ចំណេះដឹងហិរញ្ញវត្ថុ ៖ យល់ដឹងពីវិធីសាស្ត្រដាក់ពាក្យបណ្ដឹង ដើម្បីកែប្រែព័ត៌មានឥណទាន

ភ្នំពេញ ៖ បច្ចុប្បន្ន ក្រុមហ៊ុនចែករំលែកព័ត៌មានឥណទាននៅកម្ពុជាមានតែមួយប៉ុណ្ណោះ គឺក្រុមហ៊ុន Credit Bureau Cambodia ហៅកាត់ថា CBC ។​ ក្រុមហ៊ុននេះរក្សាទុកទាំងអស់នូវព័ត៌មានឥណទាន ពោលគឺប្រវត្តិខ្ចី-សង រវាងអតិថិជន និងគ្រឹះស្ថានហិរញ្ញវត្ថុទូទាំងប្រទេសកម្ពុជា។ យ៉ាងណាក៏ដោយ ក្នុងករណីដែលអតិថិជនរកឃើញថាព័ត៌មានឥណទានរបស់ខ្លួនមិនត្រឹមត្រូវ ពួកគេអាចស្វែងយល់ពីវិធីសាស្ត្រមួយចំនួន ដើម្បីស្នើសុំកែតម្រូវព័ត៌មានឡើងវិញ។

 លោក ផៃ សុផល នាយកសេវាអតិថិជននៃក្រុមហ៊ុន CBC បានឱ្យដឹងយ៉ាងដូច្នេះថា សម្រាប់អតិថិជនដែលបានស្នើសុំរបាយការណ៍ឥណទាន នៅពេលដែលខ្លួនបានពិនិត្យមើលទៅឃើញថា ព័ត៌មានរបស់ខ្លួនមិនត្រឹមត្រូវ គឺអាចដាក់ពាក្យបណ្ដឹងទៅកាន់ CBC បាន។

ចំពោះការដាក់ពាក្យបណ្ដឹងនេះដែរ លោក ផែ សុផល បានបន្តរៀបរាប់ថា៖

«ទី១ បើសិនជាគាត់​ស្នើសុំតាមរយៈ CBC mobile app នៅក្នុងហ្នឹងគេមានកន្លែងមួយដែលអាចឱ្យគាត់ដាក់ពាក្យបណ្ដឹង….អីចឹងគាត់អាចដាក់ពាក្យបណ្ដឹងតាមហ្នឹងបាន។ ទី២ គាត់អាចទៅការិយាល័យ CBC ផ្ទាល់បាន និងទី៣ គាត់អាចផ្ញើពាក្យបណ្ដឹងមកកាន់អ៊ីម៉ែលរបស់ CBC បានដូចគ្នា»។

យ៉ាងណាមិញ នៅពេលទទួលបានពាក្យបណ្ដឹង ក្រុមការងាររបស់ CBC នឹងផ្ទៀងផ្ទាត់ទៅលើព័ត៌មាន ដោយទំនាក់ទំនងទៅកាន់អតិថិជនផ្ទាល់ដើម្បីសាកសួរ និងដើម្បីឱ្យប្រាកដថា អតិថិជនមានឯកសារ គ្រប់គ្រាន់សម្រាប់ជាភ័ស្តុតាង ក្នុងការដាក់ពាក្យបណ្ដឹង។

បើតាមការបញ្ជាក់របស់អ្នកជំនាញដដែល ដំណាក់កាលបន្ទាប់គឺក្រុមហ៊ុន CBC នឹងចាប់ផ្ដើមដោះស្រាយពាក្យបណ្ដឹង ដោយការទំនាក់ទំនងទៅកាន់គ្រឹះស្ថានហិរញ្ញវត្ថុដែលជាស្ថាប័នបញ្ចូលព័ត៌មានឱ្យអតិថិជនរូបនោះ ដើម្បីផ្ទៀងផ្ទាត់ថា តើពិតជាបានបញ្ចូលព័ត៌មានខុសមែន ឬទេ?

ករណីដែលស្ថាប័នបញ្ជាក់ថា មានកំហុសឆ្គងក្នុងការបញ្ចូលទិន្នន័យពិតមែន CBC នឹងបន្តសហការជាមួយស្ថាប័ននោះដើម្បីកែតម្រូវព័ត៌មានរបស់អតិថិជនឡើងវិញ ហើយក្រោយពេលដែលព័ត៌មាន ឥណទានត្រូវបានកែប្រែរួចរាល់ CBC នឹងជូនដំណឹងទៅកាន់អតិថិជនវិញ។

ទោះបីជាយ៉ាងណក៏ដោយ ប្រសិនបើអតិថិជននៅតែមិនទាន់ពេញចិត្តនឹងដំណោះស្រាយរបស់ CBC ទេ ពួកគេនៅតែអាចមានសិទ្ធិដាក់ពាក្យបណ្ដឹងបន្តទៀតទៅកាន់ធនាគារជាតិនៃកម្ពុជា។

ជារួមនៅក្នុងដំណើរការដោះស្រាយពាក្យបណ្ដឹងដើម្បីកែប្រែព័ត៌មានឥណទាននេះ លោក ផៃ សុផល បានបញ្ជាក់ឱ្យដឹងថា មានរយៈពេល ១៥ថ្ងៃ នៃថ្ងៃធ្វើការ​បន្ទាប់ពីបានទទួលពាក្យ​បណ្ដឹងរបស់អតិថិជន៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

រយៈពេល​ ​៦​ ​ខែ​ ​វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅ​ចិន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅកាន់​ប្រទេស​ចិន ​ខណៈ​ដែល​កំពុង​ពង្រីក​ខ្លួន​ទៅកាន់​ទីផ្សារ​បរទេស​ផ្សេង​ទៀត​ផងដែរ

រដ្ឋាភិបាល​ជំរុញ​ការ​អភិវឌ្ឍ​ភូមិភាគ​ឦសាន​ទៅជា​ប៉ូល​សេដ្ឋកិច្ច​ថ្មី​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​ភូមិភាគ​ឦសាន ​ដែល​រួមមាន​ខេត្ត​ស្ទឹងត្រែង​ រតនគិរី​ ​មណ្ឌលគិរី​ ​និង​ក្រចេះ​ ​បាន​ក្លាយជា​ទិសដៅ​អាទិភាព​ខ្ពស់​សម្រាប់​ការ​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​ ​ដោយ​ផ្តោត​លើ​ការ​ពង្រឹង​ហេដ្ឋារចនាសម្ព័ន្ធ​ ​ការ​ទាក់ទាញ​វិនិយោគ​ ​និង​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​ ក​សិ-​ឧស្សាហកម្ម​ ​និង​ទេសចរណ៍​ ​ដើម្បី​ជំរុញ​កំណើន​ ​និង​កាត់បន្ថយ​គម្លាត​អភិវឌ្ឍន៍​ជាមួយ​តំបន់​កណ្តាល​នៃ​ប្រទេស

គ្រឹះស្ថានធនាគារ​ និងហិរញ្ញវត្ថុ​ គ្មានសិទ្ធិ​បង្ខំឱ្យ​អតិថិជន​លក់ទ្រព្យ​ ដើម្បីយកលុយសង​ត្រលប់មកវិញឡើយ

Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 12/08/2026

មន្ត្រីជាន់ខ្ពស់នៃសមាគម​ធនាគារ​នៅកម្ពុជា​បានអះអាង​ថា គ្មានគ្រឹះស្ថានណាមួយ​មានសិទ្ធិ​បង្ខំឱ្យអតិថិជនលក់ទ្រព្យធានាដើម្បីយកលុយមក​សងធនាគារ ឬមីក្រូហិរញ្ញវត្ថុនោះទេ

ឥណ្ឌា​ ផ្តើម​ផលិត​យន្តហោះ​ចម្បាំង​រុស្ស៊ី ម៉ូដែល​ ​Su​-​30​MKI​ ​ឡើងវិញ​ ក្រោយ​ខកខាន​ជាច្រើន​ឆ្នាំ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 12/08/2026

រដ្ឋាភិបាល​ទីក្រុង​ញូវ​ដេលី​ កាលពីពេលថ្មី​ៗ​នេះ​បាន​ប្រកាស​ថានឹងចាប់ដំណើរការ​ផលិត​យន្តហោះ​ចម្បាំង​រុស្ស៊ី ​Su​-​30​MKI​ ​សាឡើងវិញ​​បន្ទាប់ពី​បាន​បញ្ចប់​ផលិតកម្ម​ផលិត​យន្តហោះ​ម៉ូដែលមួយនេះ​តាំងពី​ឆ្នាំ​២០២១​

មេធនាគារ ARDB ណែនាំកសិករយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនសម្រេចចិត្តដាំដុះដំណាំអ្វីមួយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

ប្រជាកសិករត្រូវយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនពេលសម្រេចចិត្តដាំដុះមុខដំណាំអ្វីមួយ ដើម្បីអាចទទួលបានផលចំណេញ មិនខាតបង់ និងជួយបង្កើនជីវភាពគ្រួសារ

សមាគម​ហិរញ្ញវត្ថុ ​២​ ​បង្ហាញ​ការ​ប្តេជ្ញាចិត្ត​ការពារ​អតិថិជន​ និង​ដោះស្រាយ​បណ្តឹង​ដោយ​តម្លាភាព​

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 12/08/2026

សមាគម​ធនាគារ​នៅ​កម្ពុជា​ ​(​ABC​) ​និង​សមាគម​មីក្រូ​ហិរញ្ញវត្ថុ​កម្ពុជា​ ​(​CMA​) ​បាន​បង្ហាញ​ការ​ប្តេជ្ញាចិត្ត​ការពារ​អតិថិជន​ ​និង​ពង្រឹង​ការ​ដោះស្រាយ​បណ្តឹង​ប្រកបដោយ​យុត្តិធម៌​ ​តម្លាភាព​ ​និង​ទាន់​ពេលវេលា​ ​ខណៈ​បាន​អំពាវនាវ​ឱ្យ​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​ពាក់ព័ន្ធ​នឹង​ករណី​អតិថិជន​ឥណទាន​ ​ធ្វើឡើង​ដោយ​ពេញលេញ​ ត្រឹមត្រូវ​ និង​មាន​តុល្យភាព

អាស៊ាន​នៅតែ​ជា​គោលដៅ​ចម្បង​សម្រាប់​ក្រុមហ៊ុន​ចិន​ ​ពង្រីក​អាជីវកម្ម​ក្រៅ​ប្រទេស​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

​ក្រុមហ៊ុន​ចិន​ប្រមាណ​ ​៨០​ ​ភាគរយ​ ក្នុង​ចំណោម​ក្រុមហ៊ុន​ចំនួន​ ​៣៨០​ ​ដែល​ត្រូវបាន​ស្ទង់​មតិ ​បាន​បង្ហាញ​ផែនការ​ពង្រីក​អាជីវកម្ម​ទៅកាន់​ទីផ្សារ​បរទេស​ក្នុង​រយៈពេល​ ​៣​ ​ឆ្នាំ​ខាងមុខ​ ​ដោយ​តំបន់​អាស៊ាន​នៅតែ​ជា​គោលដៅ​ចម្បង​

អាមេរិក​ និង​អ៊ីស្រាអែល ​ធានា​ដឹកជញ្ជូន​សារធាតុ​នុយក្លេអ៊ែរ​ចេញ​ពី​ទីតាំង​សម្ងាត់​មួយ​នៅស៊ីរី​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 12/08/2026

សហរដ្ឋ​អាមេរិក​ និង​អ៊ីស្រាអែល ​បាន​ឈានដល់​កិច្ចព្រមព្រៀង​​ជាមួយ​រដ្ឋាភិបាល​អន្តរកាល​របស់​ប្រទេស​ស៊ីរី ​ដើម្បី​​អនុញ្ញាតឱ្យ​ក្រុម​អធិការ​កិច្ច​អន្តរជាតិ​ប្រមូល​យក​សារធាតុ​វិទ្យុសកម្ម​ចេញ​ពី​ទីតាំង​នុយក្លេអ៊ែរ​សម្ងាត់​មួយ

ភូមិភាគ​ឦសាន​កម្ពុជា​ទាក់ទាញ​គម្រោង​វិនិយោគ​ ​៧២​ ​ក្នុង​ទុន​ ​២.៦៥​ ​ពាន់​លាន​ដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

គិត​ចាប់តាំងពី​ការ​ដាក់​ឱ្យ​អនុវត្ត​កម្មវិធី​ពិសេស​ជំរុញ​ការ​វិនិយោគ​ក្នុង​ភូមិភាគ​ឦសាន ​រហូតមកដល់​បច្ចុប្បន្ន ​មាន​គម្រោង​ចំនួន​ ​៧២​ ​ក្នុង​ទំហំ​ទុន​វិនិយោគ​សរុប​ ​២.៦៥​ ​ពាន់​លាន​ដុល្លារ​ ​បាន​ដាក់​ស្នើសុំ​វិនិយោគ​នៅក្នុង​ខេត្ត​ទាំង​៤​ ​នៃ​ភូមិភាគ​ឦសាន ​ខណៈ​ក្រុមការងារ​បាន​ពិនិត្យ​ ​និង​អនុម័ត​ការ​លើកទឹកចិត្ត​ជូន​ជាបន្តបន្ទាប់

កសិករជាជនជាតិដើមភាគតិច ទំពូន នៅខេត្តរតនគិរី កំពុងទទួលជីវភាពប្រសើរ ក្រោយពេលប្រើសេវាឥណទានផ្លូវការ

Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 11/08/2026

ប្រជាជននៅក្នុងខេត្តរតនគិរី នាពេលបច្ចុប្បន្ន បាន និងកំពុង បន្តភាពរីកចម្រើន និងអភិវឌ្ឍន៍ ទាំងក្នុងសកម្មភាពរស់នៅប្រចាំថ្ងៃ ក៏ដូចជាការប្រកបមុខរបរដើម្បីលើកស្ទួយកម្រិតជីវភាពឱ្យកាន់តែល្អប្រសើរ

Leave a Reply

Your email address will not be published.Required fields are marked *