ស្វែងយល់ពីនីតិវិធីចុះបញ្ជី​ដីធ្លីបំពេញ​បន្ថែម ក្នុងករណីម្ចាស់ដី​មិនបានចុះបញ្ជីដីធ្លីមានលក្ខណៈជា​ប្រព័ន្ធ

ភ្នំពេញ ៖ ក្នុង​ឆ្នាំ២០២៦នេះ ក្រសួងរៀបចំដែនដី​ នគរូបនីយកម្ម និងសំណង់ បានប្រកាស​បញ្ចប់ការ​វាស់វែង និងចុះបញ្ជី​ដីធ្លីជូនប្រជាពលរដ្ឋ​នៅទូទាំង​ប្រទេស​ និង​បាន​ចេញបណ្ណ​ប្រគល់ជូន​ម្ចាស់​ក្បាលដីជា​បន្តបន្ទាប់ហើយផងដែរ​  ។ យ៉ាងណាក្ដី ក៏មានពលរដ្ឋជា​ម្ចាស់កម្មសិទ្ធិដីធ្លីមួយចំនួន​ខកខានមិនបានចុះបញ្ជីដីធ្លី​មានលក្ខណៈជា​ប្រព័ន្ធ ប៉ុន្តែសូមកុំ​បារម្ភ បងប្អូនប្រជាពលរដ្ឋ​នៅតែអាច​ចុះ​បញ្ជី​ដីធ្លី​តាមរយៈការ​ចុះបញ្ជីដីធ្លីបំពេញបន្ថែមបាន ។​

បើតាម​សារាចរណ៍ណែនាំ​របស់​ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ​បានបង្ហាញពីនីតិវិធី​នៃការ​ចុះបញ្ជីដីធ្លី​បំពេញ​បន្ថែម​ដើម្បីឱ្យម្ចាស់ដីដែលខកខាន​មិនបានចុះបញ្ជី​មានលក្ខណៈជា​ប្រព័ន្ធអាច​ចុះបញ្ជីបំពេញបន្ថែមបាន ដោយជាដំបូង​ម្ចាស់អចលនវត្ថុដែលមិនបានចូលរួម​បំពេញបែបបទតាមកាលកំណត់​ក្នុងពេលដែលប្រកាស​តំបន់វិនិច្ឆ័យ​ និងកិច្ច​ដំណើរការ​ការអនុវត្តនីតិវិធី​ចុះបញ្ជីមានលក្ខណៈជា​ប្រព័ន្ធ​ ត្រូវដាក់ស្នើ​សុំ​ចុះបញ្ជីដីមក​ការិយាល័យ​រៀបចំដែនដី នគរូបនីយកម្ម សំណង់ និងភូមិបាល តាមរយៈមេឃុំ ចៅសង្កាត់ ដែល​ជាទីតាំងដីនោះស្ថិតនៅ ។​

បន្ទាប់មក​មេឃុំ​ ចៅសង្កាត់​ ត្រូវពិនិត្យលក្ខណៈ ផល​ហេតុសមស្រប ផ្ដល់យោបល់ និង​បញ្ជូន​សំណុំឯកសារមក​ការិយាល័យ​រៀបចំដែនដី នគរូបនីយកម្ម សំណង់ និង​ភូមិបាល​ ស្រុក/ខណ្ឌ ហើយបើសិនជាការិយាល័យជំនាញពិនិត្យឃើញថាមានហេតុផលសម​ស្រប​ មន្ត្រីជំនាញនឹង​រាយការណ៍ជូន​អភិបាលស្រុក​ ខណ្ឌ ​ដើម្បីផ្ដល់​យោបល់ និង​សហការ​ចុះពិនិត្យ​ទិដ្ឋភាព​បច្ចេកទេស និងរដ្ឋបាលគតិយុត្តិ ហើយកំណត់​ព្រំ វាស់វែង និងកសាង ​ទម្រង់បែប​បទនៃការ​ប្រមូលទិន្នន័យ​ក្បាល​ដី ដែល​បានស្នើ​សុំ​ ។ ក្នុងករណី​ក្បាលដី​ស្នើសុំ​ចុះបញ្ជីស្ថិតនៅចន្លោះក្បាលដីដែល​បានចុះបញ្ជីមានលក្ខណៈជា​ប្រព័ន្ធរួចហើយ ព្រំនៃក្បាលដីនោះ មិនចាំបាច់​ធ្វើការកំណត់​ថ្មីទៀតទេ ។ ចំពោះក្បាលដីដែលមិនទាន់​បានកំណត់ព្រំជា​ផ្លូវការ ជាមួយក្បាលដីជាប់ព្រំគ្នាសោះ ឬបានកំណត់ព្រំខ្លះ ចាំបាច់ត្រូវធ្វើការកំណត់ព្រំ ដែលនៅសេសសល់​តាមនីតិវិធី ។ ម្យ៉ាងទៀត ត្រូវ​ស្រង់​យកចំណែកពាក់ព័ន្ធនឹ​ងការ​ចុះបញ្ជីបំពេញបន្ថែមនេះពីប្លង់​សុរិយោដីដែលជាលទ្ធផលនៃការ​ចុះបញ្ជីមានលក្ខណៈជា​ប្រព័ន្ធលើកមុន មក​គូស​បំពេញព្រំប្រទល់​ដែលទើប​កំណត់​ក្រោយ ហើយដាក់លេខក្បាល​ដី ​តពីលេខលើក​មុន ។

ក្រោយពីរៀបចំ​សំណុំ​ឯកសារ​គ្រប់គ្រាន់ ត្រូវបិទផ្សាយជាសាធារណៈនូវទិន្នន័យដែល​ប្រមូល​បានក្នុងរយៈពេល​៣០ថ្ងៃ នៅសាលាសង្កាត់ និង​នៅការិយាល័យ​រៀបចំដែនដី នគរូបនីយកម្ម សំណង់​ និងភូមិ​បាល ស្រុក/ខណ្ឌ ។ រាល់ការ​ជំទាស់​ ឬតវ៉ា ត្រូវធ្វើនៅការិយាល័យ​ភូមិ​បាល​ស្រុក ​ខណ្ឌ ។ ការ​កែតម្រូវ​អាច​ធ្វើបានតាមសមត្ថកិច្ច​ និងគោលការណ៍ដែល​បានកំណត់​ដោយអនុក្រឹត្យ​ពាក់ព័ន្ធ ។ បន្ទាប់មក ការិយាល័យ​ភូមិបាល ត្រូវធ្វើរបាយការណ៍បូក​សរុប​ ផ្ដល់​យោបល់ និង​សំណុំ​រឿងមក​អភិបាលស្រុក ខណ្ឌ ដើម្បីសុំ​យោបល់ ហើយបញ្ជូនបន្តមក​មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និង​សុរិយោដី ខេត្ត​ ក្រុង​ ពិនិត្យ​បន្ថែម​លើ​លក្ខណៈបច្ចេកទេស រួច​ទើប​បញ្ជូនទៅសាលា​ខេត្ត រាជធានី សុំ​យោបល់​សម្រេច ។

នៅពេលអភិបាលខេត្ត ក្រុង យល់ព្រម​ហើយ សំណុំ​ឯកសារ​នៃការ​វិនិច្ឆ័យ​ត្រូវបញ្ជូន​មក​មន្ទីរ​រៀបចំដែនដី​ នគរូបនីយកម្ម សំណង់ និ​ងសុរិយោដីវិញ​ ដើម្បីធ្វើការ​ចុះបញ្ជី​ក្នុងសៀវភៅ​គោល​បញ្ជីដីធ្លីនៅក្នុង​Digital File ហើយបោះពុម្ពប័ណ្ណ​ ចុះ​ហត្ថលេខា​ រួច​ប្រគល់​ជូនអ្នកស្នើ​សុំ​ ។ ករណីអភិបាល​ខេត្ត ក្រុង មិនយល់ព្រម ឬច្រានចោល ត្រូវបញ្ជាក់ឱ្យច្បាស់​អំពី​មូលហេតុដែល​មិនយល់ព្រម ឬច្រានចោលនោះ ដើម្បីឆ្លើយតបទៅ​​អ្នក​ស្នើ​សុំវិញ​ និងទុកជាឯកសារ ។​

លោក​ សារិន វណ្ណា ប្រធាន​មន្ទីររៀបចំដែនដី នគរូបនីយកម្ម​ សំណង់ និងសុរិយោដី រាជធានីភ្នំពេញ ​បានលើកឡើងថា តាមរយៈបទពិសោធន៍របស់លោកជាច្រើនឆ្នាំ ការ​ចុះបញ្ជីដីធ្លីបំពេញបន្ថែម​ ក៏ដូចជា​កំណែទម្រង់​ដីធ្លី ក្នុងក្របខណ្ឌទូទាំង​ប្រទេស​ នឹងធ្វើឱ្យមានភាពល្អប្រសើរ​ ងាយស្រួល​ក្នុងការ​រៀបចំនគរូបនីយកម្ម​ កាត់បន្ថយ​វិវាទ កាត់បន្ថយ​ទំនាស់ដីធ្លីដែលតែងកើតមានឡើង​ដូចពេល​កន្លងទៅជាមិនខាន និងមានប្រសិទ្ធភាពខ្ពស់ ៕  


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

រយៈពេល​ ​៦​ ​ខែ​ ​វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅ​ចិន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅកាន់​ប្រទេស​ចិន ​ខណៈ​ដែល​កំពុង​ពង្រីក​ខ្លួន​ទៅកាន់​ទីផ្សារ​បរទេស​ផ្សេង​ទៀត​ផងដែរ

រដ្ឋាភិបាល​ជំរុញ​ការ​អភិវឌ្ឍ​ភូមិភាគ​ឦសាន​ទៅជា​ប៉ូល​សេដ្ឋកិច្ច​ថ្មី​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​ភូមិភាគ​ឦសាន ​ដែល​រួមមាន​ខេត្ត​ស្ទឹងត្រែង​ រតនគិរី​ ​មណ្ឌលគិរី​ ​និង​ក្រចេះ​ ​បាន​ក្លាយជា​ទិសដៅ​អាទិភាព​ខ្ពស់​សម្រាប់​ការ​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​ ​ដោយ​ផ្តោត​លើ​ការ​ពង្រឹង​ហេដ្ឋារចនាសម្ព័ន្ធ​ ​ការ​ទាក់ទាញ​វិនិយោគ​ ​និង​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​ ក​សិ-​ឧស្សាហកម្ម​ ​និង​ទេសចរណ៍​ ​ដើម្បី​ជំរុញ​កំណើន​ ​និង​កាត់បន្ថយ​គម្លាត​អភិវឌ្ឍន៍​ជាមួយ​តំបន់​កណ្តាល​នៃ​ប្រទេស

មេធនាគារ ARDB ណែនាំកសិករយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនសម្រេចចិត្តដាំដុះដំណាំអ្វីមួយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

ប្រជាកសិករត្រូវយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនពេលសម្រេចចិត្តដាំដុះមុខដំណាំអ្វីមួយ ដើម្បីអាចទទួលបានផលចំណេញ មិនខាតបង់ និងជួយបង្កើនជីវភាពគ្រួសារ

អាស៊ាន​នៅតែ​ជា​គោលដៅ​ចម្បង​សម្រាប់​ក្រុមហ៊ុន​ចិន​ ​ពង្រីក​អាជីវកម្ម​ក្រៅ​ប្រទេស​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

​ក្រុមហ៊ុន​ចិន​ប្រមាណ​ ​៨០​ ​ភាគរយ​ ក្នុង​ចំណោម​ក្រុមហ៊ុន​ចំនួន​ ​៣៨០​ ​ដែល​ត្រូវបាន​ស្ទង់​មតិ ​បាន​បង្ហាញ​ផែនការ​ពង្រីក​អាជីវកម្ម​ទៅកាន់​ទីផ្សារ​បរទេស​ក្នុង​រយៈពេល​ ​៣​ ​ឆ្នាំ​ខាងមុខ​ ​ដោយ​តំបន់​អាស៊ាន​នៅតែ​ជា​គោលដៅ​ចម្បង​

ភូមិភាគ​ឦសាន​កម្ពុជា​ទាក់ទាញ​គម្រោង​វិនិយោគ​ ​៧២​ ​ក្នុង​ទុន​ ​២.៦៥​ ​ពាន់​លាន​ដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

គិត​ចាប់តាំងពី​ការ​ដាក់​ឱ្យ​អនុវត្ត​កម្មវិធី​ពិសេស​ជំរុញ​ការ​វិនិយោគ​ក្នុង​ភូមិភាគ​ឦសាន ​រហូតមកដល់​បច្ចុប្បន្ន ​មាន​គម្រោង​ចំនួន​ ​៧២​ ​ក្នុង​ទំហំ​ទុន​វិនិយោគ​សរុប​ ​២.៦៥​ ​ពាន់​លាន​ដុល្លារ​ ​បាន​ដាក់​ស្នើសុំ​វិនិយោគ​នៅក្នុង​ខេត្ត​ទាំង​៤​ ​នៃ​ភូមិភាគ​ឦសាន ​ខណៈ​ក្រុមការងារ​បាន​ពិនិត្យ​ ​និង​អនុម័ត​ការ​លើកទឹកចិត្ត​ជូន​ជាបន្តបន្ទាប់

រដ្ឋាភិបាលវៀតណាម នឹងចេញវិធានការហាមឃាត់ពលរដ្ឋមិនឱ្យធ្វើការងារម៉ាស្សានៅបរទេស

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 11/08/2026

បទប្បញ្ញត្តិបរដ្ឋាភិបាលវៀតណាមគ្រោងចេញវិធានការហាមឃាត់ពលរដ្ឋមិនឱ្យទៅធ្វើការងារផ្នែកម៉ស្សានៅបរទេសក្នុងរូបភាពណាក៏ដោយ ដើម្បីកាត់បន្ថយហានិភ័យនៃការជួញដូរមនុស្ស ការកេងប្រវ័ញ្ច និងពលកម្មដោយបង្ខំ ច្ចុប្បន្នហាមឃាត់ការបញ្ជូនពលករទៅធ្វើការងារម៉ាស្សាតែនៅតាមភោជនីយដ្ឋាន សណ្ឋាគារ និងមជ្ឈមណ្ឌលកម្សាន្តប៉ុណ្ណោះ ប៉ុន្តែសេចក្តីព្រាងច្បាប់ថ្មីនេះនឹងហាមឃាត់នៅគ្រប់ទីកន្លែងទាំងអស់ដោយគ្មានការលើកលែងឡើយ ដើម្បីកាត់បន្ថយហានិភ័យនៃការជួញដូរមនុស្ស ការកេងប្រវ័ញ្ច និងពលកម្មដោយបង្ខំ

លោក ដូណាល់ ត្រាំ ប្រើយុទ្ធសាស្ត្រដាក់សម្ពាធសេដ្ឋកិច្ចលើអ៊ីរ៉ង់ ខណៈទីក្រុងតេអេរ៉ង់នៅតែប្រកាន់ជំហររឹងមាំលើច្រកសមុទ្រ Hormuz

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 11/08/2026

ថ្មីៗនេះ លោក ដូណាល់ ត្រាំ បានសម្រេចចិត្តផ្អាកការវាយប្រហារដោយយោធាជាបណ្តោះអាសន្ន ដោយងាកមកប្រើប្រាស់យុទ្ធសាស្ត្រដាក់សម្ពាធសេដ្ឋកិច្ចវិញ ខណៈពេលដែលអ៊ីរ៉ង់កំពុងជួបបញ្ហាអតិផរណាខ្ពស់ និងកង្វះថវិកា

កម្ពុជា​មាន​ទូសាក​យានយន្ត​អគ្គិសនី​ជាង​ ​៤០០​ ​ទូ ​ខណៈ​ចំនួនរថយន្ត​ ​EV​ ​ហក់ឡើងខ្ពស់​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 11/08/2026

កម្ពុជា​មាន​ទូសាក​ថាមពល​យានយន្ត​អគ្គិសនី​ជាង​ ​៤០០​ ​ទូ ​នៅ​ទូទាំង​ប្រទេស​ ​ខណៈ​ចំនួន​យានយន្ត​អគ្គិសនី​កំពុង​កើនឡើង​ជាបន្តបន្ទាប់​ ​ដែល​ជំរុញ​ឱ្យ​តម្រូវការ​ហេដ្ឋារចនាសម្ព័ន្ធ​សាក​ថាមពល​កាន់តែ​មាន​សារៈសំខាន់

តម្រូវការទឹកដោះគោស្រស់នៅកម្ពុជាហក់ឡើងខ្ពស់ ខណៈនៅឆមាសទី១ ឆ្នាំ២០២៦ កម្ពុជានាំចូលជាង ៤៧លានតោន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/08/2026

តម្រូវការប្រើប្រាស់ទឹកដោះគោរស្រស់ក្នុងស្រុកបានហក់ឡើងខ្ពស់គួរឲ្យកត់សម្គាល់ ស្របពេលដែលឧស្សាហកម្មទឹកដោះគោនៅកម្ពុជាកំពុងពង្រីកខ្លួនជាបន្តបន្ទាប់ ដើម្បីបំពេញតម្រូវការទីផ្សារ

ម៉ូដែល​ ​AI​ ​ចិន ​ដណ្ដើម​យក​ទីផ្សារ​អាហ្វ្រិក ​ដោយ​ឈ្នះ​លើ​តម្លៃ​ ​និង​ភាព​បត់បែន ​ធៀប​នឹង​អាម៉េរិក​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/08/2026

ម៉ូដែល​បញ្ញា​សិប្បនិម្មិត​ ​(​AI​) ​របស់​ចិន​កំពុង​ពង្រីក​វត្តមាន​យ៉ាង​ឆាប់រហ័ស​នៅក្នុង​ទីផ្សារ​អាហ្វ្រិក ​ហើយ​អ្នក​អភិវឌ្ឍន៍​កម្មវិធី​នៅ​តំបន់​នេះ​កំពុង​ងាកចេញ​ពី​ម៉ូដែលរបស់​ក្រុមហ៊ុន​អាម៉េរិក​ មក​ប្រើប្រាស់​ម៉ូដែល​ចិន​ដែល​មាន​តម្លៃ​ទាប​ និង​មាន​ភាព​បត់បែន​ខ្ពស់​ជាង

Leave a Reply

Your email address will not be published.Required fields are marked *