ភ្នំពេញ ៖ ទំនាក់ទំនងពាណិជ្ជកម្ម និងការវិនិយោគទ្វេភាគីកម្ពុជា-ចិន មានភាពចាំបាច់ខ្លាំងណាស់នៅក្នុងបរិការណ៍នៃការរីករាលដាលជំងឺកូវីដ-១៩ ជាសកល និងការប្រកួតប្រជែងផ្នែកសេដ្ឋកិច្ច ភូមិសាស្ត្រនយោបាយក្នុងតំបន់ ភាគីចិនគឺជាដៃគូពាណិជ្ជកម្មដ៏សំខាន់របស់កម្ពុជា ហើយនឹងបន្តជំរុញបន្ថែមពីសំណាក់រដ្ឋាភិបាលនៃប្រទេសទាំង២ឲ្យមានទំហំកាន់តែធំរហូតដល់១០ពាន់លានដុល្លារនៅត្រឹមឆ្នាំ២០២៣។

ឯកឧត្តម សុខ សុភ័ក្ត្រ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានមានប្រសាសន៍នៅក្នុងវេទិកាកម្រិតខ្ពស់នៃធនាគារខួរក្បាលកម្ពុជា-ចិនលើកទី២ក្រោមមូលបទ“ដំណាក់កាលថ្មីនៃការអភិវឌ្ឍទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ចិន” ថា ក្នុងនាមជាអ្នកវិនិយោគទុនដ៏ធំរបស់កម្ពុជាក្នុងរយៈពេល ១០ឆ្នាំចុងក្រោយនេះប្រទេសចិនបានក្លាយជាដៃគូរសំខាន់របស់កម្ពុជានៅក្នុងកិច្ចការជាច្រើន រួមបញ្ជូលទាំងកិច្ចខិតខំប្រឹងប្រែងអត់ឈប់ឈរក្នុងការប្រយុទ្ធប្រឆាំងជំងឺរាតត្បាតនៅកម្ពុជា។
ឯកឧត្តម សុខ សុភ័ក្ត្រ បានមានប្រសាន៍ថា ៖
« ទោះស្ថិតក្នុងស្ថានភាពនៃការរីករាលដាលនៃជំងឺកូវីដ-១៩ ក៏ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរសម្រេចបានជាង ៨ពាន់លានដុល្លារអាមេរិកក្នុងឆ្នាំ២០២០ ហើយថ្នាក់ដឹកនាំនៃប្រទេសទាំងពីររំពឹងថា ទំហំនេះនឹងកើនដល់ ១០ ពាន់លានដុល្លារអាមេរិកនៅត្រឹមឆ្នាំ២០២៣ខាងមុខនេះ»

ឯកឧត្តមបានបញ្ជាក់ថា អ្វីដែលជាមោទកភាពបំផុត គឺការសម្រេចបាននូវការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន (CCFTA) កាលពីខែតុលា ឆ្នាំ២០២០កន្លងទៅ ដែលភាគីទាំងពីរកំពុងជំរុញនីតិវិធីដែលនៅសេសសល់ ដើម្បីឱ្យកិច្ចព្រមព្រៀងនេះចូលជាធរមាននៅពេលឆាប់ៗខាងមុខនេះ។
យោងតាមរបាយការណ៍ Global Times បានឲ្យដឹងថាក្នុងឆ្នាំ២០២០ ទំហំពាណិជ្ជកម្មទ្វេភាគីបានឈានដល់ ៩,៥៦ពាន់លានដុល្លារអាមេរិក កើនឡើង១,៤ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ។ ដោយឡែកក្នុងរយៈពេល៥ខែដំបូងនៃឆ្នាំ២០២១ ទំហំពាណិជ្ជកម្មទ្វេភាគីបានឈានដល់ ៣,៩ពាន់លានដុល្លារអាមេរិក កើនឡើង ២៥ភាគរយ បើប្រៀបធៀបទៅនឹង៥ខែដំបូងនៃឆ្នាំមុន។
ភាគីទាំងពីរបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី កាលពីខែតុលា ឆ្នាំ២០២០។ នេះជាកិច្ចព្រមព្រៀងដំបូងដែលកម្ពុជាមិនធ្លាប់បានចុះហត្ថលេខាពីមុន ក៏ដូចជាកិច្ចព្រមព្រៀងដំបូងរបស់ចិនបន្ទាប់ពីជំងឺរាតត្បាតបានផ្ទុះឡើង។ ចំពោះការពន្យល់បន្ថែមអំពីការកាត់ពន្ធនៅក្នុងកិច្ចព្រមព្រៀងនេះ លោក Yi Xiaozhun អតីតអនុរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មចិនបាននិយាយថា ប្រទេសចិននឹងប្រើគោលការណ៍យកពន្ធទាប( zero tariffs) ដែលស្ទើតែស្មើនឹង៩៨ភាគរយនៃផលិតផលរបស់ខ្លួន។ បើនិយាយពីប្រភេទទំនិញជាក់លាក់ ប្រទេសចិនបានកាត់ពន្ធភាគច្រើនទៅលើផលិតផលសំខាន់ៗរបស់កម្ពុជាមានដូចជា សំលៀកបំពាក់ ស្បែកជើង ផលិតផលស្បែក និងកៅស៊ូ។
លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជានៃរាជបណ្ឌិត្យសភាកម្ពុជាបានថ្លែងថា ចំណុច១ក្នុងចំណោមចំណុចទាំង៥របស់លោកស្តីពីទំនាក់ទំនងកម្ពុជា-ចិន ប្រទេសចិនគឺជាអ្នកវិនិយោគផ្ទាល់ពីបរទេសដ៏ធំជាងគេ ហើយក៏ជាម្ចាស់ជំនួយដ៏សំខាន់ជាងគេ និងជាដៃគូពាណិជ្ជកម្មដ៏ចាំបាច់របស់កម្ពុជា។
លោកបន្តថា ប្រទេសទាំងពីរបានប្រកាន់គោលជំហរពហុភាគីនិយម ជាពិសេសប្រព័ន្ធពាណិជ្ជកម្មពហុភាគី ដែលមានអង្គការពាណិជ្ជកម្មពិភពលោក(WTO) ជាកម្លាំងស្នូលសម្រាប់ជំរុញទំនាក់ទំនងអន្តរជាតិដោយឈរលើគោលការណ៍គោរពគ្នាទៅវិញទៅមក សមធម៌ និងកិច្ចសហប្រតិបត្តិការ ឈ្នះ-ឈ្នះ ដើម្បីបុព្វហេតុ សម្រេចឱ្យបាននូវអនាគតរួមគ្នាសម្រាប់មនុស្សជាតិ៕

ជីវប្រវត្តិ: បានបញ្ចប់ការសិក្សាថ្នាកអនុបណ្ឌិតផ្នែកប្រព័ន្ធផ្សព្វផ្សាយមកពីសហភាពសូវៀត និងមានបទពិសោធន៍ជាង ២០ឆ្នាំក្នុងវិស័យសារព័ត៌មាន។ បច្ចុប្បន្ន លោកជាអ្នកយកព័ត៌មានសេដ្ឋកិច្ចឱ្យសារព័ត៌មាន AMS Economy ។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
បុគ្គល ៤ អាចជំនួសតំណែងលោក Zelensky ក្រោយលោក Trump ជំរុញការផ្លាស់ប្តូរនយោបាយអ៊ុយក្រែន
បទយកការណ៍, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត
• 13/10/2026

កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026

ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026

អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 13/10/2026
ភ្នំពេញ ៖ ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបណ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវបានក្រុមហ៊ុន AMS (Apsara Media Services) សហការជាមួយក្រុមហ៊ុន New Theory Picture ចាក់បញ្ចាំងនៅតាមរោងភាពយន្តក្នុងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦ តទៅ

បុគ្គល ៤ អាចជំនួសតំណែងលោក Zelensky ក្រោយលោក Trump ជំរុញការផ្លាស់ប្តូរនយោបាយអ៊ុយក្រែន
បទយកការណ៍, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត
• 13/10/2026
ការពិភាក្សាអំពីបុគ្គលដែលអាចជំនួសលោក Volodymyr Zelensky ក្នុងតំណែងប្រធានាធិបតីអ៊ុយក្រែន កំពុងទទួលបានការចាប់អារម្មណ៍កាន់តែខ្លាំង បន្ទាប់ពីប្រធានាធិបតីអាម៉េរិក លោក Donald Trump បានលើកឡើងពីតម្រូវការឱ្យមានការផ្លាស់ប្តូរនយោបាយនៅក្នុងប្រទេសអ៊ុយក្រែន

រុស្ស៊ីដាក់ឱ្យប្រើប្រព័ន្ធ AI ថ្មី សម្រាប់បង្កើនសមត្ថភាពដ្រូនយោធា
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 13/10/2026
ក្រសួងការពារជាតិរុស្ស៊ី បានប្រកាសដាក់ឱ្យប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ថ្មីមួយ ដើម្បីផ្តល់វីដេអូពីសកម្មភាពប្រយុទ្ធជាក់ស្តែងដល់ក្រុមអ្នកផលិតដ្រូនក្នុងស្រុក សម្រាប់យកទៅហ្វឹកហាត់ប្រព័ន្ធ AI របស់ដ្រូនយោធា

កម្ពុជា នឹងទទួលរង El Niño ៖ ក្រសួងចំនួន២ ជំរុញវិធានការបន្ទាន់ ដើម្បីគ្រប់គ្រង និងពង្រឹងសន្តិសុខទឹកសម្រាប់ប្រើប្រាស់ក្នុងរដូវប្រាំង
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 13/10/2026
ភ្នំពេញ ៖ ជាការឆ្លើយតបនឹងគ្រោះរាំងស្ងួតដែលបង្កឡើងពី El Niño ក្រសួងឧស្សាហកម្ម បានជំរុញឱ្យប្រតិបត្តិករទឹកស្អាតប្រើប្រាស់បច្ចេកវិទ្យាឌីជីថល សហការជិតស្និទ្ធជាមួយភាគីជប៉ុន ដើម្បីបង្កើនប្រសិទ្ធភាព និងរៀបចំប្រព័ន្ធគ្រប់គ្រងទឹកស្អាតឱ្យបានរឹងមាំ ពង្រឹងសន្តិសុខទឹកស្អាត ខណ:ក្រសួងធនធានទឹកបានអំពាវនាវឱ្យប្រជាពលរដ្ឋប្រើប្រាស់ទឹកដោយសន្សំសំចៃ ថែរក្សាប្រភពទឹកទុកសម្រាប់ប្រើក្នុងរដូវប្រាំងខាងមុខដោយស្មារតីទទួលខុសត្រូវ និងប្រុងប្រយ័ត្នខ្ពស់។ នៅក្នុងសេចក្ដីប្រកាសផ្លូវការកាលពីថ្ងៃចុងសប្ដាហ៍កន្លងទៅនេះ ក្រសួងធនធានទឹក និងឧតុនិយម បានលើកឡើងថា ដោយផ្អែកលើការតាមដាន និងវិភាគលើស្ថានភាពវិវត្តន៍ប្រែប្រួលនៃសីតុណ្ហភាពនៅលើផ្ទៃមហាសមុទ្រប៉ាស៊ីហ្វិកភាគខាងលិច

កម្ពុជា-អាស៊ែបៃហ្សង់ ប្ដេជ្ញាបន្តពូនជ្រំ ជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរឹងមាំ និងរីកចម្រើន
Top News, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 13/10/2026
រដ្ឋធានីបាគូ ៖ នាព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៦, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាទ្វេភាគីជាមួយ ឯកឧត្តម Ilham Aliyev ប្រធានាធិបតី នៃសាធារណរដ្ឋអាស៊ែបៃហ្សង់ ក្នុងឱកាសនៃការអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ និងចូលរួមកិច្ចប្រជុំកំពូល នៃសន្និសីទស្តីពីអន្តរសកម្មភាព និងវិធានការកសាងទំនុកចិត្តនៅអាស៊ី (CICA)





វិថីហិរញ្ញវត្ថុ

























































Account
Security
Favourite Content