ភ្នំពេញ ៖ ការរក្សាតម្លៃ និងធ្វើឱ្យប្រសើរឡើងនូវគោលនយោបាយរូបិយវត្ថុនឹងត្រូវរក្សាដោយធនាគារជាតិនៃកម្ពុជានៅត្រីមាសបន្ទាប់ក្នុងឆ្នាំនេះ។ នេះបើតាមការថ្លែងរបស់ទេសាភិបាលធនាគារជាតិនៃកម្ពុជា និងជាប្រធានគណៈកម្មាធិការគោលនយោបាយរូបិយវត្ថុនៅក្នុងកិច្ចប្រជុំស្ថានភាពបច្ចុប្បន្ននៃសេដ្ឋកិច្ចពិភពលោកដែលត្រូវបានពិភាក្សារួមជាមួយបញ្ហាប្រឈមម៉ាក្រូសេដ្ឋកិច្ចបច្ចុប្បន្ន។

ឯកឧត្តម ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជាលើកឡើងថា ធនាគារជាតិនៃកម្ពុជា (NBC) នឹងរក្សាស្ថិរភាពអត្រាប្តូរប្រាក់នៅត្រីមាសបន្ទាប់ ដែលសេចក្តីសម្រេចនេះត្រូវបានប្រកាសជាផ្នែកមួយនៃលទ្ធផលកិច្ចប្រជុំគណៈកម្មាធិការគោលនយោបាយរូបិយវត្ថុលើកទី ៥៦ ដែលកិច្ចប្រជុំនោះធ្វើឡើងកាលពីសប្តាហ៍មុន។
ឯកឧត្តមបានមានប្រសាសន៍ថា ៖
«ការរក្សាតម្លៃ និងការធ្វើឱ្យប្រសើរឡើងនៃគោលនយោបាយរូបិយវត្ថុនៅត្រីមាសបន្ទាប់ បានជូនដំណឹងដល់ការសម្រេចចិត្តរបស់គណៈកម្មាធិការដើម្បីរក្សាស្ថិរភាពអត្រាប្តូរប្រាក់ ហើយអន្តរាគមន៍នៅក្នុងទីផ្សារប្តូរប្រាក់បរទេស ប្រសិនបើមានការចាំបាច់»

ធនាគារជាតិនៃកម្ពុជា នឹងបន្តផ្តល់សាច់ប្រាក់សន្ទនីយភាពតាមរយៈប្រតិបត្តិការ ផ្តល់សាច់ប្រាក់សន្ទនីយភាព (LCPO) រាល់ពីរសប្តាហ៍ ដើម្បីបំពេញតម្រូវការសាច់ប្រាក់រៀលក្នុងរយៈពេលខ្លីរបស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ រួមជាមួយនឹងការបន្តកិច្ចរក្សាអត្រាប្រាក់បម្រុងកាតព្វកិច្ចក្នុងអត្រា ៧ ភាគរយ ក៏នឹងត្រូវរក្សាទុកសំរាប់ប្រាក់ដុល្លារ និងប្រាក់រៀលផងដែរ។
ឯកឧត្តម ជា ចាន់តូ បានកត់សម្គាល់ថា ក្នុងរយៈពេលពីរទស្សវត្សរ៍ចុងក្រោយនេះស្ថិរភាពអត្រាប្តូរប្រាក់ត្រូវបានរក្សា និងទទួលស្គាល់ថា ជាកត្តាសំខាន់ក្នុងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចរបស់ព្រះរាជាណាចក្រកម្ពុជា។
បច្ចុប្បន្ន ធនាគារជាតិនៃកម្ពុជា បានកាត់បន្ថយការប្រែប្រួលនៃអត្រាប្តូរប្រាក់ដោយប្រើប្រាស់ឧបករណ៍មួយចំនួនដើម្បីស្រូបយក ឬចាក់បញ្ចូលសាច់ប្រាក់ងាយស្រួលពី ឬចូលទីផ្សារ។ រាល់ឧបករណ៍ទាំងនេះរួមមានបញ្ចូលអន្តរាគមន៍ ប្តូរប្រាក់បរទេសតាមរយៈ LCPOs ដើម្បីបញ្ចូលសាច់ប្រាក់សន្ទនីយភាព និងការស្រូបយកប្រាក់រៀលតាមរយៈវិញ្ញាបនប័ត្រប្រាក់កក់ដែលអាចចរចាបាន៕

ជីវប្រវត្តិ: បានបញ្ចប់ការសិក្សាថ្នាកអនុបណ្ឌិតផ្នែកប្រព័ន្ធផ្សព្វផ្សាយមកពីសហភាពសូវៀត និងមានបទពិសោធន៍ជាង ២០ឆ្នាំក្នុងវិស័យសារព័ត៌មាន។ បច្ចុប្បន្ន លោកជាអ្នកយកព័ត៌មានសេដ្ឋកិច្ចឱ្យសារព័ត៌មាន AMS Economy ។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026

ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026

អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
កម្ពុជា កំពុងពិនិត្យលទ្ធភាពកែច្នៃសំរាម ទៅជាអគ្គិសនី និងឥន្ធនៈ ដើម្បីបង្កើតតម្លៃសេដ្ឋកិច្ចជាតិ
Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត
• 02/10/2026
ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងបរិស្ថាន កំពុងពិនិត្យលទ្ធភាពកែច្នៃសំរាម និងសំណល់រឹង ទៅជាថាមពលអគ្គិសនី និងឥន្ធនៈ ដើម្បីបង្កើតតម្លៃសេដ្ឋកិច្ចជាតិ។ មន្ដ្រីជាន់ខ្ពស់ក្រសួងបរិស្ថាន បានប្រាប់បណ្ដាញសារព័ត៌មាន AMS នៅថ្ងៃទី២ ខែតុលា នេះ ថា លទ្ធភាពកែច្នៃទៅរួច ឬអត់ គឺស្ថិតនៅលើទុនវិនិយោគរបស់ក្រុមហ៊ុនធំណាមួយនឹងចូលខ្លួនមកកែច្នៃ ព្រោះគម្រោងនេះត្រូវចំណាយច្រើន

អាម៉េរិកចំណាយជាង ៥ ពាន់លានដុល្លារជួសជុល និងធ្វើទំនើបកម្មនាវាផ្ទុកយន្តហោះ USS Harry S. Truman
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 02/10/2026
សហរដ្ឋអាម៉េរិកគ្រោងចំណាយ ៥,១ ពាន់លានដុល្លារ ដើម្បីជួសជុល ថែទាំ និងធ្វើទំនើបកម្មនាវាផ្ទុកយន្តហោះចម្បាំង USS Harry S. Truman ដើម្បីត្រៀមនាវានេះសម្រាប់បន្តប្រើប្រាស់ក្នុងពាក់កណ្តាលជីវិតបម្រើការងារដែលនៅសល់





វិថីហិរញ្ញវត្ថុ




























































Account
Security
Favourite Content