ភ្នំពេញ ៖ ក្រសួងបរិស្ថាន បានប្រកាសដាក់ឱ្យអនុវត្តនូវគោលការណ៍ណែនាំក្នុងការអនុវត្តគម្រោងអភិវឌ្ឍន៍ទេសចរណ៍ផ្សារភ្ជាប់នឹងធម្មជាតិខ្នាតតូច ដែលមានទំហំផ្ទៃដីក្រោម ១០ហិកតា ស្ថិតនៅក្នុងតំបន់ការពារធម្មជាតិ និងរបៀងអភិរក្សជីវៈចម្រុះ។

រដ្ឋលេខាធិការក្រសួងបរិស្ថាន ឯកឧត្តម រ័ត្ន វិរៈ បានបង្ហាញអំពីចក្ខុវិស័យ និងបេសកកម្មរបស់ក្រសួងបរិស្ថាន ដែលបានប្រកាសដាក់ឱ្យអនុវត្ត នូវគោលការណ៍ណែនាំ ក្នុងការអនុវត្តគម្រោងអភិវឌ្ឍន៍ទេសចរណ៍ផ្សារភ្ជាប់នឹងធម្មជាតិខ្នាតតូចនៅក្នុងអង្គសិក្ខាសាលា ដែលមានវត្តមាន លោកស្រី Salimata D. Follea តំណាងធនាគារពិភពលោក ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់អ្នកពាក់ព័ន្ធមួយចំនួន នៅព្រឹកថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២២នេះនៅទីស្តីការក្រសួងបរិស្ថាន។

ឯកឧត្តម រ័ត្ន វិរៈ បាលើកឡើងពី៏ចក្ខុវិស័យ និងបេសកកម្មរបស់ក្រសួងបរិស្ថាន ក្នុងការពង្រឹងប្រសិទ្ធភាពការងារគ្រប់គ្រងធនធានធម្មជាតិ និងបរិស្ថាន នៅកម្ពុជា ក្នុងអាណត្តិរបស់រាជរដ្ឋាភិបាល នីតិកាលទី៦ នៃរដ្ឋសភា ដើម្បីឱ្យបានជ្រាបអំពីបំណងជាយុទ្ធសាស្រ្តរបស់ក្រសួងបរិស្ថាន ក្នុងការដាក់ចេញនូវគោលនយោបាយ ផែនការយុទ្ធសាស្រ្ត ផែនការសកម្មភាព និងទិសដៅការងារសំដៅធានាឱ្យបាននូវប្រសិទ្ធភាពការងារ ដែលមានសរសរស្តម្ភចំនួន០៥ គឺទី១- កិច្ចគាំពារបរិស្ថាន ទី២- កិច្ចការពារជីវៈចម្រុះ ទី៣- ការរស់នៅដោយចីរភាព ទី៤- រដ្ឋបាលទំនើប និងទី៥- ការអភិរក្សធនធានធម្មជាតិ។
ឯកឧត្តមរដ្ឋលេខាធិការបានឱ្យដឹងថា ដើម្បីសម្រេចបាននូវបំណងជាយុទ្ធសាស្រ្តខាងលើ ក្រសួងបរិស្ថានបាននឹងកំពុងបន្តការធ្វើទំនើបកម្ម ស្ថាប័ន កែសម្រួល របៀបរបបការងារ រដ្ឋបាលទំនើប និងការគ្រប់គ្រងហិរញ្ញវត្ថុ ធ្វើប្រតិភូកម្មអំណាច និងផ្ទេរមុខងារទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ ពង្រឹងសមត្ថភាពមន្ត្រីរាជការ ឧទ្យានុរក្ស ទាំងបរិមាណ និងគុណភាព កសាងហេដ្ឋារចនា សម្ព័ន្ធរូបវ័ន្ត ពង្រឹងការអនុវត្តច្បាប់ឮ និងលើកកម្ពស់ជីវភាព និងសុខុមាលភាពមន្រ្តីរាជការ។
បច្ចុប្បន្ន ក្រសួងបរិស្ថានបាននឹងកំពុងយកចិត្តទុកយ៉ាងខ្លាំងក្នុងបន្តការពង្រឹងក្របខ័ណ្ឌច្បាប់ក្នុងវិស័យបរិស្ថាន ដោយបាននឹងកំពុងជំរុញការងាររៀបចំកែសម្រួល និងធ្វើសមាហរណកម្មច្បាប់ ដែលមានស្រាប់ឱ្យទៅជា «ក្រមបរិស្ថាន និងធនធានធម្មជាតិ» រួមតែមួយដែលកិច្ចការនេះកំពុងបន្តបញ្ចប់។
ឯកឧត្តម រ័ត្ន វិរៈ បានមានប្រសាសន៍ថា៖
“ទេសចរណ៍ធម្មជាតិត្រូវបានចាត់ទុកជា «មាសបៃតង» ដោយសារតែតួនាទីរបស់វិស័យនេះចូលរួមនៅក្នុងកំណើនសេដ្ឋកិច្ចជាតិ តាមរយៈការបង្កើតឱកាសការងារ ការរកប្រាក់ចំណូល ការលើកកម្ពស់ជីវភាពរស់នៅ និងការកាត់បន្ថយភាពក្រីក្រ ការអភិរក្ស បេតិកភណ្ឌធម្មជាតិ វប្បធម៌ និងប្រវត្តិសាស្ត និងការចូលរួមកាត់បន្ថយការប្រែប្រួលអាកាសធាតុពិភពលោក”
ឯកឧត្តម រ័ត្ន វិរៈ បានគូសថា អេកូទេសចរណ៍ និងទេសចរណ៍វប្បធម៌បានបង្កើនជាបន្តបន្ទាប់គួរឱ្យកត់សម្គាល់ និងបានរួមចំណែកជាង១០% នៅក្នុងផលិតផលដុលក្នុងស្រុកសរុប (ផ.ស.ស) ប្រចាំឆ្នាំ ហើយក្នុងផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ទេសចរណ៍ (២០១២-២០២០) បានកំណត់គោលដៅទុកជាមុនថា នៅឆ្នាំ២០២០ ភ្ញៀវទេសចរអន្តរជាតិមកទស្សនាប្រទេសកម្ពុជានឹងកើនឡើងដល់ ៧លាន នាក់ ហើយនឹងបង្កើនចំណូលបានជាង ៥,០០០លានដុល្លារ ហើយបង្កើតការងារបានប្រហែល១លានកន្លែង។
លោកស្រី Salimata D. Follea បានថ្លែងថា ការខិតខំប្រឹងរបស់ក្រសួងបរិស្ថាន ជាបន្តបន្ទាប់ ក្នុងការកែលម្អតំបន់ការពារ និងសហគមន៍មូលដ្ឋាន គឺជាផ្នែកមួយដ៏សំខាន់ដែលជាការចង់បានរបស់ធនាគារពិភពលោក។ សម្រាប់ដាក់អនុវត្តគម្រោងអភិវឌ្ឍន៍ទេសចរណ៍ផ្សារភ្ជាប់នឹងធម្មជាតិខ្នាតតូចដែលមានទំហំផ្ទៃដីក្រោម ១០ហិកតា ជារឿងមួយដ៏សំខាន់ ព្រមទាំងទទួលបានការកោតសសើរយ៉ាងខ្លាំង។ គម្រោងនេះនឹងអនុវត្តដោយជោគជ័យ សម្រាប់ជាប្រយោជន៍ដល់ធនធានធម្មជាតិ ព្រមទាំងសហគមន៍មូលដ្ឋាន ដែលបម្រើដល់វិស័យទេសចរណ៍ធម្មជាតិ។
លោក ស៊ី រ៉ាមុនី អគ្គនាយករង នៃអគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន បានលើកឡើងថា បច្ចុប្បន្ន តាមរយៈកិច្ចខិតខំរួមគ្នានេះ កម្ពុជាបានបង្កើតតំបន់ការពារធម្មជាតិចំនួន៧៣ និងរបៀងអភិរក្សជីវៈចម្រុះប្រព័ន្ធតំបន់ការពារធម្មជាតិចំនួន០៣ (របៀងអភិរក្សជីវៈចម្រុះឦសាន របៀងអភិរក្សជីវៈចម្រុះឧត្តរ និងរបៀងអភិរក្សជីវៈចម្រុះជួរភ្នំក្រវាញ) សរុបផ្ទៃដីមានប្រមាណជា ៧,២លានហិកតា ស្មើនឹង៤១% នៃផ្ទៃដីកម្ពុជាទាំងមូល ដែលនេះជាវិសាលភាពផ្ទៃដីដ៏ធំធេង ដែលត្រូវឱ្យមានការរៀបចំបែងចែកតំបន់ ការពង្រឹងការគ្រប់គ្រង និងទាញយកសក្តានុពលពីធនធានធម្មជាតិទាំងនោះមកបម្រើឱ្យសេដ្ឋកិច្ចសង្គម ប្រកបដោយ ទទួលខុសត្រូវ និងមាននិរន្តរភាព ជាពិសេសគឺការផ្តល់បរិយាកាសអំណោយផលសម្រាប់ការវិនិយោគលើទេសចរណ៍ធម្មជាតិ។ តាមរយៈសារលិខិតសម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសអបអរសាទរទិវាទេសចរណ៍ពិភពលោកឆ្នាំ២០២២ កាលពីថ្ងៃទី២៧ ខែកញ្ញា កន្លងទៅ ក្រោមប្រធានបទ «ការគិតគូឡើងវិញពីទេសចរណ៍» ដោយកម្ពុជាត្រូវបានទទួលស្គាល់ជាទេសចរណ៍សុវត្ថិភាព នៃបៃតង ដែលការណ៍នេះកម្ពុជា បាននឹងកំពុងទទួលនូវកំណើនភ្ញៀវទេសចរអន្តរជាតិជាបណ្តើរៗ ហើយរំពឹងថាឆ្នាំ២០២២ នេះនឹងទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណ ១.៥លាននាក់ ទៅ២លាននាក់ និងប្រមាណ ៧លាននាក់ នៅឆ្នាំ២០២៦៕

ជីវប្រវត្តិ: បានបញ្ចប់ការសិក្សាថ្នាកអនុបណ្ឌិតផ្នែកប្រព័ន្ធផ្សព្វផ្សាយមកពីសហភាពសូវៀត និងមានបទពិសោធន៍ជាង ២០ឆ្នាំក្នុងវិស័យសារព័ត៌មាន។ បច្ចុប្បន្ន លោកជាអ្នកយកព័ត៌មានសេដ្ឋកិច្ចឱ្យសារព័ត៌មាន AMS Economy ។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អាម៉េរិកបង្ខំក្រុមហ៊ុនអាវុធធំៗ ដាក់ផែនការបង្កើនផលិតកម្មក្នុងរយៈពេល ២១ ថ្ងៃ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 13/08/2026
ក្រសួងការពារជាតិអាម៉េរិក បានទុកពេលត្រឹម ២១ ថ្ងៃ ឱ្យក្រុមហ៊ុនផលិតអាវុធធំៗ ដាក់ជូនផែនការលម្អិតសម្រាប់ពន្លឿនការផលិតសព្វាវុធសំខាន់ៗ ខណៈស្តុកមីស៊ីលរបស់អាម៉េរិកបានធ្លាក់ចុះយ៉ាងខ្លាំង បន្ទាប់ពីការប្រើប្រាស់សព្វាវុធក្នុងប្រតិបត្តិការយោធានៅមជ្ឈិមបូព៌ានាពេលថ្មីៗនេះ

គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ គ្មានសិទ្ធិបង្ខំឱ្យអតិថិជនលក់ទ្រព្យ ដើម្បីយកលុយសងត្រលប់មកវិញឡើយ
Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ
• 12/08/2026
មន្ត្រីជាន់ខ្ពស់នៃសមាគមធនាគារនៅកម្ពុជាបានអះអាងថា គ្មានគ្រឹះស្ថានណាមួយមានសិទ្ធិបង្ខំឱ្យអតិថិជនលក់ទ្រព្យធានាដើម្បីយកលុយមកសងធនាគារ ឬមីក្រូហិរញ្ញវត្ថុនោះទេ

ឥណ្ឌា ផ្តើមផលិតយន្តហោះចម្បាំងរុស្ស៊ី ម៉ូដែល Su-30MKI ឡើងវិញ ក្រោយខកខានជាច្រើនឆ្នាំ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 12/08/2026
រដ្ឋាភិបាលទីក្រុងញូវដេលី កាលពីពេលថ្មីៗនេះបានប្រកាសថានឹងចាប់ដំណើរការផលិតយន្តហោះចម្បាំងរុស្ស៊ី Su-30MKI សាឡើងវិញបន្ទាប់ពីបានបញ្ចប់ផលិតកម្មផលិតយន្តហោះម៉ូដែលមួយនេះតាំងពីឆ្នាំ២០២១

អាមេរិក និងអ៊ីស្រាអែល ធានាដឹកជញ្ជូនសារធាតុនុយក្លេអ៊ែរចេញពីទីតាំងសម្ងាត់មួយនៅស៊ីរី
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 12/08/2026
សហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានឈានដល់កិច្ចព្រមព្រៀងជាមួយរដ្ឋាភិបាលអន្តរកាលរបស់ប្រទេសស៊ីរី ដើម្បីអនុញ្ញាតឱ្យក្រុមអធិការកិច្ចអន្តរជាតិប្រមូលយកសារធាតុវិទ្យុសកម្មចេញពីទីតាំងនុយក្លេអ៊ែរសម្ងាត់មួយ




វិថីហិរញ្ញវត្ថុ





























































Account
Security
Favourite Content