ខេត្តកំពង់ឆ្នាំង ប្រកាស​បញ្ចប់ការវាស់វែងដីធ្លីមានលក្ខណៈជាប្រព័ន្ធ និងប្រគល់បណ្ណកម្មសិទ្ធិដីធ្លីជូ​នប្រ​ជាព​ល​រ​ដ្ឋចំនួន ៣៩៦៦ នាក់ក្នុងស្រុកចំនួន៤

កំពង់ឆ្នាំង ៖ ខេត្តកំពង់ឆ្នាំងត្រូវបានប្រកាសជាខេត្តបញ្ចប់ការវាស់វែងដីធ្លី មានលក្ខណៈជាប្រព័ន្ធ និង​រៀ​ប​ចំប្រគល់បណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋចំនួន ៣៩៦៦នាក់ក្នុងស្រុកចំនួន៤ រួមមាន​ស្រុករលាប្អៀរ កំ​ពង់​ត្រ​ឡា​ច​ ​សាមគ្គីមានជ័យ និងស្រុកកំពង់លែង នាព្រឹកថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៥ ក្រោមអធិបតីភាព ឯក​ឧត្ត​មឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធាន​ក្រុម​ការ​ងារ​រាជ​រដ្ឋា​ភិបា​ល​​ចុះ​​មូល​ដ្ឋាន​ខេត្ត​​កំ​ព​ង់​ឆ្នាំ​ង ។ ​

​ក្នុងឱកាសនោះ តំណាងប្រជាពលរដ្ឋដែលត្រូវទទួលបានបណ្ណកម្មសិទ្ធិដីធ្លីបាន​បង្ហា​ញ​ពី​ក្តី​រំ​ភើ​ប​រី​ក​រា​យដែ​ល​​ទ​ទួលបានបណ្ណកម្មសិទ្ធិដីធ្លីនាពេលនេះ ដែល​បណ្ណ​នេះពិ​ត​​ជាមា​ន​សារៈ​​សំខា​ន់​បង្ហាញ​ពី​សិទ្ធិ​ស្រប​ច្បា​ប់​ពេ​ញលេញក្នុងការកាន់កាប់ដីធ្លី បញ្ចប់វិវាទដីធ្លី និង​មាន​អត្ថប្រ​យោជ​ន៍​ចំ​ពោះ​សេដ្ឋ​​កិច្ច​គ្រួសារ​ និង​សេដ្ឋ​កិច្ច​ជាតិ​ ។ ជាមួយគ្នានេះ ប្រជាពលរដ្ឋក៏បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ អាជ្ញាធ​រ​ និ​ងម​​ន្ត្រី​ជំ​នា​ញ​ពាក់​ព័​​ន្ធទាំងអស់ ជាពិសេសឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ដែលបានចាត់មន្ត្រីជំនាញ និងក្រុម​​យុ​វ​ជ​ន​ចុះយុ​ទ្ធនាកា​រ​ចុះ​ប​ញ្ជី​ដី​ធ្លីនៅទូ​​ទាំ​ងប្រ​ទេ​ស ​និ​ង​ឈា​ន​ដល់​កា​រ​ប​ញ្ច​​ប់​វិវា​ទ​​ដីធ្លី​រួ​ម​ជា​មួ​យ​កា​រ​ដា​ក់​​ចេ​ញ​នូវ​កា​រ​ផ្ដ​ល់សេវាសាធារណៈគាប់ចិត្តជូនប្រជាពលរដ្ឋ​ ។

ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន បានអបអរសាទរ និង​​សា​ក​សួរ​​សុខ​ទុ​ក្ខ​ប្រ​ក​ប​ដោ​យ​ក្តី​នឹ​ករលឹកស្រលាញ់រាប់អានពីសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នា​យ​​ក​​រ​ដ្ឋ​ម​​ន្ត្រី​នៃ​ព្រះ​រា​ជា​ណា​ច​ក្រ​ក​ម្ពុ​ជា​ ​និ​​ងលោកជំទាវ ជូនដល់ប្រជាពលរដ្ឋទាំងអស់ក្នុងខេត្តកំពង់ឆ្នាំង។

ឯកឧត្តមបណ្ឌិតសភាចារ្យ បានកោ​ត​ស​រ​សើ​រ​ និ​ងថ្លែងអំណរគុណចំពោះឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ដែលបាន​លះ​ប​ង់​ក​ម្លាំ​ង​កាយចិ​ត្ត​ខិ​ត​ខំ​ប្រឹង​​ប្រែ​ង​បំ​ពេ​ញ​ភា​​រ​កិ​ច្ច​ដោយ​មិ​ន​​ខ្លា​ច​នឿ​យ​ហ​ត់​នៅ​ក្នុង​ការ​ងារ​ចុះ​បញ្ជី​ដី​ធ្លី​ប​ញ្ចប់​ជូ​នប្រ​ជា​​ព​លរដ្ឋនៅទូទាំងប្រទេស ក្នុងនោះមានប្រជាពលរដ្ឋនៅខេត្តកំពង់ឆ្នាំងផងដែរ។

ឯ​កឧត្តមបណ្ឌិតសភាចារ្យ ក៏បាន​កោ​ត​ស​រសើ​រ​ដ​ល់​ថ្នា​ក់​ដឹក​នាំ​ និ​ង​ម​ន្ត្រី​នៃ​ម​ន្ទីររៀ​ប​ចំ​ដែ​នដី នគរូបនីយកម្មសំណង់ និងសុរិយោដី ខេត្តកំពង់ឆ្នាំង ក្រុ​មយុវ​ជន និ​ងអ្នក​ស្ម័គ្រ​ចិ​ត្ត​ទាំ​ង​អ​ស់ដែ​ល​បា​ន​ចូល​រួ​មសហការអនុវត្តការងារចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធប្រកបដោយស្មារតីទទួលខុសត្រូវ ។

ឯកឧត្តម អ៊ុក រ៉ាប៊ុន បានចាត់ទុកការពុះពារ និងការប្ដេជ្ញារបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ថា ពិត​ជាបានបំផុសគំនិតដល់មន្ត្រីរាជការ និងប្រតិបត្តិករកិច្ចការសុរិយោដីទាំងអស់ ទាំង​នៅ​ក្នុង​ក្រសួង​ថ្នាក់​ជាតិ ក៏ដូចជានៅថ្នាក់ក្រោមជាតិ ឱ្យឈ្មុសឈ្មុលអនុ​វត្ត​មុ​ខជំ​នា​ញ​របស់ខ្លួន​ដោ​យ​ស្មារ​តី​មោះ​មុ​​តប្រកប​ដោយ​​ការទទួលខុសត្រូវ។

ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន បានកោត​សរសើ​រ​ចំ​ពោះល​ទ្ធ​ផ​ល​ដែ​លស​ម្រេចបា​ន​ក្នុង​វិស័​យសុ​​រិ​យោ​ដី ដែ​លផលជា​វិជ្ជ​មា​ន​​បា​នម​ក​ពី​​ការ​ចុះ​ប​ញ្ជី​បណ្ណ​ក​ម្ម​​សិ​ទ្ធិដែល​ត្រូវ​ប្រគល់ជូន​ប្រជាព​​លរដ្ឋ​នា​ពេ​ល​នេះ​មាន​លក្ខ​ណៈ​អំណោយផលក្រៃលែងចំពោះម្ចាស់ដីពីព្រោះបណ្ណកម្មសិទ្ធិដីធ្លីនេះមានប្រយោជន៍ណាស់ គឺ​ផ្ដល់​ស​ន្តិ​សុ​ខផ្លូវ​ចិត្តដោយសារមាន​កា​រ​ធា​នា​ច្បា​ស់​លា​ស់​ពីរ​ដ្ឋ​ថា​ដី​ធ្លីរ​បស់​​ខ្លួន​មា​នល​ក្ខ​ណៈ​ស្រ​បច្បា​ប់​ពិ​តប្រា​ក​ដ​និ​ង​អា​ចចាត់ចែងបានតាមការសម្រេចរបស់ខ្លួនជាម្ចាស់ដី, កាត់បន្ថយបាននូវទំនាស់ដីធ្លី និងជាទ្រ​ព្យ​ដ៏​មា​ន​ត​ម្លៃ​សម្រា​ប់បង្កើនសេដ្ឋកិច្ចគ្រួសារនិងសេដ្ឋកិច្ចជាតិផងដែរ ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

មាសហក់ដល់ ៤,៤០៦ ដុល្លារ/អោន ខណៈនៅកម្ពុជាឡើងដល់ ៥,២៨០ ដុល្លារ/តម្លឹង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

តម្លៃមាសបានហក់ឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលជាង ២ ខែ បន្ទាប់ពីទិន្នន័យអតិផរណារបស់សហរដ្ឋអាម៉េរិកស្របតាមការព្យាករណ៍របស់ទីផ្សារ ដែលជំរុញការរំពឹងថា ធនាគារកណ្តាលអាម៉េរិក (Fed) អាចបន្តរក្សាអត្រាការប្រាក់នៅថេរក្នុងកិច្ចប្រជុំខែកញ្ញាខាងមុខ

រយៈពេល​ ​៦​ ​ខែ​ ​វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅ​ចិន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅកាន់​ប្រទេស​ចិន ​ខណៈ​ដែល​កំពុង​ពង្រីក​ខ្លួន​ទៅកាន់​ទីផ្សារ​បរទេស​ផ្សេង​ទៀត​ផងដែរ

រដ្ឋាភិបាល​ជំរុញ​ការ​អភិវឌ្ឍ​ភូមិភាគ​ឦសាន​ទៅជា​ប៉ូល​សេដ្ឋកិច្ច​ថ្មី​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​ភូមិភាគ​ឦសាន ​ដែល​រួមមាន​ខេត្ត​ស្ទឹងត្រែង​ រតនគិរី​ ​មណ្ឌលគិរី​ ​និង​ក្រចេះ​ ​បាន​ក្លាយជា​ទិសដៅ​អាទិភាព​ខ្ពស់​សម្រាប់​ការ​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​ ​ដោយ​ផ្តោត​លើ​ការ​ពង្រឹង​ហេដ្ឋារចនាសម្ព័ន្ធ​ ​ការ​ទាក់ទាញ​វិនិយោគ​ ​និង​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​ ក​សិ-​ឧស្សាហកម្ម​ ​និង​ទេសចរណ៍​ ​ដើម្បី​ជំរុញ​កំណើន​ ​និង​កាត់បន្ថយ​គម្លាត​អភិវឌ្ឍន៍​ជាមួយ​តំបន់​កណ្តាល​នៃ​ប្រទេស

មេធនាគារ ARDB ណែនាំកសិករយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនសម្រេចចិត្តដាំដុះដំណាំអ្វីមួយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

ប្រជាកសិករត្រូវយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនពេលសម្រេចចិត្តដាំដុះមុខដំណាំអ្វីមួយ ដើម្បីអាចទទួលបានផលចំណេញ មិនខាតបង់ និងជួយបង្កើនជីវភាពគ្រួសារ

អាស៊ាន​នៅតែ​ជា​គោលដៅ​ចម្បង​សម្រាប់​ក្រុមហ៊ុន​ចិន​ ​ពង្រីក​អាជីវកម្ម​ក្រៅ​ប្រទេស​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

​ក្រុមហ៊ុន​ចិន​ប្រមាណ​ ​៨០​ ​ភាគរយ​ ក្នុង​ចំណោម​ក្រុមហ៊ុន​ចំនួន​ ​៣៨០​ ​ដែល​ត្រូវបាន​ស្ទង់​មតិ ​បាន​បង្ហាញ​ផែនការ​ពង្រីក​អាជីវកម្ម​ទៅកាន់​ទីផ្សារ​បរទេស​ក្នុង​រយៈពេល​ ​៣​ ​ឆ្នាំ​ខាងមុខ​ ​ដោយ​តំបន់​អាស៊ាន​នៅតែ​ជា​គោលដៅ​ចម្បង​

ភូមិភាគ​ឦសាន​កម្ពុជា​ទាក់ទាញ​គម្រោង​វិនិយោគ​ ​៧២​ ​ក្នុង​ទុន​ ​២.៦៥​ ​ពាន់​លាន​ដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

គិត​ចាប់តាំងពី​ការ​ដាក់​ឱ្យ​អនុវត្ត​កម្មវិធី​ពិសេស​ជំរុញ​ការ​វិនិយោគ​ក្នុង​ភូមិភាគ​ឦសាន ​រហូតមកដល់​បច្ចុប្បន្ន ​មាន​គម្រោង​ចំនួន​ ​៧២​ ​ក្នុង​ទំហំ​ទុន​វិនិយោគ​សរុប​ ​២.៦៥​ ​ពាន់​លាន​ដុល្លារ​ ​បាន​ដាក់​ស្នើសុំ​វិនិយោគ​នៅក្នុង​ខេត្ត​ទាំង​៤​ ​នៃ​ភូមិភាគ​ឦសាន ​ខណៈ​ក្រុមការងារ​បាន​ពិនិត្យ​ ​និង​អនុម័ត​ការ​លើកទឹកចិត្ត​ជូន​ជាបន្តបន្ទាប់

រដ្ឋាភិបាលវៀតណាម នឹងចេញវិធានការហាមឃាត់ពលរដ្ឋមិនឱ្យធ្វើការងារម៉ាស្សានៅបរទេស

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 11/08/2026

បទប្បញ្ញត្តិបរដ្ឋាភិបាលវៀតណាមគ្រោងចេញវិធានការហាមឃាត់ពលរដ្ឋមិនឱ្យទៅធ្វើការងារផ្នែកម៉ស្សានៅបរទេសក្នុងរូបភាពណាក៏ដោយ ដើម្បីកាត់បន្ថយហានិភ័យនៃការជួញដូរមនុស្ស ការកេងប្រវ័ញ្ច និងពលកម្មដោយបង្ខំ ច្ចុប្បន្នហាមឃាត់ការបញ្ជូនពលករទៅធ្វើការងារម៉ាស្សាតែនៅតាមភោជនីយដ្ឋាន សណ្ឋាគារ និងមជ្ឈមណ្ឌលកម្សាន្តប៉ុណ្ណោះ ប៉ុន្តែសេចក្តីព្រាងច្បាប់ថ្មីនេះនឹងហាមឃាត់នៅគ្រប់ទីកន្លែងទាំងអស់ដោយគ្មានការលើកលែងឡើយ ដើម្បីកាត់បន្ថយហានិភ័យនៃការជួញដូរមនុស្ស ការកេងប្រវ័ញ្ច និងពលកម្មដោយបង្ខំ

លោក ដូណាល់ ត្រាំ ប្រើយុទ្ធសាស្ត្រដាក់សម្ពាធសេដ្ឋកិច្ចលើអ៊ីរ៉ង់ ខណៈទីក្រុងតេអេរ៉ង់នៅតែប្រកាន់ជំហររឹងមាំលើច្រកសមុទ្រ Hormuz

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 11/08/2026

ថ្មីៗនេះ លោក ដូណាល់ ត្រាំ បានសម្រេចចិត្តផ្អាកការវាយប្រហារដោយយោធាជាបណ្តោះអាសន្ន ដោយងាកមកប្រើប្រាស់យុទ្ធសាស្ត្រដាក់សម្ពាធសេដ្ឋកិច្ចវិញ ខណៈពេលដែលអ៊ីរ៉ង់កំពុងជួបបញ្ហាអតិផរណាខ្ពស់ និងកង្វះថវិកា

កម្ពុជា​មាន​ទូសាក​យានយន្ត​អគ្គិសនី​ជាង​ ​៤០០​ ​ទូ ​ខណៈ​ចំនួនរថយន្ត​ ​EV​ ​ហក់ឡើងខ្ពស់​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 11/08/2026

កម្ពុជា​មាន​ទូសាក​ថាមពល​យានយន្ត​អគ្គិសនី​ជាង​ ​៤០០​ ​ទូ ​នៅ​ទូទាំង​ប្រទេស​ ​ខណៈ​ចំនួន​យានយន្ត​អគ្គិសនី​កំពុង​កើនឡើង​ជាបន្តបន្ទាប់​ ​ដែល​ជំរុញ​ឱ្យ​តម្រូវការ​ហេដ្ឋារចនាសម្ព័ន្ធ​សាក​ថាមពល​កាន់តែ​មាន​សារៈសំខាន់

តម្រូវការទឹកដោះគោស្រស់នៅកម្ពុជាហក់ឡើងខ្ពស់ ខណៈនៅឆមាសទី១ ឆ្នាំ២០២៦ កម្ពុជានាំចូលជាង ៤៧លានតោន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/08/2026

តម្រូវការប្រើប្រាស់ទឹកដោះគោរស្រស់ក្នុងស្រុកបានហក់ឡើងខ្ពស់គួរឲ្យកត់សម្គាល់ ស្របពេលដែលឧស្សាហកម្មទឹកដោះគោនៅកម្ពុជាកំពុងពង្រីកខ្លួនជាបន្តបន្ទាប់ ដើម្បីបំពេញតម្រូវការទីផ្សារ

Leave a Reply

Your email address will not be published.Required fields are marked *