ភ្នំពេញ ៖ ផលិតផលកសិកម្មរបស់កម្ពុជាមួយមុខទៀតហើយកំពុងចរចាបើកច្រកទីផ្សារសម្រាប់នាំចេញទៅកាន់ប្រទេសចិន ខណៈផលិតផលកសិកម្មជាបន្តបន្ទាប់ត្រូវបានចិនអនុញ្ញាតឱ្យនាំចូលរួចហើយ។ ផ្លែមៀនប៉ៃលិន ដែលជាផលិតផលយុទ្ធសាស្ត្រមួយទៀតរបស់កសិករកំពុងស្ថិតនៅក្នុងដំណាក់កាលរៀបចំចុះហត្ថលេខាទទួលស្គាល់ភូតគាមអនាម័យជាមួយភាគីចិន និងត្រៀមនាំចេញទៅកាន់ទីផ្សារចិនផងដែរក្រោយការចរចាទទួលបានជោគជ័យ។

លោក ងិន ឆាយ ប្រតិភូរាជរដ្ឋាបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម បានមានប្រសាសន៍នៅក្នុងសន្និសីទកាលពីថ្ងៃចុងសប្ដាហ៍កន្លងទៅនេះថា ការចរចារវាងភាគីចិន និងកម្ពុជាលើផលិតផលមៀនប៉ៃលិនបាន និងកំពុងដំណើររលូន ហើយសង្ឃឹមថានឹងចប់នៅពេលឆាប់ៗ។
លោកបញ្ជាក់ថា ៖
“ក្រោយពីឆ្លងផុតដំណាក់កាលពិធីសារបច្ចេកទេសរួចហើយ យើងនឹងយកមកពិនិត្យឡើងវិញថាតើចំការមៀនដែលបានដាក់ទៅ ភាគីចិននោះ បានអនុវត្តន៍ទៅតាមអ្វីដែលមានចែងនៅក្នុងពិធីសារហើយឬនៅ ដូចជាកន្លែងវេចខ្ចប់ កន្លែងសម្លាប់សមាសភាពចង្រៃបានសាងសង់ត្រឹមត្រូវទៅតាមស្តង់ដារដែលគេបានកំនត់នៅក្នុងពិធីសារហើយឬនៅ ។ នៅពេលពិធីសារនេះចូលជាធរមាន ភាគីចិនចាំបាច់ត្រូវឱ្យភាគីកម្ពុជាត្រូវចុះធ្វើការងារនេះជាបន្ទាន់និងត្រូវបញ្ជូនទៅកាន់ភាគីចិន ដើម្បីឱ្យម្ខាងទៀតពិនិត្យ និងសម្រេច”

លោកបន្តថា ក្នុងការចរចាជាមួយភាគីនគឺមានចំនួន៧ដំណាក់កាល ហើយមកដល់ពេលនេះការចរចាបានឆ្លងដល់ដំណាក់កាលទី៦ហើយ នៅតែមួយដំណាក់ទៀតនឹងអាចនាំចេញផ្លែមៀនប៉ៃលិននៃទៅកាន់ទីផ្សារប្រទេសចិនជាផ្លូវការហើយផងដែរ។ រហូតមកដល់ពេលនេះ កម្ពុជាបាននាំចេញកសិផលទៅកាន់ទីផ្សារចិន៣១មុខរួចមកហើយ ប៉ុន្តែមុខទំនិញខ្លះជាប្រភេទកសិផលនៅក្នុងក្រុមទំនិញមិនជាប់កម្រិតកំណត់ ដូចជាការនាំគ្រាប់ស្វាយចន្ទីមិនតម្រូវឱ្យមានការចរចាបើកច្រកទីផ្សារឬកំណត់ភូតគាមអនាម័យនោះទេ គ្រាន់តែបញ្ជាក់ថាផលិតផលនោះ មិនមានសមាសភាពចង្រៃ និងបំពេញបាននូវភូតគាមអនាម័យអន្តរជាតិ ។
លោក សួន ជុំ អនុប្រធានក្រុមប្រឹក្សាសមាគមមៀនប៉ៃលិនបានឱ្យដឹងថា តាមពិតទៅរោងចក្រកែច្នៃផ្លែមៀនមួយកន្លែងក្រោមការវិនិយោគរបស់ចិនត្រូវបានសាងសង់រួចរាល់ហើយ និងរង់ចាំតែការចរចាសម្រេចរោងចក្រនោះនឹងដំណើរកែច្នៃហើយនាំចេញទៅកាន់ទីផ្សារចិនដោយផ្ទាល់ ។ ក្រុមហ៊ុនវិនិយោគរោងចក្រកែច្នៃមៀននៅកម្ពុជានេះក៏មានរោងចក្រមួយនៅប្រទេសថៃ ហើយបានប្រមូលទិញផ្លែមៀនពីកម្ពុជាទៅកែច្នៃនៅប្រទេសថៃ និងនាំចេញទៅកាន់ប្រទេសចិន។ ដូច្នេះបើសិនជាកម្ពុជាអាចនាំចេញផ្លែមៀនទៅចិនដោយផ្ទាល់នោះកសិករនឹងលែងដឹកផ្លែមៀនទៅប្រទេសថៃទៀតហើយ តែដឹកមកកាន់រោងចក្រនៅក្នុងស្រុកហើយនាំចេញទៅកាន់ដោយផ្ទាល់វិញ ។ លោកបន្តថា កសិកររង់ចាំមើលតែក្រុមហ៊ុនទំលាក់ឯកសារដើម្បីផ្សព្វផ្សាយពីការប្រមូលទិញកែច្នៃក្នុងស្រុកទេ ហើយកសិករក៏ហាក់ស្ដាប់តាមក្រសួងប៉ុន្មានដែរ តែពួកគាត់នឹងធ្វើអ្វីទៅតាមគ្នា បើមានការពង្រីកផ្ទៃដីបន្ថែមពួកគាត់នឹងបន្ថែមដែរ ។លោករំពឹងថាផ្លែមៀនកម្ពុជានឹងលែងមានវិបត្តិដូចកាលពីឆ្នាំមុនទៀត ៕

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ គ្មានសិទ្ធិបង្ខំឱ្យអតិថិជនលក់ទ្រព្យ ដើម្បីយកលុយសងត្រលប់មកវិញឡើយ
Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ
• 12/08/2026
មន្ត្រីជាន់ខ្ពស់នៃសមាគមធនាគារនៅកម្ពុជាបានអះអាងថា គ្មានគ្រឹះស្ថានណាមួយមានសិទ្ធិបង្ខំឱ្យអតិថិជនលក់ទ្រព្យធានាដើម្បីយកលុយមកសងធនាគារ ឬមីក្រូហិរញ្ញវត្ថុនោះទេ

ឥណ្ឌា ផ្តើមផលិតយន្តហោះចម្បាំងរុស្ស៊ី ម៉ូដែល Su-30MKI ឡើងវិញ ក្រោយខកខានជាច្រើនឆ្នាំ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 12/08/2026
រដ្ឋាភិបាលទីក្រុងញូវដេលី កាលពីពេលថ្មីៗនេះបានប្រកាសថានឹងចាប់ដំណើរការផលិតយន្តហោះចម្បាំងរុស្ស៊ី Su-30MKI សាឡើងវិញបន្ទាប់ពីបានបញ្ចប់ផលិតកម្មផលិតយន្តហោះម៉ូដែលមួយនេះតាំងពីឆ្នាំ២០២១

អាមេរិក និងអ៊ីស្រាអែល ធានាដឹកជញ្ជូនសារធាតុនុយក្លេអ៊ែរចេញពីទីតាំងសម្ងាត់មួយនៅស៊ីរី
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 12/08/2026
សហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានឈានដល់កិច្ចព្រមព្រៀងជាមួយរដ្ឋាភិបាលអន្តរកាលរបស់ប្រទេសស៊ីរី ដើម្បីអនុញ្ញាតឱ្យក្រុមអធិការកិច្ចអន្តរជាតិប្រមូលយកសារធាតុវិទ្យុសកម្មចេញពីទីតាំងនុយក្លេអ៊ែរសម្ងាត់មួយ

កសិករជាជនជាតិដើមភាគតិច ទំពូន នៅខេត្តរតនគិរី កំពុងទទួលជីវភាពប្រសើរ ក្រោយពេលប្រើសេវាឥណទានផ្លូវការ
Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ
• 11/08/2026
ប្រជាជននៅក្នុងខេត្តរតនគិរី នាពេលបច្ចុប្បន្ន បាន និងកំពុង បន្តភាពរីកចម្រើន និងអភិវឌ្ឍន៍ ទាំងក្នុងសកម្មភាពរស់នៅប្រចាំថ្ងៃ ក៏ដូចជាការប្រកបមុខរបរដើម្បីលើកស្ទួយកម្រិតជីវភាពឱ្យកាន់តែល្អប្រសើរ




វិថីហិរញ្ញវត្ថុ





























































Account
Security
Favourite Content