បន្ទាប់ពីបានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-19 ជាបន្តបន្ទាប់នៅក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះដែលភាគច្រើនជាអាជីវករលក់ដូរ និងជាសន្តិសុខនោះ អាជ្ញាធរខណ្ឌបានសម្រេចផ្អាកដំណើរការផ្សារចំនួន២ជាបណ្តោះអាសន្នដំណាលគ្នារួមមានផ្សារធំទួលសង្កែ (ផ្សារសាំហាន់) ស្ថិតនៅក្នុងខណ្ឌឫស្សីកែវ និងផ្សារបឹងត្របែកផ្លាហ្សា ស្ថិតនៅក្នុងខណ្ឌចំការមន រាជធានីភ្នំពេញ។
បន្ថែមពីលើផ្សារធំៗចំនួន3ដែលស្ថិតនៅកណ្តាលរាជធានីភ្នំពេញត្រូវបានប្រកាសផ្អាកបណ្តោះអាសន្នក្រោយការមានការរីករាលដាលជំងឺកូវីដ-19 រាប់រយនាក់ រួមមានផ្សារអូរឫស្សី ផ្សារចាស់ និងផ្សារដើមគ នៅត្រឹមព្រឹកថ្ងៃទី19 ខែមេសា ឆ្នាំ2021នេះ អាជ្ញាធរបានសម្រេចផ្អាកដំណើរការផ្សារចំនួន2ទៀត គឺផ្សារធំទួលសង្កែ និងបឹងត្របែកផ្លាហ្សា។
តាមរយៈសេចក្ដីជូនដំណឹងរបស់រដ្ឋបាលនៃខណ្ឌទាំង2ខាងលើនេះ បានបញ្ជាក់ថា ការសម្រេចបិទផ្សារជាបណ្តោះអាសន្នខាងលើនេះ ព្រោះនៅក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះមានអ្នកឆ្លងជំងឺកូវីដ-19នៅក្នុងមូលដ្ឋានទាំង2ជាបន្តបន្ទាប់ ដែលភាគច្រើនជាអាជីវករលក់ដូរ និងជាសន្តិសុខរក្សាសណ្ដាប់ធ្នាប់ផ្សារ។
អាស្រ័យដូចនេះ ការបិទដំណើរការផ្សារជាបណ្តោះអាសន្នគឺជាវិធានការចាំបាច់ក្នុងការទប់ស្កាត់ការរាលដាលជំងឺឆ្លងទៅដល់ប្រជាពលរដ្ឋដែលចេញចូលផ្សារ និងក្នុងមូលដ្ឋាន ដោយអនុវត្តចាប់ពីព្រឹកថ្ងៃទី19 ខែមេសា ឆ្នាំ2021នេះតទៅរហូតដល់ថ្ងៃទី3 ខែមេសា ឆ្នាំ2021ខាងមុខនេះ។

របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ធនាគារ ស្ថាបនា និងក្រុមហ៊ុន វីសា រៀបចំកម្មវិធីទស្សនាការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup 2026™ Visa Sathapana Viewing Party
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 10/07/2026
ធនាគារ ស្ថាបនា និងក្រុមហ៊ុន វីសា រៀបចំកម្មវិធីទស្សនាការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup 2026™ Visa Sathapana Viewing Party




វិថីហិរញ្ញវត្ថុ




























































Account
Security
Favourite Content