ខេត្ត​កែប នឹង​​មានឆ្នេរថ្មីប្រវែងជិត​ ៣គីឡូម៉ែត្រ​ ជួយជំរុញ​សក្ដានុពល​ក្នុងតំបន់កាន់តែទាក់​ទាញ

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញាសិប្បនិម្មិត្ត។

ភ្នំពេញ ៖ ឆ្នេរ​ខ្សាច់​កម្សាន្ត​សាធារណៈកម្រិត​ខ្ពស់ឈ្មោះ ឆ្នេរ​តេជោសន្តិភាពកែប ត្រូវ​បានគណៈកម្មាធិ​កា​រ​ជាតិ​គ្រប់គ្រង​​ និងអភិវឌ្ឍន៍​តំបន់ឆ្នេរ​សមុទ្រកម្ពុជា​ចេញសេចក្ដី​សម្រេច​ដាក់ឱ្យ​អនុវត្ត​បន្ត​​លើ​ការអភិវឌ្ឍ​រ​ម​ណីយដ្ឋានមួយនេះ​ ដូច្នេះនៅពេលឆាប់ៗខាងមុខ ខេត្ត​កែប​នឹង​មានឆ្នេរ​ខ្សាច់​ថ្មីមួយទៀត ដែល​នឹង​ជួយ​ទាក់​ទាក់​ភ្ញៀវទេសចរ​បរទេស​និងក្នុង​ស្រុក ក៏​ដូច​ជា​ទាក់ទាញ​វិនិយោគិនចូល​តំបន់នេះ​បន្ថែមទៀត ។​

យោងតាមសេចក្ដី​សម្រេច​របស់​គណៈកម្មាធិការ​ជាតិគ្រប់គ្រង ​និងអភិវឌ្ឍន៍​តំបន់ឆ្នេរ​សមុទ្រ​កម្ពុជា​បានសម្រេច​ដាក់ឱ្យ​អនុវត្ត​បន្ត​គម្រោង​អភិវឌ្ឍ​រមណីយដ្ឋានឆ្នេរ​ខ្សាច់​កម្សាន្ត​សាធា​រ​ណៈ​កម្រិតខ្ពស់ «ឆ្នេរ​តេជោ​សន្តិភាពកែប» សម្រាប់សាធារណជន និងទេសចរ​ស្ថិតនៅភូមិ​ថ្មី សង្កាត់ព្រៃធំ ក្រុង​កែប​ខេត្ត​កែប ដែល​មាន​បណ្ដោយប្រវែង​ ២ ៧០០ម៉ែត្រ ។

បើតាម​សេចក្ដីសម្រេចដដែលនេះ​បានបង្ហាញគម្រោង​ប្លង់​អភិវឌ្ឍន៍​ឆ្នេរ​នេះ ដោយអភិវឌ្ឍ​ន៍ឆ្នេរ​ខ្សាច់​កម្សាន្ត​សាធារណៈ​ម្រិត​ខ្ពស់ មានទទឹង​៣០ម៉ែត្រ និង​តំបន់សុវត្ថិភាព​ហែលទឹក​សមុទ្រ​កម្សាន្ត​ សាងសង់​ជញ្ជាំង​ទប់ដីការពារ​ឆ្នេរ​សមុទ្រ​ធ្វើពីបេតុងអារម៉េ​ស្រប​តាមបណ្ដោយឆ្នេរ​សមុទ្រ ,ផ្លូវ​ថ្មើជើង​ចំនួន​២គន្លង​ មានទទឹង​ប្រវែង​៣ម៉ែងត្រ ដោយមានផ្លុវ​សម្រាប់ជន​មាន​ពិការ​​ភ្នែក​នៅចំកណ្ដាល​ស្របតាមបណ្ដោយឆ្នេរ​សមុទ្រ ,​មានផ្លូវ​ជិះកង់​ចំនួន​២គន្លង​ មានទទឹង​ប្រវែង​៣ម៉ែត្រ​ ស្រ​បតាមបណ្ដោយឆ្នេរ​សមុទ្រ ,មានសួនច្បារ​ទទឹង​​ប្រវែង​យ៉ាង​តិច​៥០​ម៉ែត្រ​ ដោយ​ត្រូវ​រៀបចំ​ចាក់ខ្សាច់​បំពេញ​បន្ថែម ស្រ​បតាមស្ថានភាព​ដីរដ្ឋជាក់ស្ដែង​តាមបណ្ដោយឆ្នេរ​សមុទ្រ ។

នៅក្នុងគម្រោងនេះដែរ ក៏មានអភិវឌ្ឍន៍វិថី​ និងអនុវិថី​ចូលឆ្នេរ​សមុទ្រ​ចំនួន​៥ខ្សែ​ ដែលមានផ្លូវ​ថ្មើជើង ផ្លូវ​ថ្មើជើង​សម្រាប់ជន​មានពិការ​ភ្នែក ​និងផ្លូវជិះកង់ ។ អភិវឌ្ឍន៍​រង្វង់​មូល​គយ​គន់​​ទេសភាពចំនួន​ ២កន្លែង ក្នុង​នោះរង្វង់​មូលទី​១ មានអង្កត់ផ្ចិតប្រវែង​៩​៩ម៉ែត្រ ស្ថិតនៅចុង​វិថីចូល​ឆ្នេរសមុទ្រទី​១ ដែលគ្រោង​តម្កល់​រូប​ចម្លាក់​លោក​យាយជំទាវ​ម៉ៅ​ក្នុងទម្រង់​មេទ័ព​ជាញជ័យ និង​រង្វង់​មូលទី​២មានអង្កត់ផ្ចិត​៩៩​ម៉ែត្រ​ដូច​គ្នា​ ស្ថិតនៅ​ចុង​វិថី​ចូលឆ្នេរ​សមុទ្រ​ទី​២ ដែល​គ្រោង​រក្សាទុក​ជា​លម្អសាធារណៈ សម្រាប់​ប្រារព្ធពិធី​បុណ្យ ​និងពិព័រណ៍​នានា ។

គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​ និងអភិវឌ្ឍន៍​តំបន់ឆ្នេរ​សមុទ្រ​ ក៏មានគ្រោងនឹងអភិវឌ្ឍន៍​ទំនប់​រលកធ្វើពីបេតុង​អារម៉េ​ និងថ្ម​សម្រាប់ការពារ​ឆ្នេរ​ខ្សាច់​ សម្រាប់កម្សាន្ត​សាធារណៈ មានបណ្ដោយ​ប្រវែង​១៣៨ម៉ែត្រ​ និង​មាន​អង្កត់ផ្ចិត​ប្រវែង​១៨ម៉ែត្រ​ស្ថិតនៅចុង​រង្វង់មូលទី​១ ។ នៅក្នុងគម្រោង​ក៏មានការអភិវឌ្ឍចំណតរថយន្ត​សា​ធា​​រ​ណៈ និ​ងបន្ទប់ទឹក​សាធារណៈដែលភ្ជាប់​ជាមួយនឹង​ហាង​កាហ្វេ​នៅទីតាំង​ក្បែរ​រង្វង់​មូលគយគន់​ទេស​ភាពទាំងពីរទីតាំង​សម្រាប់សាធារណជន​​មកលម្ហែកម្សាន្ត​ឆ្នេរ ក្នុងនាមជា​ហេដ្ឋារចនាសម្ព័ន្ធគាំទ្រ  ។

គណៈកម្មាធិការ​ជាតិ​គ្រប់​គ្រង​​ និងអភិវឌ្ឍន៍​តំបន់ឆ្នេរ​សមុទ្រ​កម្ពុជា នឹងរៀបចំ​ប្លង់​លម្អិត​សម្រាប់​សាងសង់​សួន​ច្បារ​សាធារណៈ ​និង​ដាំដើមឈើ​លើ​ដីចំណីឆ្នេរ​សមុទ្រ និងប្លង់​លម្អិត​សម្រាប់រៀបចំឆ្នេរ​ខ្សាច់​កម្សាន្តសា​ធា​រណៈកម្រិតខ្ពស់​ ព្រមទាំង​សេចក្ដីណែនាំសម្រាប់ការអនុវត្ត​ការ​ប្រើប្រាស់​ និងការ​ថែរក្សា​ស្រប​តាម​ច្បាប់ និង​បទប្ប​ញ្ញត្តិ​ជាធរមាន ។​

ភ្ជាប់ទៅនឹងគម្រោងអភិវឌ្ឍន៍តំបន់កម្សាន្តឆ្នេរដ៏អស្ចារ្យមួយនេះ ភ្នាក់ងារ​អចលនទ្រព្យ​ប្រចាំខេត្ត​កែប និងកំពត​​បាន​បង្ហាញពី​សុទិដ្ឋិនិយម​ខ្ពស់​ចំពោះ​ការអភិវឌ្ឍឆ្នេរ​សមុទ្រ​ខេត្តកែប​នេះ ស្រ​បនឹង​គម្រោងព្រែកជីកហ្វូណនតេជោ​ក៏ទើប​នឹង​បើកការ​ដ្ឋាន​សាងសង់​កាលពី​ដើម​ខែសីហា ឆ្នាំ២០២៤​នេះ ។​

លោក ​លឹម រដ្ឋា ភ្នាក់ងារទិញលក់​ដីធ្លី​នៅក្នុងខេត្តកែប និងកំពត​បានលើកឡើងថា ការអភិវឌ្ឍតំបន់ឆ្នេរ​កម្សាន្ត​ថ្មី​ក្នុងទឹកដីខេត្តកែប នឹងធ្វើឱ្យ​ខេត្តកែប​កាន់តែមាន​តំបន់ទេសចរណ៍​ថ្មីៗបន្ថែម ហើយភ្ញៀវទេសចរ​ជាតិ​ និងបរទេស​អាច​មកលេង​កែប​បានយូរជាង​មុន និងច្រើនជា​ងមុន​ ធ្វើឱ្យ​តម្រូវការ​សេវាកម្ម​ទេសចរណ៍​ក៏កើន​ជា​ងមុនដែរ ។

លោក​បន្តថា ​តាមរយៈការអភិវឌ្ឍ​ឆ្នេរ​ខ្សាច់​កម្សាន្ត​ និង​គម្រោងព្រែកជីកហ្វូណ​នតេជោ​ ​នឹង​ជំរុញឱ្យ​សក្ដានុ​ព​ល​​​​​ដីធ្លីនៅខេត្ត​កែប និងខេត្តកំពត​ ដែល​នៅជាប់គ្នា​នេះកាន់តែ​ប្រសើរ ជាពិសេស​ ការអភិវឌ្ឍលើ​រីសតដែលជាតំបន់កម្សាន្តបែបកែច្នៃ និង​លំនៅឋានលម្ហែលក្ខណៈគ្រួសារ​កាន់តែច្រើនបន្ថែមទៀត ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

មាសហក់ដល់ ៤,៤០៦ ដុល្លារ/អោន ខណៈនៅកម្ពុជាឡើងដល់ ៥,២៨០ ដុល្លារ/តម្លឹង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

តម្លៃមាសបានហក់ឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលជាង ២ ខែ បន្ទាប់ពីទិន្នន័យអតិផរណារបស់សហរដ្ឋអាម៉េរិកស្របតាមការព្យាករណ៍របស់ទីផ្សារ ដែលជំរុញការរំពឹងថា ធនាគារកណ្តាលអាម៉េរិក (Fed) អាចបន្តរក្សាអត្រាការប្រាក់នៅថេរក្នុងកិច្ចប្រជុំខែកញ្ញាខាងមុខ

រយៈពេល​ ​៦​ ​ខែ​ ​វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅ​ចិន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅកាន់​ប្រទេស​ចិន ​ខណៈ​ដែល​កំពុង​ពង្រីក​ខ្លួន​ទៅកាន់​ទីផ្សារ​បរទេស​ផ្សេង​ទៀត​ផងដែរ

រដ្ឋាភិបាល​ជំរុញ​ការ​អភិវឌ្ឍ​ភូមិភាគ​ឦសាន​ទៅជា​ប៉ូល​សេដ្ឋកិច្ច​ថ្មី​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​ភូមិភាគ​ឦសាន ​ដែល​រួមមាន​ខេត្ត​ស្ទឹងត្រែង​ រតនគិរី​ ​មណ្ឌលគិរី​ ​និង​ក្រចេះ​ ​បាន​ក្លាយជា​ទិសដៅ​អាទិភាព​ខ្ពស់​សម្រាប់​ការ​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​ ​ដោយ​ផ្តោត​លើ​ការ​ពង្រឹង​ហេដ្ឋារចនាសម្ព័ន្ធ​ ​ការ​ទាក់ទាញ​វិនិយោគ​ ​និង​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​ ក​សិ-​ឧស្សាហកម្ម​ ​និង​ទេសចរណ៍​ ​ដើម្បី​ជំរុញ​កំណើន​ ​និង​កាត់បន្ថយ​គម្លាត​អភិវឌ្ឍន៍​ជាមួយ​តំបន់​កណ្តាល​នៃ​ប្រទេស

មេធនាគារ ARDB ណែនាំកសិករយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនសម្រេចចិត្តដាំដុះដំណាំអ្វីមួយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

ប្រជាកសិករត្រូវយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនពេលសម្រេចចិត្តដាំដុះមុខដំណាំអ្វីមួយ ដើម្បីអាចទទួលបានផលចំណេញ មិនខាតបង់ និងជួយបង្កើនជីវភាពគ្រួសារ

អាស៊ាន​នៅតែ​ជា​គោលដៅ​ចម្បង​សម្រាប់​ក្រុមហ៊ុន​ចិន​ ​ពង្រីក​អាជីវកម្ម​ក្រៅ​ប្រទេស​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

​ក្រុមហ៊ុន​ចិន​ប្រមាណ​ ​៨០​ ​ភាគរយ​ ក្នុង​ចំណោម​ក្រុមហ៊ុន​ចំនួន​ ​៣៨០​ ​ដែល​ត្រូវបាន​ស្ទង់​មតិ ​បាន​បង្ហាញ​ផែនការ​ពង្រីក​អាជីវកម្ម​ទៅកាន់​ទីផ្សារ​បរទេស​ក្នុង​រយៈពេល​ ​៣​ ​ឆ្នាំ​ខាងមុខ​ ​ដោយ​តំបន់​អាស៊ាន​នៅតែ​ជា​គោលដៅ​ចម្បង​

ភូមិភាគ​ឦសាន​កម្ពុជា​ទាក់ទាញ​គម្រោង​វិនិយោគ​ ​៧២​ ​ក្នុង​ទុន​ ​២.៦៥​ ​ពាន់​លាន​ដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

គិត​ចាប់តាំងពី​ការ​ដាក់​ឱ្យ​អនុវត្ត​កម្មវិធី​ពិសេស​ជំរុញ​ការ​វិនិយោគ​ក្នុង​ភូមិភាគ​ឦសាន ​រហូតមកដល់​បច្ចុប្បន្ន ​មាន​គម្រោង​ចំនួន​ ​៧២​ ​ក្នុង​ទំហំ​ទុន​វិនិយោគ​សរុប​ ​២.៦៥​ ​ពាន់​លាន​ដុល្លារ​ ​បាន​ដាក់​ស្នើសុំ​វិនិយោគ​នៅក្នុង​ខេត្ត​ទាំង​៤​ ​នៃ​ភូមិភាគ​ឦសាន ​ខណៈ​ក្រុមការងារ​បាន​ពិនិត្យ​ ​និង​អនុម័ត​ការ​លើកទឹកចិត្ត​ជូន​ជាបន្តបន្ទាប់

រដ្ឋាភិបាលវៀតណាម នឹងចេញវិធានការហាមឃាត់ពលរដ្ឋមិនឱ្យធ្វើការងារម៉ាស្សានៅបរទេស

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 11/08/2026

បទប្បញ្ញត្តិបរដ្ឋាភិបាលវៀតណាមគ្រោងចេញវិធានការហាមឃាត់ពលរដ្ឋមិនឱ្យទៅធ្វើការងារផ្នែកម៉ស្សានៅបរទេសក្នុងរូបភាពណាក៏ដោយ ដើម្បីកាត់បន្ថយហានិភ័យនៃការជួញដូរមនុស្ស ការកេងប្រវ័ញ្ច និងពលកម្មដោយបង្ខំ ច្ចុប្បន្នហាមឃាត់ការបញ្ជូនពលករទៅធ្វើការងារម៉ាស្សាតែនៅតាមភោជនីយដ្ឋាន សណ្ឋាគារ និងមជ្ឈមណ្ឌលកម្សាន្តប៉ុណ្ណោះ ប៉ុន្តែសេចក្តីព្រាងច្បាប់ថ្មីនេះនឹងហាមឃាត់នៅគ្រប់ទីកន្លែងទាំងអស់ដោយគ្មានការលើកលែងឡើយ ដើម្បីកាត់បន្ថយហានិភ័យនៃការជួញដូរមនុស្ស ការកេងប្រវ័ញ្ច និងពលកម្មដោយបង្ខំ

លោក ដូណាល់ ត្រាំ ប្រើយុទ្ធសាស្ត្រដាក់សម្ពាធសេដ្ឋកិច្ចលើអ៊ីរ៉ង់ ខណៈទីក្រុងតេអេរ៉ង់នៅតែប្រកាន់ជំហររឹងមាំលើច្រកសមុទ្រ Hormuz

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 11/08/2026

ថ្មីៗនេះ លោក ដូណាល់ ត្រាំ បានសម្រេចចិត្តផ្អាកការវាយប្រហារដោយយោធាជាបណ្តោះអាសន្ន ដោយងាកមកប្រើប្រាស់យុទ្ធសាស្ត្រដាក់សម្ពាធសេដ្ឋកិច្ចវិញ ខណៈពេលដែលអ៊ីរ៉ង់កំពុងជួបបញ្ហាអតិផរណាខ្ពស់ និងកង្វះថវិកា

កម្ពុជា​មាន​ទូសាក​យានយន្ត​អគ្គិសនី​ជាង​ ​៤០០​ ​ទូ ​ខណៈ​ចំនួនរថយន្ត​ ​EV​ ​ហក់ឡើងខ្ពស់​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 11/08/2026

កម្ពុជា​មាន​ទូសាក​ថាមពល​យានយន្ត​អគ្គិសនី​ជាង​ ​៤០០​ ​ទូ ​នៅ​ទូទាំង​ប្រទេស​ ​ខណៈ​ចំនួន​យានយន្ត​អគ្គិសនី​កំពុង​កើនឡើង​ជាបន្តបន្ទាប់​ ​ដែល​ជំរុញ​ឱ្យ​តម្រូវការ​ហេដ្ឋារចនាសម្ព័ន្ធ​សាក​ថាមពល​កាន់តែ​មាន​សារៈសំខាន់

តម្រូវការទឹកដោះគោស្រស់នៅកម្ពុជាហក់ឡើងខ្ពស់ ខណៈនៅឆមាសទី១ ឆ្នាំ២០២៦ កម្ពុជានាំចូលជាង ៤៧លានតោន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/08/2026

តម្រូវការប្រើប្រាស់ទឹកដោះគោរស្រស់ក្នុងស្រុកបានហក់ឡើងខ្ពស់គួរឲ្យកត់សម្គាល់ ស្របពេលដែលឧស្សាហកម្មទឹកដោះគោនៅកម្ពុជាកំពុងពង្រីកខ្លួនជាបន្តបន្ទាប់ ដើម្បីបំពេញតម្រូវការទីផ្សារ

Leave a Reply

Your email address will not be published.Required fields are marked *