ប្រទេសមួយចំនួនកំពុងចាប់អារម្មណ៍លើគម្រោងបំពង់បង្ហូរអ៊ីដ្រូសែន

បរទេស ៖ យោងតាមប្រភពពី Weforum បានបង្ហាញថា អ៊ីដ្រូសែន ជាមធ្យោបាយសំខាន់ក្នុងការកាត់បន្ថយការបំភាយឧស្ម័នសកល និងជួយដល់វិស័យជាច្រើនដូចជាការដឹកជញ្ជូនតាមផ្លូវឆ្ងាយ និងឧស្សាហកម្មធុនធ្ងន់។

ទីភ្នាក់ងារថាមពលអន្តរជាតិ (IEA) បាននិយាយថា អ៊ីដ្រូសែនគឺជាផ្នែកសំខាន់កាន់តែខ្លាំងឡើងនៃការបំភាយសូន្យសុទ្ធនៅឆ្នាំ២០៥០។ លើសពីនេះ បំពង់បង្ហូរមានសារៈសំខាន់សម្រាប់ការពង្រីកការប្រើប្រាស់អ៊ីដ្រូសែន និងការផ្លាស់ប្តូរថាមពល។ យ៉ាងណាមិញ ការដឹកជញ្ជូន ឬផ្លាស់ទីអ៊ីដ្រូសែនពីអ្នកផលិតទៅអ្នកប្រើប្រាស់នៅមានកម្រិត។

ទន្ទឹមនឹងនេះ អឹរ៉ុបមានបំពង់បង្ហូរអ៊ីដ្រូសែននេះមានប្រវែងប្រហែល ១ ៦០០ គីឡូម៉ែត្ររួចទៅហើយ។ លើសពីនេះ បំពង់អ៊ីដ្រូសែនថ្មី ឬ SoutH2 ដែលជាបំពង់បង្ហូរអ៊ីដ្រូសែនដែលត្រៀមរួចជាស្រេចក្នុងការតភ្ជាប់អាហ្វ្រិកខាងជើងទៅអឺរ៉ុបកណ្តាល ហើយវាទទួលការគាំទ្រពីក្រសួងថាមពលអ៊ីតាលី អូទ្រីស និងអាល្លឺម៉ង់សម្រាប់ការអភិវឌ្ឍន៍របស់ខ្លួននៅក្នុងសហភាពអឺរ៉ុប និងសម្រាប់គម្រោងហេដ្ឋារចនាសម្ព័ន្ធរៀងៗខ្លួន។

មិនត្រឹមតែប៉ុណ្ណោះ បំពង់បង្ហូរអ៊ីដ្រូសែន SouthH2 ក៏ភ្ជាប់ទៅអាហ្វ្រិកខាងជើងផងដែរ ដោយអាចផ្តល់អ៊ីដ្រូសែន ៤០ ភាគរយក្រោមគោលដៅ RePowerEU របស់សហភាពអឺរ៉ុប ដើម្បីសម្អាតប្រព័ន្ធថាមពល។ ប្លុកនេះមានគោលបំណងនាំចូលអ៊ីដ្រូសែនចំនួន ១០ លានតោន និងផលិតចំនួន ១០ លានតោនទៀតនៅឆ្នាំ២០៣០។ បន្ថែមពីនេះ អឺរ៉ុបមានបំណងបង្កើតបំពង់បង្ហូរ SoutH2 ជាផ្នែកមួយនៃផែនការ European Backbone Hydrogen របស់អឺរ៉ុប ដែលគាំទ្រដល់ផែនការថាមពលស្អាតរបស់ទ្វីបនេះ។ ផែនការនេះគម្រោងសាងសង់បំពង់បង្ហូរអ៊ីដ្រូសែនប្រវែង ១១ ៦០០ គីឡូម៉ែត្រនៅឆ្នាំ ២០៣០ និងប្រហែល ៤ ០០០គីឡូម៉ែត្រនៅឆ្នាំ ២០៤០។ លើសពីនេះផងដែរ ខ្សែបំពង់បង្ហូរនៅក្រោមសមុទ្រពី Barcelona ប្រទេសអេស្ប៉ាញទៅកាន់ Marseille ប្រទេសបារាំងក៏កំពុងត្រូវបានគ្រោងទុកផងដែរ ហើយមានគម្រោងពង្រីកវាទៅប្រទេសអាល្លឺម៉ង់ថែមទៀតផង។

គំនិតផ្តួចផ្តើម European Backbone Hydrogen បានធ្វើឱ្យអឺរ៉ុបនាំមុខតំបន់ផ្សេងទៀតនៅក្នុងចំណាត់ថ្នាក់ការធ្វើផែនការបំពង់បង្ហូរអ៊ីដ្រូសែន។ បំពង់បង្ហូរប្រេង Holstebro-Hamburg នៅប្រទេសដាណឺម៉ាក និងអាឡឺម៉ង់ ត្រូវបានរំពឹងថានឹងមានចម្ងាយ ៤៥០ គីឡូម៉ែត្រ ជា​មូលហេតុ​ដែល​ដាណឺម៉ាក​កំពុង​ស្ថិត​នៅ​លើ​ផ្លូវ​ដើម្បី​ឈាន​មុខ​គេ​នៅ​អឺរ៉ុប។
ជាមួយគ្នានេះ គេរំពឹងថា វានឹងមានចំណែក ៣៥ ភាគរយនៃបំពង់បង្ហូរអ៊ីដ្រូសែនថ្មីសរុបរបស់ពិភពលោកនៅចន្លោះឆ្នាំ២០២២ និង ២០២៦ ឬ អាចមានចម្ងាយរហូតដល់ ៨០០ គីឡូម៉ែត្រ។ ការផលិតថាមពលខ្យល់ដ៏ធំទូលាយរបស់ដាណឺម៉ាក បានធ្វើឱ្យប្រទេសនេះស្ថិតក្នុងទីតាំងរឹងមាំដើម្បីក្លាយជាអ្នកផលិតអ៊ីដ្រូសែនពណ៌បៃតងកំពូលនៅអឺរ៉ុប។ លើសពីនេះ ថាមពលខ្យល់មានចំណេកក្នុងការផលិតអគ្គិសនីបាន ៥៥ ភាគរយ ដែលខ្ពស់ជាងប្រទេសដទៃទៀត។ បំពង់បង្ហូរអ៊ីដ្រូសែនផ្សេងទៀតត្រូវបានគ្រោងទុករួមមានផ្លូវ Snam Hydrogen របស់ប្រទេសអ៊ីតាលីដែលមានចម្ងាយដល់ទៅ ៤៤០ គីឡូម៉ែត្រ។

ដោយឡែក នៅខាងអាស៊ីវិញ បំពង់បង្ហូរអ៊ីដ្រូសែននៅអាស៊ីទាំងអស់កំពុងត្រូវបានសាងសង់នៅក្នុងប្រទេសចិន ដោយវាមានគម្រោងសម្រាប់ខ្សែចំនួន ៣ ដែលមានឈ្មោះថា Ulanqab Beijing, Shandong Hydrogen និង Ningxia Hui Hydrogen ។ លើសពីនេះ ច្រករបៀងសេដ្ឋកិច្ចឥណ្ឌា-មជ្ឈិមបូព៌ា-អឺរ៉ុបដែលបានគ្រោងទុក ត្រូវបានគេរំពឹងថាអាចនឹងរួមបញ្ចូលបំពង់បង្ហូរអ៊ីដ្រូសែនផងដែរ ដោយមានគោលបំណងនាំចេញទៅកាន់សហភាពអឺរ៉ុប។

នៅខាងមជ្ឈិមបូព៌ាវិញ ពួកគេបានបង្កើនសមត្ថភាពអ៊ីដ្រូសែនស្អាតដែលបានគ្រោងទុកច្រើនជាងពីរដងកាលពីឆ្នាំមុន ហើយមានគោលបំណងចង់ក្លាយជាអ្នកនាំចេញដ៏សំខាន់ទៅកាន់ប្រទេសផ្សេងទៀតនៅឆ្នាំ២០៣០។ ប្រទេសអូម៉ង់ បាននាំមុខគេដោយខ្លួនកំពុងរៀបចំខ្សែបង្ហូរ ១ ០០០ គីឡូម៉ែត្រពីខាងត្បូងទៅខាងជើងប្រទេស ខណៈដែលអារ៉ាប៊ីសាអូឌីតចង់ក្លាយជាអ្នកផ្គត់ផ្គង់អ៊ីដ្រូសែនដ៏ធំបំផុតរបស់ពិភពលោក៊។ អារ៉ាប់រួម និង កាតា ក៏កំពុងធ្វើការដើម្បីបង្កើនសមត្ថភាពដើម្បីបំពេញតម្រូវការពិភពលោកដែលកំពុងកើនឡើងផងដែរ។

នៅអាមេរិកខាងជើងវិញ ទាំងសហរដ្ឋអាមេរិក និងកាណាដា កំពុងសម្លឹងមើលគម្រោងបំពង់បង្ហូរអ៊ីដ្រូសែនផងដែរ។ សហរដ្ឋអាមេរិកមានបំពង់បង្ហូរអ៊ីដ្រូសែនប្រវែង ១ ៦០០ គីឡូម៉ែត្រ ហើយគំនិតផ្តួចផ្តើម HyBlend របស់ខ្លួនកំពុងស្វែងរកវិធីប្រើប្រាស់បំពង់បង្ហូរឧស្ម័នធម្មជាតិដែលមានស្រាប់ដើម្បីដឹកជញ្ជូនអ៊ីដ្រូសែន។ គម្រោងមួយក្នុងទីក្រុងកេបិចរំពឹងថានឹងជួយកាត់បន្ថយការបំភាយកាបូនក្នុងតំបន់ ៣ ភាគរយក្នុងទសវត្សរ៍នេះ។ ទន្ទឹមនឹងនេះ IEA និយាយ​ថា សក្ដានុពល​ដ៏ច្រើន​របស់​អាមេរិកឡាទីន​ក្នុង​ការ​ផលិត​ថាមពល​កកើត​ឡើង​វិញ​មាន​ន័យ​ថា​ វា​អាច​ជា​ប្រភព​ឈាន​មុខ​គេ​នៃការផលិត​កាបូនអ៊ីដ្រូសែន​ទាប និង​តម្លៃ​ទាប។ នៅអាមេរិកខាងត្បូង ឈីលីជឿថា ខ្លួនអាចផលិតអ៊ីដ្រូសែនតម្លៃទាបបំផុតរបស់ពិភពលោកនៅឆ្នាំ ២០៣០ ហើយចង់ក្លាយជាប្រទេសនាំចេញអ៊ីដ្រូសែនកំពូលទាំងបីនៅឆ្នាំ ២០៤០។ ឈីលីកំពុងសម្លឹងមើលពីរបៀបដែលបំពង់បង្ហូរឧស្ម័នធម្មជាតិអាចប្រើដើម្បីផ្លាស់ទីដោយសុវត្ថិភាព ដែលអនុញ្ញាតឱ្យអ៊ីដ្រូសែនបញ្ចូលគ្នាជាមួយឧស្ម័នធម្មជាតិផ្សេងទៀតបាន៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាម៉េរិក​បង្ខំ​ក្រុមហ៊ុន​អាវុធ​ធំ​ៗ​ ​ដាក់​ផែនការ​បង្កើន​ផលិតកម្ម​ក្នុង​រយៈពេល​ ​២១​ ​ថ្ងៃ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 13/08/2026

ក្រសួង​ការពារ​ជាតិ​អាម៉េរិក ​បាន​ទុក​ពេល​ត្រឹម​ ​២១​ ថ្ងៃ​ ​ឱ្យ​ក្រុមហ៊ុន​ផលិត​អាវុធ​ធំ​ៗ​ ​ដាក់​ជូន​ផែនការ​លម្អិត​សម្រាប់​ពន្លឿន​ការ​ផលិត​សព្វាវុធ​សំខាន់​ៗ​ ​ខណៈ​ស្តុក​មីស៊ីល​របស់​អាម៉េរិក​បាន​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ បន្ទាប់ពី​ការ​ប្រើប្រាស់​សព្វាវុធ​ក្នុង​ប្រតិបត្តិការ​យោធា​នៅ​មជ្ឈិមបូព៌ា​នា​ពេល​ថ្មី​ៗ​នេះ

មាសហក់ដល់ ៤,៤០៦ ដុល្លារ/អោន ខណៈនៅកម្ពុជាឡើងដល់ ៥,២៨០ ដុល្លារ/តម្លឹង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

តម្លៃមាសបានហក់ឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលជាង ២ ខែ បន្ទាប់ពីទិន្នន័យអតិផរណារបស់សហរដ្ឋអាម៉េរិកស្របតាមការព្យាករណ៍របស់ទីផ្សារ ដែលជំរុញការរំពឹងថា ធនាគារកណ្តាលអាម៉េរិក (Fed) អាចបន្តរក្សាអត្រាការប្រាក់នៅថេរក្នុងកិច្ចប្រជុំខែកញ្ញាខាងមុខ

រយៈពេល​ ​៦​ ​ខែ​ ​វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅ​ចិន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅកាន់​ប្រទេស​ចិន ​ខណៈ​ដែល​កំពុង​ពង្រីក​ខ្លួន​ទៅកាន់​ទីផ្សារ​បរទេស​ផ្សេង​ទៀត​ផងដែរ

រដ្ឋាភិបាល​ជំរុញ​ការ​អភិវឌ្ឍ​ភូមិភាគ​ឦសាន​ទៅជា​ប៉ូល​សេដ្ឋកិច្ច​ថ្មី​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​ភូមិភាគ​ឦសាន ​ដែល​រួមមាន​ខេត្ត​ស្ទឹងត្រែង​ រតនគិរី​ ​មណ្ឌលគិរី​ ​និង​ក្រចេះ​ ​បាន​ក្លាយជា​ទិសដៅ​អាទិភាព​ខ្ពស់​សម្រាប់​ការ​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​ ​ដោយ​ផ្តោត​លើ​ការ​ពង្រឹង​ហេដ្ឋារចនាសម្ព័ន្ធ​ ​ការ​ទាក់ទាញ​វិនិយោគ​ ​និង​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​ ក​សិ-​ឧស្សាហកម្ម​ ​និង​ទេសចរណ៍​ ​ដើម្បី​ជំរុញ​កំណើន​ ​និង​កាត់បន្ថយ​គម្លាត​អភិវឌ្ឍន៍​ជាមួយ​តំបន់​កណ្តាល​នៃ​ប្រទេស

គ្រឹះស្ថានធនាគារ​ និងហិរញ្ញវត្ថុ​ គ្មានសិទ្ធិ​បង្ខំឱ្យ​អតិថិជន​លក់ទ្រព្យ​ ដើម្បីយកលុយសង​ត្រលប់មកវិញឡើយ

Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 12/08/2026

មន្ត្រីជាន់ខ្ពស់នៃសមាគម​ធនាគារ​នៅកម្ពុជា​បានអះអាង​ថា គ្មានគ្រឹះស្ថានណាមួយ​មានសិទ្ធិ​បង្ខំឱ្យអតិថិជនលក់ទ្រព្យធានាដើម្បីយកលុយមក​សងធនាគារ ឬមីក្រូហិរញ្ញវត្ថុនោះទេ

ឥណ្ឌា​ ផ្តើម​ផលិត​យន្តហោះ​ចម្បាំង​រុស្ស៊ី ម៉ូដែល​ ​Su​-​30​MKI​ ​ឡើងវិញ​ ក្រោយ​ខកខាន​ជាច្រើន​ឆ្នាំ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 12/08/2026

រដ្ឋាភិបាល​ទីក្រុង​ញូវ​ដេលី​ កាលពីពេលថ្មី​ៗ​នេះ​បាន​ប្រកាស​ថានឹងចាប់ដំណើរការ​ផលិត​យន្តហោះ​ចម្បាំង​រុស្ស៊ី ​Su​-​30​MKI​ ​សាឡើងវិញ​​បន្ទាប់ពី​បាន​បញ្ចប់​ផលិតកម្ម​ផលិត​យន្តហោះ​ម៉ូដែលមួយនេះ​តាំងពី​ឆ្នាំ​២០២១​

មេធនាគារ ARDB ណែនាំកសិករយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនសម្រេចចិត្តដាំដុះដំណាំអ្វីមួយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

ប្រជាកសិករត្រូវយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនពេលសម្រេចចិត្តដាំដុះមុខដំណាំអ្វីមួយ ដើម្បីអាចទទួលបានផលចំណេញ មិនខាតបង់ និងជួយបង្កើនជីវភាពគ្រួសារ

សមាគម​ហិរញ្ញវត្ថុ ​២​ ​បង្ហាញ​ការ​ប្តេជ្ញាចិត្ត​ការពារ​អតិថិជន​ និង​ដោះស្រាយ​បណ្តឹង​ដោយ​តម្លាភាព​

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 12/08/2026

សមាគម​ធនាគារ​នៅ​កម្ពុជា​ ​(​ABC​) ​និង​សមាគម​មីក្រូ​ហិរញ្ញវត្ថុ​កម្ពុជា​ ​(​CMA​) ​បាន​បង្ហាញ​ការ​ប្តេជ្ញាចិត្ត​ការពារ​អតិថិជន​ ​និង​ពង្រឹង​ការ​ដោះស្រាយ​បណ្តឹង​ប្រកបដោយ​យុត្តិធម៌​ ​តម្លាភាព​ ​និង​ទាន់​ពេលវេលា​ ​ខណៈ​បាន​អំពាវនាវ​ឱ្យ​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​ពាក់ព័ន្ធ​នឹង​ករណី​អតិថិជន​ឥណទាន​ ​ធ្វើឡើង​ដោយ​ពេញលេញ​ ត្រឹមត្រូវ​ និង​មាន​តុល្យភាព

អាស៊ាន​នៅតែ​ជា​គោលដៅ​ចម្បង​សម្រាប់​ក្រុមហ៊ុន​ចិន​ ​ពង្រីក​អាជីវកម្ម​ក្រៅ​ប្រទេស​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

​ក្រុមហ៊ុន​ចិន​ប្រមាណ​ ​៨០​ ​ភាគរយ​ ក្នុង​ចំណោម​ក្រុមហ៊ុន​ចំនួន​ ​៣៨០​ ​ដែល​ត្រូវបាន​ស្ទង់​មតិ ​បាន​បង្ហាញ​ផែនការ​ពង្រីក​អាជីវកម្ម​ទៅកាន់​ទីផ្សារ​បរទេស​ក្នុង​រយៈពេល​ ​៣​ ​ឆ្នាំ​ខាងមុខ​ ​ដោយ​តំបន់​អាស៊ាន​នៅតែ​ជា​គោលដៅ​ចម្បង​

អាមេរិក​ និង​អ៊ីស្រាអែល ​ធានា​ដឹកជញ្ជូន​សារធាតុ​នុយក្លេអ៊ែរ​ចេញ​ពី​ទីតាំង​សម្ងាត់​មួយ​នៅស៊ីរី​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 12/08/2026

សហរដ្ឋ​អាមេរិក​ និង​អ៊ីស្រាអែល ​បាន​ឈានដល់​កិច្ចព្រមព្រៀង​​ជាមួយ​រដ្ឋាភិបាល​អន្តរកាល​របស់​ប្រទេស​ស៊ីរី ​ដើម្បី​​អនុញ្ញាតឱ្យ​ក្រុម​អធិការ​កិច្ច​អន្តរជាតិ​ប្រមូល​យក​សារធាតុ​វិទ្យុសកម្ម​ចេញ​ពី​ទីតាំង​នុយក្លេអ៊ែរ​សម្ងាត់​មួយ