កម្មវិធីហិរញ្ញវត្ថុគាំទ្រការវិនិយោគ (ISF) នឹងជំរុញកំណើនក្នុងវិស័យជលផលនៅកម្ពុជា​

ភ្នំពេញ ៖ តាមរយៈកម្មវិធីជំរុញកំណើនវិស័យជលផលប្រកបដោយចីរភាព គម្រោងអភិវឌ្ឍន៍ជលផលក្រោយប្រមូលផល (CAPFISH-Capture) សាជីវកម្មធានាឥណទានកម្ពុជា (CGCC)  រដ្ឋបាលជលផល (FiA) និងអង្គការសហប្រជាជាតិដើម្បីអភិវឌ្ឍន៍ឧស្សាហកម្ម (UNIDO) ប្រកាសដាក់ដំណើរការជាផ្លូវការ កម្មវិធីហិរញ្ញវត្ថុគាំទ្រការវិនិយោគ (ISF) ដែលជាកម្មវិធីហិរញ្ញវត្ថុគាំទ្រការវិនិយោគចម្រុះ គាំទ្រថវិកាដោយសហភាពអឺរ៉ុប (EU) ដើម្បីជំរុញកំណើនក្នុងវិស័យជលផលក្រោយប្រមូលផលនៅកម្ពុជា​។

ជាមួយបេតិកភណ្ឌវប្បធម៌ និងធនធានជលផលដ៏សម្បូរបែប កម្ពុជាមានសក្តានុពលខ្ពស់ក្នុងការប្រកួតប្រជែងផលិតផលជលផលក្នុងទីផ្សារសកលលោក ។ ទោះជាបែបនេះក្តី អនុវិស័យជលផលនេះពើបប្រទះនូវបញ្ហាប្រឈមជាច្រើន ដែលបានរារាំងដល់ការទទួលបាននូវជំនឿទុកចិត្តពីអ្នកបរិភោគ និងការប្រកួតប្រជែងជាលក្ខណៈសកល ដូចជា បច្ចេកវិទ្យាកែច្នៃនៅមានកម្រិត កង្វះគុណតម្លៃបន្ថែម និងបញ្ហាពាក់ព័ន្ធនឹងសុវត្ថិភាពម្ហូបអាហារជាដើម។

ផ្អែកតាមបទពិសោធន៍ជោគជ័យនៃការអនុវត្តកម្មវិធីគាំទ្រសហគ្រាសជលផលខ្នាតតូច និងមធ្យម (VCIS-FTS) គម្រោង CAPFISH-Capture បានរៀបចំបង្កើតកម្មវិធី ISF ដើម្បីគាំទ្រដល់សហគ្រាសជលផលក្រោយប្រមូលផល អ្នកផ្គត់ផ្គង់ធាតុចូល និងដៃគូអាជីវកម្មក្នុងខ្សែច្រវាក់ក់តម្លៃជលផល ជម្នះនូវបញ្ហាប្រឈមទាំងនេះ ក៏ដូចជាបង្កើនផលិតភាពផលិតកម្ម ទទួលបាននូវផលិតផលមានគុណភាព និងសុវត្ថិភាពខ្ពស់។ កម្មវិធី ISF​ នេះ មានការចូលរួមធនធានផ្ទាល់ពីសហគ្រាស កម្ចីអាជីវកម្មដែលមានការធានាពីគ្រឹះស្ថានហិរញ្ញវត្ថុ និងទុនឧបត្ថម្ភពីគម្រោង។ បន្ថែមពីលើសហគ្រាសទាំង ៥០ ដែលត្រូវបានគាំទ្រដោយកម្មវិធី VCIS-FTS នាពេលបច្ចុប្បន្ន កម្មវិធីថ្មីនេះផ្តោតលើសហគ្រាសគោលដៅចំនួនជាង ១០០ ផ្សេងទៀត​ ដែលមានគុណវុឌ្ឍិគ្រប់គ្រាន់នៅក្នុងខ្សែច្រវាក់ក់តម្លៃជលផល។​

CGCC មានតួនាទីជាអង្គភាពគ្រប់គ្រង ISF ដោយធ្វើការជាមួយធនាគារពាណិជ្ជ និងគ្រឹះស្ថានហិរញ្ញវត្ថុនៅកម្ពុជា។ 

ឯកឧត្តមបណ្ឌិត ម៉ី វ៉ាន់ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (MEF) និងជាសមាជិកក្រុមប្រឹក្សាភិបាលរបស់ CGCC មានប្រសាសន៍ថា ISF ពិតជាមានសារៈសំខាន់ និងអត្ថប្រយោជន៍យ៉ាងខ្លាំងចំពោះវិស័យជលផលនៅកម្ពុជា។ តាមរយៈគម្រោងនេះ ប្រតិបត្តិករពាក់ព័ន្ធក្នុងវិស័យជលផលក្រោយប្រមូលផល នឹងមានលទ្ធភាពទទួលបាននូវការគាំទ្រជំនួយបច្ចេកទេស ការសាងសមត្ថភាព និងជំនួយហិរញ្ញប្បទាន ដែលរួមមានជំនួយឥតសំណង និងឥណទានដែលមានការធានាក្នុងលក្ខខណ្ឌអនុគ្រោះជាច្រើន។

ឯកឧត្តមបណ្ឌិត ម៉ី វ៉ាន់ បានថ្លែងបន្តថា គម្រោង ISF នឹងចូលរួមជំរុញកំណើនសេដ្ឋកិច្ច និងលើកកម្ពស់ការអភិវឌ្ឍវិស័យកសិកម្ម ដែលជាអាទិភាពចម្បងរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា តាមរយៈការធ្វើទំនើបកម្ម ការបង្កើនផលិតភាពនៃវិស័យកសិកម្ម ជាមួយការរក្សាបាននូវគុណភាពនៃផលិតផលកសិកម្ម និងកសាងបាននូវភាពធន់នៃវិស័យនេះ ដើម្បីធានាបាននូវសន្តិសុខ និងសុវត្ថិភាពស្បៀង ក៏ដូចជាការបង្កើនបាននូវតម្លៃបន្ថែមកាន់តែខ្ពស់ និងភាពប្រកួតប្រជែង ទាំងតម្លៃ និងគុណភាព។ គំនិតផ្តួចផ្តើមនឹងចូលរួមលើកតម្កើងនូវកម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកម្ពុជាឱ្យបានប្រសើរទ្បើង។

ផ្អែកលើតួនាទីរបស់ ISF ក្នុងការលើកកម្ពស់ភាពប្រកួតប្រជែងរបស់វិស័យជលផលក្រោយប្រមូលផលនៅកម្ពុជា លោក ដឺជេនេ តេហ្សេរ៉ា នាយកផ្នែកអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ និងកសិពាណិជ្ជកម្មរបស់អង្គការ UNIDO លើកឡើងថា «អង្គការ UNIDO ពិតជាមានមោទនភាពក្នុងការដាក់ចេញនូវកម្មវិធី ISF សម្រាប់បម្រើឱ្យវិស័យនេះ។ តាមរយៈបទពិសោធន៍ដ៏រឹងមាំរបស់ UNIDO លើការអភិវឌ្ឍខ្សែច្រវាក់តម្លៃ និងហិរញ្ញវត្ថុប្រកបដោយនវានុវត្តន៍ យើងមានជំនឿយ៉ាងមុតមាំថាគម្រូកម្មវិធី ​ISF នេះ ពិតជាអាចរួមចំណែកបង្កើនគុណតម្លៃ និងបរិមាណនៃ ផល ផលិតផលជលផលដែលប្រកបដោយគុណភាព និងសុវត្ថិភាព ជួយឱ្យសហគ្រាសកែច្នៃផល ផលិតផលជលផលទទួលបានជោគជ័យនៅក្នុងទីផ្សារសកល។ តាមរយៈការវិនិយោគលើការបង្កើតថ្មី និងការកសាងសមត្ថភាព​ ​  គឺជាការត្រួសត្រាយ និងកសាងផ្លូវដ៏ត្រឹមត្រូវជួយឱ្យវិស័យជលផលកម្ពុជាលេចធ្លោរលើឆាកអន្តរជាតិ​ ផ្តល់នូវឧត្តមភាព ជំនឿទុកចិត្ត និងវិបុលភាពសម្រាប់សហគមន៍ និងប្រជាជនកម្ពុជាទាំងមូល។»​

ឯកឧត្តម អ៊ីហ្គ័រ ទ្រីសមែន ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំនៅកម្ពុជា​កោតសរសើរចំពោះការដាក់ឱ្យដំណើរការទាន់ពេលវេលានៃកម្មវិធី ISF ដោយគូសបញ្ជាក់អំពីផលជះដ៏មានសក្តានុពល លើវិស័យជលផលរបស់កម្ពុជា។ សង្គតិភាពនឹងលក្ខខណ្ឌតម្រូវទីផ្សារអន្តរជាតិ រួមទាំងសហភាពអឺរ៉ុប កម្មវិធី ISF មិនត្រឹមតែរួមចំណែកលើកកម្ពស់ភាពប្រកួតប្រជែង និងនិរន្តរភាពប៉ុណ្ណោះទេ ថែមទាំងទ្រទ្រង់ឆ្អឹងខ្នងសេដ្ឋកិច្ច ការពារសុខភាពសាធារណៈ និងបង្កើតការងារក្នុងស្រុកក្នុងវិស័យនេះ។ ខ្ញុំមានសុទិដ្ឋិនិយមថា ជោគជ័យក្នុងការអនុវត្តកម្មវិធី ISF ក្នុងវិស័យជលផលនេះ​អាច យកទៅអនុវត្តឡើងវិញសម្រាប់អនុវិស័យកសិកម្មផ្សេងទៀត ដែលជាកាតាលីករជំរុញឱ្យមានការអភិវឌ្ឍន៍គ្រប់ជ្រុងជ្រោយ និងការវិនិយោគបន្ថែមទៀតក្នុងវិស័យកសិកម្មកម្ពុជា លើគ្រប់ផ្នែក។ នេះបើតាមការបញ្ជាក់បន្ថែមរបស់ ឯកឧត្តម។

ដោយបានវាយតម្លៃខ្ពស់នូវកិច្ចគាំទ្រប្រកបដោយប្រសិទិ្ធភាពរបស់សហភាពអឺរ៉ុប និងអង្គការ UNIDO លើការជំរុញ សុវត្ថិភាពម្ហូបអាហារ និងអភិវឌ្ឍន៍វិស័យជលផលប្រកបដោយចីរភាព ឯកឧត្តម ឌិត​ ទីណា រដ្ឋមន្ត្រី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានគូសបញ្ជាក់ជាថ្មីម្តងទៀតអំពីជំហរ និងការប្តេជ្ញាចិត្តអភិវឌ្ឍន៍វិស័យ ជលផលកម្ពុជាឲ្យជោគជ័យបន្ថែមទៀត។

ដូចមានគូសបញ្ជាក់នៅក្នុងសសរស្តម្ភទី២ នៃយុទ្ធសាស្រ្តបញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជាស្តីពី៖ ពិពិធភាព សេដ្ឋកិច្ច និងបង្កើនភាពប្រកួតប្រជែង ឯកឧត្តម ឌិត ទីណា បានបញ្ជាក់ថា កម្មវិធីហិរញ្ញវត្ថុគាំទ្រការវិនិយោគ គឺជាគំនិតផ្ដួចផ្ដើមមួយដ៏ល្អ សម្រាប់គាំទ្រដល់កិច្ចសហការរវាងរដ្ឋបាលជលផលនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ព្រមទាំងអង្គការ UNIDO និងវិស័យឯកជន ដើម្បីជំរុញកំណើនក្នុងវិស័យជលផលក្រោយប្រមូលផលនៅកម្ពុជា។

ឯកឧត្តម ឌិត ទីណា សង្ឃឹមថា កម្មវិធីនេះនឹងជួយលើកកម្ពស់ការកែច្នៃផលិតផលជលផលក្រោយប្រមូលផល ឱ្យកាន់តែមានស្តង់ដារនិងគុណភាពខ្ពស់ តាមរយៈគម្រោងអភិវឌ្ឍន៍ជលផលក្រោយប្រមូលផល (CAPFISH-Capture) ព្រមទាំងផ្ដល់ផលចំណេញផ្នែកសេដ្ឋកិច្ចដល់ប្រជានេសាទ និងសហគ្រាសកែច្នៃផងដែរ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

រយៈពេល​ ​៦​ ​ខែ​ ​វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅ​ចិន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅកាន់​ប្រទេស​ចិន ​ខណៈ​ដែល​កំពុង​ពង្រីក​ខ្លួន​ទៅកាន់​ទីផ្សារ​បរទេស​ផ្សេង​ទៀត​ផងដែរ

រដ្ឋាភិបាល​ជំរុញ​ការ​អភិវឌ្ឍ​ភូមិភាគ​ឦសាន​ទៅជា​ប៉ូល​សេដ្ឋកិច្ច​ថ្មី​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​ភូមិភាគ​ឦសាន ​ដែល​រួមមាន​ខេត្ត​ស្ទឹងត្រែង​ រតនគិរី​ ​មណ្ឌលគិរី​ ​និង​ក្រចេះ​ ​បាន​ក្លាយជា​ទិសដៅ​អាទិភាព​ខ្ពស់​សម្រាប់​ការ​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​ ​ដោយ​ផ្តោត​លើ​ការ​ពង្រឹង​ហេដ្ឋារចនាសម្ព័ន្ធ​ ​ការ​ទាក់ទាញ​វិនិយោគ​ ​និង​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​ ក​សិ-​ឧស្សាហកម្ម​ ​និង​ទេសចរណ៍​ ​ដើម្បី​ជំរុញ​កំណើន​ ​និង​កាត់បន្ថយ​គម្លាត​អភិវឌ្ឍន៍​ជាមួយ​តំបន់​កណ្តាល​នៃ​ប្រទេស

គ្រឹះស្ថានធនាគារ​ និងហិរញ្ញវត្ថុ​ គ្មានសិទ្ធិ​បង្ខំឱ្យ​អតិថិជន​លក់ទ្រព្យ​ ដើម្បីយកលុយសង​ត្រលប់មកវិញឡើយ

Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 12/08/2026

មន្ត្រីជាន់ខ្ពស់នៃសមាគម​ធនាគារ​នៅកម្ពុជា​បានអះអាង​ថា គ្មានគ្រឹះស្ថានណាមួយ​មានសិទ្ធិ​បង្ខំឱ្យអតិថិជនលក់ទ្រព្យធានាដើម្បីយកលុយមក​សងធនាគារ ឬមីក្រូហិរញ្ញវត្ថុនោះទេ

ឥណ្ឌា​ ផ្តើម​ផលិត​យន្តហោះ​ចម្បាំង​រុស្ស៊ី ម៉ូដែល​ ​Su​-​30​MKI​ ​ឡើងវិញ​ ក្រោយ​ខកខាន​ជាច្រើន​ឆ្នាំ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 12/08/2026

រដ្ឋាភិបាល​ទីក្រុង​ញូវ​ដេលី​ កាលពីពេលថ្មី​ៗ​នេះ​បាន​ប្រកាស​ថានឹងចាប់ដំណើរការ​ផលិត​យន្តហោះ​ចម្បាំង​រុស្ស៊ី ​Su​-​30​MKI​ ​សាឡើងវិញ​​បន្ទាប់ពី​បាន​បញ្ចប់​ផលិតកម្ម​ផលិត​យន្តហោះ​ម៉ូដែលមួយនេះ​តាំងពី​ឆ្នាំ​២០២១​

មេធនាគារ ARDB ណែនាំកសិករយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនសម្រេចចិត្តដាំដុះដំណាំអ្វីមួយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

ប្រជាកសិករត្រូវយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនពេលសម្រេចចិត្តដាំដុះមុខដំណាំអ្វីមួយ ដើម្បីអាចទទួលបានផលចំណេញ មិនខាតបង់ និងជួយបង្កើនជីវភាពគ្រួសារ

សមាគម​ហិរញ្ញវត្ថុ ​២​ ​បង្ហាញ​ការ​ប្តេជ្ញាចិត្ត​ការពារ​អតិថិជន​ និង​ដោះស្រាយ​បណ្តឹង​ដោយ​តម្លាភាព​

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 12/08/2026

សមាគម​ធនាគារ​នៅ​កម្ពុជា​ ​(​ABC​) ​និង​សមាគម​មីក្រូ​ហិរញ្ញវត្ថុ​កម្ពុជា​ ​(​CMA​) ​បាន​បង្ហាញ​ការ​ប្តេជ្ញាចិត្ត​ការពារ​អតិថិជន​ ​និង​ពង្រឹង​ការ​ដោះស្រាយ​បណ្តឹង​ប្រកបដោយ​យុត្តិធម៌​ ​តម្លាភាព​ ​និង​ទាន់​ពេលវេលា​ ​ខណៈ​បាន​អំពាវនាវ​ឱ្យ​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​ពាក់ព័ន្ធ​នឹង​ករណី​អតិថិជន​ឥណទាន​ ​ធ្វើឡើង​ដោយ​ពេញលេញ​ ត្រឹមត្រូវ​ និង​មាន​តុល្យភាព

អាស៊ាន​នៅតែ​ជា​គោលដៅ​ចម្បង​សម្រាប់​ក្រុមហ៊ុន​ចិន​ ​ពង្រីក​អាជីវកម្ម​ក្រៅ​ប្រទេស​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

​ក្រុមហ៊ុន​ចិន​ប្រមាណ​ ​៨០​ ​ភាគរយ​ ក្នុង​ចំណោម​ក្រុមហ៊ុន​ចំនួន​ ​៣៨០​ ​ដែល​ត្រូវបាន​ស្ទង់​មតិ ​បាន​បង្ហាញ​ផែនការ​ពង្រីក​អាជីវកម្ម​ទៅកាន់​ទីផ្សារ​បរទេស​ក្នុង​រយៈពេល​ ​៣​ ​ឆ្នាំ​ខាងមុខ​ ​ដោយ​តំបន់​អាស៊ាន​នៅតែ​ជា​គោលដៅ​ចម្បង​

អាមេរិក​ និង​អ៊ីស្រាអែល ​ធានា​ដឹកជញ្ជូន​សារធាតុ​នុយក្លេអ៊ែរ​ចេញ​ពី​ទីតាំង​សម្ងាត់​មួយ​នៅស៊ីរី​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 12/08/2026

សហរដ្ឋ​អាមេរិក​ និង​អ៊ីស្រាអែល ​បាន​ឈានដល់​កិច្ចព្រមព្រៀង​​ជាមួយ​រដ្ឋាភិបាល​អន្តរកាល​របស់​ប្រទេស​ស៊ីរី ​ដើម្បី​​អនុញ្ញាតឱ្យ​ក្រុម​អធិការ​កិច្ច​អន្តរជាតិ​ប្រមូល​យក​សារធាតុ​វិទ្យុសកម្ម​ចេញ​ពី​ទីតាំង​នុយក្លេអ៊ែរ​សម្ងាត់​មួយ

ភូមិភាគ​ឦសាន​កម្ពុជា​ទាក់ទាញ​គម្រោង​វិនិយោគ​ ​៧២​ ​ក្នុង​ទុន​ ​២.៦៥​ ​ពាន់​លាន​ដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

គិត​ចាប់តាំងពី​ការ​ដាក់​ឱ្យ​អនុវត្ត​កម្មវិធី​ពិសេស​ជំរុញ​ការ​វិនិយោគ​ក្នុង​ភូមិភាគ​ឦសាន ​រហូតមកដល់​បច្ចុប្បន្ន ​មាន​គម្រោង​ចំនួន​ ​៧២​ ​ក្នុង​ទំហំ​ទុន​វិនិយោគ​សរុប​ ​២.៦៥​ ​ពាន់​លាន​ដុល្លារ​ ​បាន​ដាក់​ស្នើសុំ​វិនិយោគ​នៅក្នុង​ខេត្ត​ទាំង​៤​ ​នៃ​ភូមិភាគ​ឦសាន ​ខណៈ​ក្រុមការងារ​បាន​ពិនិត្យ​ ​និង​អនុម័ត​ការ​លើកទឹកចិត្ត​ជូន​ជាបន្តបន្ទាប់

កសិករជាជនជាតិដើមភាគតិច ទំពូន នៅខេត្តរតនគិរី កំពុងទទួលជីវភាពប្រសើរ ក្រោយពេលប្រើសេវាឥណទានផ្លូវការ

Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 11/08/2026

ប្រជាជននៅក្នុងខេត្តរតនគិរី នាពេលបច្ចុប្បន្ន បាន និងកំពុង បន្តភាពរីកចម្រើន និងអភិវឌ្ឍន៍ ទាំងក្នុងសកម្មភាពរស់នៅប្រចាំថ្ងៃ ក៏ដូចជាការប្រកបមុខរបរដើម្បីលើកស្ទួយកម្រិតជីវភាពឱ្យកាន់តែល្អប្រសើរ