ប៊ែរឡាំង ៖ មនុស្សជាច្រើនសុទ្ធតែបានដឹងថា ពិភពលោកនៅពេលបច្ចុប្បន្ននេះបានទទួលរងនូវផលប៉ះពាល់យ៉ាងខ្លាំងពីបញ្ហាបម្រែបម្រួលអាកាសធាតុដែលមួយភាគធំបង្កឡើងដោយកាកសំណល់ប្លាស្ទិក ការបំភាយសារធាតុឧស្ម័ន រួមជាមួយនឹងសំណល់នៃគ្រឿងអេឡិចត្រូនិកចាប់រាប់ពីកំព្យូទ័រ ទូរស័ព្ទដៃ ទូរទស្សន៍ ម៉ាស៊ីនបោកខាអាវ និងឧបករណ៍ជាច្រើនទៀតដល់ទៅប្រមាណ៥០លានតោនជារៀងរាល់ឆ្នាំ។

លើសពីនេះ រាល់សំណល់ខាងលើនេះក៏ត្រូវបានគេចាត់ទុកថា ជាកាកសំណល់ដែលមានកំណើនលឿនបំផុត ខណៈដែលភាគរយដែលអាចយកសំណល់ទាំងនោះមកកែច្នៃសម្រាប់ប្រើប្រាស់ឡើងវិញមានត្រឹមប្រមាណ ២០ភាគរយប៉ុណ្ណោះ។ នេះបើយោងតាមការស្រាវជ្រាវដោយ WEFORUM កាលពីពេលថ្មីៗកន្លងមកនេះ។

ដោយសារមើលឃើញនូវបញ្ហាបែបនេះ អ្នកជំនាញមួយក្រុមរស់នៅក្នុងប្រទេសអាល្លឺម៉ង់បានស្រាវជ្រាវ និងសម្រេចចិត្តជ្រើសរើសយកវិធីសាស្ត្រមួយមកអនុវត្តដោយសង្ឃឹមថានឹងអាចជួយកាត់បន្ថយការកើនឡើងឥតឈប់ឈរនៃកាកសំណល់គ្រឿងអេឡិចត្រូនិកទាំងនេះ ដោយមានការចូលរួមពីសំណាក់អជ្ញាធរតាមរយៈការផ្តល់ជាកញ្ចប់ប្រាក់មួយចំណែកសម្រាប់ពលរដ្ឋដែលរស់នៅក្នុងតំបន់ Thuringia សម្រាប់ការប្រែចិត្តយកទូរស័ព្ទដៃចាស់ៗដែលបោះបង់ចោលទៅជួសជុលសម្រាប់ប្រាស់ឡើងវិញ។

ក្រៅពីសម្រាប់ចំណាយលើការជួសជុលទូរស័ព្ទដៃចាស់ៗ កញ្ចប់ទឹកប្រាក់ទាំងនោះក៏អាចយកទៅប្រើប្រាស់លើការជួសជុសសម្ភារអេឡិចត្រូនិកផ្សេងទៀតសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃក្នុងផ្ទះ រួមមានដូចជា កំព្យូទ័រយូរដៃ ទូរទស្សន៍ និងម៉ាស៊ីនបោកខោអាវ ជាដើម ខណៈដែលតំបន់ផ្សេងទៀតក៏កំពុងបង្ហាញចំណាប់អារម្មណ៍ និងត្រៀមផែនការដើម្បីអនុវត្តកិច្ចការងារស្រដៀងគ្នានេះផងដែរ។
នៅក្នុងកម្មវិធីជួសជុលឧបករណ៍អេឡិចត្រូនិកដែលគាំទ្រថវិកាចំណាយដោយអជ្ញាធរមួយនេះវានឹងអនុញ្ញាតឲ្យពលរដ្ឋក្នុងការយកឧបករណ៍ចាស់ៗគ្មានតម្លៃ និងទុកចោលទាំងនោះទៅជួសជុលនៅទីតាំងជាក់លាក់មួយដែលត្រូវបានកំណត់ដោយអជ្ញាធរ ហើយពួកគេអាចធ្វើការប្រើប្រាស់ឧបករណ៍សម្រាប់ជួសជុលគ្រឿង និងបន្លាស់បានដោយខ្លួនឯង ក្រោមការណែនាំពីវិធីសាស្ត្រជួសជុលបឋមពីសំណាក់អ្នកជំនាញ ហើយចំណាយថ្លៃជួសជុលតិចបំផុត។
អ្វីដែលសំខាន់ គោលបំណងរបស់កម្មវីធីខាងលើនេះ ក្រៅពីដោះស្រាយបញ្ហាកាកសំណល់អេឡិចត្រូនិកដ៏ច្រើនលើសលប់ជារៀងរាល់ឆ្នាំនោះ ពួកគេក៏មានបំណងចង់ឲ្យពលរដ្ឋមានការព្យាយាម និងយកចិត្តទុកដាក់ថែរក្សាឧបករណ៍អេឡិចត្រូនិកឲ្យអាចប្រើប្រាស់បានកាន់តែយូរជាងមុន ពីព្រោះថាកាកសំណល់ទាំងនោះគឺជាវត្ថុដែលសម្បូរទៅដោយសារធាតុបំពុលបរិយាកាសយ៉ាងខ្លាំងក្លា៕

អ្នកសារព័ត៌មានអន្តរជាតិ
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ គ្មានសិទ្ធិបង្ខំឱ្យអតិថិជនលក់ទ្រព្យ ដើម្បីយកលុយសងត្រលប់មកវិញឡើយ
Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ
• 12/08/2026
មន្ត្រីជាន់ខ្ពស់នៃសមាគមធនាគារនៅកម្ពុជាបានអះអាងថា គ្មានគ្រឹះស្ថានណាមួយមានសិទ្ធិបង្ខំឱ្យអតិថិជនលក់ទ្រព្យធានាដើម្បីយកលុយមកសងធនាគារ ឬមីក្រូហិរញ្ញវត្ថុនោះទេ

ឥណ្ឌា ផ្តើមផលិតយន្តហោះចម្បាំងរុស្ស៊ី ម៉ូដែល Su-30MKI ឡើងវិញ ក្រោយខកខានជាច្រើនឆ្នាំ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 12/08/2026
រដ្ឋាភិបាលទីក្រុងញូវដេលី កាលពីពេលថ្មីៗនេះបានប្រកាសថានឹងចាប់ដំណើរការផលិតយន្តហោះចម្បាំងរុស្ស៊ី Su-30MKI សាឡើងវិញបន្ទាប់ពីបានបញ្ចប់ផលិតកម្មផលិតយន្តហោះម៉ូដែលមួយនេះតាំងពីឆ្នាំ២០២១

អាមេរិក និងអ៊ីស្រាអែល ធានាដឹកជញ្ជូនសារធាតុនុយក្លេអ៊ែរចេញពីទីតាំងសម្ងាត់មួយនៅស៊ីរី
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 12/08/2026
សហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានឈានដល់កិច្ចព្រមព្រៀងជាមួយរដ្ឋាភិបាលអន្តរកាលរបស់ប្រទេសស៊ីរី ដើម្បីអនុញ្ញាតឱ្យក្រុមអធិការកិច្ចអន្តរជាតិប្រមូលយកសារធាតុវិទ្យុសកម្មចេញពីទីតាំងនុយក្លេអ៊ែរសម្ងាត់មួយ

កសិករជាជនជាតិដើមភាគតិច ទំពូន នៅខេត្តរតនគិរី កំពុងទទួលជីវភាពប្រសើរ ក្រោយពេលប្រើសេវាឥណទានផ្លូវការ
Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ
• 11/08/2026
ប្រជាជននៅក្នុងខេត្តរតនគិរី នាពេលបច្ចុប្បន្ន បាន និងកំពុង បន្តភាពរីកចម្រើន និងអភិវឌ្ឍន៍ ទាំងក្នុងសកម្មភាពរស់នៅប្រចាំថ្ងៃ ក៏ដូចជាការប្រកបមុខរបរដើម្បីលើកស្ទួយកម្រិតជីវភាពឱ្យកាន់តែល្អប្រសើរ




វិថីហិរញ្ញវត្ថុ





























































Account
Security
Favourite Content