ដំណាំត្រសក់ផ្អែម នឹងក្លាយជាកសិផលថ្មីសម្រាប់នាំចេញទៅកាន់ទីផ្សារប្រទេសជប៉ុន

ដោយសារមានកិច្ចសហការល្អពីរដ្ឋាភិបាលជប៉ុន តាមរយ:ភ្នាក់ងារអង្គការ JICA នៅកម្ពុជា បានជំរុញ និងណែនាំដល់ក្រុមហ៊ុន Yamato Green សហការជាមួយអ្នកផលិតនាំចេញបន្លែ និងផ្លែឈើកម្ពុជាចេញទៅកាន់ទីផ្សារជប៉ុនបន្ថែមទៀត ជាពិសេសប្រភេទដំណាំត្រសក់ផ្អែម ដែលមានរសជាតិឆ្ងាញ់ និងផ្តល់នូវគុណសម្បត្តិជាច្រើនសម្រាប់សុខភាព។

ក្រោមកិច្ចសហការលើការងារផលិតកម្មបន្លែ និងផ្លែឈើ ក្រុមហ៊ុន Yamato Green មានបំណងចងសម្ព័ន្ធភាព និងចុះហត្ថលេខា MOU ជាមួយសម្ព័ន្ធកសិកម្មកម្ពុជា ដើម្បីជំរុញការអភិវឌ្ឍកសិ-ឧស្សា​ហកម្មកម្ពុជាឱ្យរីកចម្រើនប្រកបដោយចីរភាព និងនិរន្តរភាពទូលំទូលាយ គ្របដណ្តប់លើគ្រប់ប្រភេទដំណាំ និងភូមិសាស្ត្រទូទាំងប្រទេសក្នុងពេលឆាប់ៗ។

ជាមួយគ្នានេះ នៅក្នុងចំណោមផ្លែឈើដែលមានសក្តានុពលនាំចេញ ផ្លែត្រសក់ផ្អែមជប៉ុន ឬផ្លែមេឡុង ក៏ត្រូវបានសិក្សាបន្ថែមពីគុណសម្បត្តិ ដើម្បីអាចនាំចេញនាពេលខាងមុខនេះ។ ដោយឡែក ត្រសក់ផ្អែមជប៉ុន ដែលមានអគ្គនាយកដ្ឋានកសិកម្ម និងមន្ទីកសិកម្ម រុក្ខាប្រមាញ់ និងនេសាទទូទាំង 24 រាជធានី-ខេត្ត និងដៃគូអភិវឌ្ឍន៍ បាននិងកំពុងជំរុញគាំទ្រលើកទឹកចិត្ត និងសហការ ដើម្បីឱ្យផលិត​​ផល​​កសិកម្មកម្ពុជាមានឱកាសនាំចេញ និងឈរលើគោលការណ៍ប្រកួតប្រជែង ធានាគុណភាព សុវត្ថិភាព និងតម្លៃផងដែរ។

រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម វេង សាខុន បានបញ្ជាក់ថា ដើម្បីឱ្យកសិផលកម្ពុជាអាចធ្វើការនាំចេញបាន ល្គឹកណាតែមានការសហការយកចិត្តទុកដាក់គាំទ្រ លើកទឹកចិត្ត និងធ្វើការវិនិយោគពីវិស័យឯកជន នោះទើបកសិផលកម្ពុជាត្រូវបានធានាទាំងស្តង់ដារផលិត បរិ​មាណ​​ផ្គត់ផ្គង់ គុណភាព សុវត្ថិភាព តម្លៃ និងការប្រកួតប្រជែងឆ្លើយតបតាមតម្រូវការទីផ្សារជប៉ុន។

រូបភាព ៖ ឯកឧត្តម វេង សាខុន កំពុងសំណេះសំណាលជាមួយតំណាងសហគមន៍ដាំដុះ ត្រសក់ផ្អែម

ករណីនេះ ឯកឧត្តមរដ្ឋមន្ត្រីបានផ្ញើក្តីសង្ឃឹមលើក្រុមហ៊ុនថា នឹងពិនិត្យលទ្ធភាពដើម្បីសម្រេចឱ្យបាននូវក្តីបំណងរបស់រាជរដ្ឋាភិបាលកម្ពុជា គឺការនាំចេញកសិផលកម្ពុជា រួមចំណែកលើកកម្ពស់ខ្សែចង្វាក់ផលិតកម្មកែច្នៃ ប្រើប្រាស់វត្ថុធាតុដើមផលិតក្នុងស្រុក បង្កើនប្រាក់ចំណូល បង្កើតឱកាសការងារ និងពង្រឹងសេដ្ឋកិច្ចគ្រួសារ។

លោក ទួត សេងហ័ង អ្នកទីផ្សារនៃសហគមន៍ត្រសក់ផ្អែមមានជ័យ ដែលធ្លាប់ល្បីឈ្មោះលើការដាំដំណាំត្រសក់ផ្អែមបានអបអរសាទរនូវព័ត៌មាននេះ​ ដោយសហគមន៍កំពុងតែចង់ធ្វើការពង្រីកការដាំដុះដំណាំត្រសក់​ផ្អែមបន្ថែមទៀត ដោយសារបទពិសោធន៍នៃការដាំដុះទទួលបានផលល្អប្រសើរ ខណៈដែលទំហំទីផ្សារ និងតម្រូវការក្នុងស្រុកហាក់មានភាពតូចចង្អៀត។

“ប្រសិនបើការបើកទីផ្សារទូលាយទៅកាន់ប្រទេសជប៉ុនអាចចេញលទ្ធផលបានឆាប់ៗ នោះសហគមន៍សូមបង្ហាញពីកិច្ចស្វាគមន៍ ព្រោះវាជាក្តីសង្ឃឹមថ្មីបន្ថែមក្រៅពីការផ្គត់ផ្គង់ក្នុងស្រុក។ បច្ចុប្បន្នសហគមន៍ត្រសក់ផ្អែមមានជ័យ មានផ្ទៃដីដាំត្រសក់ផ្អែម ប្រមាណចំនួន75 ហិកតា ដោយក្នុងការប្រមូលផលត្រសក់ផ្អែមទទួលបានចំនួន600 ទៅ750តោនជារៀងរាល់ឆ្នាំ”

លោក ទួត សេងហ័ង បានមានប្រសាសន៍ឲ្យដឹងថា
រូបភាព ៖ ផ្លែត្រសក់ផ្អែមដែលកំពុសិក្សា និងគ្រោងនាំចេញទៅកាន់ទីផ្សារប្រទេសជប៉ុន



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឆ្នាំ២០២៦ កំណើន​អចលន​ទ្រព្យ​ដាក់​លក់​ឡៃ​ឡុង​ កាន់តែមានចំនួន​ច្រើន​នៅលើ​ទីផ្សារ​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 08/10/2026

២០២៦នេះ អចលនទ្រព្យ​ជាពិសេសលំនៅឋាន​ដែល​បាន​ប្រកាស​ដាក់​លក់ឡៃឡុង​មានចំនួន​​កាន់តែច្រើន​នៅលើទីផ្សារ ដែលជាឱកាស​សម្រាប់​អ្នកមានលុយ​ក្នុងការទិញទុក​ចំណេញ ឬវិនិយោគ​...

រដ្ឋបាលលោក ដូណាល់ ត្រាំ ស្នើគោលនយោបាយថ្មី តម្រូវឱ្យនិស្សិតបរទេសបង់ប្រាក់ ១០ ម៉ឺនដុល្លារ ប្រសិនបើចង់ធ្វើការនៅអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/10/2026

កាលពីថ្ងៃពុធកន្លងទៅនេះ រដ្ឋាភិបាលបង្ហោះការជូនដំណឹងថា ក្រសួងសន្តិសុខមាតុភូមិសហរដ្ឋអាម៉េរិក (DHS) ស្នើឱ្យនិស្សិតបរទេសបង់ថ្លៃសេវាហ្វឹកហាត់ការងារយ៉ាងតិច ៧ ម៉ឺនដុល្លារ ប្រសិនបើពួកគេចង់ធ្វើការនៅក្នុងប្រទេសនេះ

ហេតុអ្វី​វិស័យ​ធនាគារ​កម្ពុជា​រក្សា​បាន​ភាព​ធន់ ​ទោះស្ថានភាព​សេដ្ឋកិច្ច​ពិភពលោកមាន​ភាព​​មិន​ច្បាស់លាស់​?​

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 08/10/2026

​ក្នុង​បរិបទ​សេដ្ឋកិច្ច​ពិភពលោក​មាន​ការ​ផ្លាស់ប្តូរ​ និង​មិន​មាន​ភាព​ច្បាស់លាស់ ភាព​ធន់​របស់​វិស័យ​ធនាគារ​ ​និង​ហិរញ្ញវត្ថុ​កម្ពុជា​ គឺពឹង​ផ្អែក​លើ​កត្តា​សំខាន់​ៗ​ចំនួន​៣ ​រួម​មាន​ ​ក្រប​ខណ្ឌ​ច្បាប់​និង​បទប្បញ្ញត្តិ​ ​ទំនុកចិត្ត​របស់​សាធារណជន ​និង​អតិថិជន ​ព្រមទាំង​ភាព​រឹងមាំ​នៃ​សេដ្ឋកិច្ច​ ​

ថៃកាត់បន្ថយការនាំចេញពងមាន់រហូតដល់ ៥០ ភាគរយ បន្ទាប់ពីគ្រោះជំនន់សម្លាប់មាន់ពង ប៉ះពាល់ដល់ការផ្គត់ផ្គង់ធ្ងន់ធ្ងរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/10/2026

បរទេស៖ ថៃបានអំពាវនាវឱ្យក្រុមហ៊ុនក្នុងស្រុកកាត់បន្ថយការនាំចេញពងមាន់រហូតដល់ ៥០ ភាគរយ បន្ទាប់ពីគ្រោះទឹកជំនន់សម្លាប់មាន់ពងអស់រាប់លានក្បាល ប៉ះពាល់ដល់ការផ្គត់ផ្គង់ពងមាន់យ៉ាងធ្ងន់ធ្ងរ ។ កាលពីថ្ងៃអង្គារ៍កន្លងទៅនេះ មន្ត្រីក្រសួងពាណិជ្ជកម្មថៃស្នើសុំឱ្យក្រុមហ៊ុននានាកាត់បន្ថយការនាំចេញពងមាន់ពី ៣០ ភាគរយទៅ ៥០ ភាគរយរហូតដល់ខែធ្នូ ឆ្នាំ២០២៦ ដោយសារគ្រោះទឹកជំនន់បានសម្លាប់មាន់អស់ជាច្រើនលានក្បាល ដែលបង្កផលប៉ះពាល់ដល់ការផ្គត់ផ្គង់យ៉ាងធ្ងន់ធ្ងរ។ លោក Jirawuth Suwanna-arj អគ្គនាយករងនៃនាយកដ្ឋានពាណិជ្ជកម្ម

ក្រុមហ៊ុន​ផលិត​រថយន្ត Rolls​-​Royce​ ចាត់ទុក​ចិន​ជាទីផ្សារ​​យុទ្ធសាស្ត្រ​វិនិយោគ​រយៈពេល​វែង​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 08/10/2026

​ក្រុមហ៊ុន​ផលិត​រថយន្ត​ទំនើប​អង់គ្លេស​ Rolls​-​Royce ​បាន​ចាត់ទុក​ទីផ្សារ​ចិន​ជា​ទីផ្សារ​ដ៏​សំខាន់​សម្រាប់​យុទ្ធសាស្ត្រ​វិនិយោគ​រយៈពេល​វែង​របស់​ខ្លួន​ ​ដោយសារ​តម្រូវការ​របស់​អតិថិជន ​និង​បណ្តាញ​តំណាង​ចែកចាយ​ដែល​កំពុង​វិវឌ្ឍ​ល្អ

ផ្សារ​មូលបត្រ​កម្ពុជា​បំបែក​កំណត់​ត្រា​៖ តម្លៃ​ជួញដូរ​មធ្យម​ប្រចាំ​ថ្ងៃ​កើន​ដល់​ ​១​.​៤៥ លាន​ដុល្លារ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 08/10/2026

​ផ្សារ​មូលបត្រ​កម្ពុជា​ ​(​CSX​)​ ​បាន​បំបែក​កំណត់ត្រា​ជួញដូរ​ថ្មី​ក្នុង​ខែ​កញ្ញា​ ​ឆ្នាំ​២០២៦ ​ដោយ​តម្លៃ​ជួញដូរ​មធ្យម​ប្រចាំ​ថ្ងៃ​កើន​ដល់​ ៥​.​៨ ពាន់​លាន​រៀល ​ឬ​ប្រមាណ​ ​១​.​៤៥ លាន​ដុល្លារ​អាម៉េរិក​ ​ដែល​ជា​កម្រិត​ខ្ពស់​បំផុត​មិន​ធ្លាប់​មាន​នៅលើ​ទីផ្សារ

ជម្លោះ​​ព្រំដែន​​កម្ពុជា​-​ថៃ​៖​ ​គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ​​ពន្យារ​សង​ឥណទាន​ជាង​​ ២៥០ ​លាន​ដុល្លារ​

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 08/10/2026

​គ្រឹះស្ថានធនាគារ ​និង​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​ ​បាន​ចូលរួម​សម្រាល​បន្ទុក​ហិរញ្ញវត្ថុ​ដល់​អតិថិជន​ដែល​រង​ផលប៉ះពាល់​ពី​ជម្លោះ​ព្រំដែន​កម្ពុជា​-​ថៃ​ ​តាមរយៈ​ការ​ពន្យារ​ការ​ទូទាត់​សង​ឥណទាន​ ​និង​ការ​លើកលែង​បំណុល​មួយ​ចំនួន​ ​ដែល​មាន​ទឹក​ប្រាក់​សរុប​ជាង​ ២៥០​លាន​ដុល្លារ​អាម៉េរិក