ឥណទានផ្តល់ដោយវិស័យធនាគារមានកំណើនត្រឹមតែមួយខ្ទង់ ក្នុងរយៈពេល ២ ទសវត្សរ៍ចុងក្រោយ

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញាសិប្បនិម្មិត្ត។

ភ្នំពេញ ៖ ឥណទានផ្តល់ដោយគ្រឹះស្ថានហិរញ្ញវត្ថុ មានកំណើនត្រឹមតែមួយខ្ទង់ ដែលជាកម្រិតទាបមិនធ្លាប់មាននៅក្នុងរយៈពេល ២ ទសវត្សរ៍ចុងក្រោយ ខណៈរយៈពេល ២ ទសវត្សរ៍មុន ឥណទានផ្តល់ដោយគ្រឹះស្ថានហិរញ្ញវត្ថុ ត្រូវបានគេសង្កេតឃើញថាមានកំណើន ២ ខ្ទង់ ជាប្រចាំ។

ឥណទានផ្តល់ដោយគ្រឹះស្ថានហិរញ្ញវត្ថុមានកម្រិតទាបនេះ គឺដោយសារភាពប្រុងប្រយ័ត្នកាន់តែខ្ពស់របស់គ្រឹះស្ថានហិរញ្ញវត្ថុក្នុងការផ្តល់ឥណទានថ្មី  ការបន្តកើនឡើងនៃអត្រាការប្រាក់គោល និងការថមថយតម្រូវការឥណទានថ្មី។ ការបង្កើនការប្រុងប្រយ័ត្នជាងមុនក្នុងការផ្តល់ឥណទានរបស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ត្រូវបានកត់សម្គាល់ថា វិស័យនេះបាញ់ឆ្ពោះទៅរកការផ្លាស់ប្តូរ និងឈានទៅរករបត់នៃកំណើនមួយប្រកដោយភាពរឹងមាំ ភាពធន់ និងនិរន្តរភាព។

របាយការណ៍ស្តីពី លទ្ធផលនៃការអនុវត្តថវិកាឆមាសទី១ និងការវាយតម្លៃលើការអនុវត្តច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ​ ២០២៤ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបង្ហាញថា ក្នុងវិស័យធនាគារ ផ្អែកលើទិន្នន័យជាស្តុកគិតត្រឹមខែមេសា ឆ្នាំ២០២៤ ឥណទានផ្តល់ដោយគ្រឹះស្ថានហិរញ្ញវត្ថុ (ធនាគារពាណិជ្ជ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ) មានទំហំប្រមាណ ៥៩ ៥៤៩ លានដុល្លារអាម៉េរិក ដែលកើនក្នុងរង្វង់ត្រឹមតែ ២,១% ប៉ុណ្ណោះ ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣ ដែលមានកំណើនក្នុងរង្វង់ ១៤,១%។

ក្រសួងសេដ្ឋកិច្ច បានបញ្ជាក់ថា កំណើនទាបនេះ គឺដោយសារ ១). ភាពប្រុងប្រយ័ត្នកាន់តែខ្ពស់របស់គ្រឹះស្ថានហិរញ្ញវត្ថុក្នុងការផ្តល់ឥណទានថ្មី (New loan) ជាពិសេសទៅវិស័យដែលមានហានិភ័យខ្ពស់ ដូចជាវិស័យសំណង់ និងអចលនទ្រព្យជាដើម, ២). ការបន្តកើនឡើងនៃអត្រាការប្រាក់គោល ដែលធ្វើឱ្យមានផលប៉ះពាល់ដល់ថ្លៃដើមកម្ចីក្នុងស្រុក (High cost of borrowing), និង ៣). ការថមថយតម្រូវការឥណទានថ្មី ដោយសារការស្ទាក់ស្ទើរក្នុងការវិនិយោគក្នុងបរិការណ៍មិនប្រាកដប្រជានៃស្ថានភាពសេដ្ឋកិច្ច។

យោងតាមរបាយការណ៍​ប្រចាំឆមាសទី១ និងទិសដៅការងារឆមាសទី២ ឆ្នាំ២០២៤ របស់ធនាគារជាតិនៃកម្ពុជា បានបញ្ជាក់ថា ប្រព័ន្ធធនាគាររក្សាបានភាពធន់ និងបន្តមានវឌ្ឍនភាព ដោយទ្រព្យសកម្មរបស់ប្រព័ន្ធធនាគារ មានកំណើន ៦,១% (ដល់ ៣៥៦,៩ ទ្រីលានរៀល ស្មើ ៨៨,៣ ប៊ីលានដុល្លារអាមេរិក) ដែលក្នុងនោះ ទ្រព្យសកម្មវិស័យធនាគារកើនឡើង ១៤,៤% ខណៈដែលទ្រព្យសកម្មវិស័យមីក្រូហិរញ្ញវត្ថុធ្លាក់ចុះ -៤៦,៩% និងវិស័យភតិសន្យាហិរញ្ញវត្ថុ -៩,៧%។

ឥណទានទៅកាន់វិស័យចម្បងៗបានថមថយកំណើនមកត្រឹម ២,៦% (ដល់ ២៣៨,១ ទ្រីលានរៀល ស្មើ ៥៨,៩ ប៊ីលានដុល្លារអាមេរិក) ក្នុងពេលដែលប្រាក់បញ្ញើអតិថិជនមានកំណើនក្នុងអត្រា ១៣,៤% (ដល់ ២០៩,៩ ទ្រីលានរៀល ស្មើ ៥១,៩ ប៊ីលាន ដុល្លារអាមេរិក)។

លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា មានប្រសាសន៍ថា ភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ចពិភពលោកនិងតំបន់ បានជំរុញឱ្យគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុបង្កើនការប្រុងប្រយ័ត្នជាងមុនក្នុងការផ្តល់ឥណទាន ហើយស្របពេលដែលការងើបឡើងយឺតនៃវិស័យមួយចំនួនផងនោះ កំណើនឥណទានបានថមថយជាបន្តបន្ទាប់ដល់កម្រិតទាបក្នុងអត្រា ២,៦% ដែលជាកម្រិតទាបនៅក្នុងរយៈពេល ២ទសវត្សរ៍ចុងក្រោយ។

លោកជំទាវបណ្ឌិត បានថ្លែងបន្តថា ក្នុងស្ថានភាពនេះ បទប្បញ្ញត្តិអនុគ្រោះត្រូវបានបន្តអនុវត្តដោយប្រុងប្រយ័ត្នសំដៅរក្សាស្ថិរភាពហិរញ្ញវត្ថុ ស្របពេលដែលការត្រួតពិនិត្យ និងការធ្វើស្ត្រេសតេស្តលើគ្រឹះស្ថានធនាគារនិង ហិរញ្ញវត្ថុត្រូវបានធ្វើឡើងជាប្រចាំ ដែលលទ្ធផលបានបង្ហាញថា ប្រព័ន្ធធនាគារកម្ពុជារក្សាបានភាពរឹងមាំ។

លោកជំទាវបណ្ឌិត ជា សិរី បានគូសបញ្ជាក់ថា ដើម្បីពង្រឹងការការពារហានិភ័យឥណទានក្រោយពីឥណទានមិនដំណើរការកើនឡើង សំវិធានធនក៏បានបង្កើន ហើយការកើនឡើងសំវិធានធននេះ គួបផ្សំនឹងការថយចុះកំណើនឥណទានបានបន្ថយលទ្ធភាពស្វែងរកប្រាក់ចំណេញគួរឱ្យកត់សម្គាល់ផងដែរ។ ក្នុងបរិការណ៍នេះ ការរួមបញ្ចូលគ្នារវាងគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុក៏ត្រូវបានលើកទឹកចិត្ត ដើម្បីពង្រឹងភាពរឹងមាំនៃគ្រឹះស្ថាន ក៏ដូចជាប្រព័ន្ធធនាគារទាំងមូល។

លោក រ័ត្ន សោភ័ណ ប្រធានសមាគមធនាគារនៅកម្ពុជា បានថ្លែងថា ក្នុងរយៈពេល ៣ទស្សវត្សរ៍ចុងក្រោយនេះ វិស័យធនាគារនៅកម្ពុជាបានផ្លាស់ប្តូរ និងអភិវឌ្ឍន៍គួរឱ្យកត់សម្គាល់ ឈានទៅរករបត់នៃកំណើនមួយប្រកដោយភាពរឹងមាំ ភាពធន់ និងនិរន្តរភាព។ វិស័យធនាគារ និងហិរញ្ញវត្ថុ បាននឹងកំពុងចូលរួមចំណែកក្នុងការសម្រេចបាននូវចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ក្នុងការប្រែក្លាយប្រទេសកម្ពុជាទៅជាប្រទេសអភិវឌ្ឍន៍នៅឆ្នាំ២០៥០។

លោក ប្រធានសមាគមធនាគារនៅកម្ពុជា បានថ្លែងបន្តថា វិស័យធនាគារ គឺជាវិស័យមួយដែលអនុលោមយ៉ាងខ្ជាប់ខ្ជួន តាមច្បាប់ និងបទប្បញ្ញត្តិជាធរមាននៅក្នុងព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាក្រិតក្រម​របាយការណ៍ហិរញ្ញវត្ថុ កំរិតថ្នាក់ជាតិ និងអន្តរជាតិ និងជាវិស័យដ៏ចម្បងមួយដែលបានចូលរួមចំណែកបង់ពន្ធជូនរដ្ឋយ៉ាងខ្ជាប់ខ្ជួន៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

រយៈពេល​ ​៦​ ​ខែ​ ​វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅ​ចិន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅកាន់​ប្រទេស​ចិន ​ខណៈ​ដែល​កំពុង​ពង្រីក​ខ្លួន​ទៅកាន់​ទីផ្សារ​បរទេស​ផ្សេង​ទៀត​ផងដែរ

រដ្ឋាភិបាល​ជំរុញ​ការ​អភិវឌ្ឍ​ភូមិភាគ​ឦសាន​ទៅជា​ប៉ូល​សេដ្ឋកិច្ច​ថ្មី​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​ភូមិភាគ​ឦសាន ​ដែល​រួមមាន​ខេត្ត​ស្ទឹងត្រែង​ រតនគិរី​ ​មណ្ឌលគិរី​ ​និង​ក្រចេះ​ ​បាន​ក្លាយជា​ទិសដៅ​អាទិភាព​ខ្ពស់​សម្រាប់​ការ​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​ ​ដោយ​ផ្តោត​លើ​ការ​ពង្រឹង​ហេដ្ឋារចនាសម្ព័ន្ធ​ ​ការ​ទាក់ទាញ​វិនិយោគ​ ​និង​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​ ក​សិ-​ឧស្សាហកម្ម​ ​និង​ទេសចរណ៍​ ​ដើម្បី​ជំរុញ​កំណើន​ ​និង​កាត់បន្ថយ​គម្លាត​អភិវឌ្ឍន៍​ជាមួយ​តំបន់​កណ្តាល​នៃ​ប្រទេស

គ្រឹះស្ថានធនាគារ​ និងហិរញ្ញវត្ថុ​ គ្មានសិទ្ធិ​បង្ខំឱ្យ​អតិថិជន​លក់ទ្រព្យ​ ដើម្បីយកលុយសង​ត្រលប់មកវិញឡើយ

Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 12/08/2026

មន្ត្រីជាន់ខ្ពស់នៃសមាគម​ធនាគារ​នៅកម្ពុជា​បានអះអាង​ថា គ្មានគ្រឹះស្ថានណាមួយ​មានសិទ្ធិ​បង្ខំឱ្យអតិថិជនលក់ទ្រព្យធានាដើម្បីយកលុយមក​សងធនាគារ ឬមីក្រូហិរញ្ញវត្ថុនោះទេ

ឥណ្ឌា​ ផ្តើម​ផលិត​យន្តហោះ​ចម្បាំង​រុស្ស៊ី ម៉ូដែល​ ​Su​-​30​MKI​ ​ឡើងវិញ​ ក្រោយ​ខកខាន​ជាច្រើន​ឆ្នាំ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 12/08/2026

រដ្ឋាភិបាល​ទីក្រុង​ញូវ​ដេលី​ កាលពីពេលថ្មី​ៗ​នេះ​បាន​ប្រកាស​ថានឹងចាប់ដំណើរការ​ផលិត​យន្តហោះ​ចម្បាំង​រុស្ស៊ី ​Su​-​30​MKI​ ​សាឡើងវិញ​​បន្ទាប់ពី​បាន​បញ្ចប់​ផលិតកម្ម​ផលិត​យន្តហោះ​ម៉ូដែលមួយនេះ​តាំងពី​ឆ្នាំ​២០២១​

មេធនាគារ ARDB ណែនាំកសិករយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនសម្រេចចិត្តដាំដុះដំណាំអ្វីមួយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

ប្រជាកសិករត្រូវយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនពេលសម្រេចចិត្តដាំដុះមុខដំណាំអ្វីមួយ ដើម្បីអាចទទួលបានផលចំណេញ មិនខាតបង់ និងជួយបង្កើនជីវភាពគ្រួសារ

សមាគម​ហិរញ្ញវត្ថុ ​២​ ​បង្ហាញ​ការ​ប្តេជ្ញាចិត្ត​ការពារ​អតិថិជន​ និង​ដោះស្រាយ​បណ្តឹង​ដោយ​តម្លាភាព​

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 12/08/2026

សមាគម​ធនាគារ​នៅ​កម្ពុជា​ ​(​ABC​) ​និង​សមាគម​មីក្រូ​ហិរញ្ញវត្ថុ​កម្ពុជា​ ​(​CMA​) ​បាន​បង្ហាញ​ការ​ប្តេជ្ញាចិត្ត​ការពារ​អតិថិជន​ ​និង​ពង្រឹង​ការ​ដោះស្រាយ​បណ្តឹង​ប្រកបដោយ​យុត្តិធម៌​ ​តម្លាភាព​ ​និង​ទាន់​ពេលវេលា​ ​ខណៈ​បាន​អំពាវនាវ​ឱ្យ​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​ពាក់ព័ន្ធ​នឹង​ករណី​អតិថិជន​ឥណទាន​ ​ធ្វើឡើង​ដោយ​ពេញលេញ​ ត្រឹមត្រូវ​ និង​មាន​តុល្យភាព

អាស៊ាន​នៅតែ​ជា​គោលដៅ​ចម្បង​សម្រាប់​ក្រុមហ៊ុន​ចិន​ ​ពង្រីក​អាជីវកម្ម​ក្រៅ​ប្រទេស​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

​ក្រុមហ៊ុន​ចិន​ប្រមាណ​ ​៨០​ ​ភាគរយ​ ក្នុង​ចំណោម​ក្រុមហ៊ុន​ចំនួន​ ​៣៨០​ ​ដែល​ត្រូវបាន​ស្ទង់​មតិ ​បាន​បង្ហាញ​ផែនការ​ពង្រីក​អាជីវកម្ម​ទៅកាន់​ទីផ្សារ​បរទេស​ក្នុង​រយៈពេល​ ​៣​ ​ឆ្នាំ​ខាងមុខ​ ​ដោយ​តំបន់​អាស៊ាន​នៅតែ​ជា​គោលដៅ​ចម្បង​

អាមេរិក​ និង​អ៊ីស្រាអែល ​ធានា​ដឹកជញ្ជូន​សារធាតុ​នុយក្លេអ៊ែរ​ចេញ​ពី​ទីតាំង​សម្ងាត់​មួយ​នៅស៊ីរី​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 12/08/2026

សហរដ្ឋ​អាមេរិក​ និង​អ៊ីស្រាអែល ​បាន​ឈានដល់​កិច្ចព្រមព្រៀង​​ជាមួយ​រដ្ឋាភិបាល​អន្តរកាល​របស់​ប្រទេស​ស៊ីរី ​ដើម្បី​​អនុញ្ញាតឱ្យ​ក្រុម​អធិការ​កិច្ច​អន្តរជាតិ​ប្រមូល​យក​សារធាតុ​វិទ្យុសកម្ម​ចេញ​ពី​ទីតាំង​នុយក្លេអ៊ែរ​សម្ងាត់​មួយ

ភូមិភាគ​ឦសាន​កម្ពុជា​ទាក់ទាញ​គម្រោង​វិនិយោគ​ ​៧២​ ​ក្នុង​ទុន​ ​២.៦៥​ ​ពាន់​លាន​ដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

គិត​ចាប់តាំងពី​ការ​ដាក់​ឱ្យ​អនុវត្ត​កម្មវិធី​ពិសេស​ជំរុញ​ការ​វិនិយោគ​ក្នុង​ភូមិភាគ​ឦសាន ​រហូតមកដល់​បច្ចុប្បន្ន ​មាន​គម្រោង​ចំនួន​ ​៧២​ ​ក្នុង​ទំហំ​ទុន​វិនិយោគ​សរុប​ ​២.៦៥​ ​ពាន់​លាន​ដុល្លារ​ ​បាន​ដាក់​ស្នើសុំ​វិនិយោគ​នៅក្នុង​ខេត្ត​ទាំង​៤​ ​នៃ​ភូមិភាគ​ឦសាន ​ខណៈ​ក្រុមការងារ​បាន​ពិនិត្យ​ ​និង​អនុម័ត​ការ​លើកទឹកចិត្ត​ជូន​ជាបន្តបន្ទាប់

កសិករជាជនជាតិដើមភាគតិច ទំពូន នៅខេត្តរតនគិរី កំពុងទទួលជីវភាពប្រសើរ ក្រោយពេលប្រើសេវាឥណទានផ្លូវការ

Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 11/08/2026

ប្រជាជននៅក្នុងខេត្តរតនគិរី នាពេលបច្ចុប្បន្ន បាន និងកំពុង បន្តភាពរីកចម្រើន និងអភិវឌ្ឍន៍ ទាំងក្នុងសកម្មភាពរស់នៅប្រចាំថ្ងៃ ក៏ដូចជាការប្រកបមុខរបរដើម្បីលើកស្ទួយកម្រិតជីវភាពឱ្យកាន់តែល្អប្រសើរ