ផ្សិតប៉ក់ គឺជាប្រភេទផ្សិតម្យ៉ាងដែលដុះនៅតាមបណ្ដាខេត្តដែលស្ថិតនៅប៉ែកពាយព្យនៃប្រទេសកម្ពុជា ជាពិសេសគឺខេត្តដែលមានព្រៃស្រោង និងទឹកភ្លៀងធ្លាក់ច្រើន។ ផ្សិតនេះត្រូវបានរាប់បញ្ចូលជាអនុផលព្រៃឈើដ៏សំខាន់សម្រាប់ប្រជាសហគមន៍ ដោយក្នុងមួយឆ្នាំៗ ផ្សិតប្រភេទនេះអាចផ្តល់ចំណូលដល់ប្រជាសហគមន៍រហូតទៅដល់រាប់ម៉ឺនដុល្លារ។

ចំពោះផ្សិតប្រភេទនេះភាគច្រើនត្រូវបានឈ្មួញដែលជាជនជាតិថៃប្រមូលទិញយករាប់រយគីឡូក្នុងមួយថ្ងៃៗ ដោយក្នុងមួយគីឡូមានតម្លៃចន្លោះពី ១ម៉ឺន៥ពាន់ ទៅ៤ម៉ឺនរៀល។ ពាក់ព័ន្ទទៅនឹងតម្រូវការទីផ្សារទាំងនៅក្នុងស្រុករហូតដល់ប្រទេសជិតខាងបែបនេះ មានសំណួរចោទសួរឡើងថា តើផ្សិតនេះមានអត្ថប្រយោជន៍យ៉ាងណា និងមានលក្ខខណ្ឌក្នុងការដុះបានយ៉ាងដូចម្ដេច ទើបបានជាឈ្មួញត្រូវការម៉្លេះ ?

មែនទែនទៅ ផ្សិតប៉ក់មានដុះចាប់ពីចុងខែមីនា រហូតដល់ពាក់កណ្ដាលខែឧសភា ទៅតាមទំហំទឹកភ្លៀង។ វាដុះនៅក្នុងព្រៃស្រោង កន្លែងដែលមានដើមឈើធំៗម្លប់ៗ និងនៅតាមស្មៅក្រាស់ៗដែលមានភាពសើម ដោយដុះផ្ដុំគ្នាប្រញឹក ជាគុម្ពៗ។ នេះបើតាមការលើកឡើងរបស់លោក សី សេត ប្រធានបណ្ដាញសហគមន៍មូលដ្ឋានទាំង១៤ នៅក្នុងតំបន់គូលេនព្រហ្មទេព។

បើតាមការបញ្ជាក់របស់អាជ្ញាធរខេត្តពោធិ៍សាត់ ផ្សិតប្រភេទនេះ កើតចេញពីផេះផង់ ដែលជាសំណល់នៃភ្លើងឆេះព្រៃកន្លងមក លុះត្រូវបានការស្រោចស្រពដោយដំណក់ទឹកភ្លៀង ក៏កើតចេញជាផ្សិតនេះឡើង ហើយផ្សិតប្រភេទនេះទៀតសោត គឺខុសពីផ្សិតធម្មតាត្រង់វាដុះនៅក្នុងដី ដែលមានរាងមូលដូចពងក្រួច ហើយគេអាចសម្គាល់បានដោយឃើញមានដីពើងប្រេះឡើងលើ នៅតំបន់ដែលធ្លាប់មានភ្លើងឆេះព្រៃ ហើយលុះត្រាតែអ្នកមានបទពិសោធន៍រកផ្សិតនេះប៉ុណ្ណោះទើបអាចរកវាឃើញ ។

បច្ចុប្បន្ននេះ ផ្សិតប៉ក់ ត្រូវបានគេយកទៅច្នៃធ្វើប្រភេទអាហារផ្សេងៗ និងយកទៅចម្រាញ់ធ្វើជាសាច់កំប៉ុង និងផ្សិតកំប៉ុងដែលលក់នៅប្រទេសថៃ ដូច្នេះហើយទើបឈ្មួញដែលទិញភាគច្រើនជាជនជាតិថៃ។ ផ្សិតនេះ ត្រូវបានប្រជាពលរដ្ឋអះអាងថា មានរសជាតិឆ្ងាញ់ប្លែក គឺដូចជាគ្រាប់ផ្លែខ្នុរដូច្នោះដែរ ហើយរាល់ទិន្នផលផ្សិតដែលប្រមូលបាន គឺត្រូវឈ្មួញប្រមូលទិញយកអស់ៗតែម្ដង។ គួរបញ្ជាក់ដែរថា ផ្សិតនេះបានជួយដល់បងប្អូនប្រជាសហគមន៍ច្រើនណាស់ក្នុងមួយរដូវៗ ដោយមានក្រុមគ្រូសារខ្លះអាចទទួលបានចំណូលរហូតទៅដល់មានលទ្ធភាពទិញម៉ូតូ គោយន្ដ មេគោ និងទិញដីស្រែចំការផងដែរ។ តាមកំណត់ត្រារបស់អ្នកប្រមូលទិញក្នុងសហគមន៍កាលពីឆ្នាំ២០២០កន្លងទៅ ការប្រម៉ូលផ្សិតប៉ក់ ជាមធ្យមមួយគ្រួសារប្រមូលបានប្រមាណ១៣៣គីឡូក្រាម លក់បានប្រាក់ជាមធ្យម ៣ ៩៩០ ០០០រៀល ស្មើនឹងជិត ១០០០ដុល្លារ ហើយបើគិតជាចំណូលរួមក្នុងសហគមន៍ គឺបានប្រហែល ១១ម៉ឺនដុល្លារ៕

ជីវប្រវត្តិ: ជានិស្សិតនៃសាលកវិទ្យាល័យភូមិន្ទភ្នំពេញ ដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍។ បច្ចុប្បន្ន ជាអ្នករាយការណ៍ព័ត៌មាននៅ AMS Economy ។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ គ្មានសិទ្ធិបង្ខំឱ្យអតិថិជនលក់ទ្រព្យ ដើម្បីយកលុយសងត្រលប់មកវិញឡើយ
Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ
• 12/08/2026
មន្ត្រីជាន់ខ្ពស់នៃសមាគមធនាគារនៅកម្ពុជាបានអះអាងថា គ្មានគ្រឹះស្ថានណាមួយមានសិទ្ធិបង្ខំឱ្យអតិថិជនលក់ទ្រព្យធានាដើម្បីយកលុយមកសងធនាគារ ឬមីក្រូហិរញ្ញវត្ថុនោះទេ

ឥណ្ឌា ផ្តើមផលិតយន្តហោះចម្បាំងរុស្ស៊ី ម៉ូដែល Su-30MKI ឡើងវិញ ក្រោយខកខានជាច្រើនឆ្នាំ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 12/08/2026
រដ្ឋាភិបាលទីក្រុងញូវដេលី កាលពីពេលថ្មីៗនេះបានប្រកាសថានឹងចាប់ដំណើរការផលិតយន្តហោះចម្បាំងរុស្ស៊ី Su-30MKI សាឡើងវិញបន្ទាប់ពីបានបញ្ចប់ផលិតកម្មផលិតយន្តហោះម៉ូដែលមួយនេះតាំងពីឆ្នាំ២០២១

អាមេរិក និងអ៊ីស្រាអែល ធានាដឹកជញ្ជូនសារធាតុនុយក្លេអ៊ែរចេញពីទីតាំងសម្ងាត់មួយនៅស៊ីរី
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 12/08/2026
សហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានឈានដល់កិច្ចព្រមព្រៀងជាមួយរដ្ឋាភិបាលអន្តរកាលរបស់ប្រទេសស៊ីរី ដើម្បីអនុញ្ញាតឱ្យក្រុមអធិការកិច្ចអន្តរជាតិប្រមូលយកសារធាតុវិទ្យុសកម្មចេញពីទីតាំងនុយក្លេអ៊ែរសម្ងាត់មួយ

កសិករជាជនជាតិដើមភាគតិច ទំពូន នៅខេត្តរតនគិរី កំពុងទទួលជីវភាពប្រសើរ ក្រោយពេលប្រើសេវាឥណទានផ្លូវការ
Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ
• 11/08/2026
ប្រជាជននៅក្នុងខេត្តរតនគិរី នាពេលបច្ចុប្បន្ន បាន និងកំពុង បន្តភាពរីកចម្រើន និងអភិវឌ្ឍន៍ ទាំងក្នុងសកម្មភាពរស់នៅប្រចាំថ្ងៃ ក៏ដូចជាការប្រកបមុខរបរដើម្បីលើកស្ទួយកម្រិតជីវភាពឱ្យកាន់តែល្អប្រសើរ




វិថីហិរញ្ញវត្ថុ





























































Account
Security
Favourite Content