រាជធានី ខេត្ត​ចំនួន​៦​ ទទួលបានការ​វិនិយោគ​ច្រើនជាង​គេក្នុង​រយៈ​ពេល​៥ខែ​ ដើមឆ្នាំ២០២៥

ភ្នំពេញ ៖ ក្នុង​រយៈ​ពេល​៥ខែ ដើមឆ្នាំ២០២៥នេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍​កម្ពុជា (CDC) ​បានអនុម័ត​គម្រោង​វិនិយោគទូទាំង​ប្រទេស​ចំនួន​២៩០​គម្រោង ​ដែលមានទុនវិនិយោគចំនួន​ ៤,២​ពាន់លានដុល្លារ​អាមេរិក ។ ក្នុងចំណោម​គម្រោង​វិនិយោគទាំង​២៩០​គម្រោងនោះឃើញថារាជធានី និងខេត្ត​ចំនួន៦ក្នុងប្រទេស​កម្ពុជា​ ទទួលបានការ​វិនិយោគ​ច្រើនជាង​គេ ។​

បើតាម​ស្ថិតិទិន្ន​ន័យ​របស់​ក្រុម​ប្រឹក្សាអភិវឌ្ឍន៍កម្ពុជា​ចេញផ្សាយនៅដើមខែ​មិថុនា ឆ្នាំ២០២៥​កន្លងទៅនេះបានបង្ហាញឱ្យឃើញថា​ ខេត្ត​កំពង់​ស្ពឺ​​ ទទួលបានគម្រោង​វិនិយោគ​ច្រើនជាង​គេ ដែល​មានរហូតដល់ ​៧២​គម្រោង រីឯខេត្ត​ស្វាយរៀង​ ទទួលបានគម្រោង​ច្រើន​ជា​ងគេ​បន្ទាប់ពីខេត្ត​កំពង់ស្ពឺ ។ សម្រាប់​រាជធានីភ្នំពេញ ក៏ទទួលបានគម្រោង​ច្រើនជាងគេ​ក្នុងចំណោមនោះដែរ ដោយ​ទទួលបានចំនួន៣៤​គម្រោង ខណៈ​ខេត្ត​កោះកុង​ដែលស្ថិតនៅក្នុងតំបន់សមុទ្រទទួល​បានចំនួន​២៨គម្រោង ។

ដោយឡែក​ ខេត្ត​តាកែវ ដែល​មានសក្ដានុពលខាងវិស័យឧស្សាហកម្ម​ផងដែរនោះ ក៏ទទួលបានគម្រោង​វិនិ​យោគ​លើសពី២០គម្រោង គឺមានរហូតដល់​២៧​គម្រោង​ឯណោះ ។ សម្រាប់ខេត្ត​ព្រះសីហនុ ដែលជាខេត្ត​ទទួល​បាន​ការ​លើកទឹកចិត្តពិសេស​ពីរាជរដ្ឋាភិបាលវិញ ក្នុងរយៈពេល​៥ខែ​មកនេះ ទទួបាន​គម្រោង​វិនិយោគចំ​នួន​២៤​ គ​ម្រោ​ង​ផងដែរ ។​

ពាក់ព័ន្ធនឹង​សក្ដានុពល​នៅតាមបណ្ដាខេត្ត​ក្នុងប្រទេស​កម្ពុជា​ គឺដូច​អ្វីដែល​អ្នកជំនាញ​នៃវិស័យ​អចលនទ្រព្យ​កម្ពុជាបានព្យាករ​កាលពី​ប៉ុន្មានឆ្នាំមុន។

បើតាមការ​ព្យាករណ៍របស់លោក ​វ៉ា វីរៈ អ្នកជំនាញអចលនទ្រព្យ​អន្តរជាតិ​កាលពីប៉ុន្មានឆ្នាំមុននេះ បានឱ្យ​ដឹង​ថា តំបន់ជុំវិញរាជធានីភ្នំពេញ ជាពិសេស​នៅ​ផ្នែកខាងលិច​ទន្លេ​មេគង្គ​ និង​ទន្លេសាប នឹង​មានសក្ដានុពល​ខ្ពស់​​ក្នុងការទាក់ទាញ​គម្រោង​វិនិយោគ​ក្នុង និងក្រៅ​ប្រទេស ។

លោក​បានបញ្ជាក់ថា ខេត្ត​កំពង់ស្ពឺ គឺជាខេត្ត​មួយ​ដែល​នឹង​ទទួល​បាន​ការ​វិនិយោគច្រើន​ ពីព្រោះតែ​ខេត្ត​នេះ​នៅមិនឆ្ងាយ​ពីកំពង់ផែ​ស្វយ័តក្រុងព្រះសីហនុ ដែលជា​កំពង់​ផែទឹកជ្រៅ​តែមួយ​របស់កម្ពុជា ដែល​ងាយស្រួល​ក្នុងការ​ដឹកជញ្ជូនចេញ​និ​ងចូល​រោងចក្រ​ដើម្បី​ផលិត​និង​នាំចេញទៅវិញ ។ ម្យ៉ាងទៀត ខេត្ត​កំពង់ស្ពឺ​ជា​តំបន់​ដែល​មានការអភិវឌ្ឍ​លើ​ហេដ្ឋារចនាសម្ព័ន្ធច្រើន​ ដូច្នេះ វានឹង​សម្រួល​ដល់ការ​ដឹកជញ្ជូន​លឿន​រហ័ស ទាំង​ការ​ដឹកទៅ​កំពង់ផែ​អន្តរជាតិ និងដឹកទៅតាមព្រំដែន​គោក​ហើយ​បន្ត​ទៅកាន់ប្រទេស​ទី​៣ ។​

ដោយ​ឡែក​ ចំពោះ​ខេត្ត​ស្វាយ​រៀង​ដែលជាខេត្តជាប់ព្រំ​ដែនជាមួយប្រទេស​វៀតណាម​ ក៏ឃើញថាទទួល​បានការ​ចាប់អារម្មណ៍​និ​ងបណ្ដាក់ទុនវិនិយោគ​ច្រើនពី​សំណាក់​វិនិយោគិនក្នុង​និងក្រៅ​ប្រទេស​ ដោយ​គេ​សង្កេ​តឃើញថា​តំបន់ខ្លះនៃខេត្ត​មួយនេះ​ ជាពិសេស​ក្រុង​បាវិត​ មានការ​សាងសង់​នូវ​សំណង់​ថ្មីៗជាច្រើន​ ទាំង​អគារ​ពាណិជ្ជកម្ម និង​សំណង់​រោងចក្រ​ឧស្សាហកម្ម ។ គួររំលឹកថា បើតាមរបាយការណ៍របស់​ក្រុម​ប្រឹក្សាអភិវឌ្ឍន៍កម្ពុជា​បានបង្ហាញ ​ក្នុង​រយៈ​ពេល៥​ខែដើមឆ្នាំនេះ វិស័យ​ឧស្សាហកម្មទទួល​បានទុន​វិនិយោគ​ច្រើនជាង​គេ ដែលមានរហូតដល់​ដល់​៣,៦​ពាន់​លានដុល្លារអាមេរិក ក្រៅពីនោះ មានវិស័យទេសចរណ៍ ហេដ្ឋារចនាសម្ព័ន្ធ និងផ្សេងៗទៀត ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ចិនប្តេជ្ញាដើរតួនាទីនាំមុខក្នុងការជំរុញ AI នៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/09/2026

ចិនប្តេជ្ញាដើរតួនាទីនាំមុខក្នុងការជំរុញកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍបញ្ញាសិប្បនិម្មិត (AI) ក្នុងចំណោមប្រទេសកំពុងអភិវឌ្ឍន៍ ខណៈទីក្រុងប៉េកាំងកំពុងជំរុញការចែករំលែកបច្ចេកវិទ្យា ជំនាញ និងហេដ្ឋារចនាសម្ព័ន្ធឌីជីថលនៅក្នុងក្រុម BRICS

រដ្ឋមន្ត្រីពាណិជ្ជកម្ម ៖ កិច្ចព្រមព្រៀង​ DEFA រំពឹង​ជួយជំរុញទំហំសេដ្ឋកិច្ចឌីជីថល​អាស៊ានកើនឡើង ២ទ្រីលានដុល្លារអាម៉េរិក​ ក្នុងឆ្នាំ២០៣០

ជំនួញ, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/09/2026

ភ្នំពេញ ៖ កិច្ចព្រមព្រៀង DEFA ( Digital Economy Framework Agreement ) ជាកិច្ចព្រមព្រៀង​កម្រិត​តំបន់អាស៊ាន​ដំបូង​គេបង្អស់លើ​ពិភពលោក ដែលផ្ដោតជាពិសេសទៅលើការជួយសម្រួល ​និងពង្រឹង​ពាណិជ្ជកម្មតាមប្រព័ន្ធឌីជីថល​ និងសេដ្ឋកិច្ចឌីជីថលរវាង​ប្រទេស​សមាជិក​អាស៊ាន​ទាំង១០ ។ កិច្ចព្រមព្រៀង​នេះ គ្រោងនឹង​ចុះហត្ថលេខា​នៅអំឡុងខែវិច្ឆិកា​ខាងមុខនេះ​ក្នុងកិច្ច​ប្រជុំ​កំពូលអាស៊ាន​នៅប្រទេសហ្វីលីពីន ដោយរំពឹងថា វា​នឹងជំរុញការ​ធ្វើសេដ្ឋកិច្ចអនឡាញ​កើនឡើង​ទ្វេដង​។​ លោកជំទាវ​

ក្រសួង​ជំរុញ​អាជីវកម្ម​ទេសចរណ៍​ចូលរួម​យុទ្ធនាការ​បញ្ចុះ​តម្លៃ​ឱ្យ​កាន់តែ​ច្រើន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/09/2026

​ក្រសួង​ទេសចរណ៍​កំពុង​ជំរុញ​ឱ្យ​អាជីវកម្ម​ទេសចរណ៍​នៅ​ខេត្ត​សៀមរាប​ចូលរួម​កាន់តែ​ច្រើន​ក្នុង​យុទ្ធនាការ​​បញ្ចុះ​តម្លៃ​សេវាកម្ម​ទេសចរណ៍​ ​ដើម្បី​ពង្រីក​ការ​ផ្តល់​ជូន​ដល់​ភ្ញៀវ​ទេសចរ ​និង​គាំទ្រ​យុទ្ធនាការ​ ​Green Season ​

ក្រសួងរៀបចំដែនដីបង្ហាញទិសដៅថ្មីក្នុងការគ្រប់គ្រងតំបន់អង្គរ ដើម្បីពលរដ្ឋងាយស្រួលរស់នៅ និងប្រកបរបរចិញ្ចឹមជីវិត

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/09/2026

សៀមរាប ៖ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបង្ហាញទិសដៅថ្មីក្នុងការគ្រប់គ្រង និងអភិវឌ្ឍតំបន់អង្គរ ដើម្បីធានាកិច្ចការពារប្រាសាទ និងផ្តល់ភាពកក់ក្តៅដល់ពលរដ្ឋក្នុងការរស់នៅ និងប្រកបមុខរបរចិញ្ចឹមជីវិតឱ្យប្រសើរ។ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដាក់ចេញនូវទស្សនទាន និងយុទ្ធសាស្ត្រគន្លឹះថ្មីក្នុងការគ្រប់គ្រង និងអភិវឌ្ឍតំបន់អង្គរ តាមរយៈការថ្លឹងថ្លែងឱ្យមានតុល្យភាពរវាង «ការអភិរក្សមរតកដូនតា» និង «សុខុមាលភាព

កម្ពុជា​-​ម៉ាឡេស៊ី​ជំរុញ​កិច្ច​សហប្រតិបត្តិការ​ធុរកិច្ច​​ ខណៈ​ពាណិជ្ជកម្ម​ទ្វេ​ភាគី​កើន​ដល់​ជាង​ ៥៥​%

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/09/2026

កម្ពុជា​ ​និង​ម៉ាឡេស៊ី​កំពុង​ជំរុញ​ការ​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ធុរកិច្ច​ ​ពាណិជ្ជកម្ម ​និង​ការ​វិនិយោគ​ ​ខណៈ​ទំហំ​ពាណិជ្ជកម្ម​ទ្វេ​ភាគី​បាន​កើនឡើង​ ​៥៥​.​៥ ​ភាគរយ ​ដល់​ប្រមាណ ​១​.​០៧ ​ពាន់​លាន​ដុល្លារ​ ​ក្នុង​រយៈពេល​ ៨ ​ខែ​ដើម​ឆ្នាំ​២០២៦

ក្រសួងពាណិជ្ជកម្មរៀបចំកម្មវិធីជជែកដេញដោលយុវជនក្រោមប្រធានបទ «ពាណិជ្ជកម្មឌីជីថលនៅកម្ពុជា»

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/09/2026

ភ្នំពេញ ៖ ក្រសួងពាណិជ្ជកម្ម បានរៀបចំកម្មវិធីជជែកដេញដោលមួយ ដើម្បីជំរុញយុវជនជំនាន់ក្រោយឱ្យមានកិច្ចសន្ទនា ផ្លាស់ប្តូរគំនិត និងពង្រីកការយល់ដឹងស៊ីជម្រៅ អំពីសក្តានុពលនៃ «ពាណិជ្ជកម្មឌីជីថល» ដែលជាមូលដ្ឋានគ្រឹះឆ្ពោះទៅរកការកសាងអនាគតសេដ្ឋកិច្ចឌីជីថលដ៏ឆ្លាតវៃ និងរឹងមាំសម្រាប់កម្ពុជា។កាលពីរសៀលថ្ងៃអាទិត្យ ទី១៣ ខែកញ្ញា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ក្រសួងពាណិជ្ជកម្ម បានរៀបចំកម្មវិធីជជែកដេញដោលយុវជនវគ្គផ្តាច់ព្រ័ត្រ ក្រោមប្រធានបទ «ពាណិជ្ជកម្មឌីជីថលនៅកម្ពុជា»​

តម្លៃ​ប្រេង​ឆៅ​បន្ត​ឡើង​ដល់​ជាង​​១០៧ ​ដុល្លារ​ ​ក្រោយ​ភាព​តានតឹង​នៅ​ច្រក​សមុទ្រ​ ​Hormuz ​កើនឡើង​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/09/2026

ម្លៃ​ប្រេង​ឆៅ​បាន​កើនឡើង​ជាង​ ២ ​ភាគរយ​នៅ​ថ្ងៃ​ចន្ទ​នេះ​ ​ដោយ​តម្លៃ​ប្រេង Brent ​ឡើង​ដល់​ជាង​ ​១០៧ ​ដុល្លារ​ក្នុង​មួយ​បារ៉ែល ​ក្រោយ​ភាព​តានតឹង​នៅ​មជ្ឈិម​បូព៌ា ​និង​ការ​វាយប្រហារ​លើ​នាវា​ពាណិជ្ជកម្ម​នៅ​តំបន់​ច្រក​សមុទ្រ​ ​Hormuz ​បាន​បង្កើន​ក្តី​បារម្ភ​អំពី​ការ​ផ្គត់ផ្គង់​ប្រេង​ពិភពលោក

លោកជំទាវ តឹករ៉េត កំរង ៖ ពាណិជ្ជកម្មឌីជីថលគឺជា «កាលានុវត្តភាពដ៏ធំធេង» ក្នុងការលុបបំបាត់ឧបសគ្គផ្នែកទីតាំង និងទំហំអាជីវកម្ម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/09/2026

លោកជំទាវ តឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានលើកឡើងថា ពាណិជ្ជកម្មឌីជីថលគឺជា «កាលានុវត្តភាពដ៏ធំធេង» ក្នុងការលុបបំបាត់ឧបសគ្គផ្នែកទីតាំង និងទំហំអាជីវកម្ម ដោយអនុញ្ញាតឱ្យសហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs) នៅតាមបណ្តាខេត្ត អាចពង្រីកទីផ្សារទៅកាន់រាជធានី និងឈានទៅកាន់ទីផ្សារអន្តរជាតិ។ ការថ្លែងបែបនេះត្រូវបានធ្វើឡើងនាព្រឹកថ្ងៃទី១៣ ខែកញ្ញា​ ឆ្នាំ២០២៦ ក្នុងឱកាសដែលលោកជំទាវអញ្ជើញជាអធិបតីក្នុងពិធីបើកកម្មវិធី

លោកជំទាវ ជា រដ្ឋា ៖ ការធ្វើឌីជីថលូបនីយកម្មមិនត្រូវបញ្ចប់ត្រឹមការមានគណនីបណ្តាញសង្គមឡើយ ប៉ុន្តែត្រូវវាស់វែងលើសមត្ថភាពនៃការស្វែងរកទីផ្សារ បង្កើនការលក់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/09/2026

ភ្នំពេញ  ៖ លោកជំទាវ ជា រដ្ឋា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានមានប្រសាសន៍ថា ការធ្វើឌីជីថលូបនីយកម្មមិនត្រូវបញ្ចប់ត្រឹមការមានគេហទំព័រ ឬគណនីបណ្តាញសង្គមឡើយ ប៉ុន្តែត្រូវវាស់វែងលើសមត្ថភាពនៃការស្វែងរកទីផ្សារថ្មី បង្កើនការលក់ លើកកម្ពស់ផលិតភាព និងពង្រីកឱកាសអាជីវកម្ម ហើយកាលានុវត្តភាពឌីជីថលត្រូវតែគ្របដណ្តប់ និងផ្តល់ផលប្រយោជន៍ដល់សហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs) ស្ត្រី យុវជន

កម្មវិធី CambodiaTrade Product Hackathon ក្រោមប្រធានបទ «ផ្សព្វផ្សាយអំពីកម្ពុជា ទៅកាន់ពិភពលោក» ត្រូវបានប្រកាសបើកជាផ្លូវការ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/09/2026

ភ្នំពេញ ៖ នាព្រឹកថ្ងៃសៅរ៍ ទី១២ ខែកញ្ញា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ឯកឧត្តម កឹម ស៊ីថន រដ្ឋលេខាធិការប្រចាំការក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីក្នុងពិធីបើកកម្មវិធីប្រកួតប្រជែងជាក្រុម CambodiaTrade Product Hackathon ដែលរៀបចំឡើងក្នុងក្របខណ្ឌ វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី៣


Leave a Reply

Your email address will not be published.Required fields are marked *