បញ្ហាអតិផរណាដែលកើតមាននៅពេលបច្ចុប្បន្ននេះ មិនត្រឹមតែបានធ្វើឲ្យបណ្តាប្រទេសក្រីក្រ និងប្រទេសកំពុងអភិវឌ្ឍជួបប្រទះបញ្ហាលំបាកនោះទេ ក្នុងនោះសូម្បីតែប្រទេសមួយចំនួនធំនៅលោកខាងលិចក៏ទទួលរងនូវផលប៉ះពាល់ផងដែរ ខណៈដែលនៅក្នុងកិច្ចការងារស្រាវជ្រាវចុងក្រោយមួយបានបង្ហាញភស្តុតាងថា ពលរដ្ឋម្នាក់ក្នុងចំណោម៤នាក់នៃបណ្តាប្រទេសដូចដែលបានលើកឡើងខាងលើនេះកំពុងជួបភាពលំបាកក្នុងការដោះស្រាយបញ្ហាចំណាយចាំបាច់ប្រចាំថ្ងៃ ដូចជា ចំណីអាហារ ទឹក និងថ្លៃអគ្គិសនី ។

របាយការណ៍ស្រាវជ្រាវដែលត្រូវបានធ្វើឡើងដោយក្រុមអ្នកជំនាញ និងត្រូវបានយកមកចេញផ្សាយដោយវេទិកាសេដ្ឋកិច្ចពិភពលោក WEFORUM បានបង្ហាញដែរថា ក្នុងចំណោមពលរដ្ឋដែលត្រូវបានសាកសួរភាគច្រើនបានបង្ហើបអំពីក្តីបារម្ភថាកម្រិតរស់នៅរបស់ពួកគេក្នុងឆ្នាំបន្តបន្ទាប់ពិតជាជួបបញ្ហាកាន់តែខ្លាំងជាងនេះជាមិនខាន។

ជាការឆ្លើយតបទៅនឹងបញ្ហាទាំងនេះថ្នាក់ដឹកនាំនៅតាមបណ្តាប្រទេសទាំងនោះក៏បានប្រាប់ដែរថា កំពុងរៀបចំផែនការក្នុងការទប់ទល់ទៅនឹងការចំណាយចាំបាច់ៗដែលមានរួមទាំងចំណាយលើអាហារប្រចាំថ្ងៃ ចំណាយទៅលើថាមពលអគ្គិសនី ព្រមទាំងការចំណាយផ្សេងៗផងដែរ។
ដោយឡែកនៅក្នុងរបាយការណ៍មួយដែលមានឈ្មោះថា Global Perceptions of Inflation 2022 នៃក្រុមហ៊ុនអន្តរជាតិដ៏ល្បី Ipsos ជំនាញខាងស្រាវជ្រាវ និងប្រឹក្សាទីផ្សារដែលមានមូលដ្ឋាននៅក្នុងទីក្រុងប៉ារីស ប្រទេសបារាំង បានដំណើរការការងារស្ទាបស្ទង់នេះជាមួយនឹងប្រទេសដែលមានសេដ្ឋកិច្ចខ្លាំងចំនួន១១នាក់ដែលសុទ្ធតែជាសមាជិកនៅក្នុងវេទិកាសេដ្ឋកិច្ចពិភពលោក WEFORUM ខណៈដែលពលរដ្ឋក្នុងប្រទេសតួកគីបានបង្ហាញពីក្តីបារម្ភខ្លាំងជាងគេ ដោយ៧២ភាគរយនៃអ្នកឆ្លើយតបបានអះអាងថា ពួកគេនឹងជួបបញ្ហាលំបាក និងមិនមានលទ្ធភាពគ្រប់គ្រាន់ក្នុងការចំណាយទៅលើតម្រូវការចាំបាច់ប្រចាំថ្ងៃឡើយនាពេលខាងមុខនេះ ខណៈដែល៦៧ភាគរយបញ្ជាក់ថាបច្ចុប្បន្នកំពុងជួបបញ្ហានេះរួចទៅហើយ។
ងាកទៅកាន់ប្រទេសអាមេរិក និងអាល្លឺម៉ង់ ឯណោះវិញ Ipsos ក៏បានរកឃើញថា ពលរដ្ឋម្នាក់ក្នុងចំណោម៦នាក់កំពុងជួបភាពតានតឹងដើម្បីគ្រប់គ្រងបញ្ហាចំណាយប្រចាំថ្ងៃនេះ ខណៈដែល៥៤ភាគរយនៅប្រទេសប៉ូឡូញក៏ចាប់ផ្តើមទទួលផលប៉ះពាល់ដូចគ្នានេះ។
សរុបមកនៅទូទាំងប្រទេសទាំង១១ មានពលរដ្ឋត្រឹមតែ១១ភាគរយប៉ុណ្ណោះដែលនិយាយថា ពួកគេកំពុងរស់នៅយ៉ាងស្រណុកសុខស្រួលចំណែកឯ២៩ភាគរយទៀតអះអាងថា ការរស់នៅរបស់ពួកគេមិនមានបញ្ហាអ្វីនោះឡើយ ប៉ុន្តែសរុបដល់ទៅ៣៤ភាគរយដែលកំពុងជួបបញ្ហាចំណាយប្រចាំថ្ងៃ។ គួរកត់សម្គាល់ផងដែរថា ក្រៅតែពីបញ្ហាជម្លោះរវាងប្រទេសអ៊ុយក្រែន និងរុស្ស៊ីហើយនោះ អ្នកឆ្លើយតបក៏បានលើកឡើងពីបញ្ហាសេដ្ឋកិច្ចសកលពាក់ព័ន្ធនឹងបញ្ហាកូវីដផងដែរ ដែលជាកត្តាជះឥទ្ធិពលដល់វិបត្តិចំណាយចាយវាយប្រចាំថ្ងៃ ហើយលើសពីនេះក៏មានអ្នកឆ្លើយតបភាគច្រើនយល់ឃើញដែរថា គោលនយោបាយជាតិរបស់រដ្ឋាភិបាលអាចដើរតួយ៉ាងសំខាន់ក្នុងការទប់ស្កាត់ និងដោះស្រាយបញ្ហាដ៏ធ្ងន់ធ្ងរមួយនេះ៕

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026

ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026

អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អឺរ៉ុប ប្រឈមបញ្ហាផ្ទៃក្នុងធ្ងន់ធ្ងរ ពលរដ្ឋអស់ទំនុកចិត្ត ខណៈមេដឹកនាំធំៗបន្តដាក់អាទិភាពលើវិស័យយោធា
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 09/10/2026
បរទេស ៖ វិបត្តិដ៏ធ្ងន់ធ្ងរមួយកំពុងផ្ទុះឡើងយ៉ាងខ្លាំងនៅទូទាំងសហភាពអឺរ៉ុប តាមរយៈការតវ៉ាអំពីបញ្ហាប្រចាំថ្ងៃជាច្រើនរបស់ប្រជាពលរដ្ឋទូទៅ ខណៈដែលអាទិភាពភូមិសាស្ត្រនយោបាយបានបង្ខំឲ្យរដ្ឋាភិបាលរបស់ពួកគេបែរជាងាកទៅរកការត្រៀមខ្លួនដើម្បីធ្វើសង្គ្រាមទៅវិញ។ នៅក្នុងអត្ថបទវិភាគមួយដែលចេញផ្សាយដោយកាសែត RT បានសរសេរថា រាប់ចាប់ពីបញ្ហាហេដ្ឋារចនាសម្ព័ន្ធសាធារណៈ មានការទ្រុឌទ្រោម តម្លៃជីវភាពរស់នៅរបស់ពលរដ្ឋកើនឡើងកប់ពពក ហើយវិស័យឧស្សាហកម្មប្រឈមនឹងការកាត់បន្ថយយ៉ាងគំហុក ប៉ុន្តែមេដឹកនាំជាច្រើននៅទ្វីបនេះកំពុងបង្វែរធនធានរដ្ឋកាន់តែច្រើនឡើងទៅក្នុងកញ្ចប់ថវិកាការពារជាតិ ការបំពាក់អាវុធយោធាឡើងវិញ និងការត្រៀមខ្លួនផ្នែកសន្តិសុខ។ ការមើលរំលងបញ្ហាផ្ទៃក្នុងដែលកំពុងតែកើតមានកាន់តែធ្ងន់ធ្ងរ និងការបង្កើនកម្លាំងយោធាខាងក្រៅនេះបានគាស់រំលើងភាពវឹកវរជាសាធារណៈកាន់តែស៊ីជម្រៅនៅតាមបណ្តាតំបន់ទីប្រជុំជន និងទីក្រុងសំខាន់ៗនៅទូទាំងអឺរ៉ុបភាគខាងលិច។ ជាក់ស្តែង នៅក្នុងប្រទេសអេស្ប៉ាញ

សាខា ៤ ថ្មីបន្ថែមទៀតរបស់ អិលអូអិលស៊ី ត្រូវបានដាក់ឱ្យដំណើរការ «ឥណទានមាសកើនទ្រព្យ» ជាផ្លូវការ ដើម្បីបំពេញតម្រូវការសាច់ប្រាក់បន្ទាន់ជូនអតិថិជន
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 09/10/2026
ខេត្តកណ្តាល និងខេត្តកំពង់ស្ពឺ៖ ដើម្បីបន្តឆ្លើយតបទៅនឹងតម្រូវការហិរញ្ញវត្ថុរបស់អតិថិជនដែលរស់នៅតាមបណ្តាខេត្តនានា ក្រៅពីរាជធានីភ្នំពេញ ឱ្យទទួលបាននូវដំណោះស្រាយហិរញ្ញវត្ថុដែលមានភាពងាយស្រួលនិងមានសុវត្ថិភាព អិលអូអិលស៊ី បានដាក់ដំណើរការនូវផលិតផល «ឥណទានមាសកើនទ្រព្យ» នៅសាខាចំនួន ៤ បន្ថែមទៀត មានដូចជាសាខាក្រុងតាខ្មៅ – សង្កាត់រកាខ្ពស់ សាខាស្រុកកោះធំ – ឃុំព្រែកថ្មី សាខាស្រុកអង្គស្នួល – ឃុំបែកចាន

អាម៉េរិក-មីយ៉ាន់ម៉ា ចូលតុចរចាស្ងាត់ៗ ដើម្បីពិចារណាទណ្ឌកម្មឡើងវិញ ជាពិសេសកុងត្រារ៉ែកម្រ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 09/10/2026
បរទេស ៖ រដ្ឋាភិបាលអាម៉េរិក កំពុងផ្លាស់ប្តូរនយោបាយរបស់ខ្លួនយ៉ាងស្ងៀមស្ងាត់ចំពោះប្រទេសមីយ៉ាន់ម៉ា ដោយជំនួសមកវិញនូវការផ្អាកទណ្ឌកម្មដែលខ្លួនបានដាក់ជាច្រើនឆ្នាំមកហើយនោះដើម្បីប្រាស្រ័យទាក់ទងដោយផ្ទាល់ និងពិចារណាឡើងវិញនូវការលើកលែងទណ្ឌកម្មទាំងនោះ។ នៅក្នុងអត្ថបទមួយដែលត្រូវបានចេញផ្សាយដោយ CNA នាពេលថ្មីៗនេះបានពន្យល់ថា មូលហេតុចម្បងនៅពីក្រោយការកែប្រែនយោបាយការទូតភ្លាមៗនេះ គឺដោយសារតែតម្រូវការបន្ទាន់របស់ទីក្រុងវ៉ាស៊ីនតោនក្នុងការទទួលបានសិទ្ធិចូលទៅកាន់ប្រភពធនធានរ៉ែកម្រ (Heavy Rare Earth Elements) ដ៏ច្រើនសន្ធឹកសន្ធាប់របស់មីយ៉ាន់ម៉ា ដែលជាវត្ថុធាតុដើមដ៏សំខាន់សម្រាប់ផលិតកម្មបច្ចេកវិទ្យា គ្រឿងអេឡិចត្រូនិក បរិក្ខាការពារជាតិ និងការផលិតយានយន្តអគ្គិសនី។





វិថីហិរញ្ញវត្ថុ



























































Account
Security
Favourite Content