បរទេស៖ កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះក្រុមហ៊ុនបណ្តាញសង្គមយក្ស Twitter បានធ្វើការដាក់ឲ្យដំណើរការជាផ្លូវការហើយនូវសេវាកម្មចុះឈ្មោះជាសមាជិក ឬអាចហៅថា subscription service ជាលើកដំបូងរបស់ខ្លួន។
សេវាកម្មនេះត្រូវបាន Twitter ហៅឈ្មោះថា Blue ព្រម ជាមួយនឹងមុខងារជាច្រើនផ្សេងទៀតផងដែរ ហើយវាត្រូវបានគេមើលឃើញថាក្រុមហ៊ុនកំពុងព្យាយាមស្វែងរកប្រាក់ចំណេញបន្ថែមទៀតពីអ្នកប្រើប្រាស់ក្រៅតែពីការផ្សាយពាណិជ្ជកម្ម។
ទោះបីជាយ៉ាងណាក្តីមុខងារទាំងនោះនឹងត្រូវដាក់ឲ្យដំណើរដំបូងនៅក្នុងប្រទេសកាណាដា និងអូស្ត្រាលីប៉ុណ្ណោះ ហើយជឿជាក់ថានឹងអាចផ្តល់ផលប្រយោជន៍ជាច្រើនសម្រាប់អ្នកប្រើប្រាស់ Twitter ដែលមានកេរ្ត៍ឈ្មោះ និងល្បីល្បាញដូចជាអ្នកកាសែត ឬ content creator ជាដើម។ ក្រៅពីនោះ វានឹងជួយកាត់បន្ថយបណ្តាញសង្គមមួយនេះពីការផ្សព្វផ្សាយពាណិជ្ជកម្ម និង post ដែលទទួលបានការឧបត្ថម្ភចេញពីពេលវេលាជាក់ស្តែងនៃព័ត៌មានដែលត្រូវបានបង្ហាញ។

ប្រធានផ្នែកគ្រប់គ្រងផលិតផលរបស់ Twitter លោក Sara Beykpour បាននិយាយថា កន្លងមកក្រុមហ៊ុនតែងតែបានស្តាប់នូវការចង់បានរបស់ក្រុមអ្នកប្រើប្រាស់ជាច្រើនមកហើយ ហើយក៏ជាអ្វីដែលក្រុមហ៊ុនតែងតែចង់ធ្វើវាផងដែរ ដូចនេះ Twitter មិនប្រើប្រាស់អំណាចរបស់ខ្លួនក្នុងការបង្កើតមុខងារណាមួយតាមតែចិត្តនោះដែរ។
យោងតាមការបញ្ជាក់របស់បុគ្គលជាន់ខ្ពស់នៃក្រុមហ៊ុនលំដាប់យក្សខាងលើនេះបានឲ្យដឹងថា សេវាកម្មចុះឈ្មោះ ឬ subscription ជាប្រចាំខែនៅលើ Twitter តម្រូវឲ្យមានការបង់ប្រាក់ប្រចាំខែប្រមាណជា 3.49 ដុល្លារក្នុងមួយខែនៅក្នុងប្រទេសកាណាដា និង 4.49 ដុល្លារក្នុងមួយខែនៅក្នុងប្រទេសអូស្ត្រាលី ហើយអ្នកប្រើប្រាស់ណាក៏អាចទិញសេវាកម្មនេះបានដូចគ្នាដែរ។
ទោះបីជាយ៉ាងណាក្តី មកដល់ពេលនេះនៅមិនទាន់មានព័ត៌មានលំអិតបន្ថែមអំពីរបៀបនៃអ្នកប្រើប្រាស់ Twitter ក្នុងការរកចំណូលបន្ថែមពីសេវាកម្មចុះឈ្មោះ subscription service នេះនៅឡើយនោះទេ ហើយពេលនេះអ្នកប្រើប្រាស់ទាំងអស់ក៏នៅតែមានសិទ្ធិក្នុងការប្រើប្រាស់វាដោយឥតគិតថ្លៃដូចជាធម្មតាដដែល៕

អ្នកសារព័ត៌មានអន្តរជាតិ
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អត្រាបង្កកំណើតពិភពលោកធ្លាក់ដល់កម្រិតមិនធ្លាប់មាន គំរាមកំហែងដល់សេដ្ឋកិច្ចសកល
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 26/08/2026
មនុស្សជាតិកំពុងឈានចូលដល់យុគសម័យប្រជាសាស្ត្រមួយដែលមិនធ្លាប់មានពីមុនមក ខណៈអត្រាបង្កកំណើតសកលបានធ្លាក់ចុះ ដែលអាចបង្កផលប៉ះពាល់ដល់ស្ថិរភាពប្រជាជន និងសេដ្ឋកិច្ចពិភពលោកនៅពេលអនាគត

Air Cambodia ដាក់ដំណើរការមជ្ឈមណ្ឌលប្រតិបត្តិការថ្មី ត្រៀមទទួលយន្តហោះ ២០គ្រឿង នៅចុងឆ្នាំនេះ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 26/08/2026
មុនពេល យន្តហោះថ្មីចំនួន ២០គ្រឿង ត្រូវបញ្ជូនមកដល់កម្ពុជានៅចុងឆ្នាំនេះ ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា Air Cambodia បានដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ «មជ្ឈមណ្ឌលត្រួតពិនិត្យ និងគ្រប់គ្រងប្រតិបត្តិការអាកាសចរណ៍ (AOC)

សមាជិកសភាអាមេរិក ៥០នាក់ ទាមទារឱ្យលោក Trump បង្ហាញរបាយការណ៍ចំណាយពិតទៅលើសង្គ្រាមប្រឆាំងនឹងអ៊ីរ៉ង់
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 25/08/2026
សមាជិកសភាតំណាងរាស្ត្រអាមេរិក កំពុងទាមទារឱ្យរដ្ឋបាល លោក Donald Trump ផ្តល់ទិន្នន័យលម្អិតអំពីផលប៉ះពាល់ផ្នែកហិរញ្ញវត្ថុ និងជីវិតមនុស្សក្រោមជម្លោះយោធាជាមួយនឹងប្រទេសអ៊ីរ៉ង់

សិង្ហបុរី បញ្ចេញកញ្ចប់ថវិកាគាំទ្រកុមារក្នុងម្នាក់ទទួលបានជាង ៥ ៥០០០ ដុល្លារ និងវិធានការគាំទ្រនានា ដោយសារអត្រាកំណើតធ្លាក់ចុះ
Top News, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 25/08/2026
សិង្ហបុរី ដាក់ចេញកញ្ចប់ថវិកាគាំទ្រកុមារក្នុងម្នាក់ទទួលបានជិត ៧ ម៉ឺនដុល្លារសិង្ហបុរី និងវិធានការគាំទ្រនានា ដោយសារអត្រាកំណើតធ្លាក់ចុះ

កាណាដា គំរាមផ្តាច់អគ្គិសនីក្រុមហ៊ុន និងលំនៅឋានពលរដ្ឋអាមេរិក ១,៥លានកន្លែង សងសឹកនឹងការដំឡើងពន្ធ ៥០ភាគយ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 25/08/2026
កាណាដា បានគំរាមផ្តាច់អគ្គិសនីតាមបណ្តាក្រុមហ៊ុន ទីតាំងអាជីវកម្ម និងលំនៅឋានពលរដ្ឋអាមេរិក ប្រុមាណ ១,៥លានកន្លែង សងសឹកនឹងការតម្លើងពន្ធ ៥០ ភាគយ របស់ Trump





វិថីហិរញ្ញវត្ថុ



























































Account
Security
Favourite Content