ទៅទិញអីវ៉ាន់នៅផ្សារបោះដុំឃ្លាំងរំសេវថ្មីសែនសុខ លែងបារម្ភរឿងខ្វះលុយ ទូ ATM មានច្រើនណាស់

ជឿអត់អ្នកដើរផ្សារទិញទំនិញភាគច្រើន ចង់ទៅតែផ្សារណាដែលមានទំនិញច្រើនមុខ តម្លៃសមរម្យ សន្តិសុខល្អ ហើយមានបន្ទប់ទឹកស្អាត ពិសេសពេលចាយអស់មានកន្លែងដកប្រាក់ដែលផ្ដល់ភាពងាយស្រួល…

ដោយសារការផ្សារភ្ជាប់បេះដូងជាមួយធម្មជាតិ ធ្វើឱ្យស្ត្រីជាឧទ្យានុរក្សម្នាក់ជំនះគ្រប់ឧបសគ្គដើម្បីការពារ

ពោធិ៍សាត់ ៖ ក្នុងនាមជាស្ត្រីឧទ្យានុរក្សម្នាក់ បើទោះជាមិនមានកាយសម្បទា និងកម្លាំងខ្លាំងក្លាដូចបុរសក៏ដោយ ប៉ុន្តែដោយសារការស្រឡាញ់ និងការផ្សារភ្ជាប់បេះដូងទៅនឹងធម្មជាតិ…

មនុស្សម្នាក់ក្នុងចំណោម៤នាក់នៅលោកខាងលិច កំពុងជួបបញ្ហាចំណាយប្រចាំថ្ងៃ រួមទាំងវិក័យប័ត្រថ្លៃទឹក និងអគ្គិសនី

បញ្ហាអតិផរណាដែលកើតមាននៅពេលបច្ចុប្បន្ននេះ មិនត្រឹមតែបានធ្វើឲ្យបណ្តាប្រទេសក្រីក្រ និងប្រទេសកំពុងអភិវឌ្ឍជួបប្រទះបញ្ហាលំបាកនោះទេ ក្នុងនោះសូម្បីតែប្រទេសមួយចំនួនធំនៅលោកខាងលិច…

អ្នកជំនាញ ៖ ពលរដ្ឋកម្ពុជា ចាប់ផ្តើមមានទំនោររស់នៅក្នុងខុនដូកាន់តែច្រើន ធៀបនឹង៤ឆ្នាំមុន

ភ្នំពេញ ៖ ការអភិវឌ្ឍខុនដូនៅក្នុងប្រទេសកម្ពុជាត្រូវបានមើលឃើញថា ចាប់ផ្ដើមមានសន្ទុះគួរឱ្យចាប់អារម្មណ៍នៅក្នុងអំឡុងពេលប្រមាណ ៤-៥ ឆ្នាំមុននេះ ហើយក៏ជាពេលវេលាដែលប្រជា…

កម្ពុជារំពឹងទាញយកភ្ញៀវទេសចរកាន់តែច្រើនពីច្រករបៀងខាងត្បូងប្រទេសវៀតណាម-ថៃ

ភ្នំពេញ ៖ នៅក្នុងពិធីសិក្ខាសាលាផ្សព្វផ្សាយស្ដីពីបទដ្ឋានគតិយុត្តនានាក្នុងការគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រ នាថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២២កន្លងទៅនេះ រដ្ឋមន្ត្រីក្រសួងទេសចរណ៍បាន…

App កសិកម្មមួយនៅប៉ាគីស្ថានអាចជួយដល់កសិកររាប់ម៉ឺននាក់ និងបង្កើនផលិតភាពទិន្នផលរាប់តោនរៀងរាល់ខែ

iFarmer ត្រូវបានទទួលស្គាល់យ៉ាងខ្លាំងពីសំណាក់ក្រុមកសិកររបស់ប្រទេសប៉ាគីស្ថានថាជាកម្មវិធីទូរស័ព្ទដ៏មានអត្ថប្រយោជន៍បំផុតសម្រាប់ជួយដល់ការបង្កើនផលិតភាពទិន្នផលកសិកម្…

ពីសំណល់សម្បកកំប៉ុងមី ក្លាយជាទស្សនីយភាពថ្មីនៃរូបប្រាសាទនៅតូបលក់គ្រឿងទេសមួយកន្លែងដ៏ទាក់ទាញ

ពោធិ៍សាត់ ៖​ ពីសំណល់ និងសំរាមនៃសម្បកកំប៉ុងមីរាប់ម៉ឺន ដែលត្រូវបានគេបោះចោលក្រោយទទួលទាន ម្ចាស់អាជីវកម្មដ៏តូចមួយកន្លែងមានលក់គ្រឿងទេស និងភេសជ្ជៈសម្រាប់អ្នកធ្វើដំណើរឆ្លងកាត់នៅក្នុងស្រុកវាលវែង ខេត្តពោធិ៍សាត់ បានរើសប្រមូលយកមកសម្អាតដាក់តម្រៀបជាជញ្ជាំង និងបាញ់ថ្នាំបន្ថែមចេញជារូបប្រាសាទ​ ហើយក៏ជាសកម្មភាពចូលរួមក្នុងការជួយថែរក្សាបរិស្ថានផងដែរ។ ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ៥៥ ចន្លោះព្រំប្រទល់ខេត្តពោធិ៍សាត់ និងកោះកុង នៅពីមុខផ្លូវចូលទៅកាន់រមណីយដ្ឋាន ឆាយប្រុយ គេឃើញមានតូបលក់គ្រឿងទេស (ចាប់ហួយ) មួយកន្លែងមានឈ្មោះថា «តា

រដ្ឋមន្ត្រីក្រសួងកសិកម្មស្នើបារាំងឱ្យកសិផលកម្ពុជានាំចូលទីផ្សាររបស់ខ្លួនឱ្យកាន់តែទូលាយ

ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានស្នើដល់រដ្ឋាភិបាលបារាំងតាមរយ:ឯកអគ្គរដ្ឋទូតថ្មីដើម្បីឱ្យកសិផលកម្ពុជានាំចូលទីផ្សារបារាំង និងទីផ្សារអឺរ៉ុបកាន់តែទូលាយ…

កំពង់ផែស្វយ័តក្រុងព្រះសីហនុរកចំណូលបានជាង ២២ លានដុល្លារ ក្នុងត្រីមាសទី១ ឆ្នំា២០២២

ភ្នំពេញ ៖ កំពង់ផែស្វយ័តក្រុងព្រះសីហនុ (ក.ស.ស) មានចំណូលសរុបចំនួន ៩០ ៣៨៣ ០៥៤ ០០០រៀល ក្នុងត្រីមាសទី១ ឆ្នំា២០២២ (ជាង ២២ លានដុល្លារ) កើនឡើងជាងក្នុងត្រីមាសទី១ ឆ្នំា២០២១…

ទួលគោកក្លាយជាតំបន់ពាណិជ្ជកម្មពិសេសថ្មីមួយទៀតនៅក្នុងរាជធានីភ្នំពេញ បន្ទាប់ពីបឹងកេងកង

ភ្នំពេញ ៖ តំបន់ពាណិជ្ជកម្មក្នុងរាជធានីភ្នំពេញកាលពីដើមឡើយ ភាគច្រើនគេដឹងថាជាតំបន់បឹងកេងកង ហើយវិនិយោគិនមិនថាបរទេស ឬអ្នកក្នុងស្រុក បើចង់វិនិយោគលើអគារពាណិជ្ជកម្ម តែងនឹកឃើញតំបន់បឹងកេងកងមុនគេ ប៉ុន្តែពេលនេះការអភិវឌ្ឍពាណិជ្ជកម្មបានងាកទៅកាន់តំបន់ទួលគោកជំនួសវិញ។ នេះបើតាមការលើកឡើងរបស់អ្នកជំនាញនៃវិស័យអចលនទ្រព្យនៅកម្ពុជា។ លោកស្រី ហ្គ្រេស រចនី អគ្គនាយិកាក្រុមហ៊ុន Century 21 Cambodia បានមានប្រសាសន៍ថា ទួលគោក គឺជាតំបន់ដែលទាក់ទាញការអភិវឌ្ឍពាណិជ្ជកម្មទី២ក្នុងរាជធានីភ្នំពេញ