ការការពារព័ត៌មានផ្ទាល់ខ្លួនតាមអ៊ីនធឺណិត

20:02នាទី |  Added: 30.04.2025 |  0 views

Description

ព័ត៌​មានផ្ទាល់ខ្លួនអាចជាទិន្នន័យដ៏មានតម្លៃដែលបើកផ្លូវឱ្យជនឆបោក ប្រព្រឹត្តិសកម្មភាពបោកប្រាស់តាមអនឡាញ។ ដូច្នេះហើយ អ្នកប្រើប្រាស់ត្រូវតែរក្សាទុកព័ត៌មានទាំងនោះឱ្យបានល្អ ដោយចៀសវាងការបង្ហោះចែកចាយជាសាធារណៈ តាមបណ្ដាញសង្គម។

អក្ខរកម្មឌីជីថល

អំពី អក្ខរកម្មឌីជីថល

កម្មវិធីអក្ខរកម្មឌីជីថល គឺជាកម្មវិធីបែបសើបអង្គេត ដែលចុះសម្ភាសន៍យកបទពិសោធន៍ប្រើប្រាស់ឌីជីថលផ្ទាល់របស់ប្រជាជន នឹងពាំនាំការយល់ឃើញទាំងនោះមកសួរអ្នកជំនាញ។ ប្រធានបទទាំង២០ ត្រូវបានស្រាវជ្រាវ ជ្រើសរើសដោយសម្រិតសម្រាំង និងប្រើប្រាស់ពាក្យពេចន៍ងាយយល់ ដើម្បីអាចធានាបានថា ប្រជាជនកម្ពុជាគ្រប់វ័យអាចទស្សនា ហើយអាចយល់នូវរាល់ខ្លឹមសារសំខាន់ៗដែលកម្មវិធីចង់ចែករំលែក។