ពោធិ៍សាត់ ៖ ពីសំណល់ និងសំរាមនៃសម្បកកំប៉ុងមីរាប់ម៉ឺន ដែលត្រូវបានគេបោះចោលក្រោយទទួលទាន ម្ចាស់អាជីវកម្មដ៏តូចមួយកន្លែងមានលក់គ្រឿងទេស និងភេសជ្ជៈសម្រាប់អ្នកធ្វើដំណើរឆ្លងកាត់នៅក្នុងស្រុកវាលវែង ខេត្តពោធិ៍សាត់ បានរើសប្រមូលយកមកសម្អាតដាក់តម្រៀបជាជញ្ជាំង និងបាញ់ថ្នាំបន្ថែមចេញជារូបប្រាសាទ ហើយក៏ជាសកម្មភាពចូលរួមក្នុងការជួយថែរក្សាបរិស្ថានផងដែរ។

ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ៥៥ ចន្លោះព្រំប្រទល់ខេត្តពោធិ៍សាត់ និងកោះកុង នៅពីមុខផ្លូវចូលទៅកាន់រមណីយដ្ឋាន ឆាយប្រុយ គេឃើញមានតូបលក់គ្រឿងទេស (ចាប់ហួយ) មួយកន្លែងមានឈ្មោះថា «តា ៩៧ ឆាយប្រុយ» កំពុងទទួលបានការគាំទ្រពីសំណាក់អតិថិជនយ៉ាងច្រើនពីធ្វើដំណើរឆ្លងកាត់ ក៏ដូចជាភ្ញៀវទេសចរដែលចូលទៅកម្សាន្តនៅតំបន់នេះ បន្ទាប់ពីបានឃើញភាពច្នៃប្រឌិតយ៉ាងសាមញ្ញ ប៉ុន្តែមានភាពទាក់ទាញនៃទីតាំង។

តា៩៧ ឆាយប្រុយ ជាឈ្មោះរបស់តូបលក់គ្រឿងទេស (ចាប់ហួយ) ដ៏តូចមួយ ស្ថិតនៅចម្ងាយប្រមាណ ២៧គីឡូម៉ែតពីឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់ ដែលមានលក់អាហារសម្រន់ និងភេសជ្ជៈ ដូចជា មីកំប៉ុង កាហ្វេ ទឹកបរិសទ្ធ ជាដើម សម្រាប់អ្នកធ្វើដំណើរឆ្លងកាត់ ក៏ដូចជាអ្នកទេសចរទៅលេងកម្សាន្តនៅទឹកធ្លាក់ឆាយប្រុយផងដែរ។

លោក សេង ម៉េងគ្រី ជាម្ចាស់តូបចាប់ហួយខាងលើបានប្រាប់ AMS ឱ្យដឹងថា ដ្បិតវាជាមុខរបរតូចតាច និងនៅដាច់ពីឆ្ងាយពីគេ ប៉ុន្តែលោកអាចរកចំណូលបានគួរសមសម្រាប់ផ្គត់ផ្គង់ជីវភាពរស់នៅប្រចាំថ្ងៃ ដោយចាំមិនបាច់ទៅកាប់ព្រៃឈើ ឬមិនពិបាកទៅដាក់អន្ទាក់សត្វព្រៃដែលជាទង្វើខុសច្បាប់ និងប្រឈមគ្រោះថ្នាក់នោះឡើយ។
លោកបានបញ្ជាក់ថា ៖
“តាមរយៈមុខរបរស្របច្បាប់មួយនេះ មានគេស្គាល់ និងចូលចិត្ត អាណិតស្រឡាញ់គាំទ្រខ្ញុំច្រើន ហើយសម្រាប់ភ្ញៀវដែលមកសម្រាកនៅទីនេះ ភាគច្រើនជាអ្នកដំណើរ អ្នកមកលេងទឹកធ្លាក់ ក៏ដូចជាអ្នកបោះតង់ មានទាំងខ្មែរ និងបរទេស ដោយសារតែកន្លែងរបស់ខ្ញុំក៏មានទីធ្លាសម្រាប់បោះតង់ កន្លែងសម្រាក អាចអាំងសាច់ជុំគ្នាបាន ប្រកបដោយបរិយាកាសស្រស់ស្រាយ ក្រជាក់ គ្មានសំរាម មានកន្លែងថតរូបភាពគួរឱ្យទាក់ទាញ និងមានដើមឈើហូបផ្លែចម្រុះ ដូចជា ខ្នុរ ត្របែក និងផ្លែផាសិនជាដើម”
ពាក់ព័ន្ធទៅនឹងការចូលរួមថែរក្សាបរិស្ថានវិញ លោក សេង ម៉េងគ្រី ឬ តា៩៧ បានយកចិត្តទុកដាក់ខ្លាំងណាស់ដោយលោកបានសម្អាត រៀបចំទុកដាក់ប្រភេទសំរាមដាច់ដោយឡែកពីគ្នា សម្អាតបរិយាកាសជុំវិញ ជាពិសេសគឺការកែច្នៃសំណល់ទាំងនោះឱ្យមានសោភ័ណភាពថែមទៀតផង ជាក់ស្ដែងដូចជាសំណល់កំប៉ុងមី លោកបានយកទៅតម្រៀបជាជញ្ជាំង។
លោកបញ្ជាក់ថា ៖
“គំនិតនេះគឺខ្ញុំមានចេញពីក្រអៅបេះដូងតែម្ដង ក្នុងការរៀបចំ សម្អាតមិនឱ្យមានសំរាម។ អ្នកខ្លះហូបមីហើយបោះចោលកំប៉ុង ខ្ញុំតាមទៅរើសយកមកលាងសម្អាតតម្រៀបជារូបប្រសាទប្រមាណជាង ១ម៉ឺនកំប៉ុងហើយ ដែលទៅដូចជាជញ្ជាំង។ ការយកសំរាប ឬសំណល់មកកែច្នៃ ជៀសវាងការពង្រាយពាសវាលពាសកាលនេះ គឺជារឿងមួយដ៏សំខាន់ ដែលមនុស្សគ្រប់រូបគួរតែចូលរួមទាំងអស់គ្នាដើម្បីបរិស្ថាន មានសោភ័ណភាព និងអនាម័យនៅក្នុងតំបន់”
គួរបញ្ជាក់ដែរថា តូបតា៩៧ ឆាយប្រុយ បានបង្កើតឡើងតាំងពីឆ្នាំ២០១៤ ដោយដំបូងឡើយមានតែកូនតូបតូចមួយសម្រាប់ទទួលអ្នកដំណើរអង្គុយលេងប៉ុណ្ណោះ។ ប៉ុន្តែរហូតមកដល់ពេលបច្ចប្បន្ននេះ លោកបានពង្រីកទីតាំងធំជាងមុន និងមានកន្លែងអាចសម្រាកបានងាយល្អប្រសើរផងដែរ។
លោក សេង ម៉េងគ្រី ក៏សូមអរគុណដល់អ្នកដំណើរដែលតែងតែចូលមកលេង និងគាំទ្រ ដល់អាជីវកម្មដ៏តូចរបស់លោកមួយនេះ ហើយក៏សុំអំពាវនាវឱ្យបងប្អូនទាំងអស់គ្នា មិនថាទោះជានៅទីកន្លែងណានោះទេ សូមចូលរួមជួយថែរក្សាបរិស្ថាន និងធនធានធម្មជាតិ ហើយទុកដាក់សំរាមឱ្យមានរបៀបត្រឹមត្រូវ ជៀសវាងចោលសំរាមផ្ដេសផ្ដាស់នៅតាមទីសាធារណៈ ជាពិសេសតំបន់ទេសចរណ៍កម្សាន្ត ដែលអាចប៉ះពាល់ដល់បរិស្ថានទាំងមូល៕

ជីវប្រវត្តិ: ជានិស្សិតនៃសាលកវិទ្យាល័យភូមិន្ទភ្នំពេញ ដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍។ បច្ចុប្បន្ន ជាអ្នករាយការណ៍ព័ត៌មាននៅ AMS Economy ។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026

ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026

អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
កម្ពុជា កំពុងពិនិត្យលទ្ធភាពកែច្នៃសំរាម ទៅជាអគ្គិសនី និងឥន្ធនៈ ដើម្បីបង្កើតតម្លៃសេដ្ឋកិច្ចជាតិ
Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត
• 02/10/2026
ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងបរិស្ថាន កំពុងពិនិត្យលទ្ធភាពកែច្នៃសំរាម និងសំណល់រឹង ទៅជាថាមពលអគ្គិសនី និងឥន្ធនៈ ដើម្បីបង្កើតតម្លៃសេដ្ឋកិច្ចជាតិ។ មន្ដ្រីជាន់ខ្ពស់ក្រសួងបរិស្ថាន បានប្រាប់បណ្ដាញសារព័ត៌មាន AMS នៅថ្ងៃទី២ ខែតុលា នេះ ថា លទ្ធភាពកែច្នៃទៅរួច ឬអត់ គឺស្ថិតនៅលើទុនវិនិយោគរបស់ក្រុមហ៊ុនធំណាមួយនឹងចូលខ្លួនមកកែច្នៃ ព្រោះគម្រោងនេះត្រូវចំណាយច្រើន

អាម៉េរិកចំណាយជាង ៥ ពាន់លានដុល្លារជួសជុល និងធ្វើទំនើបកម្មនាវាផ្ទុកយន្តហោះ USS Harry S. Truman
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 02/10/2026
សហរដ្ឋអាម៉េរិកគ្រោងចំណាយ ៥,១ ពាន់លានដុល្លារ ដើម្បីជួសជុល ថែទាំ និងធ្វើទំនើបកម្មនាវាផ្ទុកយន្តហោះចម្បាំង USS Harry S. Truman ដើម្បីត្រៀមនាវានេះសម្រាប់បន្តប្រើប្រាស់ក្នុងពាក់កណ្តាលជីវិតបម្រើការងារដែលនៅសល់





វិថីហិរញ្ញវត្ថុ




























































Account
Security
Favourite Content