ភ្នំពេញ ៖ នាថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០២២កន្លងទៅ សហភាពសហព័ន្ធយុវជនកម្ពុជាបានបើកជាផ្លូវការនូវយុទ្ធនាការ #BeyondTheGames ដើម្បីកៀគរការចូលរួមពីប្រជាជនកម្ពុជាក្នុងការលើកមុខមាត់របស់ខ្លួននាឱកាសក្លាយខ្លួនជាម្ចាស់ផ្ទះកីឡាស៊ីហ្គេម និងកីឡាអាស៊ានប៉ារ៉ាហ្គេម ក្នុងឆ្នាំ២០២៣ខាងមុខនេះ។

ជាផ្នែកមួយនៃយុទ្ធនាការរួមរបស់គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ (CAMSOC) #BeyondTheGames ត្រូវបានបង្កើតឡើងដើម្បីបង្កើត និងផ្សារភ្ជាប់ជាមួយមហាជនទូទៅនូវមនោសញ្ចេតនា និងមោទកភាពនៃភាពជាខ្មែរទៅនឹងភាពជាម្ចាស់ផ្ទះរបស់កម្ពុជាសម្រាប់ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣។

យុទ្ធនាការនេះនឹងធ្វើឡើងក្នុងគោលបំណងដូចជា៖
(១) យកព្រឹត្តិការណ៍ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ដើម្បីលើកតម្កើងកម្ពុជា លើសពីកីឡា លើសពីស៊ីហ្គេម លើសពីអាស៊ានប៉ារ៉ាហ្គេម ប៉ុន្តែលើកតម្កើងកម្ពុជាទាំងមូល តាមរយៈការបង្ហាញពីមុខមាត់ សុខសន្តិភាព សមត្ថភាព ឧត្ដមភាព និងសក្ដានុពលរបស់កម្ពុជា។
(២) ផ្សារភ្ជាប់តម្លៃនៃការរៀបចំព្រឹត្តិការណ៍ស៊ីហ្គេម ជាមួយមោទកភាពនូវអ្វីដែលកម្ពុជាមានក្នុងនាមជាម្ចាស់ផ្ទះ និងរំលេចភាពសម្បូរសប្បាយ ការរីកចម្រើន វប្បធម៌ អរិយធម៌ និងមោទកភាពជាតិ ប្រកបដោយភាពសុទិដ្ឋិនិយម ភាពជឿជាក់ និងក្ដីសង្ឃឹមចំពោះអនាគតកម្ពុជា។
(៣) ជំរុញឱ្យសាធារណជនស្វែងយល់បន្ថែមទៀត ហើយបន្សល់ទុកនូវស្មារតី និងចងចាំនូវអនុស្សាវរីយ៍ល្អៗទាំងមុន អំឡុង និងក្រោយព្រឹត្តិការណ៍។

យុទ្ធនាការនេះធ្វើឡើងក្រោមមូលបទ «បេះដូងលោតក្នុងចង្វាក់តែមួយ – Hearts Beat in Sync» ដោយកំណត់យក «មោទកភាព, វប្បធម៌ សាមគ្គីភាព/ភាពសុខដុម សន្តិភាព និងភាពជាម្ចាស់»។
#BeyondTheGames ជាការបង្ហាញពី តឹកតាងនៃលទ្ធភាពរបស់កម្ពុជា បង្ហាញពីអនុភាពកម្ពុជាក្នុង ឱកាសដ៏កម្រខាងមុខ បង្ហាញពីការចូលរួមរបស់ប្រជាជនកម្ពុជាលើឆាកអន្តរជាតិ និងចុងក្រោយជា ប្រវត្តិសាស្ត្រសំខាន់មួយសម្រាប់កម្ពុជាក្នុងការរៀបចំព្រឹត្តិការណ៍លំដាប់ថ្នាក់អន្តរជាតិនេះ៕

ជីវប្រវត្តិ: ជានិស្សិតនៃសាលកវិទ្យាល័យភូមិន្ទភ្នំពេញ ដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍។ បច្ចុប្បន្ន ជាអ្នករាយការណ៍ព័ត៌មាននៅ AMS Economy ។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាទីផ្សារ តាមរយៈការបង្កើតជាដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និង នវានុវត្តន៍
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 14/08/2026
កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជាទុនជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាប្រឈមក្នុងទីផ្សារតាមរយៈការបង្កើតដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត នវានុវត្តន៍

ក្រសួងរៀបចំដែនដីទទួលបានគំនិតថ្មីៗបន្ថែម ក្នុងគោលដៅធ្វើឱ្យប្រជាពលរដ្ឋមានលំនៅឋានរស់នៅសមរម្យ
Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ
• 14/08/2026
កិច្ចការស្រាវជ្រាវអំពីអចលនទ្រព្យ និងស្ថានភាពលំនៅឋាននេះមានសារៈសំខាន់ គឺផ្ដោតទៅលើការបង្កើតទំនៀមទម្លាប់ និងផ្នត់គំនិតការងារថ្មីមួយ ដែលមានភាពច្បាស់លាស់ និងមិនធ្វើការតាមអារម្មណ៍ដែលនាំឱ្យមានកំហុសឆ្គងច្រើន

ការស្ទង់មតិពី ៣៦ ប្រទេសបង្ហាញថា ចិន ទទួលបានប្រជាប្រិយភាពជាងអាមេរិកនៅលើឆាកអន្តរជាតិ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 14/08/2026
ការស្ទង់មតិជាលក្ខណៈអន្តរជាតិដ៏ធំមួយនៅលើបណ្តាប្រទេសចំនួន ៣៦ បានបង្ហាញពីទស្សនៈជាសកល ដែលភាគច្រើនមានទំនោរទៅលើប្រទេសចិនក្នុងផ្លូវវិជ្ជមាន ច្រើនជាងសហរដ្ឋអាមេរិក




វិថីហិរញ្ញវត្ថុ






























































Account
Security
Favourite Content