សារព័ត៌មាន AFP បានផ្សាយថា និយតករគ្រប់គ្រងការផ្សាយពាណិជ្ជកម្មរបស់ប្រទេសនីហ្សេរីយ៉ាបានប្តឹងក្រុមហ៊ុន Meta ដោយចោទប្រកាន់ម្ចាស់ Facebook និង WhatsApp ពីការផ្សាយពាណិជ្ជកម្មដែលគ្មានការអនុញ្ញាត និងទារប្រាក់ផាកពិន័យចំនួន ៣០ ពាន់លាន Naira ដែលចំនួនទឹកប្រាក់នេះប្រហាក់ប្រហែល ៧០ លានដុល្លារអាមេរិក ។

ពាក្យបណ្តឹងដែលបានដាក់ក្នុងតុលាការនីហ្សេរីយ៉ារបស់និយតករប្រឆាំងនឹង Meta នៅពេលនេះ អាចប៉ះពាល់ដល់អាជីវកម្មដែលពឹងផ្អែកខ្លាំងលើការផ្សាយពាណិជ្ជកម្មឌីជីថល និងការផ្សាយតាមបណ្ដាញសង្គមនានា។ តាមច្បាប់ប្រទេសនីហ្សេរីយ៉ា អង្គភាពនិយតករគ្រប់គ្រងការផ្សាយពាណិជ្ជកម្មជាអ្នកទទួលបន្ទុកត្រួតពិនិត្យ និងសម្រេចរាល់ការផ្សាយពាណិជ្ជកម្មទាំងអស់នៅក្នុងប្រទេសដែលមានសេដ្ឋកិច្ចធំបំផុតនៃទ្វីបអាហ្រ្វិកមួយនេះ។

និយតករផ្សាយពាណិជ្ជកម្មនីហ្សេរីយ៉ាងបាននិយាយថា រាល់ខ្លឹមសារផ្សាយពាណិជ្ជកម្មចាំបាច់ត្រួវតែមានការពិនិត្យ និងអនុម័តដោយអង្គភាពជំនាញជាមុនសិន ។ អ្វីក៏ដោយដែលមិនត្រូវបានត្រួតពិនិត្យ និងអនុម័តដោយ អាជ្ញាធរ គឺជាការបំពានច្បាប់។
អ្នកនាំពាក្យក្រុមហ៊ុន Meta បាននិយាយថា ក្រុមហ៊ុនមិនធ្វើអត្ថាធិប្បាយលើការទាមទារផ្លូវច្បាប់ដែលកំពុងបន្តនោះទេ។
និយតករផ្សាយពាណិជ្ជកម្មនីហ្សេរីយ៉ាបានបោះពុម្ពផ្សាយសេចក្តីថ្លែងហេតុលម្អិត និងស្នើសុំដីកាតុលាការសម្រេចថា៖
“រាល់ការបោះពុម្ពផ្សាយ និងការផ្សាយពាណិជ្ជកម្មផ្សេងៗទៅកាន់ទីផ្សារនីហ្សេរីយ៉ាតាមរយៈ Facebook និង Instagram platforms ដោយ Meta Platforms Incorporated ហើយមិនទាន់ត្រូវបានត្រួតពិនិត្យ និងអនុម័តមុនពេលចេញផ្សាយនោះ គឺខុសច្បាប់ និងរំលោភលើច្បាប់ផ្សាយពាណិជ្ជកម្មដែលមានស្រាប់នៅក្នុងប្រទេសនីហ្សេរីយ៉ា”
រដ្ឋាភិបាលនីហ្សេរីយ៉ាបាននិយាយថា ទង្វើរបស់ Meta បានធ្វើឱ្យប្រទេសនេះបាត់បង់ប្រាក់ចំណូលពន្ធដែលបានមកពីពាណិជ្ជកម្មប៉ុន្តែមិនបានបង្ហាញពីចំនួនទឹកប្រាក់ជាក់លាក់ឡើយ។ សំណុំរឿងរបស់តុលាការប្រឆាំងនឹង Meta កើតឡើងប្រហែលមួយឆ្នាំបន្ទាប់ពីរដ្ឋាភិបាលនីហ្សេរីយ៉ាបានចាប់ផ្តើមធ្វើកំណែរទម្រង់ច្បាប់ បង្ខំឱ្យក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយសង្គមទាំងអស់ បើកដំណើរការការិយាល័យនៅក្នុងប្រទេសនីហ្សេរីយ៉ា ដើម្បីងាយស្រួលក្នុងការគ្រប់គ្រងចំណូលពន្ធ៕ អត្ថបទដោយ ៖ វណ្ណ ស័ក្ដិ

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ គ្មានសិទ្ធិបង្ខំឱ្យអតិថិជនលក់ទ្រព្យ ដើម្បីយកលុយសងត្រលប់មកវិញឡើយ
Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ
• 12/08/2026
មន្ត្រីជាន់ខ្ពស់នៃសមាគមធនាគារនៅកម្ពុជាបានអះអាងថា គ្មានគ្រឹះស្ថានណាមួយមានសិទ្ធិបង្ខំឱ្យអតិថិជនលក់ទ្រព្យធានាដើម្បីយកលុយមកសងធនាគារ ឬមីក្រូហិរញ្ញវត្ថុនោះទេ

ឥណ្ឌា ផ្តើមផលិតយន្តហោះចម្បាំងរុស្ស៊ី ម៉ូដែល Su-30MKI ឡើងវិញ ក្រោយខកខានជាច្រើនឆ្នាំ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 12/08/2026
រដ្ឋាភិបាលទីក្រុងញូវដេលី កាលពីពេលថ្មីៗនេះបានប្រកាសថានឹងចាប់ដំណើរការផលិតយន្តហោះចម្បាំងរុស្ស៊ី Su-30MKI សាឡើងវិញបន្ទាប់ពីបានបញ្ចប់ផលិតកម្មផលិតយន្តហោះម៉ូដែលមួយនេះតាំងពីឆ្នាំ២០២១

អាមេរិក និងអ៊ីស្រាអែល ធានាដឹកជញ្ជូនសារធាតុនុយក្លេអ៊ែរចេញពីទីតាំងសម្ងាត់មួយនៅស៊ីរី
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 12/08/2026
សហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានឈានដល់កិច្ចព្រមព្រៀងជាមួយរដ្ឋាភិបាលអន្តរកាលរបស់ប្រទេសស៊ីរី ដើម្បីអនុញ្ញាតឱ្យក្រុមអធិការកិច្ចអន្តរជាតិប្រមូលយកសារធាតុវិទ្យុសកម្មចេញពីទីតាំងនុយក្លេអ៊ែរសម្ងាត់មួយ

កសិករជាជនជាតិដើមភាគតិច ទំពូន នៅខេត្តរតនគិរី កំពុងទទួលជីវភាពប្រសើរ ក្រោយពេលប្រើសេវាឥណទានផ្លូវការ
Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ
• 11/08/2026
ប្រជាជននៅក្នុងខេត្តរតនគិរី នាពេលបច្ចុប្បន្ន បាន និងកំពុង បន្តភាពរីកចម្រើន និងអភិវឌ្ឍន៍ ទាំងក្នុងសកម្មភាពរស់នៅប្រចាំថ្ងៃ ក៏ដូចជាការប្រកបមុខរបរដើម្បីលើកស្ទួយកម្រិតជីវភាពឱ្យកាន់តែល្អប្រសើរ




វិថីហិរញ្ញវត្ថុ





























































Account
Security
Favourite Content