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ២០២៦កន្លងទៅនេះ វៀតណាម បានសម្រេចការនាំចេញម្រេចជាង ១ ពាន់លានដុល្លារ ខណៈដែលប្រទេសមួយនេះក៏ជាអ្នកនាំចូលផងដែរ ដោយកម្ពុជាគឺជាអ្នកផ្គត់ផ្គង់ដ៏ធំជាងគេបំផុតសម្រាប់ទីផ្សារ