មិនធម្មតា ! នំបាក់បិនភូមិព្រះដាក់ សម្រាប់ថ្ងៃឈប់សម្រាក និងបុណ្យទាន អ្នកខ្លះអាចលក់បានរហូតជិតដល់ ៣លានរៀល ក្នុង ១ថ្ងៃ

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញាសិប្បនិម្មិត្ត។

ភូមិព្រះដាក់ ត្រូវបានគេស្គាល់ថាជាតំបន់ទេសចរណ៍ដ៏មានប្រជាប្រិយភាពមួយក្នុងចំណោមបណ្តាភូមិដទៃទៀតដែលស្ថិតនៅក្នុងស្រុកបន្ទាយស្រី ខេត្តសៀមរាប ដ្បិតថានៅតំបន់មួយនេះត្រូវបានអាជ្ញាធរ ជាពិសេសប្រជាសហគមន៍បានយកចិត្តទុដាក់ទៅលើការកសាងហេដ្ឋារចនាសម្ព័ន្ធ សោភ័ណភាព បរិស្ថាន និងអនាម័យ ក្នុងនាមជាបុរីជនបទ។ បន្ថែមពីនេះ កេរ្តិ៍ឈ្មោះរបស់ភូមិព្រះដាក់ក៏មានភាពល្បីល្បាញផ្នែកចម្អិនម្ហូបអាហារដែលមានរសជាតិឈ្ងុយឆ្ងាញ់ខុសប្លែកពីតំបន់ដទៃ រួមមានដូចជា មាន់អាំង នំបញ្ចុក នំអាកោត្នោត ជាពិសេស នំបាក់បិនប្រចាំភូមិ ដែលក្នុងនោះសម្រាប់ថ្ងៃឈប់សម្រាក ឬបុណ្យទានផ្សេងៗ មានអ្នកខ្លះអាចលក់បានរហូតជិតដល់ ៣លានរៀល ក្នុង១ថ្ងៃ ។

កញ្ញា ពត ចិន្ដា ជាអាជីវករលក់នំបាក់បិនមួយកន្លែង ជ្រកក្រោមស្លាកយីហោ នំបាក់បិនដុត យាយរ៉ាន់ ស្ថិតនៅក្នុងភូមិព្រះដាក់នេះបានប្រាប់ឱ្យដឹងថា ជាទូទៅ នៅថ្ងៃធម្មតា នំបាក់បិនដុតរបស់កញ្ញា អាចលក់បានប្រមាណត្រឹមតែ៥០ស្មុគតែប៉ុណ្ណោះ ដោយក្នុង ១ស្មុគ មាននំចំនួន ១២ដុំ ។ ប៉ុន្តែ សម្រាប់ថ្ងៃឈប់សម្រាកចុងសប្ដាហ៍ ជាពិសេស នៅថ្ងៃបុណ្យទានផ្សេងៗដែលមានទេសចរមកកម្សាន្តច្រើន គឺអាចលក់បានចាប់ពី ២០០ ទៅដល់ ៣០០ស្មុគក៏មានដែរ ខណៈដែលនំ ១ស្មុគ មានតម្លៃ ១១ ០០០រៀល។

កញ្ញាបានបញ្ជាក់យ៉ាងដូច្នេះថា ៖

«សម្រាប់នំបាក់បិនរបស់យើងជាធម្មតាយើងលក់ក្នុងតម្លៃ ១១០០០រៀលក្នុងមួយស្មុគ ដោយក្នុងនោះ ១០០០រៀល គឺគិតថ្លៃស្មុគដែលយើងជួយទិញពីសហគមន៍។ ក្រៅពីនេះ យើងក៏មានលក់ជានំផ្សេងទៀតដូចជា នំលំអងចេក នំត្រៀប នំកូរស្នូលសណ្ដែក ជាដើម ដែលអតិថិជនភាគច្រើនជាអ្នកទេសចរជាតិមកពីតាមបណ្ដាលខេត្តនានា ជាពិសេសរាជធានីភ្នំពេញ ហើយក៏មានទេសចរបរទេសផងដែរ»។

កញ្ញា ពត ចិន្តា បានប្រាប់ឱ្យដឹងផងដែរថា ជាប្រចាំថ្ងៃ នំបាក់បិន ត្រូវបានដុតឆ្អិន និងរៀបចំដាក់លក់នៅម៉ោង ៨ព្រឹក ប៉ុន្តែមានថ្ងៃខ្លះអាចលឿនជាងនេះ អាស្រ័យតាមការកុម្ម៉ង់ចង់បានរបស់អតិថិជន ព្រោះជាទូទៅ ត្រូវចំណាយពេលប្រមាណ ៤០នាទី ក្នុងការរៀបចំដាក់ដុតទើបនំបាក់បិនឆ្អិនល្អ និងមានក្លិនឈ្ងុយ រសជាតិឆ្ងាញ់។ ដោយឡែក សម្រាប់វត្ថុធាតុដើម និងគ្រឿងផ្សំវិញ អ្វីដែលត្រូវការចាំបាច់បំផុត គឺ ដំឡូងមី និងដំឡូង គ ដែលទទួលទិញពីបងប្អូនប្រជាសហគមន៍ដាំនៅតាមជើងភ្នំក្នុងខេត្តសៀមរាបផ្ទាល់​ ហើយបច្ចេកទេសចម្អិនវិញ ដំបូងគេត្រូវយកដំឡូងចិតសម្បក លាងទឹកឱ្យស្អាត ទើបយកមកឈូសដោយដៃ លាយជាមួយស៊ុត ដូងកោស គ្រឿងផ្សំរសជាតិ ដែលជារូបមន្តប្រចាំគ្រួសារ រួមរៀបចំដុតដោយប្រើធ្យូងដែលងំល្អ ទើបធ្វើឱ្យនំមានក្លិនឈ្ងុយពិសេសប្លែកគេ។

ឆ្លៀតក្នុងឱកាសនេះ កញ្ញា ពត ចិន្ដា បានថ្លែងអំណរគុណដល់បណ្តាអតិថិជនទាំងអស់ដែលជាទេសចរជាតិ និងអន្តរជាតិ ដែលតែងគាំទ្ររសជាតិនំបាក់បិនដុត យាយវ៉ាន់ ភូមិព្រះដាក់ ជាពិសេស សូមអំពាវនាវដល់ទេសចរទាំងអស់ បន្តកៀរគរគ្នាមកលេងកម្សាន្តនៅខេត្តសៀមរាប ជាពិសេសនៅភូមិព្រះដាក់ ស្រុកបន្ទាយស្រី ដ្បិតថា នៅទីនេះ មានភាពស្រស់ស្អាត គួរជាទីទាក់ទាញ ទាំងរសជាតិចំណីអាហារប្រចាំតំបន់ ទាំងការរៀបចំសណ្ដាប់ធ្នាប់ អនាម័យ និងបរិស្ថានបានយ៉ាងល្អប្រសើរបំផុត៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

រយៈពេល​ ​៦​ ​ខែ​ ​វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅ​ចិន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅកាន់​ប្រទេស​ចិន ​ខណៈ​ដែល​កំពុង​ពង្រីក​ខ្លួន​ទៅកាន់​ទីផ្សារ​បរទេស​ផ្សេង​ទៀត​ផងដែរ

រដ្ឋាភិបាល​ជំរុញ​ការ​អភិវឌ្ឍ​ភូមិភាគ​ឦសាន​ទៅជា​ប៉ូល​សេដ្ឋកិច្ច​ថ្មី​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​ភូមិភាគ​ឦសាន ​ដែល​រួមមាន​ខេត្ត​ស្ទឹងត្រែង​ រតនគិរី​ ​មណ្ឌលគិរី​ ​និង​ក្រចេះ​ ​បាន​ក្លាយជា​ទិសដៅ​អាទិភាព​ខ្ពស់​សម្រាប់​ការ​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​ ​ដោយ​ផ្តោត​លើ​ការ​ពង្រឹង​ហេដ្ឋារចនាសម្ព័ន្ធ​ ​ការ​ទាក់ទាញ​វិនិយោគ​ ​និង​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​ ក​សិ-​ឧស្សាហកម្ម​ ​និង​ទេសចរណ៍​ ​ដើម្បី​ជំរុញ​កំណើន​ ​និង​កាត់បន្ថយ​គម្លាត​អភិវឌ្ឍន៍​ជាមួយ​តំបន់​កណ្តាល​នៃ​ប្រទេស

គ្រឹះស្ថានធនាគារ​ និងហិរញ្ញវត្ថុ​ គ្មានសិទ្ធិ​បង្ខំឱ្យ​អតិថិជន​លក់ទ្រព្យ​ ដើម្បីយកលុយសង​ត្រលប់មកវិញឡើយ

Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 12/08/2026

មន្ត្រីជាន់ខ្ពស់នៃសមាគម​ធនាគារ​នៅកម្ពុជា​បានអះអាង​ថា គ្មានគ្រឹះស្ថានណាមួយ​មានសិទ្ធិ​បង្ខំឱ្យអតិថិជនលក់ទ្រព្យធានាដើម្បីយកលុយមក​សងធនាគារ ឬមីក្រូហិរញ្ញវត្ថុនោះទេ

ឥណ្ឌា​ ផ្តើម​ផលិត​យន្តហោះ​ចម្បាំង​រុស្ស៊ី ម៉ូដែល​ ​Su​-​30​MKI​ ​ឡើងវិញ​ ក្រោយ​ខកខាន​ជាច្រើន​ឆ្នាំ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 12/08/2026

រដ្ឋាភិបាល​ទីក្រុង​ញូវ​ដេលី​ កាលពីពេលថ្មី​ៗ​នេះ​បាន​ប្រកាស​ថានឹងចាប់ដំណើរការ​ផលិត​យន្តហោះ​ចម្បាំង​រុស្ស៊ី ​Su​-​30​MKI​ ​សាឡើងវិញ​​បន្ទាប់ពី​បាន​បញ្ចប់​ផលិតកម្ម​ផលិត​យន្តហោះ​ម៉ូដែលមួយនេះ​តាំងពី​ឆ្នាំ​២០២១​

មេធនាគារ ARDB ណែនាំកសិករយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនសម្រេចចិត្តដាំដុះដំណាំអ្វីមួយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

ប្រជាកសិករត្រូវយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនពេលសម្រេចចិត្តដាំដុះមុខដំណាំអ្វីមួយ ដើម្បីអាចទទួលបានផលចំណេញ មិនខាតបង់ និងជួយបង្កើនជីវភាពគ្រួសារ

សមាគម​ហិរញ្ញវត្ថុ ​២​ ​បង្ហាញ​ការ​ប្តេជ្ញាចិត្ត​ការពារ​អតិថិជន​ និង​ដោះស្រាយ​បណ្តឹង​ដោយ​តម្លាភាព​

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 12/08/2026

សមាគម​ធនាគារ​នៅ​កម្ពុជា​ ​(​ABC​) ​និង​សមាគម​មីក្រូ​ហិរញ្ញវត្ថុ​កម្ពុជា​ ​(​CMA​) ​បាន​បង្ហាញ​ការ​ប្តេជ្ញាចិត្ត​ការពារ​អតិថិជន​ ​និង​ពង្រឹង​ការ​ដោះស្រាយ​បណ្តឹង​ប្រកបដោយ​យុត្តិធម៌​ ​តម្លាភាព​ ​និង​ទាន់​ពេលវេលា​ ​ខណៈ​បាន​អំពាវនាវ​ឱ្យ​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​ពាក់ព័ន្ធ​នឹង​ករណី​អតិថិជន​ឥណទាន​ ​ធ្វើឡើង​ដោយ​ពេញលេញ​ ត្រឹមត្រូវ​ និង​មាន​តុល្យភាព

អាស៊ាន​នៅតែ​ជា​គោលដៅ​ចម្បង​សម្រាប់​ក្រុមហ៊ុន​ចិន​ ​ពង្រីក​អាជីវកម្ម​ក្រៅ​ប្រទេស​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

​ក្រុមហ៊ុន​ចិន​ប្រមាណ​ ​៨០​ ​ភាគរយ​ ក្នុង​ចំណោម​ក្រុមហ៊ុន​ចំនួន​ ​៣៨០​ ​ដែល​ត្រូវបាន​ស្ទង់​មតិ ​បាន​បង្ហាញ​ផែនការ​ពង្រីក​អាជីវកម្ម​ទៅកាន់​ទីផ្សារ​បរទេស​ក្នុង​រយៈពេល​ ​៣​ ​ឆ្នាំ​ខាងមុខ​ ​ដោយ​តំបន់​អាស៊ាន​នៅតែ​ជា​គោលដៅ​ចម្បង​

អាមេរិក​ និង​អ៊ីស្រាអែល ​ធានា​ដឹកជញ្ជូន​សារធាតុ​នុយក្លេអ៊ែរ​ចេញ​ពី​ទីតាំង​សម្ងាត់​មួយ​នៅស៊ីរី​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 12/08/2026

សហរដ្ឋ​អាមេរិក​ និង​អ៊ីស្រាអែល ​បាន​ឈានដល់​កិច្ចព្រមព្រៀង​​ជាមួយ​រដ្ឋាភិបាល​អន្តរកាល​របស់​ប្រទេស​ស៊ីរី ​ដើម្បី​​អនុញ្ញាតឱ្យ​ក្រុម​អធិការ​កិច្ច​អន្តរជាតិ​ប្រមូល​យក​សារធាតុ​វិទ្យុសកម្ម​ចេញ​ពី​ទីតាំង​នុយក្លេអ៊ែរ​សម្ងាត់​មួយ

ភូមិភាគ​ឦសាន​កម្ពុជា​ទាក់ទាញ​គម្រោង​វិនិយោគ​ ​៧២​ ​ក្នុង​ទុន​ ​២.៦៥​ ​ពាន់​លាន​ដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

គិត​ចាប់តាំងពី​ការ​ដាក់​ឱ្យ​អនុវត្ត​កម្មវិធី​ពិសេស​ជំរុញ​ការ​វិនិយោគ​ក្នុង​ភូមិភាគ​ឦសាន ​រហូតមកដល់​បច្ចុប្បន្ន ​មាន​គម្រោង​ចំនួន​ ​៧២​ ​ក្នុង​ទំហំ​ទុន​វិនិយោគ​សរុប​ ​២.៦៥​ ​ពាន់​លាន​ដុល្លារ​ ​បាន​ដាក់​ស្នើសុំ​វិនិយោគ​នៅក្នុង​ខេត្ត​ទាំង​៤​ ​នៃ​ភូមិភាគ​ឦសាន ​ខណៈ​ក្រុមការងារ​បាន​ពិនិត្យ​ ​និង​អនុម័ត​ការ​លើកទឹកចិត្ត​ជូន​ជាបន្តបន្ទាប់

កសិករជាជនជាតិដើមភាគតិច ទំពូន នៅខេត្តរតនគិរី កំពុងទទួលជីវភាពប្រសើរ ក្រោយពេលប្រើសេវាឥណទានផ្លូវការ

Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 11/08/2026

ប្រជាជននៅក្នុងខេត្តរតនគិរី នាពេលបច្ចុប្បន្ន បាន និងកំពុង បន្តភាពរីកចម្រើន និងអភិវឌ្ឍន៍ ទាំងក្នុងសកម្មភាពរស់នៅប្រចាំថ្ងៃ ក៏ដូចជាការប្រកបមុខរបរដើម្បីលើកស្ទួយកម្រិតជីវភាពឱ្យកាន់តែល្អប្រសើរ