មន្ត្រីជាន់ខ្ពស់​រដ្ឋាភិបាល​កម្ពុជា​​ជំរុញ​ឱ្យ​បងប្អូន​ខ្មែរ​-ឥស្លាម ​ប្រើ​ប្រាស់ធនាគារ​​ដើម្បីការពារ​ទ្រព្យ​សម្បត្តិ​របស់ខ្លួន​

ចាប់ពីពេលនេះ​តទៅ​បងប្អូន​ខ្មែរ ឥស្លាមអាច​បង្កើតគណនី​ធនាគារ និងអាច​ប្រើ​ប្រាស់​សេវា​ធនាគារ​បានដូ​ចបងប្អូនពលរដ្ឋខ្មែរ​ទូទៅដោយស្រ​បច្បាប់​ឥស្លាម

ក្រុងមូស្គូរំកិលខ្លួនទៅលេខ២ក្នុងបញ្ជីទីក្រុងរបស់ពិភពលោកដែលមានមហាសេដ្ឋីខ្ទង់ពាន់លានរស់នៅច្រើនជាងគេ

បច្ចុប្បន្នគេជឿជាក់ថា ធនធានព្រមទាំងទ្រព្យសម្បត្តិសរុបរបស់ក្រុមមហាសេដ្ឋីខ្ទង់ពាន់លានដុល្លារនៅទូទាំងទីក្រុងមូស្គូរាប់បញ្ជូលគ្នាមានទៅដល់ ៤០៩ពាន់លានដុល្លារដែលវាគឺជាចំណាត់ថ្នាក់ធ្លាប់ធ្វើបានដោយទីក្រុងហុងកុងកាលពីឆ្នាំកន្លងទៅ។

កសិករបង្ហាញភាពរីករាយក្រោយពេលក្រសួងកសិកម្ម បង្កើតសហគមន៍កសិកម្មទំនើប

បច្ចុប្បន្ននេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ទើបតែបានបង្កើតសហគមន៍ទំនើបស្វាយចន្ទីបានចំនួន៣ ស្ថិតនៅក្នុងខេត្តកំពង់ធំ ខណៈដែលសហគមន៍កសិកម្មទំនើបទូទៅ ដូចជា ស្រូវ ចន្ទី បន្លែ ម្រេច មានចំនួនសរុប ១២ទីតាំងនៅទូទាំងប្រទេស

ក្រសួងរៀបចំដែនដី ចុះ MoU ជាមួយគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីពង្រឹង និងពង្រីកកិច្ចសហការការងារផ្នែកច្បាប់ឱ្យកាន់តែមានប្រសិទ្ធភាព

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ចុះអនុស្សរណៈយោគយល់គ្នាជាមួយគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជាដើម្បីឈានទៅពង្រឹង និងពង្រីកកិច្ចសហការការងារផ្នែកច្បាប់ឱ្យកាន់តែមានគុណភាពនិងប្រសិទ្ធភាពបន្ថែមទៀត

ជាង ៥០ ប្រទេសស្នើសុំចរចាពាណិជ្ជកម្មជាមួយអាម៉េរិក ពាក់ព័ន្ធនឹងពន្ធគយរបស់ប្រធានាធិបតី Donald Trump

Trump លើកឡើងថា លោកបានសន្ទនាជាមួយប្រទេសជាច្រើន ហើយលោកបើកចំហចំពោះការចរចាប្រសិនបើប្រទេសនានាដោះស្រាយឱនភាពពាណិជ្ជកម្មរបស់ពួកគេជាមួយសហរដ្ឋអាម៉េរិក។

Xiaomi បង្ហាញផលិតផលថ្មីរបស់ខ្លួន Redmi A5 មានសមត្ថិភាពខ្ពស់ ខណៈតម្លៃទាបមិនដល់ ១០០ដុល្លារផង

Xiaomi Corporation (“Xiaomi” ឬ “Group”; stock code: 1810) ដែលជាក្រុមហ៊ុនផលិតគ្រឿងអេឡិចត្រូនិក និងឧបករណ៍ឆ្លាតវៃ រួមមានស្មាតហ្វូន និង hardware ភ្ជាប់ដោយប្រព័ន្ធ Internet of Things (“IoT”) បានប្រកាសលក់នូវស្មាតហ្វូនស៊េរីថ្មី Redmi A5

អស្ចារ្យណាស់! ត្រីទីឡាប់យ៉ា អាចទទួលទានឆៅបានដូចត្រីសាលម៉ុនដែរ និងមានទីផ្សារខ្ពស់

បច្ចុប្បន្ន ត្រីទីឡាប់យ៉ាមានការគាំទ្រខ្លាំងនៅលើទីផ្សារ ទាំងផ្សារបែបប្រពៃណីនៅតាមមូលដ្ឋាន តាមទីផ្សារទំនើប ភោជនីយដ្ឋាន និងសណ្ឋាគារលំដាប់ខ្ពស់ ជាពិសេសគេអាចច្នៃជាអាហារដែលទទួលទានឆៅបានដូចត្រីសាលម៉ុនដែរ ខណៈដែលតម្លៃក៏ទទួលបានខ្ពស់

អ្នកជំនាញសេដ្ឋកិច្ចចង់ឱ្យកម្ពុជាទម្លាក់អត្រាពន្ធគយជាមួយអាមេរិកខ្លះ ដើម្បីចរចា និងរកដំណោះស្រាយ

បើមិនមានការប្រែប្រួលនោះទេ សហរដ្ឋអាមេរិកក្រោមរដ្ឋបាលថ្មីរបស់លោក ដូណាស់ ត្រាំ នឹងដាក់វិធានការពន្ធ ៤៩%មកលើកម្ពុជា សម្រាប់ការនាំចូលទំនិញគ្រប់មុខពីកម្ពុជាចូលទឹកដីអាមេរិក ចាប់ពីថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៥ តទៅ

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ពន្យល់ពីអត្រាពន្ធគយ ៩៧% រវាងកម្ពុជា និងអាមេរិក

ការដំឡើងអាត្រពន្ធគយទៅលើផលិតផលនាំចេញទៅអាមេរិក ប្រជាជននៅអាមរិកគឺជាអ្នករងផលប៉ះពាល់ដំបូងគេ បន្ទាប់មកប៉ះមកលើកម្ពុជា ពិសេសអ្នកធ្វើធុរកិច្ច និងអ្នកធ្វើការនៅក្នុងឧស្សាហកម្ម

ការ​បញ្ចុះអត្រាការប្រាក់សម្រាប់ឥណទានទិញលំនៅឋាន​របស់ធនាគារ​ក្នុង​ស្រុក​ នឹងជួយ​ជំរុញ​ឱ្យវិស័យ​អចលនទ្រព្យ​ប្រសើរ​ឡើងវិញ​

ការផ្ដល់​ឥណទាន​សម្រាប់ទិញលំនៅឋាន​ដល់​ប្រជាពលរដ្ឋ​ក្នុង​ប្រទេសកម្ពុជា ជាពិសេស​ក្នុងអំឡុង​ពេលនេះ ដោយ​អត្រាការ​ប្រាក់ទាប វា​បានជួយ​ឱ្យវិស័យ​អចលនទ្រព្យ​មាន​ចរន្ត​ល្អ និងបានប្រសើរ​ឡើង