កសិករអាចងាកមកពិចារណាប្រើថ្នាំបំប៉នដំណាំដែលផលិតក្នុងស្រុក មានប្រសិទ្ធភាពខ្ពស់ និងមានតម្លៃសមរម្យ

ភ្នំពេញ ៖ ស្ថិតក្នុងដំណាក់កាលលូតលាស់ រុក្ខជាតិត្រូវការនូវថ្នាំបំប៉នដើម្បីជំរុញឱ្យការលូតលាស់ និងផ្តល់នូវទិន្នផលកាន់តែច្រើន ដោយកសិករមានជម្រើសក្នុងការជ្រើសរើសថ្នាំបំប៉ន មិនថាជាថ្នាំបំប៉ន ឬជីដែលផលិតដោយខ្លួនឯង ឬទិញផលិតផលដែលគេដាក់លក់នៅលើទីផ្សារនៅទេ។ ក្នុងនោះក៏មានផលិតផលដែលកសិករភាគច្រើននិយមហៅថាជាថ្នាំបំប៉នដំណាំក្នុងស្រុកមួយប្រភេទត្រូវបានផលិតដោយអ្នកជំនាញកសិកម្ម និងមានបទពិសោធន៍ក្នុងវិស័យដាំដុះជាង ៣០ឆ្នាំ ជាពិសេសការផលិតជី និងថ្នាំប៉ប៉នរុក្ខជាតិចម្រុះផ្សំឡើយពីធម្មជាតិ មានប្រសិទ្ធភាព តម្លៃសមរម្យ ដែលកសិករអាចមានលទ្ធភាពទិញយកទៅប្រើប្រាស់បាន។

 អង្គការអភិវឌ្ឍន៍កសិកម្មធម្មជាតិកម្ពុជា ឬ (CNAD) ជាកន្លែងបណ្ដុះបណ្ដាលចំណេះដឹងកសិកម្មមួយកន្លែងក្រោមការគ្រប់គ្រងរបស់លោក ចាវ ប៉េងណាំ ជានាយក និងជាអ្នកជំនាញកសិកម្មបានបញ្ចប់ការសិក្សាផ្នែកក្សេត្រសាស្ត្រ ជាពិសេសលើជំនាញផលិតជី ថ្នាំជំនួយ និងថ្នាំកម្ចាត់សត្វល្អិតចង្រៃជាដើម ដោយលោកក៏បានផលិត និងដាក់លក់នូវឈុតបំប៉នដំណាំដែលមានប្រសិទ្ធភាពខ្ពស់។

លោកបញ្ជាក់ថា៖

«យើងចាប់ផ្ដើមផលិតថ្នាំកសិកម្មនៅឆ្នាំ២០១១ ដោយសារក្នុងនាមជាអ្នកជំនាញស្រាប់ យើងចង់ឱ្យកសិករអាចដាំដំណាំកាន់តែបានផលល្អ ចំណុចពិសេសគឺគុណភាពថ្នាំរបស់យើងផលិតចេញពីវត្ថុធាតុដើមធម្មជាតិក្នុងស្រុក ចូលរួមកាត់បន្ថយកាកសំណល់បរិស្ថាន និងមានតម្លៃសមរម្យ ត្រឹម ២៥ ០០០រៀលក្នុងមួយឈុតប៉ុណ្ណោះ»។

អ្នកជំនាញរូបនេះបានបន្តឱ្យដឹងថា ផលិតផលដែលបានផលិត និងដាក់លក់សម្រាប់ជំនួយដល់ប្រជាកសិករខ្មែរ រួមមាន ឈុតបំប៉នដំណាំ ឈុតបំប៉នសត្វ និងមេផ្សិត ដោយក្នុងនោះកសិករអាចមានលទ្ធភាពទិញយកទៅប្រើប្រាស់បាន ដោយឈុតបំប៉នដំណាំមាន ៣ដបផ្សេងគ្នា គឺ អ័រម៉ូន មេជី និងមេថ្នាំបណ្ដេញសត្វ មានតម្លៃ ២៥ ០០០រៀល ហើយសម្រាប់ទំហំដី ១ហិកតា ត្រូវការតែ ៣ឈុតប៉ុណ្ណោះ អាចបាញ់ ឬស្រោចលើដំណាំគ្រប់ប្រភេទ។ ក្នុងការប្រើប្រាស់ គេយកថ្នាំទៅលាយ ១មុខ ១គម្រប ជាមួយទឹក ១០លីត្រ ដោយដំណាំស្លឹកអាចបាញ់ ឬស្រោច ១សប្ដាហ៍ ២ដង ឯដំណាំហូបផ្លែអាចបាញ់ ១សប្ដាហ៍ ១ដង។

ចំពោះទីផ្សារវិញ លោក ប៉េងណាំ បានសម្ដែងក្ដីព្រួយបារម្ភថា ៖

«ត្បិតផលិតផលយើងមានគុណភាពពិតមែន តែទីផ្សារបច្ចុប្បន្នហាក់មិនទាន់ល្អដូចពីមុននៅឡើយទេ ព្រោះកាលពីមុនមានកសិករ និងអ្នកទិញយកទៅលក់បន្តច្រើននៅតាមខេត្តធំៗ ដូចជា កណ្ដាល សៀមរាប ពោធិ៍សាត់ បាត់ដំបង ព្រៃវែង ជាដើម តែបច្ចុប្បន្នក៏នៅមានការបញ្ជាទិញដែរ តែក្នុងបរិមាណតិចតួចជាងមុន ខណៈពេលដែលសិប្បកម្មខ្លះគេអាចមានលទ្ធភាពអាចផលិតបានដល់រទៅរាប់ពាន់ឈុតក្នុងមួយខែ ដើម្បីដាក់ចូលទីផ្សារ»។

ពាក់ព័ន្ធនឹងការផលិតវិញ ដើម្បីផលិតចេញជាថ្នាំកសិកម្មខាងលើ គេត្រូវប្រើវត្ថុធាតុដើមរួមមាន បន្លែ ផ្លែឈើ ជ័រឈើ កាកសំណល់កសិកម្ម ស្ករកសិកម្មជាដើម លាយចូលគ្នា ហើយផ្អាប់ទុកតាមបច្ចេកទេសរយៈពេល ៣ខែទើបមានប្រសិទ្ធភាពល្អ។ ការលាយនេះផងដែរ ពុំមានបន្ថែមនូវសារធាតុដែលអាចបង្កផលប៉ះពាល់ដល់សុខភាពអ្វីឡើយ តែថ្នាំនេះអាចរក្សាទុកបានយូរ ពោលគឺកាន់តែទុក កាន់តែមានប្រសិទ្ធភាព។

បន្ថែមពីការលក់ផលិតផលនេះដែរ លោក ប៉េងណាំ ក៏មានទស្សនៈវិស័យចង់បង្រៀន និងចែកចាយចំណេះដឹង ជំនាញកសិកម្ម ដែលលោកទទួលបានពីការសិក្សាទៅដល់សិក្ខាកាម ក៏ដូចជាទៅដល់កសិករផ្សេងទៀត ឱ្យមានគំនិតចេះកែច្នៃ និងផលិតឡើងដោយខ្លួនឯង មិនមែនពឹងតែលើការចំណាយលុយទិញផលិតផលដែលមានលក់ស្រាប់ៗនៅលើទីផ្សារនោះទេ។ វិធីនេះ កសិករក្រៅពីទទួលបានចំណេះដឹងពាក់ព័ន្ធនឹងវិស័យកសិកម្ម ថែមទាំងអាចកាត់បន្ថយការចំណាយទៅលើថ្លៃដើមបានទៀតផង៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

រយៈពេល​ ​៦​ ​ខែ​ ​វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅ​ចិន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅកាន់​ប្រទេស​ចិន ​ខណៈ​ដែល​កំពុង​ពង្រីក​ខ្លួន​ទៅកាន់​ទីផ្សារ​បរទេស​ផ្សេង​ទៀត​ផងដែរ

រដ្ឋាភិបាល​ជំរុញ​ការ​អភិវឌ្ឍ​ភូមិភាគ​ឦសាន​ទៅជា​ប៉ូល​សេដ្ឋកិច្ច​ថ្មី​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​ភូមិភាគ​ឦសាន ​ដែល​រួមមាន​ខេត្ត​ស្ទឹងត្រែង​ រតនគិរី​ ​មណ្ឌលគិរី​ ​និង​ក្រចេះ​ ​បាន​ក្លាយជា​ទិសដៅ​អាទិភាព​ខ្ពស់​សម្រាប់​ការ​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​ ​ដោយ​ផ្តោត​លើ​ការ​ពង្រឹង​ហេដ្ឋារចនាសម្ព័ន្ធ​ ​ការ​ទាក់ទាញ​វិនិយោគ​ ​និង​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​ ក​សិ-​ឧស្សាហកម្ម​ ​និង​ទេសចរណ៍​ ​ដើម្បី​ជំរុញ​កំណើន​ ​និង​កាត់បន្ថយ​គម្លាត​អភិវឌ្ឍន៍​ជាមួយ​តំបន់​កណ្តាល​នៃ​ប្រទេស

គ្រឹះស្ថានធនាគារ​ និងហិរញ្ញវត្ថុ​ គ្មានសិទ្ធិ​បង្ខំឱ្យ​អតិថិជន​លក់ទ្រព្យ​ ដើម្បីយកលុយសង​ត្រលប់មកវិញឡើយ

Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 12/08/2026

មន្ត្រីជាន់ខ្ពស់នៃសមាគម​ធនាគារ​នៅកម្ពុជា​បានអះអាង​ថា គ្មានគ្រឹះស្ថានណាមួយ​មានសិទ្ធិ​បង្ខំឱ្យអតិថិជនលក់ទ្រព្យធានាដើម្បីយកលុយមក​សងធនាគារ ឬមីក្រូហិរញ្ញវត្ថុនោះទេ

ឥណ្ឌា​ ផ្តើម​ផលិត​យន្តហោះ​ចម្បាំង​រុស្ស៊ី ម៉ូដែល​ ​Su​-​30​MKI​ ​ឡើងវិញ​ ក្រោយ​ខកខាន​ជាច្រើន​ឆ្នាំ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 12/08/2026

រដ្ឋាភិបាល​ទីក្រុង​ញូវ​ដេលី​ កាលពីពេលថ្មី​ៗ​នេះ​បាន​ប្រកាស​ថានឹងចាប់ដំណើរការ​ផលិត​យន្តហោះ​ចម្បាំង​រុស្ស៊ី ​Su​-​30​MKI​ ​សាឡើងវិញ​​បន្ទាប់ពី​បាន​បញ្ចប់​ផលិតកម្ម​ផលិត​យន្តហោះ​ម៉ូដែលមួយនេះ​តាំងពី​ឆ្នាំ​២០២១​

មេធនាគារ ARDB ណែនាំកសិករយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនសម្រេចចិត្តដាំដុះដំណាំអ្វីមួយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

ប្រជាកសិករត្រូវយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនពេលសម្រេចចិត្តដាំដុះមុខដំណាំអ្វីមួយ ដើម្បីអាចទទួលបានផលចំណេញ មិនខាតបង់ និងជួយបង្កើនជីវភាពគ្រួសារ

សមាគម​ហិរញ្ញវត្ថុ ​២​ ​បង្ហាញ​ការ​ប្តេជ្ញាចិត្ត​ការពារ​អតិថិជន​ និង​ដោះស្រាយ​បណ្តឹង​ដោយ​តម្លាភាព​

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 12/08/2026

សមាគម​ធនាគារ​នៅ​កម្ពុជា​ ​(​ABC​) ​និង​សមាគម​មីក្រូ​ហិរញ្ញវត្ថុ​កម្ពុជា​ ​(​CMA​) ​បាន​បង្ហាញ​ការ​ប្តេជ្ញាចិត្ត​ការពារ​អតិថិជន​ ​និង​ពង្រឹង​ការ​ដោះស្រាយ​បណ្តឹង​ប្រកបដោយ​យុត្តិធម៌​ ​តម្លាភាព​ ​និង​ទាន់​ពេលវេលា​ ​ខណៈ​បាន​អំពាវនាវ​ឱ្យ​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​ពាក់ព័ន្ធ​នឹង​ករណី​អតិថិជន​ឥណទាន​ ​ធ្វើឡើង​ដោយ​ពេញលេញ​ ត្រឹមត្រូវ​ និង​មាន​តុល្យភាព

អាស៊ាន​នៅតែ​ជា​គោលដៅ​ចម្បង​សម្រាប់​ក្រុមហ៊ុន​ចិន​ ​ពង្រីក​អាជីវកម្ម​ក្រៅ​ប្រទេស​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

​ក្រុមហ៊ុន​ចិន​ប្រមាណ​ ​៨០​ ​ភាគរយ​ ក្នុង​ចំណោម​ក្រុមហ៊ុន​ចំនួន​ ​៣៨០​ ​ដែល​ត្រូវបាន​ស្ទង់​មតិ ​បាន​បង្ហាញ​ផែនការ​ពង្រីក​អាជីវកម្ម​ទៅកាន់​ទីផ្សារ​បរទេស​ក្នុង​រយៈពេល​ ​៣​ ​ឆ្នាំ​ខាងមុខ​ ​ដោយ​តំបន់​អាស៊ាន​នៅតែ​ជា​គោលដៅ​ចម្បង​

អាមេរិក​ និង​អ៊ីស្រាអែល ​ធានា​ដឹកជញ្ជូន​សារធាតុ​នុយក្លេអ៊ែរ​ចេញ​ពី​ទីតាំង​សម្ងាត់​មួយ​នៅស៊ីរី​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 12/08/2026

សហរដ្ឋ​អាមេរិក​ និង​អ៊ីស្រាអែល ​បាន​ឈានដល់​កិច្ចព្រមព្រៀង​​ជាមួយ​រដ្ឋាភិបាល​អន្តរកាល​របស់​ប្រទេស​ស៊ីរី ​ដើម្បី​​អនុញ្ញាតឱ្យ​ក្រុម​អធិការ​កិច្ច​អន្តរជាតិ​ប្រមូល​យក​សារធាតុ​វិទ្យុសកម្ម​ចេញ​ពី​ទីតាំង​នុយក្លេអ៊ែរ​សម្ងាត់​មួយ

ភូមិភាគ​ឦសាន​កម្ពុជា​ទាក់ទាញ​គម្រោង​វិនិយោគ​ ​៧២​ ​ក្នុង​ទុន​ ​២.៦៥​ ​ពាន់​លាន​ដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

គិត​ចាប់តាំងពី​ការ​ដាក់​ឱ្យ​អនុវត្ត​កម្មវិធី​ពិសេស​ជំរុញ​ការ​វិនិយោគ​ក្នុង​ភូមិភាគ​ឦសាន ​រហូតមកដល់​បច្ចុប្បន្ន ​មាន​គម្រោង​ចំនួន​ ​៧២​ ​ក្នុង​ទំហំ​ទុន​វិនិយោគ​សរុប​ ​២.៦៥​ ​ពាន់​លាន​ដុល្លារ​ ​បាន​ដាក់​ស្នើសុំ​វិនិយោគ​នៅក្នុង​ខេត្ត​ទាំង​៤​ ​នៃ​ភូមិភាគ​ឦសាន ​ខណៈ​ក្រុមការងារ​បាន​ពិនិត្យ​ ​និង​អនុម័ត​ការ​លើកទឹកចិត្ត​ជូន​ជាបន្តបន្ទាប់

កសិករជាជនជាតិដើមភាគតិច ទំពូន នៅខេត្តរតនគិរី កំពុងទទួលជីវភាពប្រសើរ ក្រោយពេលប្រើសេវាឥណទានផ្លូវការ

Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 11/08/2026

ប្រជាជននៅក្នុងខេត្តរតនគិរី នាពេលបច្ចុប្បន្ន បាន និងកំពុង បន្តភាពរីកចម្រើន និងអភិវឌ្ឍន៍ ទាំងក្នុងសកម្មភាពរស់នៅប្រចាំថ្ងៃ ក៏ដូចជាការប្រកបមុខរបរដើម្បីលើកស្ទួយកម្រិតជីវភាពឱ្យកាន់តែល្អប្រសើរ

Leave a Reply

Your email address will not be published.Required fields are marked *