ត្បូងឃ្មុំ ៖ សៀង ជាអាហារកែច្នៃម្យ៉ាងដែលធ្វើពីសណ្ដែកសៀងស្ងោរ ហើយផ្អាប់ទុកដើម្បីអាចរក្សាទុកបានយូរក៏ដូចជាអាចច្នៃជាម្ហូបអាហារបានច្រើនមុខ។ ជាមួយនឹងសង្វាក់ផលិតកម្មផលិតសៀងនេះ គេបានកត់សម្គាល់ឃើញមានសិប្បកម្មផលិតសៀងមួយកន្លែងដែលកំពុងដំណើរការផលិតបន្តពីគ្រួសារ និងទទួលបានការគាំទ្រខ្លាំងពីអតិថិជនទូទៅជាច្រើន។

គ្រួសារសៀងឆ្ងាញ់ ជាឈ្មោះសិប្បកម្មផលិតសៀងមួយកន្លែងស្ថិតនៅភូមិស្រែស្ពៃ ឃុំគងជ័យ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ដែលកំពុងមានភាពមមាញឹកក្នុងការផលិតសៀងយ៉ាងប្រកបដោយរសជាតិឆ្ងាញ់ និងមានគុណភាពល្អ។
អ្នកស្រី ផាន់ ប៉ុណ្ណា ជាម្ចាស់សិប្បកម្មសៀងឆ្ងាញ់បានមានប្រសាសន៍ប្រាប់ AMS ថា សិប្បកម្មផលិតសៀងមួយនេះ គឺជាមុខរបរបន្តពីក្រុមគ្រួសារ ហើយក៏បានធ្វើឱ្យអាជីវកម្មមួយនេះកាន់តែរីកធំធាត់ទៅមុខ និងបានផ្តល់ការងារមួយចំនួនដល់ប្រជាសហគមន៍ ព្រមទាំងបានលើកកម្ពស់កសិផល ក៏ដូចជាផលិតផលខ្មែរផងដែរ។

អ្នកស្រីបានបញ្ជាក់ថា ៖
“បច្ចុប្បន្ន សៀងរបស់យើងមានពីរប្រភេទ គឺសៀងឆ្ងាញ់ និងសៀងឆ្ងាញ់ពិសេស ដែលក្នុងនោះសៀងឆ្ងាញ់លក់ក្នុងតម្លៃ ១ដប ២៥០០រៀល ឯសៀងឆ្ងាញ់ពិសេស ១ដបមានតម្លៃពី ៣៥០០-៥០០០រៀល និងមានជាប្រភេទកំប៉ុង ដោយ១ កំប៉ុងមានតម្លៃ ៦០០០រៀល។ ដោយឡែកសម្រាប់អតិថិជនដែលគាំទ្រសិប្បកម្មសៀងឆ្ងាញ់មានច្រើន ដែលមានទាំងអ្នករស់នៅតំបន់ និងតាមបណ្តាខេត្ត ផ្សេងៗដូចជា ខេត្តកំពង់ចាម ព្រះសីហនុ សៀមរាប ប៉ៃលិន ព្រះវិហារ កោះកុង ឧត្ដមមានជ័យ ប៉ោយប៉ែត រតនគីរី និងក្រចេះ និងរាជធានីភ្នំពេញផងដែរ”

អ្នកស្រីបន្តថា ៖
“លក្ខណៈពិសេសដែលធ្វើឱ្យគេនិយមគាំទ្រផលិតផលរបស់សិប្បកម្មយើងគឺ យើងប្រកាន់ភ្ជាប់នូវរសជាតិ គុណភាព និងអនាម័យក្នុងការផលិត ដែលក្នុងមួយថ្ងៃសិប្បកម្មយើងអាចផលិតសៀងបានប្រមាណ ១០០០គីឡូក្រាម ឬច្រើនជាងនេះប្រសិនបើបងប្អូនយើងគាត់កម្ម៉ង់បន្ថែម។ ដោយឡែកចំពោះវត្ថុធាតុដើមដែលរួមមានដូចជាសណ្ដែកសៀង គឺយើងទិញមកពីប្រជាកសិករនៅខេត្តរតនគីរី ហើយជួនកាលទិញពីឃ្លាំងធំនៅផ្សារសួង ឬអ្នកលឿងជាដើម ដែលជាផ្នែកមួយជួយលើកកម្ពស់ជីវភាពប្រជាកសិករផង និងជួយផ្តល់ការងារដល់ប្រជាជនមួយចំនួននៅក្នុងតំបន់ផងដែរ”
គួរបញ្ជាក់ដែរថា សិប្បកម្មផលិតសៀងខាងលើបានចាប់ផ្តើមឡើងតាំងពីចុងឆ្នាំ២០១៨ ដែលមុខរបរបន្តពីគ្រួសារ ដោយចាប់ផ្ដើមក្នុងដើមទុនប្រមាណ ៦០០០ដុល្លា ចំណាយលើការសាងសង់រោងសិប្បកម្ម និងទិញសម្ភារមួយចំនួន ដូចជាពាងខាប់ និងវត្ថុធាតុដើមដូចជា សណ្ដែកសៀង ស្ករ និងអំបិលជាដើម។

យ៉ាងណាមិញ អ្នកស្រី ផាន់ ប៉ុណ្ណា បានបង្ហាញពីកត្តាប្រឈមដែរថា សម្រាប់សិប្បកម្មមួយនេះធ្លាប់ជួបការលំបាកក្នុងសង្វាក់ផលិតកម្មផងដែរ ដូចជាពេលខ្លះខ្វះវត្ថុធាតុដើម ហើយពេលខ្លះទៀតទំនិញឡើងថ្លៃជាដើម។ ប៉ុន្តែទោះជាយ៉ាងណា សិប្បកម្មមួយនេះនៅតែបន្តសកម្មភាព និងបានពង្រីកខ្លួនធំជាងមុន ខណៈដែលនៅថ្ងៃអនាគត អ្នកស្រីមានបំណងពង្រីកអាជីវកម្មឱ្យកាន់តែរឹងមាំ និងអាចផ្ដល់ការងារឱ្យកាន់តែច្រើនដល់ប្រជាសហគមន៍ផងដែរ៕

ជីវប្រវត្តិ: ជានិស្សិតនៃសាលកវិទ្យាល័យភូមិន្ទភ្នំពេញ ដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍។ បច្ចុប្បន្ន ជាអ្នករាយការណ៍ព័ត៌មាននៅ AMS Economy ។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ គ្មានសិទ្ធិបង្ខំឱ្យអតិថិជនលក់ទ្រព្យ ដើម្បីយកលុយសងត្រលប់មកវិញឡើយ
Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ
• 12/08/2026
មន្ត្រីជាន់ខ្ពស់នៃសមាគមធនាគារនៅកម្ពុជាបានអះអាងថា គ្មានគ្រឹះស្ថានណាមួយមានសិទ្ធិបង្ខំឱ្យអតិថិជនលក់ទ្រព្យធានាដើម្បីយកលុយមកសងធនាគារ ឬមីក្រូហិរញ្ញវត្ថុនោះទេ

ឥណ្ឌា ផ្តើមផលិតយន្តហោះចម្បាំងរុស្ស៊ី ម៉ូដែល Su-30MKI ឡើងវិញ ក្រោយខកខានជាច្រើនឆ្នាំ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 12/08/2026
រដ្ឋាភិបាលទីក្រុងញូវដេលី កាលពីពេលថ្មីៗនេះបានប្រកាសថានឹងចាប់ដំណើរការផលិតយន្តហោះចម្បាំងរុស្ស៊ី Su-30MKI សាឡើងវិញបន្ទាប់ពីបានបញ្ចប់ផលិតកម្មផលិតយន្តហោះម៉ូដែលមួយនេះតាំងពីឆ្នាំ២០២១

អាមេរិក និងអ៊ីស្រាអែល ធានាដឹកជញ្ជូនសារធាតុនុយក្លេអ៊ែរចេញពីទីតាំងសម្ងាត់មួយនៅស៊ីរី
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 12/08/2026
សហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានឈានដល់កិច្ចព្រមព្រៀងជាមួយរដ្ឋាភិបាលអន្តរកាលរបស់ប្រទេសស៊ីរី ដើម្បីអនុញ្ញាតឱ្យក្រុមអធិការកិច្ចអន្តរជាតិប្រមូលយកសារធាតុវិទ្យុសកម្មចេញពីទីតាំងនុយក្លេអ៊ែរសម្ងាត់មួយ

កសិករជាជនជាតិដើមភាគតិច ទំពូន នៅខេត្តរតនគិរី កំពុងទទួលជីវភាពប្រសើរ ក្រោយពេលប្រើសេវាឥណទានផ្លូវការ
Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ
• 11/08/2026
ប្រជាជននៅក្នុងខេត្តរតនគិរី នាពេលបច្ចុប្បន្ន បាន និងកំពុង បន្តភាពរីកចម្រើន និងអភិវឌ្ឍន៍ ទាំងក្នុងសកម្មភាពរស់នៅប្រចាំថ្ងៃ ក៏ដូចជាការប្រកបមុខរបរដើម្បីលើកស្ទួយកម្រិតជីវភាពឱ្យកាន់តែល្អប្រសើរ




វិថីហិរញ្ញវត្ថុ





























































Account
Security
Favourite Content