ចំណេះដឹងហិរញ្ញវត្ថុ ៖ តើអ្វីជាឥណទានមានទ្រព្យធានា និងឥណទានគ្មានទ្រព្យធានា ?

ភ្នំពេញ ៖ ជាទូទៅ ក្នុងគោលការណ៍ប្រើប្រាស់ឥណទានដែលភាសាសាមញ្ញថាកម្ចីនោះ គេតែងតែទាមទារទ្រព្យធានា និងលក្ខខណ្ឌសំខាន់ៗមួយចំនួន ដើម្បីធានាបានថា ឥណទានដែលបានបញ្ចេញទៅ ត្រូវបានប្រើប្រាស់ចំគោលដៅ និងមានប្រសិទ្ធភាព ខណៈបច្ចុប្បន្ន គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុបានបង្កើតផលិតឥណទានគ្មានទ្រព្យធានា ដើម្បីជួយសម្រួលដល់ប្រជាជនកាន់តែងាយស្រួលក្នុងការទទួលបានសេវាឥណទានផ្លូវការ។

យោងតាមសហគ្រិនខ្មែរបានឱ្យដឹងថា ឥណទានមានច្រើនប្រភេទ តែនៅក្នុងនោះ ប្រភេទឥណទានធំៗគឺត្រូវបានបែងចែកជាពីរ (១) ឥណទានមានទ្រព្យធានា និង (២) ឥណទានគ្មានទ្រព្យធានា។ ដើម្បីយល់កាន់តែច្បាស់ពីឥណទានទាំងពីរប្រភេទនេះ សូមអានបន្តនៅខាងក្រោម ដូចតទៅ ៖

១. អ្វីទៅជាឥណទានមានទ្រព្យធានា (Secured loan)? ឥណទានមានទ្រព្យធានា គឺជាប្រភេទឥណទានដែល​ត្រូវការទ្រព្យបញ្ចាំមកធានា ក្នុងនាមជាលក្ខខណ្ឌដើម្បីស្នើសុំកម្ចី។ ជាទូទៅ ឥណទានបែបនេះគឺអាចនិយាយបានថាជាកម្ចីស្របច្បាប់ ដែល​ចេញពីស្ថាប័នហិរញ្ញវត្ថុ ឧទាហរណ៍ កម្ចីបុគ្គល កម្ចីទិញផ្ទះ កម្ចីសម្រាប់អាជីវកម្ម ។ល។

អ្វីដែល​អ្នកគួរដឹងពីឥណទានមានទ្រព្យធានា ៖ កាលណានិយាយពីឥណទានមានទ្រព្យធានា នោះបានន័យថា អ្នកដាក់ទ្រព្យសកម្ម ឬទ្រព្យសម្បត្តិណាមួយរបស់អ្នកទៅបញ្ចាំ ដើម្បីទទួលបានកម្ចី ដែល​ទ្រព្យទាំងនោះអាចជាប្លង់ដី ឬផ្ទះជាដើម។

អ្នកត្រូវធ្វើការសងកម្ចីត្រលប់ទៅអ្នកផ្ដល់កម្ចីវិញឲ្យសមស្របតាមកាលកំណត់ និងគ្រប់ចំនួនទឹកប្រាក់ដូចបានចារក្នុងលក្ខខណ្ឌ ឬកិច្ចសន្យាកម្ចី។ ដំណើរការបង់សង អាចប្រព្រឹត្តទៅបានជាប្រចាំខែ ឬប្រចាំត្រីមាស អាស្រ័យលើការព្រមព្រៀងរវាងភាគីទាំងសងខាង។

– ក្នុងករណីដែល​អ្នកខ្ចីមិនមានលទ្ធភាពបង់ប្រាក់សងតាមវេលាកំណត់ នោះអ្នកផ្ដល់កម្ចីនឹងមានសិទ្ធរឹបអូសទ្រព្យដែលបានដាក់បញ្ចាំនោះតាមអំណាចតុលាការ ហើយយកទៅលក់ដោយស្របច្បាប់ដើម្បីសងថ្លៃខាតបង់។

២. អ្វីទៅជាឥណទានគ្មានទ្រព្យធានា (Unsecured loan)? ឥណទានគ្មានទ្រព្យធានា គឺជាប្រភេទឥណទានដែលមិនត្រូវការទ្រព្យបញ្ចាំជាលក្ខខណ្ឌក្នុងការស្នើសុំកម្ចីឡើយ។ ជាទូទៅ កម្ចីប្រភេទនេះកើតឡើងក្នុងរូបភាពពីរ ផ្លូវការ​ និងមិនផ្លូវការ ផ្លូវការគឺ(កម្ចីពីស្ថាប័នហិរញ្ញវត្ថុដែល​មានអាជ្ញាប័នត្រឹមត្រូវ) និងមិនផ្លូវការ (កម្ចីបានពីអ្នកស្គាល់ ឬសាច់ញាតិ)។

លើសពីនេះ ឥណទានគ្មានទ្រព្យធានា គឺត្រូវបានគេទុកថាជាកម្ចីដែល​មានហានិភ័យខ្ពស់សម្រាប់អ្នកផ្ដល់កម្ចី ដោយសារវាគ្មានទ្រព្យអ្វីមកធានា ដូច្នេះហើយ ទើបភាគច្រើនការប្រាក់គឺមានអត្រាខ្ពស់ជាងកម្ចីដទៃ។ ម្យ៉ាងវិញទៀត ថ្វីបើកម្ចីប្រភេទនេះមិនត្រូវការទ្រព្យបញ្ចាំ ក៏មិនបានមានន័យថាគ្រប់គ្នាសុទ្ធតែអាចស្នើសុំកម្ចីនេះបានទេ ជាពិសេសកម្ចីផ្លូវការ។ ឧទាហរណ៍ជាក់ស្ដែងមួយ​ គឺប័ណ្ណឥណទាន (Credit Card) ដែល​មុននឹងខាងស្ថាប័នហិញ្ញវត្ថុផ្ដល់ប័ណ្ណនេះឲ្យអ្នកបានប្រើប្រាស់ គេត្រូវពិនិត្យពិន្ទុឥណទាន និងស្ថានភាពស័ក្តិសមនៃក្រេឌីតរបស់អ្នក (creditworthiness) ក៏ដូចជាប្រវត្តិឥណទានល្អផងដែរ ហើយក្នុងករណីអ្នកមិនត្រូវតាមលក្ខខណ្ឌរបស់គេ នោះការស្នើសុំប័ណ្ណឥណទានរបស់អ្នកនឹងត្រូវបានគេបដិសេដ។

តើនឹងមានរឿងអ្វីកើតឡើង ប្រសិនបើអ្នកមិនអាចសងប្រាក់ទៅវិញបាន?

នោះវានឹងផ្ដល់ផលប៉ះពាល់ដល់ពិន្ទុឥណទាន (ធ្វើឲ្យធ្លាក់ចុះ) និងជាប់ប្រវត្តិមិនល្អក្នុងប្រវត្តិឥណទានរបស់អ្នក​ (យូរឆ្នាំ) ដែល​ធ្វើឲ្យអ្នកមិនងាយស្រួល ឬមិនអាចស្នើសុំកម្ចីនៅកន្លែងផ្សេងទៀតបាន៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វិបត្តិបំណុល​គ្រួសារ​ និង​វិស័យ​ទេសចរណ៍​ទន់ខ្សោយ​ ​ទាញឱ្យ​សេដ្ឋកិច្ច​ថៃដាំក្បាលចុះ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​សេដ្ឋកិច្ច​ថៃ​ត្រូវបាន​រំពឹង​ថា​នឹង​កើនឡើង​ត្រឹម​ ​១,៧​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​២​ ​ឆ្នាំ​២០២៦​ ​ដោយសារ​ការ​ចំណាយ​របស់​គ្រួសារ​ធ្លាក់ចុះ​ ​បំណុល​គ្រួសារ​ខ្ពស់​ និង​វិស័យ​ទេសចរណ៍​មិន​សូវ​រឹងមាំ ​ខណៈ​កំណើន​នេះ​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ពី​ ​២,៨​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​១

រដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុនបារាំង គ្រោងបង្កើតផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិនៅភ្នំពេញ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

រាជរដ្ឋាភិបាលកម្ពុជា កំពុងចាប់ដៃគូជាមួយភាគីបារាំង លើគម្រោងបង្កើត «ផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិ» នៅរាជធានីភ្នំពេញ ដើម្បីលើកកម្ពស់ខ្សែច្រវាក់ផ្គត់ផ្គង់កសិផល ធានាសុវត្ថិភាពម្ហូបអាហារ

លោក​ ​Putin​ ​ធ្វើទស្សនកិច្ច​លើក​ដំបូង​បង្អស់​ទៅកាន់​ប្រជុំ​កោះ​ ​Kuril​ ​តំបន់ជម្លោះដ៏រ៉៉ាំរ៉ៃជាមួយជប៉ុន

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 13/08/2026

ប្រធានាធិបតី​រុស្ស៊ី ​លោក​ ​Vladimir​ ​Putin​ ​បាន​ធ្វើ​ទស្សនកិច្ច​ជា​លើក​ដំបូង​បង្អស់​របស់​លោក​ទៅកាន់​ប្រជុំ​កោះ​ ​Kuril​ ​ក្នុង​អំឡុង​ពេល​ធ្វើដំណើរ​ទស្សនកិច្ចការងារ​នៅ​តំបន់​ស៊ី​បេរី ​និង​ចុង​បូព៌ា​

គម្រោ​ង «អច្ឆរិយៈអង្គរ» នឹ​ងត្រូវអភិវឌ្ឍន៍លើ​ទីតាំង​ព្រលានយន្តហោះសៀមរាបចាស់ ដើម្បីស្ដារ​ និងជំរុញវិស័យទេសចរណ៍​ឡើងវិញ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 13/08/2026

គម្រោង ​អច្ឆរិយៈអង្គរ នឹង​អភិវឌ្ឍនៅលើទីតាំង​អាកាស​យានដ្ឋាន​សៀមរាប​ចាស់ ដោយ​គ្រោង​ប្រែក្លាយទៅជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម វប្បធម៌ និងទេសចរណ៍​នាពេលរាត្រី

ឯកឧត្តមបណ្ឌិត កៅ ថាច ៖ កសិករគួរពិចារណាឱ្យបានម៉ត់ចត់មុនពេលខ្ចីប្រាក់ពីស្ថាប័នធនាគារ​ និងមីក្រូហិរញ្ញវត្ថុអំពីលទ្ធភាពសងត្រឡប់

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 13/08/2026

ឯកឧត្តមបណ្ឌិត កៅ ថាច ៖ កសិករគួរពិចារណាឱ្យបានម៉ត់ចត់មុនពេលខ្ចីប្រាក់ពីស្ថាប័នធនាគារ​ និងមីក្រូហិរញ្ញវត្ថុអំពីលទ្ធភាពសងត្រឡប់ និងមានផែនការច្បាស់លាស់ ជៀសវាងការធ្លាក់ចូលក្នុងអន្ទាក់បំណុល

អាម៉េរិក​បង្ខំ​ក្រុមហ៊ុន​អាវុធ​ធំ​ៗ​ ​ដាក់​ផែនការ​បង្កើន​ផលិតកម្ម​ក្នុង​រយៈពេល​ ​២១​ ​ថ្ងៃ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 13/08/2026

ក្រសួង​ការពារ​ជាតិ​អាម៉េរិក ​បាន​ទុក​ពេល​ត្រឹម​ ​២១​ ថ្ងៃ​ ​ឱ្យ​ក្រុមហ៊ុន​ផលិត​អាវុធ​ធំ​ៗ​ ​ដាក់​ជូន​ផែនការ​លម្អិត​សម្រាប់​ពន្លឿន​ការ​ផលិត​សព្វាវុធ​សំខាន់​ៗ​ ​ខណៈ​ស្តុក​មីស៊ីល​របស់​អាម៉េរិក​បាន​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ បន្ទាប់ពី​ការ​ប្រើប្រាស់​សព្វាវុធ​ក្នុង​ប្រតិបត្តិការ​យោធា​នៅ​មជ្ឈិមបូព៌ា​នា​ពេល​ថ្មី​ៗ​នេះ

មាសហក់ដល់ ៤,៤០៦ ដុល្លារ/អោន ខណៈនៅកម្ពុជាឡើងដល់ ៥,២៨០ ដុល្លារ/តម្លឹង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

តម្លៃមាសបានហក់ឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលជាង ២ ខែ បន្ទាប់ពីទិន្នន័យអតិផរណារបស់សហរដ្ឋអាម៉េរិកស្របតាមការព្យាករណ៍របស់ទីផ្សារ ដែលជំរុញការរំពឹងថា ធនាគារកណ្តាលអាម៉េរិក (Fed) អាចបន្តរក្សាអត្រាការប្រាក់នៅថេរក្នុងកិច្ចប្រជុំខែកញ្ញាខាងមុខ

រយៈពេល​ ​៦​ ​ខែ​ ​វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅ​ចិន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅកាន់​ប្រទេស​ចិន ​ខណៈ​ដែល​កំពុង​ពង្រីក​ខ្លួន​ទៅកាន់​ទីផ្សារ​បរទេស​ផ្សេង​ទៀត​ផងដែរ

រដ្ឋាភិបាល​ជំរុញ​ការ​អភិវឌ្ឍ​ភូមិភាគ​ឦសាន​ទៅជា​ប៉ូល​សេដ្ឋកិច្ច​ថ្មី​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​ភូមិភាគ​ឦសាន ​ដែល​រួមមាន​ខេត្ត​ស្ទឹងត្រែង​ រតនគិរី​ ​មណ្ឌលគិរី​ ​និង​ក្រចេះ​ ​បាន​ក្លាយជា​ទិសដៅ​អាទិភាព​ខ្ពស់​សម្រាប់​ការ​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​ ​ដោយ​ផ្តោត​លើ​ការ​ពង្រឹង​ហេដ្ឋារចនាសម្ព័ន្ធ​ ​ការ​ទាក់ទាញ​វិនិយោគ​ ​និង​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​ ក​សិ-​ឧស្សាហកម្ម​ ​និង​ទេសចរណ៍​ ​ដើម្បី​ជំរុញ​កំណើន​ ​និង​កាត់បន្ថយ​គម្លាត​អភិវឌ្ឍន៍​ជាមួយ​តំបន់​កណ្តាល​នៃ​ប្រទេស

គ្រឹះស្ថានធនាគារ​ និងហិរញ្ញវត្ថុ​ គ្មានសិទ្ធិ​បង្ខំឱ្យ​អតិថិជន​លក់ទ្រព្យ​ ដើម្បីយកលុយសង​ត្រលប់មកវិញឡើយ

Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 12/08/2026

មន្ត្រីជាន់ខ្ពស់នៃសមាគម​ធនាគារ​នៅកម្ពុជា​បានអះអាង​ថា គ្មានគ្រឹះស្ថានណាមួយ​មានសិទ្ធិ​បង្ខំឱ្យអតិថិជនលក់ទ្រព្យធានាដើម្បីយកលុយមក​សងធនាគារ ឬមីក្រូហិរញ្ញវត្ថុនោះទេ