ការអូសបន្លាយនៃការធ្លាក់ចុះសេដ្ឋកិច្ចរបស់អាល្លឺម៉ង់ បានជះឥទ្ធិពលកាន់តែអាក្រក់ដល់ឧស្សាហកម្មរថយន្តរហូតបញ្ឈប់បុគ្គលិក និងឈានដល់ការបិទរោងចក្រ

បរទេស៖ យោងតាមប្រភពពី Forbes បានលើកឡើងថា អាល្លឺម៉ង់ដែលត្រូវបានគេស្គាល់ថាជាក្បាលម៉ាស៊ីនសេដ្ឋកិច្ចរបស់សហភាពអឺរ៉ុបកំពុងជួបប្រទះនឹងការធ្លាក់ចុះសេដ្ឋកិច្ចធ្ងន់ធ្ងរ ជាពិសេសវិស័យយានយន្តដែលធ្លាប់តែជាកម្លាំងជំរុញសេដ្ឋកិច្ចប្រទេសដ៏រឹងមាំ។

ឧស្សាហកម្មយានយន្តគឺជាកម្លាំងជំរុញដ៏សំខាន់មួយសម្រាប់សេដ្ឋកិច្ចអាល្លឺំម៉ង់ ហើយរថយន្តរបស់អាល្លឺម៉ង់ត្រូវបានចាត់ទុកថាមានគុណភាពល្អបំផុតមួយនៅក្នុងពិភពលោក។ ដូច្នោះហើយ វិស័យយានយន្តចាំបាច់ត្រូវមានការកែសម្រួលដើម្បីរីកចម្រើនបន្ថែមទៀត ប៉ុន្តែការធ្លាក់ចុះសេដ្ឋកិច្ចបានបង្ខំឲ្យម្ចាស់ក្រុមហ៊ុន ឬ អាជីវកម្មបញ្ឈប់ការចំណាយ និងការបិទទ្វាររោងចក្រ។ ក្រុមហ៊ុនផលិតរថយន្តធំជាងគេរបស់អាល្លឺម៉ង់ Volkswagen បានប្រកាសពីការបញ្ឈប់បុគ្គលិកម៉ឺននាក់ ហើយកំពុងពិចារណាពីការបិទទ្វាររោងចក្រដែលមិនធ្លាប់មានពីមុនមក។ ក្រុមហ៊ុនអាល្លឺម៉ង់ Bosch ដែលជាអ្នកផ្គត់ផ្គង់គ្រឿងបន្លាស់រថយន្តធំជាងគេលើពិភពលោកក៏មានគម្រោងកាត់បន្ថយទាំងម៉ោង និងប្រាក់សម្រាប់បុគ្គលិកប្រហែល ១០ ០០០ នាក់។  លើសពីនេះ ក្រុមហ៊ុនរថយន្តមកពីប្រទេសផ្សេងដូចជា Mercedes Benz, BMW, Ford និងក្រុមហ៊ុនផ្សេងទៀតកំពុងកាត់បន្ថយការចំណាយ និងបុគ្គលិកផងដែរ។ ការធ្លាក់ចុះសេដ្ឋកិច្ចអាល្លឺម៉ង់បានរីករាលដាលដល់វិស័យជាច្រើន ខណៈដែលក្រុមហ៊ុនសាងសង់នាវាអាល្លឺម៉ង់ Meyer Werft ត្រូវការថវិកាសង្គ្រោះចំនួន ៤២៣ លានដុល្លារ ដើម្បីជៀសវាងការក្ស័យធន។

ក្នុងឆ្នាំ ២០២៣ ឧស្សាហកម្មរថយន្តមានចំណែក ១៧ ភាគរយនៃការនាំចេញរបស់អាល្លឺម៉ង់ ខណៈដែលមានបុគ្គលិកសរុបជាង ៧៥០​ ០០០ នាក់ ប៉ុន្តែតួរលេខស្ថិតនៅក្រោមកម្រិតមុនពេលមានការរាតត្បាត។ យោងតាមប្រភពមួយបានលើកឡើងថា គំរូសេដ្ឋកិច្ចអាល្លឺម៉ង់គឺហួសសម័យហើយ ដោយសារកាលពីប៉ុន្មានឆ្នាំមុន សេដ្ឋកិច្ចជាតិអាល្លឺម៉ង់ត្រូវបានជំរុញដោយការផ្គត់ផ្គង់ថាមពលពីរុស្ស៊ីមានតម្លៃថោក និងការផ្គត់ផ្គង់ភាគច្រើនទៅកាន់ប្រទេសចិន ប៉ុន្តែអាជីវកម្មជាមួយប្រទេសទាំងពីរកំពុងមានភាពរកាំរកូស។ លើសសពីនេះ អាល្លឺម៉ង់ពឹងផ្អែកលើទីក្រុងមូស្គូ និងទីក្រុងប៉េកាំងច្រើនជាងបណ្តាប្រទេសសហភាពអឺរ៉ុបដទៃទៀត ដែលមានផលវិបាកយ៉ាងធំធេង ចំពេលមានភាពតានតឹងភូមិសាស្ត្រនយោបាយបច្ចុប្បន្ន។ មិនត្រឹមតែប៉ុណ្ណោះ រថយន្តអគ្គិសនី EV លក់ដាច់បំផុតទាំង ១០ នៅលើពិភពលោក មិនមានរថយន្តត្រូវបានផលិតនៅក្នុងប្រទេសអាល្លឺម៉ង់នោះទេ។

ជាមួយនឹងការផ្លាស់ប្តូរអេកូឡូស៊ី និងសង្រ្គាមរុស្សី-អ៊ុយក្រែន គឺលែងមានថាមពលតម្លៃថោកសម្រាប់អាល្លឺម៉ង់ទៀតហើយ ខណៈដែលការធ្វើសមាហរណកម្មពាណិជ្ជកម្មពិភពលោកកំពុងរារាំងការនាំចេញរបស់អាល្លឺម៉ង់។ តួនាទីរបស់ចិននៅក្នុងសេដ្ឋកិច្ចពិភពលោកបានផ្លាស់ប្តូរពីដៃគូពាណិជ្ជកម្មទៅជាសត្រូវជាប្រព័ន្ធ ដោយសារការរឹតបន្តឹង បញ្ហាពន្ធគយ និងភាពតានតឹងនៃភូមិសាស្រ្តនយោបាយ ដែលមានន័យថាគំរូសេដ្ឋកិច្ចទាំងមូលលែងដំណើរការ។ លើសពីនេះ ការធ្លាក់ចុះសេដ្ឋកិច្ច និងការបញ្ឈប់បុគ្គលិកនៅក្នុងប្រទេសអាល្លឺម៉ង់ អាច​នាំ​ឱ្យ​មាន​ផល​ប៉ះពាល់​ទាំងអាល្លឺម៉ង់ និងពិភពលោកដូច​ជា ការរំខាននៃខ្សែសង្វាក់ផ្គត់ផ្គង់ ការឡើងថ្លៃនៃតម្លៃយានយន្ត និងការផ្លាស់ប្តូរការវិនិយោគ។

ទន្ទឹមនឹង ការតស៊ូនឹងបញ្ហាសេដ្ឋកិច្ចរបស់អាល្លឺង់មិនគ្រាន់តែជាបញ្ហានៅអឺរ៉ុបទេ ប៉ុន្តែវាជាសញ្ញាព្រមានមួយសម្រាប់សេដ្ឋកិច្ចពិភពលោកដែលពឹងផ្អែកខ្លាំងលើឧស្សាហកម្មសកលភាវូបនីយកម្មរួមបញ្ចូលគ្នាជាសកល។ ការផ្លាស់ប្តូរទៅជាថាមពលស្អាត គួបផ្សំនឹងអស្ថិរភាពភូមិសាស្ត្រនយោបាយ កំពុងរៀបចំឡើងវិញពីរបៀបដែលទំនិញត្រូវបានផលិត និងការប្រើប្រាស់ទូទាំងពិភពលោក។ នៅពេលដែលគំរូសេដ្ឋកិច្ចមួយបានផ្លាស់ប្តូរ អ្នកដឹកនាំទីផ្សារត្រូវតែសម្របខ្លួន។ ដូច្នោះហើយ បញ្ហាប្រឈមសម្រាប់សេដ្ឋកិច្ចអាល្លឺម៉ង់ គឺជារឿងគួរប្រុងប្រយ័ត្នសម្រាប់ក្រុមហ៊ុនណាមួយដែលពឹងផ្អែកលើអ្នកផ្គត់ផ្គង់ ក៏ដូចជាប្រភព និងអតិថិជនពីប្រទេសផ្សេងជាសកល។ យ៉ាងណាក៏ដោយ ទោះបីជាអាល្លឺម៉ង់ ជាប្រទេសសេដ្ឋកិច្ចដែលមានជាងគេបំផុតរបស់អឺរ៉ុប ប៉ុន្តែបញ្ហានៃការបញ្ឈប់បុគ្គលិក និងការបិទរោងចក្រគឺជាបញ្ហាដ៏ធ្ងន់ធ្ងរសម្រាប់សេដ្ឋកិច្ច។ នេះមានន័យថា សូម្បីតែម៉ាស៊ីនសេដ្ឋកិច្ចដ៏ខ្លាំងបំផុតក៏ងាយរងគ្រោះដែរ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

រយៈពេល​ ​៦​ ​ខែ​ ​វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅ​ចិន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅកាន់​ប្រទេស​ចិន ​ខណៈ​ដែល​កំពុង​ពង្រីក​ខ្លួន​ទៅកាន់​ទីផ្សារ​បរទេស​ផ្សេង​ទៀត​ផងដែរ

រដ្ឋាភិបាល​ជំរុញ​ការ​អភិវឌ្ឍ​ភូមិភាគ​ឦសាន​ទៅជា​ប៉ូល​សេដ្ឋកិច្ច​ថ្មី​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​ភូមិភាគ​ឦសាន ​ដែល​រួមមាន​ខេត្ត​ស្ទឹងត្រែង​ រតនគិរី​ ​មណ្ឌលគិរី​ ​និង​ក្រចេះ​ ​បាន​ក្លាយជា​ទិសដៅ​អាទិភាព​ខ្ពស់​សម្រាប់​ការ​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​ ​ដោយ​ផ្តោត​លើ​ការ​ពង្រឹង​ហេដ្ឋារចនាសម្ព័ន្ធ​ ​ការ​ទាក់ទាញ​វិនិយោគ​ ​និង​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​ ក​សិ-​ឧស្សាហកម្ម​ ​និង​ទេសចរណ៍​ ​ដើម្បី​ជំរុញ​កំណើន​ ​និង​កាត់បន្ថយ​គម្លាត​អភិវឌ្ឍន៍​ជាមួយ​តំបន់​កណ្តាល​នៃ​ប្រទេស

គ្រឹះស្ថានធនាគារ​ និងហិរញ្ញវត្ថុ​ គ្មានសិទ្ធិ​បង្ខំឱ្យ​អតិថិជន​លក់ទ្រព្យ​ ដើម្បីយកលុយសង​ត្រលប់មកវិញឡើយ

Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 12/08/2026

មន្ត្រីជាន់ខ្ពស់នៃសមាគម​ធនាគារ​នៅកម្ពុជា​បានអះអាង​ថា គ្មានគ្រឹះស្ថានណាមួយ​មានសិទ្ធិ​បង្ខំឱ្យអតិថិជនលក់ទ្រព្យធានាដើម្បីយកលុយមក​សងធនាគារ ឬមីក្រូហិរញ្ញវត្ថុនោះទេ

ឥណ្ឌា​ ផ្តើម​ផលិត​យន្តហោះ​ចម្បាំង​រុស្ស៊ី ម៉ូដែល​ ​Su​-​30​MKI​ ​ឡើងវិញ​ ក្រោយ​ខកខាន​ជាច្រើន​ឆ្នាំ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 12/08/2026

រដ្ឋាភិបាល​ទីក្រុង​ញូវ​ដេលី​ កាលពីពេលថ្មី​ៗ​នេះ​បាន​ប្រកាស​ថានឹងចាប់ដំណើរការ​ផលិត​យន្តហោះ​ចម្បាំង​រុស្ស៊ី ​Su​-​30​MKI​ ​សាឡើងវិញ​​បន្ទាប់ពី​បាន​បញ្ចប់​ផលិតកម្ម​ផលិត​យន្តហោះ​ម៉ូដែលមួយនេះ​តាំងពី​ឆ្នាំ​២០២១​

មេធនាគារ ARDB ណែនាំកសិករយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនសម្រេចចិត្តដាំដុះដំណាំអ្វីមួយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

ប្រជាកសិករត្រូវយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនពេលសម្រេចចិត្តដាំដុះមុខដំណាំអ្វីមួយ ដើម្បីអាចទទួលបានផលចំណេញ មិនខាតបង់ និងជួយបង្កើនជីវភាពគ្រួសារ

សមាគម​ហិរញ្ញវត្ថុ ​២​ ​បង្ហាញ​ការ​ប្តេជ្ញាចិត្ត​ការពារ​អតិថិជន​ និង​ដោះស្រាយ​បណ្តឹង​ដោយ​តម្លាភាព​

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 12/08/2026

សមាគម​ធនាគារ​នៅ​កម្ពុជា​ ​(​ABC​) ​និង​សមាគម​មីក្រូ​ហិរញ្ញវត្ថុ​កម្ពុជា​ ​(​CMA​) ​បាន​បង្ហាញ​ការ​ប្តេជ្ញាចិត្ត​ការពារ​អតិថិជន​ ​និង​ពង្រឹង​ការ​ដោះស្រាយ​បណ្តឹង​ប្រកបដោយ​យុត្តិធម៌​ ​តម្លាភាព​ ​និង​ទាន់​ពេលវេលា​ ​ខណៈ​បាន​អំពាវនាវ​ឱ្យ​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​ពាក់ព័ន្ធ​នឹង​ករណី​អតិថិជន​ឥណទាន​ ​ធ្វើឡើង​ដោយ​ពេញលេញ​ ត្រឹមត្រូវ​ និង​មាន​តុល្យភាព

អាស៊ាន​នៅតែ​ជា​គោលដៅ​ចម្បង​សម្រាប់​ក្រុមហ៊ុន​ចិន​ ​ពង្រីក​អាជីវកម្ម​ក្រៅ​ប្រទេស​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

​ក្រុមហ៊ុន​ចិន​ប្រមាណ​ ​៨០​ ​ភាគរយ​ ក្នុង​ចំណោម​ក្រុមហ៊ុន​ចំនួន​ ​៣៨០​ ​ដែល​ត្រូវបាន​ស្ទង់​មតិ ​បាន​បង្ហាញ​ផែនការ​ពង្រីក​អាជីវកម្ម​ទៅកាន់​ទីផ្សារ​បរទេស​ក្នុង​រយៈពេល​ ​៣​ ​ឆ្នាំ​ខាងមុខ​ ​ដោយ​តំបន់​អាស៊ាន​នៅតែ​ជា​គោលដៅ​ចម្បង​

អាមេរិក​ និង​អ៊ីស្រាអែល ​ធានា​ដឹកជញ្ជូន​សារធាតុ​នុយក្លេអ៊ែរ​ចេញ​ពី​ទីតាំង​សម្ងាត់​មួយ​នៅស៊ីរី​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 12/08/2026

សហរដ្ឋ​អាមេរិក​ និង​អ៊ីស្រាអែល ​បាន​ឈានដល់​កិច្ចព្រមព្រៀង​​ជាមួយ​រដ្ឋាភិបាល​អន្តរកាល​របស់​ប្រទេស​ស៊ីរី ​ដើម្បី​​អនុញ្ញាតឱ្យ​ក្រុម​អធិការ​កិច្ច​អន្តរជាតិ​ប្រមូល​យក​សារធាតុ​វិទ្យុសកម្ម​ចេញ​ពី​ទីតាំង​នុយក្លេអ៊ែរ​សម្ងាត់​មួយ

ភូមិភាគ​ឦសាន​កម្ពុជា​ទាក់ទាញ​គម្រោង​វិនិយោគ​ ​៧២​ ​ក្នុង​ទុន​ ​២.៦៥​ ​ពាន់​លាន​ដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

គិត​ចាប់តាំងពី​ការ​ដាក់​ឱ្យ​អនុវត្ត​កម្មវិធី​ពិសេស​ជំរុញ​ការ​វិនិយោគ​ក្នុង​ភូមិភាគ​ឦសាន ​រហូតមកដល់​បច្ចុប្បន្ន ​មាន​គម្រោង​ចំនួន​ ​៧២​ ​ក្នុង​ទំហំ​ទុន​វិនិយោគ​សរុប​ ​២.៦៥​ ​ពាន់​លាន​ដុល្លារ​ ​បាន​ដាក់​ស្នើសុំ​វិនិយោគ​នៅក្នុង​ខេត្ត​ទាំង​៤​ ​នៃ​ភូមិភាគ​ឦសាន ​ខណៈ​ក្រុមការងារ​បាន​ពិនិត្យ​ ​និង​អនុម័ត​ការ​លើកទឹកចិត្ត​ជូន​ជាបន្តបន្ទាប់

កសិករជាជនជាតិដើមភាគតិច ទំពូន នៅខេត្តរតនគិរី កំពុងទទួលជីវភាពប្រសើរ ក្រោយពេលប្រើសេវាឥណទានផ្លូវការ

Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 11/08/2026

ប្រជាជននៅក្នុងខេត្តរតនគិរី នាពេលបច្ចុប្បន្ន បាន និងកំពុង បន្តភាពរីកចម្រើន និងអភិវឌ្ឍន៍ ទាំងក្នុងសកម្មភាពរស់នៅប្រចាំថ្ងៃ ក៏ដូចជាការប្រកបមុខរបរដើម្បីលើកស្ទួយកម្រិតជីវភាពឱ្យកាន់តែល្អប្រសើរ